Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

អនុសាខា​កាកបាទក្រហម ខណ្ឌ​​ច្បារអំពៅ ផ្តល់​អំណោយ​មនុស្សធម៌​ ដល់​ពលរដ្ឋ​ ៣០គ្រួសារ​

0
0

ភ្នំពេញ៖ អភិបាលខណ្ឌច្បារ អំពៅ និងជាប្រធានអនុសាខា កាកបាទក្រហមកម្ពុជា ខណ្ឌ ច្បារអំពៅ លោក អ៊ាង ស៊ីផាន លោក អ៊ំ ម៉ារ៉េត ប្រធានក្រុមប្រឹក្សាខណ្ឌ និងលោក ហោ វាសនា អភិបាលរងខណ្ឌ ព្រមទាំងក្រុមការងារ នៅព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៦ បានបន្តនាំយក អំណោយសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ជាគ្រឿង ឧបភោគ បរិភោគ ព្រមទាំងថវិកា មួយចំនួន ផ្តល់ជូនដល់ ប្រជាពលរដ្ឋ តាមលំនៅឋាន ដែលមន្ត្រីកាកបាទក្រហមខណ្ឌ ចុះពិនិត្យស្ថានភាពផ្ទាក់ និងឃើញពីការលំបាក ក្នុងជីវភាពរស់ នៅប្រចាំថ្ងៃ ប្រមាណ ៣០គ្រួសារ នៅសង្កាត់ព្រែកឯង ។

លោកអភិបាលខណ្ឌ អ៊ាង សុីផាន បានថ្លែងថា អំណោយដែលចែកជូនប្រជាពលរដ្ឋនាពេលនេះ ក្នុង០១គ្រួសារ ទទួលបាន អង្ករ ២៥គីឡូក្រាម មី ១០កញ្ចប់ ទឹកសុទ្ឋឱរ៉ាល់ ១កេស, ទឹកត្រី ១យួរ, ទឹកសុីអុីវ ១យួរ, ត្រីខ ០៥ កំប៉ុង, ខ្ទះឆា១, ឆ្នាំង១, ទឹកដោះគោ ២កំប៉ុង, ស្ករស ១គីឡូក្រាម, តែ៣កញ្ចប់ និងឃីត០១ កញ្ចប់ (រួមមាន សារុង១+ក្រមា១ + ភួយ១+មុង១) និងថវិកា ៣ម៉ឺនរៀល ។

លោកបញ្ជាក់ថា អំណោយទាំងនេះ បានមកពីសប្បុរសជនជួយឧបត្ថម្ភគាំទ្រអនុសាខាកាកបាទក្រហមខណ្ឌ ហើយត្រូវបានក្រុម ការងារបែង ចែក ជូនប្រពលរដ្ឋទីទ័លក្រ ជនចាស់ជរា គ្មានទីពឹង នៅតាមបណ្តាសង្កាត់ទាំង៨ ក្នុងខណ្ឌច្បារអំពៅ ដោយឡែកថ្ងៃនេះ ក្រុមការងារចុះចែកនៅសង្កាត់ព្រែកឯង ចំនួន ៣០គ្រួសារ ហើយលោកអភិបាលខណ្ឌដឹកនាំក្រុមការងារចុះផ្ទាល់ តាមលំនៅដ្ឋាន ដើម្បីនាំអំណោយមនុស្សធម៌ ដោយមិនប្រកាន់និន្នាការនយោបាយឡើយ ។

សកម្មភាពមនុស្សធម៌នាំយក អំណោយជូនប្រជាពលរដ្ឋក្រីក្រដល់លំនៅដ្ឋាននេះដែរ លោកអ៊ាង ស៊ីផាន ប្រធាន បានថ្លែងទៅកាន់ប្រជាពលរដ្ឋថា អំណោយទាំងនេះថ្វីត្បិតតែមិនបានសមប្រកបទៅតាមការចង់បានរបស់បងប្អូនក៏ដោយ តែបានសម្រាល ការលំបាកមួយរយៈពេល ហើយជានិច្ចកាលក្រុមការងារ អនុសាខាកាកបាទក្រហមខណ្ឌ តែងតែយកចិត្តទុកដាក់ ជួយឧបត្ថម្ភដល់ប្រជាពលរដ្ឋ រងគ្រោះដោយធម្មជាតិ  គ្រួសារក្រីក្រ គ្រួសាររងគ្រោះ ដោយ អគ្គីភ័យ  អ្នកបាត់បង់ទីជម្រក និងប្រជាពលរដ្ឋនូវ បញ្ហាប្រឈមនានាក្នុងសង្គម  និយាយរួមប្រកាន់ខ្ជាប់ នូវគោលការណ៍ របស់កាកបាទក្រហមកម្ពុជា ដែលមាន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ។

លោក អ៊ាង សុីផាន បានបញ្ជាក់ថា ថ្ងៃនេះក្រុមការងារកាកបាទ ក្រហមខណ្ឌ បានបែងចែកក្រុមការជាច្រើនក្រុម នាំយកអំណោយសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ផ្តល់ជូនប្រជាជន ដែលខ្វះខាតផ្នែកជីវភាពប្រចាំថ្ងៃ ជាពិសេសទៅទៀត ក្នុងគោលបំណងចុះ អោយដល់លំនៅឋានបងប្អូនប្រជាពលរដ្ឋ ដើម្បីស្វែងយល់ពីបញ្ហាប្រឈម ឬបញ្ហាផ្សេងៗ ដែលពួកគាត់ត្រូវការអោយអាជ្ញាធរជួយដោះស្រាយ ដោយមិនទុកអោយបងប្អូនប្រជាជនរស់នៅក្នុងភាពឯកោ ដែលអាជ្ញាធរមិនបានដឹងលឺនោះទេ ។

ដំណើរសំណេះសំណាល ជាមួយប្រជាពលរដ្ឋតាមខ្នង ផ្ទះនីមួយៗនេះ លោក អ៊ាង សុីផាន អភិបាលខណ្ឌ បានលើកឡើង ពីការយកចិត្ដ ទុកដាក់គិតគូរ របស់លោកអភិបាលរាជធានីភ្នំពេញ ប្រធានកាកបាទក្រហម ជាពិសេសសម្ដេចកិត្ដិព្រឹទ្ធ បណ្ឌិត សម្រាប់ជីវភាពរស់ នៅប្រចាំថ្ងៃរបស់បងប្អូន ហើយមិនមែនតែ ប្រជាពលរដ្ឋនៅក្នុង ខណ្ឌច្បារអំពៅនោះទេ ប៉ុន្ដែនៅទូទាំងប្រទេសកម្ពុជា ។

លោក អ៊ាង សុីផាន បានលើកឡើងទៀតថា បើទោះបីកញ្ចប់អំណោយទាំងនេះ មិនបាន ធ្វើឱ្យបងប្អូន យកទៅផ្គត់ផ្គង់ ជីវភាពគ្រួសារ ក្នុងរយៈពេលវែងក៏ដោយនោះ ប៉ុន្ដែអាច ជួយកាត់ បន្ថយការលំបាក បានមួយរយៈ ពេលផងដែរ ហើយអាជ្ញាធរខណ្ឌ និងបន្ដខិត ខំជួយបងប្អូន គឺយើងមិនចប់ត្រឹមហ្នឹងទេ ពេលណាយើងមានលទ្ឋភាព យើងបន្តនិរន្តរភាពនេះជាប្រក្រតី ។ ជាមួយគ្នានេះ ក្នុងនាមកាកបាទក្រហមខណ្ឌលោកអភិបាលខណ្ឌ ក៏សូមអំពាវនាវដល់បងប្អូន ប្រជាពលរដ្ឋរស់នៅជិតខាង មេត្តាយោគយល់ អធ្យាស្រ័យ ដែលយើងខ្ញុំមិនទាន់បានទៅ ដល់ ហើយនឹងបន្តអោយដល់ លំនៅឋានបងប្អូនជាបន្តបន្ទាប់ ៕


Viewing all articles
Browse latest Browse all 8042

Latest Images

Trending Articles





Latest Images