Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ឃាតកប្លន់សម្លាប់មនុស្ស ៣នាក់ នៅខេត្តសៀមរាប លួចកាត់សោទ្វារ រត់ចេញពីមន្ទីរឃុំឃាំង

0
0

សៀមរាប៖ ឃាតកម្នាក់ ដែលត្រូវបានកម្លាំងនគរបាល ស្រុកអង្គរជុំឃាត់ខ្លួន ក្រោយពីបានយកកំាបិទខ្វែវ កាប់សម្លាប់ក្មេងប្រុសវ័យមិន២០ឆ្នាំ បីនាក់ រឿងគំនុំ និងយកម៉ូតូទៅលាក់ទុកនៅចម្ការដំឡូង នោះ បានលួចកាត់សោរទ្វារ មន្ទីរឃុំឃាំង ក្នុងស្នងការដ្ឋាននគរបាលខេត្តសៀមរាប រត់គេចខ្លួនបាត់ហើយ នៅទៀបភ្លឺ ថ្ងៃទី៤ ខែមករា ឆ្នាំ២០១៦។

យោងតាមគេហទំព័រ អគ្គស្នងការនគរបាលជាតិ បានឲ្យដឹងថា ជនដៃដល់ម្នាក់ ដែលបានកាប់សម្លាប់ក្មេងប្រុស៣នាក់ ហើយប្លន់យកម៉ូតូ នៅស្រុកអង្គរជុំនោះ បានលួចកាត់សោរទ្វារ នៃមន្ទីរឃុំឃាំង ស្នងការដ្ឋាននគរបាលខេត្តសៀមរាប រត់គេចខ្លួនបាត់ហើយ កាលពីវេលាទៀបភ្លឺ ថ្ងៃទី៤ ខែមករា ឆ្នាំ២០១៦។

គេហទំព័រអគ្គស្នងការនគរបាលជាតិ បានឲ្យដឹងទៀតថា កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០១៦ វេលាម៉ោង ១២៖០០នាទី មានករណីអំពើឃាតកម្មគិតទុកជាមុន នៅត្រង់ចំណុចផ្លូវរទះ ឡើងទៅចំការដំឡូង ស្ថិតនៅភូមិគោកត្របែក ឃុំគោកដូង ស្រុកអង្គរជុំ ខេត្តសៀមរាប បណ្តាលឲ្យក្មេងប្រុស៣នាក់ ជិះម៉ូតូ ១គ្រឿង បានស្លាប់ ហើយជនល្មើសបានយកម៉ូតូទៅបាត់។ សមត្ថកិច្ចនគរបាលស្រុកអង្គរជុំ បានឲ្យដឹងថា ជនរងគ្រោះទាំង៣នាក់ ទី១-ឈ្មោះ មិច កញ្ញា ហៅក្អាត ភេទប្រុស អាយុ១៦ឆ្នាំ,ទី ២-ឈ្មោះ ម៉េង យ៉ា ភេទប្រុស អាយុ ១៣ឆ្នាំ រស់នៅភូមិគោកត្របែក ឃុំគោកដូង ស្រុកអង្គរជុំ និងទី៣-ឈ្មោះ អាំង លីសួយ ភេទប្រុស អាយុ ៨ឆ្នាំ រស់នៅភូមិគោកដូងថ្មី ឃុំគោកដូង ស្រុកអង្គរជុំ។ ចំណែកម៉ូតូដែលបាត់ ម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១១។

នគរបាលមូលដ្ឋានបានឲ្យដឹងទៀតថា តាមការបំភ្លឺរបស់លោក ប៉ិក ឈា ភេទប្រុស អាយុ ៦៣ឆ្នាំ ថា នៅម៉ោង១១៖០០នាទី គាត់បានឮស្នូរសំឡេងកាប់គ្នាចម្ងាយប្រហែល៤០ម៉ែត្រ ហើយគាត់បានបាត់កាំបិតខ្វែវ និងចៅរបស់គាត់ ឈ្មោះ ឈន់ ឆេន ភេទប្រុស អាយុ ១៧ឆ្នាំ ពីចំការមួយសន្ទុះ ក្រោយមកក៏ឃើញចៅរបស់គាត់ឈ្មោះ ឈន់ ឆេន ជិះម៉ូតូមកដល់ចំការវិញ ហើយបានប្រាប់គាត់ថា វាបានកាប់ម្ចាស់ម៉ូតូស្លាប់បាត់ហើយ។ ក្រោយពីទទួលបានពត៌មាននេះភ្លាម កម្លាំងសមត្ថកិច្ចបានធ្វើការកំណត់មុខសញ្ញា ហើយតាមរកជនសង្ស័យ រហូតដល់ម៉ោង២១៖០០នាទី ថ្ងៃខែឆ្នាំដដែល ទើបកម្លាំងសមត្ថកិច្ចឃាត់ខ្លួនបានជនសង្ស័យ ឈ្មោះ ឈន់ ឆេន នេះតែម្តង។

នៅចំពោះមុខសម្ថកិច្ចជនសង្ស័យបានឆ្លើសារភាពថា រូបគេបានកាប់សម្លាប់ជនរងគ្រោះទាំង៣នាក់ ដោយកាំបិតខ្វែវពិតប្រាកដមែន ដោយសាររឿងគំនុំ ព្រមទាំងយកម៉ូតូ និងកាំបិតទៅលាក់នៅចំការដំឡូង ក្រោយពីឆ្លើយសារភាពរួចមក សមត្ថកិច្ចបាននាំជនសង្ស័យទៅយកម៉ូតូ និងកាំបិតដែលបានលាក់ទុកនៅចម្ការ ហើយសមត្ថកិច្ចបាននាំខ្លួនជនសង្ស័យមកធ្វើការសាកសួរបន្តតាមនីតិវិធី នៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប ៕


Viewing all articles
Browse latest Browse all 8042

Latest Images

Trending Articles





Latest Images