ស្វាយរៀង៖ កម្មករកម្មការិនី ៥៧នាក់ រងរបួសធ្ងន់ស្រាល ត្រូវសមត្ថកិច្ច នគរបាលហៅ រថយន្តសាមុយ ដឹកបញ្ជូន ទៅកាន់មន្ទីរពេទ្យ ខេត្តនិងមន្ទីរបង្អែក ស្រុកប្រតិបត្តិជីភូ ដើម្បីសង្គ្រោះ នៅម៉ោង ៥និង០៥នាទី ល្ងាចថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥ នៅលើកំណាត់ ផ្លូវជាតិលេខ១ ស្ថិតនៅ ភូមិដើមពោធិ៍ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង ។
លោក អ៊ុច សារ៉ន នាយការិយាល័យនគរបាល ចរាចរណ៍ ស្នងការដ្ឋាន នគរបាលខេត្ត បានឲ្យដឹងថា មុនពេលកើតហេតុ រថយន្តម៉ាក តូយ៉ូតា CAMARY បាឡែនពណ៏សរ ពាក់ស្លាកលេខ ភ្នំពេញ ២AH ៥១៦១ បើកបរ ដោយឈ្មោះ ប៉ៅសុវណ្ណភេទ ប្រុស អាយុ ៣៨ឆ្នាំមុខរបរ អាជីវករលក់ដូរ ដែលមានទីលំនៅ ផ្លូវលេខ១១សង្កាត់ដង្កា ខណ្ឌ័ដង្កោ រាជធានីភ្នំពេញ បើកបរទិសដៅ ពីកើតមក លិចលុះមកដល់ ចំណុចកើតហេតុខាងលើ បានបើកបត់ ឆ្វេងឆ្លងថ្នល់ជាតិ ដោយខ្វះការប្រុងប្រយ័ត្ន ស្របពេលនោះ ក៏មានរថយន្ត ដឹកកម្មករកម្មការនីមួយ គ្រឿងម៉ាក ហ៊ីយិនដាយ ចំណុះ ៥តោនពណ័ខៀវពាក់ ស្លាកលេខ កំពង់ចាម 3A-4352 បើកបរក្នុងទិសដៅ ស្របគ្នាពីកើតមកលិចដែរ ក្នុងល្បឿនលឿន វ៉ាក់និងរថយន្តបាឡែន ក៏ចាប់ហ្វ្រាំង តែចាប់ហ្វ្រាំង មិនទាន់ក៏បួង ចង្កូតមក ស្តាំ តែគេចមិន ផុតជ្រុល ទៅបុករថយន្តបាឡែន យ៉ាងពេញ ទំហឹងតែម្តង បណ្តាលឲ្ យរថយន្តដឹកកម្មករ រេចង្កូតធ្លាក់ផ្លូវក្រឡាប់ ផ្ងាជើងចូលហាវ ថ្នល់ចាក់កម្មករកម្មការនី ចេញពីរថយន្ត រងរបួសធ្ងន់ស្រាល៥៧នាក់។
មន្ត្រីនគរបាលបាន ឱ្យដឹងដែរថា អ្នកបើកបររថយន្តបង្ កឈ្មោះ ប៉ៅ សុវណ្ណ របួសស្រាល ត្រូវសមត្ថកិច្ច ចាប់ខ្លួនបញ្ជូនទៅស្នងការដ្ឋាន នគរបាល ខេត្ត កសាងសំណុំរឿង ចាត់ការតាមនីតិវិធី រីឯអ្នកបើកបររថយន្ត ដឹកកម្មករ បានរត់គេចខ្លួនបាត់ស្រម៉ោល។
សូមបញ្ជាក់ថា ចំពោះរថយន្ត ទាំង២គ្រឿង ត្រូវបានសមត្ថកិច្ច ធ្វើការវាស់វែង និងអូសយកទៅរក្សាទុក នៅការិយាល័យ នគរបាលចរាចរណ៏ ស្នងការដ្ឋាន នគបាល ខេត្តស្វាយរៀង ដើម្បីដោះស្រាយតាមច្បាប់។
គួរំលឹកថា ក្នុងឆ្នាំ២០១៥ កន្លងមកនេះ មានករណីគ្រោះថ្នាក់ ចរាចរណ៏ដ៏រន្ធត់មួយ ដែលធ្វើឱ្យមានមនុស្សស្លាប់ ១៩នាក់ និងរបួស ២១នាក់នៅក្នុង ភូមិឃុំតែមួយផងដែរ៕