ភ្នំពេញ៖ ស្របពេលដែល ក្បាលលេខជាច្រើន របស់បណ្ដាញទូរស័ព្ទ ចល័តមិត្ដហ្វូន រួមមាន 097 088 071 090 068 067 066 060 031 បាននឹងកំពុង ដាក់ឲ្យដំណើរការ នៅទូទាំងប្រទេស តម្រូវការប្រើប្រាស់ របស់អតថិជន ចំពោះលេខពិសេស និងស្អាតៗដ៏មានការ កើនឡើងយ៉ាង គំហុកផងដែរ។
ជាទូទៅ អតិថិជនត្រូវចំណាយ ពេលធ្វើដំណើរទៅកាន់ ការពិនិត្យរកលេខ ពិសេសដែលខ្លួនពេញចិត្ដ នៅតាមបណ្ដាហាងលក់ស៊ីម របស់មិត្ដហ្វូនទាំង នៅក្រុមហ៊ុន ឬសាខា និងហាក់លក់ទូរស័ព្ទជាដើម។
ថ្មីៗនេះ ដើម្បីផ្ដល់ភាពងាយស្រួល និងមិនចំណាយ ពេលវេលាច្រើន មិត្ដហ្វូនបានដាក់ដំណើរការ សេវាកម្មលក់លេខពិសេស តាមអ៊ីនធើណិតថ្មីផ្ដាច់មុខ ហៅថា «សេវាលក់លេខ ពិសេសតាមអនឡាញ» ដែលអនុញ្ញាតឲ្យអតិថិជន ទាំងអស់ធ្វើការ ត្រួតពិនិត្យលេខ និងតម្លៃ តាមរយៈ Facebook Fan Page របស់មិត្តហ្វូន ឬតាមរយៈ Viber និង Line របស់មិត្តហ្វូនតាមរយៈ ID លេខ 0979 097 097 ដោយគ្រាន់តែ Chat ឬក៏ Comment ទៅកាន់ប្រអប់ទំនាក់ទំនង ទាំងនោះជាការស្រេច។
ក្រុមហ៊ុនមិត្ដហ្វូន បានបញ្ជាក់ថា ក្រោយពីទទួលការ កុម្ម៉ង់ពីអតិថិជន ភ្នាក់ងារមិត្តហ្វូននឹងពិនិត្យ ជូនលេខទាំងនោះថា តើវាដំណើរការឬ មិនទាន់ដំណើរការមក វិញភ្លាមៗក្នុងអំឡុងពេល ២៤ម៉ោង។
លោក ណុប ម៉ាញ ជាបុគ្គលិកបម្រើការងារ ក្នុងក្រុមហ៊ុនឯកជនមួយ បានបង្ហាញចំណាប់អារម្មណ៍ថា៖ «ខ្ញុំធ្លាប់តែទិញសំបុត្រ តាមអនឡាញ ទិញទំនិញតាមអ៊ីនធើណិត ឬក៏ចំណាយប្រាក់ផ្សេងៗនៅលើអ៊ីនធើណិត។ ប៉ុន្តែពេលនេះ មិត្តហ្វូនបានចេញកម្មវិធី លក់លេខពិសេសនៅតាម បណ្តាញសង្គមទៀត វាពិតជាងាយស្រួលមែនទែន។ ខ្ញុំមិនចាំបាច់ចំណាយ ពេលច្រើនធ្វើដំណើរទៅ ទិញលេខដោយផ្ទាល់ទេ។ វិធីនេះពីតជាលឿន និងរហ័សទទួលការ ឆ្លើយតបពីមិត្តហ្វូនទៀត»។
ចំណែកឯកញ្ញា ម៉ាប សូដាលីន បានលើកឡើងថា៖ «ខ្ញុំធ្លាប់តែទៅទិញលេខ ពិសេសនៅតាមហាង លក់ពីមុនមក។ ប៉ុន្តែឥឡូវនេះ ខ្ញុំអាចស្វែងរកទិញ បានតាមអ៊ីនធើណិត ដែលពិតជាងាយស្រួល និងលឿនមែនទែន។ ខ្ញុំអាចដឹងពីតម្លៃ និងលេខដែលខ្ញុំចង់បានភ្លាមៗ ដោយមិនចំណាយពេលយូរ។ ខ្ញុំគិតថា វាពិតជាមានអត្ថ ប្រយោជន៍ច្រើនមែនទែន»។
គួរបញ្ជាក់ថា បន្ទាប់ពីដំណើរការលក់ លេខពិសេសជាង ២សប្តាហ៍មកនេះ ក្រុមហ៊ុនមិត្តហ្វូន បានទទួលការគាំទ្រ ច្រើនពីអតិថិជន ដោយពួកគេបានពោល សរសើរមិនដាច់ពីមាត់ថា សាមញ្ញ ងាយស្រួល និងឆាប់រហ័យ។ ពួកគេលែងចាំបាច់អី ត្រូវចំណាយពេលទៅ ការរកទិញលេខនៅតាមហាង លក់លើការជ្រើសរើស លេខពិសេស និងស្អាតៗទៀតហើយ ចាប់ពីពេលនេះតទៅ៕