ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៦ បានដាក់ឲ្យដំណើរការទុតិយតា និងតតិយ បណ្ណបើកបរយានយន្ត នៅតាមគ្រប់ទីតាំងផ្តល់ សេវាសាធារណៈរបស់ក្រសួងសាធារណការ។
សេចក្តីជូនដំណឹងរបស់ ក្រសួងសាធារណការ ដែល ចុះហត្ថលេខាដោយលោករដ្ឋមន្រ្តី ត្រាំ អ៊ីវតឹកនៅថ្ងៃទី២ មករា នេះបានឲ្យដឹងថា ការផ្តល់សេវាសាធារណៈ លើការ ស្នើសុំផ្ដល់ ប្ដូរ ពន្យារ ទុតិយតា និងតតិយតាបណ្ណ បើកបរយានយន្ត បានដាក់ឲ្យដំណើរការ ឡើងវិញហើយ នៅតាមគ្រប់ទីតាំងផ្ដល់សេវាសាធារណៈរបស់ក្រសួង។
លិខិតខាងលើបញ្ជាក់ថា “ការដាក់ឲ្យដំណើរការនេះ ស្របតាមតារាង ឧបសម្ព័ន្ធភ្ជាប់នឹងប្រកាសរួមលេខ ០១០ សហវ.ប្រក ចុះថ្ងៃទី២១ ខែមករា ឆ្នាំ២០១៦ ការផ្ដល់សេវា សាធារណៈរបស់ក្រសួងសាធារណការ និងដឹងជញ្ជូន”។
ក្រសួងបានជំរុញឲ្យ សាធារណជន រួសរាន់ ទៅដាក់ពាក្យសុំផ្ដល់ ប្ដូរ ពន្យារ ធ្វើទុតិយតា ឬតតិយតាបណ្ណបើបរយានយន្ដ ឲ្យបានទាន់ពេលវេលាចាប់ពីថ្ងៃជូន ដំណឹងនេះតទៅ៕