Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

Cam-All Star ប៉ះ Jap-All Star ល្ងាចមិញ រកបានប្រាក់ជិត ១ពាន់ដុល្លារ ដើម្បីជួយកុមារក្រក្រី

$
0
0

ភ្នំពេញ៖ ការប្រកួតបាល់ទាត់សប្បុរសធម៌ រវាងក្រុមកីឡាករ តាមបណ្ដាក្លឹបនៃ លីកកំពូលកម្ពុជា (Cambodian All Star) និងក្រុមកីឡាករជប៉ុន ដែលប្រកបអាជីពបាល់ទាត់ នៅកម្ពុជា(Japanese All Star) នៅលើទីលានស្ដាតចាស់ កាលពីល្ងាចថ្ងៃទី២៧ ខែធ្នូម្សិលមិញនេះ រកបានប្រាក់ចំណូល ប្រមាណ ១ពាន់ដុល្លារ ដើម្បីជួយកុមារក្រីក្រក្នុងប្រទេសកម្ពុជា ។

ជំនួបមិត្តភាព ដើម្បីសប្បុរសធម៌នេះ បានទាក់ទាញអ្នកគាំទ្រ ចូលរួមទស្សនាយ៉ាងច្រើន បន្ទាប់ពីក្រុមទាំងពីរបានបញ្ចេញអស់ពី សមត្ថភាពរៀងៗខ្លួន រហូតទទួលបានលទ្ធផលស្មើគ្នា ១-១ នៅក្នុងការប្រកួត ៩០នាទីពេញ ។ តង់ទី១ ក្រុមទាំងពីរ បានព្យាយាមវាយ សម្រុកគ្នាទៅវិញទៅមក ប៉ុន្ដែមិនអាចទម្លុះសំណាញ់ទីគ្នាបានឡើយ ។

បន្ទាប់មកទើបក្រុម Japanese All Star បានសម្រុកទម្លុះសំណាញ់ទីក្រុម Cambodian All Star ១គ្រាប់ នៅដើមតង់ទី២ ដោយកីឡាករ Ota ។ បន្ដិចក្រោមកកីឡាករ កែវ សុខង៉ន និង សួង វិរៈ មានឱកាសទាត់បាល់ពិន័យ ១១ម៉ែត្រ ២លើក ប៉ុន្ដែមិនបានសម្រេចដូចគ្នា ។ រហូតដល់ចុងម៉ោងទើបកីឡាករ កែវ សុខង៉ន ញាក់បាល់ស៊ុតវាយបកជួយក្រុម Cambodian All Star តាមស្មើវិញ ១-១ ។

ក្រោយបញ្ចប់ការ ប្រកួតលោក សៀរ វិសាល អ្នកគ្រប់គ្រងគម្រោង Kid Project ដែលជាអ្នកផ្ដួចផ្ដើម រៀបចំកម្មវិធីប្រកួតបាល់ទាត់ សប្បុរសធម៌នេះ បានថ្លែងថា វាពិតជាអស្ចារ្យ សម្រាប់ការប្រកួតដ៏ទាក់ទាញ ជាមួយនឹងការចូលរួមយ៉ាងច្រើនពីសំណាក់អ្នកគាំទ្រ ។ ដំបូងឡើយ លោកមិនរំពឹងថា មានអ្នកគាំទ្រចូលរួមទស្សនាលើសពី ៥០០នាក់នោះទេ ប៉ុន្ដែជាក់ស្ដែង ក្រុមការងារលោក បានលក់សំបុត្រអស់ជិត ៧០០សន្លឹកឯណោះ ។

លោកបន្ដថា គោលដៅសំខាន់ ក្នុងការប្រកួតនេះ គឺដើម្បីរកប្រាក់តាមរយៈ ការលក់សំបុត្រ ទៅជួយដល់កុមារកំព្រា ក្នុងសាលាមួយ នៅខេត្តកំពត ។ សម្រាប់ចំនួនសំបុត្រ ដែលត្រូវបានលក់អស់ប្រមាណ ៦៥០សន្លឹក ទៅ ៧០០សន្លឹក ដូច្នេះបើបុកជាលុយ គឺទទួលបានប្រមាណជិត ១ពាន់ដុល្លារ ។ ដោយឡែកក្នុងនោះ ក៏មានការឧបត្ថម្ភក្រុមហ៊ុនឯកជនមួយដែរ ប៉ុន្ដែគេបានជួយចេញជាសម្ភារៈ និងជួលទីលានប្រកួតជាដើម ។

លោកបញ្ជាក់ថា «ពួកខ្ញុំបានលក់សំបុត្រមាណជិត ៧០០សន្លឹក ប៉ុន្ដែមិនទាន់បុកសរុបទឹកប្រាក់ទទួលបានទេ តែបើតាមស្មានប្រហែលជាជិត ១ពាន់ដុល្លារ ។ ចំពោះប្រាក់ទាំងអស់ ដែលទទួលបានពីការលក់សំបុត្រនេះ ខ្ញុំនឹងកាត់ ៧០% ដើម្បីយកជួយកុមារក្រីក្រ នៅក្នុងសាលាមួយ នាខេត្តកំពត រីឯ ៣០%ទៀត គឺលោកទុកផ្គត់ផ្គងលើការចំណាយផ្សេងៗ ក្នុងការរៀបចំកម្មវិធីប្រកួតបាល់ទាត់សប្បុរសធម៌នេះ» ៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>