ភ្នំពេញ៖ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត(គ.ជ.ប) នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៦នេះ បាន ដាក់បង្ហាញ សេចក្ដីព្រាងបទបញ្ជា និងនីតិវិធីសម្រាប់ការចុះឈ្មោះបោះឆ្នោត នៅលើគេហទំព័ររបស់ គ.ជ.ប។
យោងតាមសេចក្ដីជូនដំណឹងរបស់ គ.ជ.ប ដែលមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ទទួលបាននៅថ្ងៃទី២៣ មករានេះ បានឲ្យដឹងថា «អគ្គលេខាធិការដ្ឋាន នៃគ.ជ.ប បានដាក់ផ្សព្វផ្សាយពីសេចក្ដីព្រាងបទបញ្ជា និងនីតិវិធីសម្រាប់ការចុះឈ្មោះបោះឆ្នោត ដើម្បីរៀបចំបញ្ជីបោះឆ្នោតថ្មី ឆ្នាំ២០១៦ នៅលើគេហទំព័ររបស់ គ.ជ.ប ដែលមាន ០៦ជំពូក និងមួយឧបសម្ព័ន្ធ ស្មើនឹង១០៧ទំព័រ »។
ដូច្នេះសាធារណៈជនទាំងអស់អាចស្វែង រកមើលនៅលើ គេហទំព័ររបស់ គ.ជ.ប ដែលមានអាសយដ្ឋាន ww.necelect.org.kh។
គួរបញ្ជាក់ថា គ.ជ.ប នឹងបើកកិច្ចប្រជុំ ពិគ្រោះយោបល់ លើសេចក្ដីព្រាង បទបញ្ជា និងនីតិវិធី សម្រាប់ ចុះឈ្មោះបោះឆ្នោត ដើម្បីរៀបចំ បញ្ជីបោះឆ្នោតថ្មី សម្រាប់ឆ្នាំ ២០១៦ នៅថ្ងៃទី ២៨ ខែ មករា ឆ្នាំ ២០១៦ រយៈពេល១ថ្ងៃ នាសាលប្រជុំភោជនីយដ្ឋានទន្លេបាសាក់២ (ក្បែរស្ពានអាកាសក្បាលថ្នល់) រាជធានីភ្នំពេញ៕