Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ក្រុមគ្រូពេទ្យ ស្ម័គ្រចិត្ត សម្តេច សាយ ឈុំ ពិនិត្យ និងព្យាបាលជំងឺ ឥតគិតថ្លៃជូនពលរដ្ឋជាង ១ពាន់នាក់ នៅខណ្ឌច្បារអំពៅ

$
0
0

ភ្នំពេញ៖ អាជ្ញាធរខណ្ឌច្បារអំពៅ នៅពីព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៦នេះ បាននាំប្រជាជនដែលមានជំងឺប្រមាណ ១ពាន់ នាក់ មកពីតាមបណ្តាសង្កាត់ទាំង៨ ក្នុងខណ្ឌច្បារអំពៅ ដើម្បីមកទទួលការពិនិត្យ និងព្យាលជំងឺ ដោយឥតគិតថ្លៃ ពីក្រុមគ្រូពេទ្យ ស្ម័គ្រចិត្ត របស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៅក្នុងបរិវេណវត្ត កៀនស្វាយ ក្នុងសង្កាត់ក្បាលកោះ។

ក្នុងពេលពិនិត្យនោះដែរ ក៏មានការទទួលស្វាគមន៍ យ៉ាងកក់ក្តៅពី លោក អ៊ាង ស៊ីផាន អភិបាលខណ្ឌច្បារអំពៅ ព្រមទាំងលោក អ៊ុច គឹមអន រដ្ឋមន្ត្រីប្រតិភូ អមនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខណ្ឌច្បារអំពៅ និងលោកស្រី ឡោក ខេង អ្នកតំណាងរាស្ត្រ មណ្ឌលភ្នំពេញ និងជាក្រុមការងារ ចុះជួយខណ្ឌច្បារអំពៅ និងចូលរួមដោយលោក អ៊ំ ម៉ារ៉េត ប្រធានក្រុមប្រឹក្សាខណ្ឌ អភិបាលរង ចៅសង្កាត់ទាំង៨ សសយក ខណ្ឌផងដែរ។

លោកអភិបាល អ៊ាង ស៊ីផាន បានមានប្រសាសន៍ថា សាលាខណ្ឌច្បារអំពៅ ពិតជាមានកិត្តិយសបំផុត ដែលបានសហការ រៀបចំពិធីពិនិត្យ និងព្យាបាលជំងឺ ដោយឥតគិតថ្លៃ តាមរយៈក្រុមគ្រូពេទ្យ ស្ម័គ្រចិត្ត សម្តេចវិបុលសេនាភក្តីសាយ ឈុំ ជូនបងប្អូនប្រជាពលរដ្ឋ ក្រីក្រជាង ១ពាន់នាក់ ក្នុងសង្កាត់ទំាង៨ ហើយការចុះ ពិនិត្យសុខភាព ជូនបងប្អូនប្រជាពលរដ្ឋ នៅពេលនេះ គឺលើកទី៣ ហើយ សម្រាប់កំឡុងឆ្នាំ២០១៥ ដល់ឆ្នាំ២០១៦នេះ។

លោកអភិបាល បានបន្តថា វត្តមានរបស់ក្រុមគ្រូពេទ្យ ស្ម័គ្រចិត្ត សម្តេចវិបុលសេនាភក្តីសាយ ឈុំ នៅពេលនេះ គឺជាសក្ខីភាពសបញ្ជាក់ ឱ្យឃើញពីមនោសញ្ចេតនា យកចិត្តទុកដាក់ខ្ពស់ ចំពោះវិស័យសុខាភិបាល ដែលជាវិស័យអាទិភាព ក្នុងគោលនយោបាយ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍របស់រដ្ឋាភិបាលកម្ពុជា ដើម្បីកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋ ក្រោមការដឹកនាំដ៏ឈ្លៀសវៃ ប្រកបទៅដោយ គតិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

លោក អ៊ុជ គឹមអន រដ្ឋមន្ត្រីប្រតិភូអម ដំណើរនាយករដ្ឋមន្ត្រី និងជាតំណាងដឹកនាំក្រុមគ្រូពេទ្យ ស្ម័គ្រចិត្ត របស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានមានប្រសាសន៍ថា ការព្យាបាលជូនបងប្អូននៅពេលនេះ គឺមិនប្រកាន់ទៅលើជម្ងឺអ្វីទាំងអស់ ក្រុមគ្រូពេទ្យ នឹងព្យាបាលអោយអស់ពីសមត្ថភាព ប៉ុន្តែក្នុងករណីថ្វីបើជំងឺ ឬអាការៈរបស់បងប្អូនមានសភាពធ្ងន់ធ្ងរខ្លាំង ក្រុមគ្រូពេទ្យជំនាញ និងបញ្ចូនបន្តទៅសម្រាកព្យាបាល នៅមន្ទីរពេទ្យធំៗ ក្នុងរាជធានី ដូចជាមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ឬមន្ទីរកាល់ម៉ែត្រជាដើម ដោយមិនមានការគិតថ្លៃដូចគ្នា។

ជាចុងក្រោយ បងប្អូនប្រជាពលរដ្ឋ បានសម្តែងនូវទឹកចិត្ត ត្រេកអរយ៉ាងក្រៃលែង និងបានថ្លែងអំណ អរគុណបំផុត ចំពោះអាជ្ញាធរខណ្ឌច្បារអំពៅ ក៏ដូចជាក្រុមគ្រូពេទ្យ ស្ម័គ្រចិត្ត របស់សម្តេចវិបុលសេនាភក្តីសាយ ឈុំ ប្រធានព្រឹទ្ធសភា ដែលតែងតែយកចិត្តទុកដាក់ ខ្នះខ្នែង គិតគូរ ដល់សុខភាពរបស់ប្រជាពលរដ្ឋ ដោយបានចុះមកពិនិត្យជំងឺ ដោយគ្មានការបង់ថ្លៃដល់មូលដ្ឋាន ជាក់ស្តែងដូចក្នុងពេលនេះតែម្តង ៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>