Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ទិសដៅ អភិវឌ្ឍន៍វិស័យ ស្រូវអង្ករ៥ឆ្នាំ ខាងមុខ នឹងបង្ហាញ ក្នុងវេទិកាស្រូវ អង្ករកម្ពុជា លើកទី ៥

$
0
0

ភ្នំពេញ៖ សហព័ន្ធស្រូវអង្ករកម្ពុជា (ស.អ.ក) នឹងបង្ហាញជូននូវទិសដៅអភិវឌ្ឍន៍ វិស័យស្រូវអង្ករកម្ពុជា សម្រាប់រយៈពេល ៥ឆ្នាំខាងមុខ ក្នុងវេទិកាស្រូវអង្ករកម្ពុជាលើកទី ៥ ដែលប្រព្រឹត្តទៅនៅថ្ងៃទី ២៤-២៥-២៦ ខែមករា  ឆ្នាំ ២០១៦  នៅសណ្ឋាគារសុខា ភ្នំពេញ។

សេចក្តីប្រកាសព័ត៌មាន របស់សហព័ន្ធស្រូវ-អង្ករកម្ពុជាបានឲ្យដឹងថា កម្មវិធីនេះ មានការអញ្ជើញបើកកម្មវិធី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់  សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី កម្ពុជា ។

សហព័ន្ធស្រូវអង្ករកម្ពុជា (ស.អ.ក) នឹងបង្ហាញទិសដៅអភិវឌ្ឍន៍វិស័យស្រូវអង្ករកម្ពុជា តាមរយៈកម្មវិធី កិច្ច ពិភាក្សាពិគ្រោះយោបល់ ទៅលើប្រធានបទសំខាន់ៗចំនួន ៦រួមមាន៖ ពូជ  , ផលិតកម្មដំណាំស្រូវ ,  ការទុកដាក់ (ឃ្លាំងស្តុក និងម៉ាស៊ីនសម្ងួត) ,  ការទទួលឥណទាន ,  ទីផ្សារ និង ការត្រៀមខ្លួនរបស់កម្ពុជា។

អ្នកពាក់ព័ន្ធនៅក្នុងវិស័យស្រូវអង្ករប្រមាណ ៧០០នាក់ ដែលរួមមានតំណាងក្រសួងស្ថាប័នពាក់ព័ន្ធ សហគមន៍កសិកម្ម ក្រុមហ៊ុននាំចេញអង្ករ ម្ចាស់រោងម៉ាស៊ីនកិនស្រូវ ក្រុមហ៊ុនដឹកជញ្ជូន តំណាងដៃគូអភិវឌ្ឍន៍ និស្សិត ភ្ញៀវជាតិ និងអន្តរជាតិ នឹងជួបគ្នានៅក្នុងវេទិកាស្រូវអង្ករកម្ពុជាលើកទី៥នេះ ដើម្បីធ្វើការពិភាក្សាលើ បញ្ហា ស្រូវអង្ករដែលមានទំនាក់ទំនងជាមួយនឹងការជំរុញលើកស្ទួយផលិតកម្មដំណាំស្រូវ ការកែច្នៃ និងការនាំចេញអង្ករកម្ពុជាទៅកាន់ទីផ្សារពិភពលោក និងផែនការយុទ្ធសាស្រ្តសម្រាប់វិស័យ ស្រូវអង្ករកម្ពុជាទាំងមូល៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>