Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

សូរិន្ទ ពិនសុវណ្ណ បដិសេធ តំណែងបក្ស ឆ្ពោះទៅជា នាយករដ្ឋមន្រ្តីថៃ

$
0
0

លោក សូរិន្ទ ពិនសុវណ្ណ អតីតអគ្គលេខាធិការអាស៊ាន បានបដិសេធទៅនឹងរបាយការណ៍ របស់សារព័ត៌មាន ដែលថាលោកមានបំណង បង្កើតជាថ្នាក់ដឹកនាំ បក្សប្រជាធិបតេយ្យ ដែលមានមហិច្ឆតា ឆ្ពោះទៅរកតំណែងជានាយករដ្ឋមន្រ្តីថៃ។

យោងតាមកាសែតបាងកកប៉ុស្តិ៍ បានឲ្យដឹងថា សារព័ត៌មានថៃបានសសេរថា លោក សូរិន្ទ បានប្រមើលមើលការប្រកួតប្រជែង ក្នុងការដឹកនាំគណបក្ស ដែលការទទួលយកតំណែងក្នុងបក្សនេះ នឹងនាំអតីតអគ្គលេខាធិការអាស៊ាន ដែលមានបទពិសោធន៍មួយរូបនេះ ឆ្ពោះរកតំណែងជានាយករដ្ឋមន្រ្តីថៃ តែលោកបានបដិសេធថា កាសែតទាំងនោះ បានរាយការណ៍ ដែលគ្មានមូលដ្ឋានច្បាស់លាស់។

លោក សូរិន្ទ បានសារភាពថា លោកពិតជាបានសន្ទនា ជាមួយអ្នកកាសែតពិតមែន នៅក្នុងហាងតែមួយនៅខេត្ត Nakhon Si Thammarat ។ យ៉ាងណាក៏ដោយលោកទទូចថា លោកមិនដែលនិយាយ ពីតំណែងបក្សប្រជាធិបតេយ្យ របស់លោក អាភីស៊ីប វីចាជីវ៉ានោះទេ។

លោក សូរិន្ទ បានប្រាប់អ្នកកាសែត ដែលបានជួបសម្ភាសន៍លោកដោយចៃដន្យថា វាមិនទៅរួចទេ ក្នុងការយកតំណែងបក្ស ចំពោះការជ្រើសរើសថ្នាក់ដឹកនាំថ្មីៗ ដែលលោកថា វាហាក់បីជាឆាប់ពេកហើយ សម្រាប់បក្សដែលកំពុងតែពង្រាងនោះ។

លោកបញ្ជាក់ប្រាប់អ្នកកាសែតថា លោកនឹងមិនឈរឈ្មោះទេ ដោយគ្មានការពិភាក្សា ពីមន្រ្តីជាន់ខ្ពស់បក្សនោះ៕

Photo by DAP-News


Viewing all articles
Browse latest Browse all 8042

Trending Articles