Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

អ្នកប្រដាល់ ជើងចាស់ ភុំ សារ៉ាយ ប៉ះ លួន សុខខេង សង្វៀន SEATV នាល្ងាចថ្ងៃអាទិត្យ

$
0
0

ភ្នំពេញ៖ អ្នកប្រដាល់ ភុំ សារ៉ាយ ក្លិបកងពលតូច លេខ៣១ ប្រកួតជាមួយអ្នកប្រដាល់ លួន សុខខេង ក្លិបអាស៊ីកីឡា ក្នុងប្រភេទទម្ងន់ ៦៥គីឡូក្រាម ខណៈអ្នកប្រដាល់ជើងថ្មី ធន់ ចាន់តាក់ ក្លិបមជ្ឈមណ្ឌលកីឡា ខ.ភ.ម ជួប អ្នកប្រដាល់ ផន ភឿត ក្លិបឃ្លាំងមឿង ខេត្តពោធិ៍សាត់ នៅលើសង្វៀនSEATV នាល្ងាចថ្ងៃអាទិត្យ ទី៣ ខែមករា ឆ្នាំ២០១៦ នេះ។

លួន សុខខេង សម្រាប់ស្នៀត ប្រដាល់មិនជាល្អប៉ុន្មានទេ តែអ្នកប្រដាល់រូបនេះ មានកម្លាំងសម្រុកខ្លាំង នឹងស៊ូចំពោះការប្រកួតណាស់។ សុខខេង វាយសម្រុក ដើម្បីបំបាក់ស្មារតីតែម្ដង ហើយកម្លាំងមាន ប៉ុន្មានគេបញ្ចេញមកសឹងតែអស់ ដើម្បីបំបាក់គូប្រកួត ប៉ុន្តែបើគេដឹងនឹងទប់ជាប់ ក្នុងរវាង២ ឬ៣ទឹកដំបូងនោះ គឺលែងអីហើយ ។

សារ៉ាយ ជាអ្នកប្រដាល់ជើងចាស់ និងជាអ្នកប្រដាល់ ដែលមានកណ្ដាប់ដៃខ្លាំង ជើងទាត់ក៏ខ្លាំងដែរ។ ទោះបីជា ភុំ សារ៉ាយ រាងចាស់បន្តិចហើយក្តី ក៏កម្លាំងដៃរបស់គេ នៅតែខ្លាំងដូចពីមុនដដែល ហើយវាយនៅតែមាន ផ្លែល្អដូចពីមុនអីចឹង។ ពិសេសស្នៀតជើងទាត់ផ្កាប់ចាន និងស្នៀតលោតទាត់ក្បាច់ សេះហោះ របស់គេក៏នៅតែល្អដដែល។ ភុំ សារ៉ាយ បានវាយឈ្នះ ចៅ ផលឌឿ អ្នកប្រដាល់ ក្លិបសំរោងកោង ខេត្តបាត់ដំបងដោយពិន្ទុ រីឯការប្រកួតចុងក្រោយ លួន សុខខេង វិញ វាយចាញ់អ្នកប្រដាល់ជប៉ុន Chhoun Tak ក្នុងទឹកទី២ ។

អ្នកប្រដាល់ជើងថ្មី ធន់ ចាន់តាក់ ក្លិបមជ្ឈមណ្ឌលកីឡា ខ.ភ.ម ជួប អ្នកប្រដាល់ ផន ភឿត ក្លិបឃ្លាំងមឿងខេត្តពោធិ៍សាត់។ ចាន់តាក់ មិនធម្មតាឡើយ ព្រោះគេវាយខ្លាំងជាងពី មុនឆ្ងាយណាស់ ដោយបានវាយ ឈ្នះអ្នកប្រដាល់ ឃីម សាវ៉េត ក្លិបមហិទ្ធរិទ្ធតាដំបងដែក ដែលជាអ្នកប្រដាល់ស្រករមុន។ចំណែក

ផន ភឿត ជាជើងខ្លាំងជើងចាស់ វាយល្អជាង ទាំងកណ្ដាប់ដៃ ជង្គង់ និងកែង ហើយភឿត វាយខ្លាំងមិនញញើតដៃគូប្រកួតឡើយ  ។ ប្រកួតចុងក្រោយ ផន ភឿត វាយចាញ់ ឡុង សំណាង ក្លិបសាលវ័ន្តកីឡាដោយពិន្ទុ ចំពោះការប្រកួតចុងក្រោយ ធន់ ចាន់តាក់ ក៏វាយចាញ់ សុខ វាសនា ក្លិបឃ្លាំងមឿងខេត្តពោធិ៍សាត់ដោយពិន្ទុដែរ។

អ្នកប្រដាល់ភួង ពិសិដ្ឋ ក្លិបតាឡីដំរីមានរិទ្ធ នឹងឡើងប្រកួតជាមួយ អ្នកប្រដាល់ ឡុង សម្ផស្ស ក្លិបសាលវ័ន្តកីឡា និងអ្នកប្រដាល់អាន ទាវ ក្លិបសុភានូមានជ័យប្រកួតជាមួយអ្នកប្រដាល់ កែវ ឌីណា

ក្លិបរ៉ាហាប់ស្វាយប៉ាក៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>