Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

លោកចន ឃើរី៖ កម្ពុជាមាន សក្ដានុពលខ្ពស់ ជាឱកាសល្អ សម្រាប់ជនជាតិអាមេរិក មកវិនិយោគ

$
0
0

ភ្នំពេញ៖ ប្រមុខការទូត សហរដ្ឋអាមេរិក លោកចន ឃើរី បានលើកឡើងថា ប្រទេសកម្ពុជាមានសក្ដានុពលខ្លាំង ដែលអាចជាឱកាសដល់ ជនជាតិអាមេរិក ដើម្បីមកបណ្តាក់ទុនរកស៊ីនៅកម្ពុជា។ ការលើកឡើងនេះ ក្នុងជំនួបជាមួយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៦។

លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្ដេចតេជោ បានមានប្រសាសន៍ប្រាប់អ្នកកាសែត នៅក្រោយជំនួបនោះថា កម្ពុជាមានសក្តានុពលខ្ពស់ ជាឱកាសសម្រាប់ក្រុមវិនិយោគអាមេរិក មកកម្ពុជាមករកស៊ី។

បើតាមលោកអ៊ាង សុផល្លែត ដដែលបានឲ្យដឹងទៀតថា លោកចន ឃើរី ថ្លែងអំណរគុណដល់ រាជរដ្ឋាភិបាលកម្ពុជា ដែលចូលរួមក្នុង ប្រតិបត្ដិការថែរក្សាសន្ដិភាពនៅលើពិភពលោក ក្រោមឆ័ត្រអង្គការសហប្រជាជាតិ។ លោកបានថ្លែងថា កម្ពុជាជាប្រទេសតូច តែចូលរួមថែរក្សាសន្ដិភាព នៅលើពិភពលោក គឺពិតជាមានសារសំខាន់ និងមានអត្ថន័យជាទីបំផុត។

លោកចន ឃើរី ថា ការមកបំពេញទស្សកិច្ចលើកនេះ ក៏ជាការក្តាប់យកឱកាសធ្វើយ៉ាងណា ឲ្យទំនាក់ទំនងប្រទេសទាំងពីរ មានទំនាក់ទំនងល្អជាមួយគ្នាបន្ថែមទៀត។

ជាការឆ្លើយតបសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី បានថ្លែងអំណរគុណដល់លោក ចន ឃើរី និងរដ្ឋាភិបាលសហរដ្ឋអាមេរិក ដែលបានប្រគល់នូវរូបចម្លាក់បុរាណ មកជូនកម្ពុជាវិញ។

សម្ដេចស្នើឲ្យអាមេរិក បន្ដសកម្មភាពនេះតទៅទៀត ។  សម្ដេចតេជោបានលើកឡើងថា ការរីកចម្រើនរបស់កម្ពុជា ក៏មានការចូលរួមចំណែក ពីអាមេរិកផងដែរ។ ទាក់ទងនឹងវិស័យពាណិជ្ជកម្មវិញ សម្ដេចតេជោបានលើឡើងថា គប្បីជំរុញពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ ឲ្យមានការរីកចំរើនបន្ដទៀត។

សម្តេចតេជោហ៊ុន សែន បានលើកឡើងបន្ដទៀតថា ទំនាក់ទំនងលើវិស័យ ប្រយុទ្ធប្រឆាំងភេរវកម្មរវាង កម្ពុជានិងអាមេរិក គឺកំពុងប្រព្រឹត្តទៅ យ៉ាងល្អ ហើយសម្ដេចតេជោ បានស្នើឲ្យបន្ដកិច្ចសហប្រតិបត្ដិការ នេះបន្ដទៀត។ ទន្ទឹមនេះសម្តេចបានសុំឲ្យអាមេរិក បន្តជួយដល់កម្ពុជាលើ វិស័យសុខាភិបាល វិស័យអប់រំ ការដោះមីន៕

Photo by DAP-News

Photo by DAP-News


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>