Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

លោក អេង ឆៃអ៊ាង សុំទោសខ្មែរកម្ពុជាក្រោម ទាក់ទងទៅនឹងលោក ឧកញ៉ាចៅហ្វាយ សឺន គុយ

$
0
0

ភ្នំពេញ៖ តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ លោក អេង ឆៃអ៊ាង បានចេញលិខិតសុំទោសជាសាធារណ ដល់ខ្មែរកម្ពុជាក្រោម ក្នុងករណីដែលលោកបានប្រដូចលោក ឧកញ៉ាចៅហ្វាយ សឺន គុយ ទៅនឹងលោក សម រង្ស៊ី កាលពីពេលថ្មីៗនេះ។

នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៥កន្លងមកនេះ នៅចំពោះមុខអ្នកគាំទ្រនៅប្រទេសកាណាដា លោក អេង ឆៃអ៊ាង បានលើកឡើងថា “លោក ឧកញ៉ា សឺន កុយ ព្រមឲ្យយួនកាត់ក្បាល ដើម្បីប្តូរមកវិញនូវអាយុ ជីវិតរបស់ប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោម ប្តូរមកវិញនូវវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី និងសាសនារបស់ខ្មែរកម្ពុជាក្រោម រហូតដល់បច្ចុប្បន្ន ជាទង្វើមួយឆោតល្ងង់”។

ក្រោយពីការលើកឡើងរបស់លោក អេង ឆៃអ៊ាង បែបនេះ បានធ្វើឲ្យខ្មែរកម្ពុជាក្រោមមានការខឹងសម្បារ ជាខ្លាំងចំពោះពាក្យសំដីគ្មានការគិតរបស់លោក។ ក្នុងនោះ កាលពីថ្ងៃទី៣០ ធ្នូលោក សឺន ស៊ូបែរ្តិ៍ ដែលជាប្រធានគណៈកម្មាធិការ អចិន្រ្តៃយ៍មូលនិធិសម្តេចបវសេដ្ឋាធិបតី សឺន សាន ដែលមានជាប់ខ្សែស្រឡាយ ជាមួយ លោក ឧកញ៉ា សឺន គុយ បានឲ្យលោក អេង ឆៃអ៊ាង សុំទោស ពលរដ្ឋខ្មែរកម្ពុជាក្រោម ចំពោះការប្រមាថមាក់ងាយដល់វីរបុរសរបស់ខ្មែរក្រោម។

លិខិតសុំទោស លោក អេង ឆៃអ៊ាង នៅថ្ងៃទី៣ មករា ផ្ញើទៅលោក សឺន ស៊ូបែរ្តិ៍ បានឲ្យដឹងថា ការ លើកឡើងររបស់លោក ទាក់ទងជាមួយ លោក ឧក ញ៉ា ចៅហ្វាយ សឺន គុយ នៅទីក្រុង Montreal ប្រទេសកាណាដា និងនៅកន្លែងផ្សេងៗទៀត នោះ គឺជាទស្សនៈយល់ឃើញរបស់លោក ហើយពុំមានចេតនាបន្តុះបង្អាប់ ឬប្រមាថមើលងាយចំពោះគំរូវីរភាពដ៏អង់អាចក្លាហានរបស់លោក ឧកញ៉ា សឺន គុយ ឡើយ។

លោកបានលើកឡើងក្នុងលិខិតបន្តថា “ប៉ុន្តែប្រសិនបើឯកឧត្តម ឬបងប្អូនខ្មែរកម្ពុជាក្រោមរូបណាយល់ឃើញថា ការថ្លែងរបស់ខ្ញុំមិនសមរម្យ ឬមិនត្រឹមត្រូវ ខ្ញុំសូមអធ្យាស្រ័យ នឹងអភ័យទោសចំពោះឯកឧត្តម និងបងប្អូនខ្មែរកម្ពុជាក្រោម”។

ក្នុងពិធីសំណេះសំណាលជាមួយ អ្នកគាំទ្រនៅកាណាដា លោក អេង ឆៃអ៊ាង បានថ្លែងទៀតថា ការនិរទេសខ្លួនរបស់លោក សម រង្ស៊ីទៅក្រៅប្រទេស ដើម្បីរក្សាជីវិតក្នុងការតស៊ូមតិនានា ប្រឆាំងរាជរដ្ឋាភិបាល។ ប៉ុន្តែ លោក សឺន ស៊ូបែរ្តិ៍ ថា មិនអាចប្រដូច លោកឧក ញ៉ា សឺន គុយ ជាមួយ លោក សម រង្ស៊ីបានទេ ព្រោះវាខុសគ្នាស្រឡះ ដោយសារលោក សម រង្ស៊ី រត់គេចតែរួចខ្លួនឯង មិនគិតគូរពីប្រទេសជាតិ ហើយក៏មិនដែលបានរកផលប្រយោជន៍ជូនជាតិឡើយ៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>