Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ចិន គ្រោងសាងសង់រោងចក្រ នុយក្លេអ៊ែរ ក្នុងសមុទ្រ

$
0
0

ប៉េកាំង៖ ប្រទេសចិន កំពុងតែពិចារណា ទៅលើលទ្ធភាពសាងសង់រោងចក្រផលិតថាមពល នុយក្លេអ៊ែរ លើផ្ទៃសមុទ្រ ប៉ុន្តែក្រុមជំនាញត្រូវរង់ចាំរហូតដល់ប្រព័ន្ធកំណត់ សុវត្ថិភាព បង្កើត ឡើងគ្រប់ជ្រុងជ្រោយជាមុនសិន។ នេះបើតាមការអះអាងពីមន្ត្រី ទទួលបន្ទុកថាមពល នុយក្លេអ៊ែរជាន់ខ្ពស់ នៃរដ្ឋចិន ប្រាប់ស៊ិនហួ នៅថ្ងៃពុធ ទី២៧ ខែមករា ឆ្នាំ ២០១៦។

មន្ត្រីផ្នែកថាមពល លោក ស៊ូ តាចេ រូបនេះ បញ្ជាក់ទៀតថា “ប្រទេសនេះ កំពុងតែសិក្សា ដោយប្រុងប្រយ័ត្ន និង ប្រកបដោយលក្ខណៈវិទ្យាសាស្ត្រ ទៅលើកម្រិតដែលអាចទៅរួច មុននឹងសម្រេចថា ត្រូវបង្កើតរោងចក្រថាមពលនុយក្លេអ៊ែរ នៅលើផ្ទៃសមុទ្រ ឬក៏អត់នោះ។” បច្ចុប្បន្នចិន មានរោងចក្រថាមពលនុយក្លេអ៊ែរចំនួន ៣០ ស្មើនឹង ២៨ លានជីហ្គាវ៉ាត់ និង រោងចក្រ ២៤ កន្លែងទៀតកំពុងតែសាងសង់ ដែលសុទ្ធសឹងតែស្ថិតនៅលើដីទាំងអស់។

គួរបញ្ជាក់ថា ក្នុងនាមជាប្រទេសមហាសេដ្ឋកិច្ចលំដាប់ទីពីរលើលោក ប្រទេសចិនពិតជាត្រូវ ការយ៉ាងខ្លាំងនូវថាមពលប្រើប្រាស់ ហើយបច្ចុប្បន្ន ផលប៉ះពាល់ដល់បរិស្ថានត្រូវបានគេ គិតគូរខ្លាំងជាងបញ្ហានានាទាំងអស់។ យ៉ាងណាក៏ដោយ ថាមពលនុយក្លេអ៊ែរ ជាថាមពល សន្សំសម្ចៃមួយខ្ពស់សម្រាប់សេដ្ឋកិច្ច ប៉ុន្តែវាត្រូវការការសិក្សាផ្នែកបច្ចេកទេសកម្រិតខ្ពស់ ដើម្បីការពារមហន្តរាយ ឧទាហរណ៍ដូចនៅជប៉ុន កាលពីខែមីនា ឆ្នាំ ២០១១៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>