ភ្នំពេញ៖មានគេខ្សឹបប្រាប់ មកដើមអម្ពិល សូមឱ្យជួយចេញផ្សាយ ពីរឿងមន្ត្រីចូលនិវត្តន៍ ជាង២ឆ្នាំទៅហើយ តែគាត់នៅតែមានសំណាង យីអ៑ុនខ្ពស់បាននៅ បម្រើការងារនៅក្នុងស្ថានីយ៍ ថ្លឹងរថយន្តឃ្លាំងមឿង ខេត្តពោធិ៍សាត់ដដែល ។
បើតាមអ្នកខ្សឹបបានឱ្យដឹងថា មន្ត្រីដែលបានចូលនិវត្តន៍ ជាង២ឆ្នាំទៅ ហើយនោះមានឈ្មោះស្រុឺ គីម អតីតះអនុប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូន ខេត្តពោធិ៍សាត់ ហើយក៍ជាអតីត ប្រធានស្ថានីយ៍ថ្លឹងរថយន្តឃ្លាំងមឿង ខេត្តពោធិ៍សាត់ បានជាងមួយឆ្នាំផងដែរ ក្រោយមកគាត់ក៍ត្រូវបានក្រសួងដាក់ ឱ្យចូលនិវត្តន៍តែម្តង ។បើតាមអ្នកខ្សឹបក៍បានដាក់ជាសំនួរ ទៅលោកប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តពោធិ៍សាត់ ជាពិសេសលោករដ្ឋមន្ត្រីក្រសួង សាធារណៈការ និងជញ្ជូន ម្តេចមិនធ្វើការផ្លាស់ប្តូរដាក់មន្ត្រីផ្សេងទៀត ដែលគេមិនទាន់ចូលនិវត្តន៍ ជំនួសរូបគាត់ទៅគ្រាន់គ្នាបានសើមមាត់ សើមកដូចមន្ត្រី ដុះស្លែមានសំណាងបាននៅកន្លែងខ្លាញ់នេះផងទាន!!!SIC៘