Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

បុរសជនជាតិព្នងម្នាក់ ឡើងបេះផ្លែស្លែង ធ្លាក់ស្លាប់ នៅស្រុកកោះញែក

$
0
0

មណ្ឌលគិរីៈ ដោយសារជីវភាព ក្នុងគ្រួសារទីទល់ក្រខ្លាំងពេក ប្តីបានសុំប្រពន្ធចូលព្រៃ ដើម្បីប្រកបរបររើស គ្រាប់ស្លែង យកមកលក់បានកម្រៃមកផ្គត់ផ្គង់គ្រួសារ តែត្រូវបានធ្លាក់ពីលើដើមស្លែង ស្លាប់បាត់បង់ជីវិត បន្ទាប់ពីនាំយកមកដល់ផ្ទះ កាលពីថ្ងៃទី២៨ មករា ២០១៦ នៅភូមិអន្រ្តេះ ឃុំអរបួន ស្រុកកោះញែក ខេត្តមណ្ឌលគិរី។

លោក ហ៊ីង ច្រិៈ មេភូមិអន្រ្តេះបានរៀបរាប់ប្រាប់ថា ជនរងគ្រោះជា (សព)ខាងលើមុនពេលកើតហេតុ ដោយសារតែក្នុងស្ថានភាព គ្រួសាររបស់ខ្លួនទីទល់ពេក រូបគេជាប្តីបានជជែកគ្នា ជាមួយប្រពន្ធខ្លួន សុំប្រពន្ធចូលព្រៃប្រកបរបររើសគ្រាប់ស្លែង មកលក់ដើម្បីបានប្រាក់ គ្រាន់ដោះស្រាយជីវភាព របររើសគ្រាប់ស្លែង របស់បរុសជាប្តីខាងលើនេះ វាក៍ជារបរលើកទីមួយរបស់គេទៀតផង អកុសល់ត្រូវបានអស់ជីវិត នៅពេលនេះតែម្តងទៅ។

លោកមេភូមិខាងលើបានបន្តទៀត សូម្បីតែការធ្វើបុណ្យទាន របស់សពនេះ ត្រូវបានអ្នកស្រុកជួយគ្នាបន្តិចបន្តួច ក្នុងការចាត់ចែងដែរ ព្រោះគ្រួសារមួយនេះមានភាពទីទល់ខ្លាំងពេក ។ ប្រពន្ធសពឈ្មោះ ផយ លឺច អាយុជាង៣០ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើឱ្យដឹងថា សពថ្ងៃគ្រួសារគាត់សព្វថ្ងៃ មានសមាជិកចំនួនបួននាក់ ឪពុក ម្តាយនិងកូនចំនួន២នាក់ រស់នៅក្នុងផ្ទះតូចមួយប្រក់ស្បូវចាស់ទ្រុឌទ្រោមស្ទើររលំ រកបានព្រឹកខ្វះ ល្ងាចមានពេលខ្លះស្ទើរដាច់អាហារមួយពេលៗទៀតផង ជួបរឿងបែបនេះហើយ ក៍ប្តីរបស់ខ្លួនបានសម្រេចចិត្តចូលព្រៃរើសគ្រាប់ស្លែងមកលក់បានកំរ៉ៃខ្លះយកមកដោះដូរអាហារ តែពេលនេះប្តីរបស់នាងបានស្លាប់ចោលទៀតធ្វើឱ្យគ្រួសាររបស់គាត់កាន់តែជួបភាពទីទល់នេះធ្ងន់ទៅៗគ្មានថ្ងៃល្ហែរឡើយ។

គ្រួសារសពបាននិងកំពុងដង្ហោយហៅរកសុំជំនួយពីបណ្តាសប្បុរសជននានា ដែលមានសប្បុរស មកលើក្រុមគ្រួសារគាត់។

លោកកាន់ ពេញ អធិការស្រុកកោះញែក អោយដឹងថា ជនរងគ្រោះពិតជាបានស្លាប់ ដោយសារធ្លាក់ពីលើដើម ស្លែងពិតមែន ជនរងគ្រោះជាសពឈ្មោះសប់ ភើន ភេទប្រុសអាយុ៣៧ឆ្នាំ ជនជាតិព្នងស់នៅភូមិអន្រ្តេះឃុំអរបួន ស្រុកកោះញែក ខេត្តមណ្ឌលគិរី ពិតជាមានជីវភាពទីទល់ក្រីក្រមែន ហើយការចាត់ចែងធ្វើបុណ្យ របស់សពនេះគឺ បានមកពីការជួយជ្រោមជ្រែងពីអ្នកភូមិ ៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>