បន្ទាយមានជ័យ៖ មន្ទីសាធារណការ ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៥នេះ បានបើកវគ្ គបណ្តុះបណ្តាល មួយស្តីពីជំនាញ បើកបរម៉ូតូ ដល់ពលរដ្ឋ សិស្ស និស្សិតចំនួន៥០នាក់ ដើម្បីបញ្ច្រៀបចំណេះដឹង ផ្នែកច្បាប់ចរាចរណ៍ ឲ្យមានភាពទូលំទូលាយ ក្នុងន័យរួមចំណែក កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ឲ្យកាន់តែមាន កម្រិតទាប ខណៈច្បាប់ចរាចរណ៍ គ្រោងអនុវត្តន៍នៅដើម ឆ្នាំ២០១៦ខាងមុខ។
លោក គឹម សុវណ្ណ ប្រធានមន្ទីរសាធារណការ ខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា កាបើកវគ្គបណ្តុះបណ្តាល ថ្ងៃនេះ គឺយើងធ្វើឡើងដើម្បីក្នុង បំណងបណ្តុះបណ្តាល ច្បាប់ស្តីពីច្បាប់ចរាចរណ៍ផ្លូវគោក និងបច្ចេកទេស បើកបរម៉ូតូ ដល់ពលរដ្ឋ ដើម្បីឲ្យពួកគាត់មាន ចំណេះពិតប្រាកដ ទទួលបានបណ្ណ័បើកបរ ស្របច្បាប់។
លោករំពឹងថា ក្រោយពលរដ្ឋបានរៀនសូត្រ វគ្គនេះហើយ អត្រាគ្រោះថ្នាក់ចរាចរណ៍ នឹងថយចុះជាលំដាប់។
វគ្គបណ្តុះបណ្តាលនេះគឺជាវគ្គទី៧ មានសិក្ខាកាមជាពលរដ្ឋ សិស្ស និស្សិត អាជីវករ មន្ត្រីរាជការ ចំនួន៥០នាក់ ចូលរួមរៀនរយៈពេលចំនួន២ថ្ងៃ ទទួលបានវិញាបនប័ត្រ ពីមន្ទីរសាធារណការ ដើម្បីទៅប្រឡងយក ប័ណ្ណបើកបរ៕