Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ក្រុមហ៊ុនទឹក បរិសុទ្ធវីតាល់ រៀបចំពិធី បរិច្ចាគឈាម នៅក្រុងបាត់ដំបង

$
0
0

ភ្នំពេញ ៖ ក្រុមហ៊ុនទឹកបរិសុទ្ធវីតាល់ កាលពីព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១២បាន រៀបចំកម្មវិធីបរិច្ចាគឈាម ដើម្បីជួយសង្គ្រោះ អ្នកជំងឺនៅក្នុងប្រទេសកម្ពុជា ដែលជួបគ្រោះថ្នាក់ផ្សេងៗ ដែលកម្មវិធីនេះ មានការចូលរួមបរិច្ចាគឈាម ពីសំណាក់សិស្ស និស្សិតជាង៥០០នាក់ និងសហភាព សហព័ន្ធ យុវជនកម្ពុជា ខេត្ដបាត់ដំបង ។

កម្មវិធីបរិច្ចាគឈាម សម្រាប់ជួយ សង្គ្រោះ អ្នកជំងឺទូទៅខាងលើនេះ បានធ្វើ ឡើងនៅសាលមហោស្រព នៃសាកលវិទ្យាល័យបាត់ដំបង ស្ថិតក្រោមអធិបតីភាព អភិបាលរងខេត្ដបាត់ដំបង លោកជាម ច័ន្ទ សោភ័ណ្ឌ អនុប្រធានមន្ទីរសុខាភិបាល ខេត្ដ លោកវេជ្ជបណ្ឌិត វឿង ប៊ុនរ៉េត និងលោកជុន ហៀងថាវសិទ្ធិ ប្រធានផ្នែកទីផ្សារនៃក្រុមហ៊ុន ទឹកបរិសុទ្ធវីតាល់ ព្រមទាំងមានការចូលរួម ពីសំណាក់មន្ដ្រីពាក់ព័ន្ធ ជាច្រើននាក់ ផ្សេងទៀត ។

នៅក្នុងឱកាសនោះ ប្រធានផ្នែកទីផ្សារ ក្រុមហ៊ុនទឹកបរិសុទ្ធវីតាល់ ដែលឈានមុខគេ នៅក្នុងប្រទេសកម្ពុជា បានឱ្យដឹងថា ក្រុមហ៊ុនទឹកបរិសុទ្ធវីតាល់ បានរៀបចំកម្មវិធីចូល រួមបរិច្ចាគឈាមនៅខេត្ដបាត់ដំបងនេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីយកឈាមជួយទៅដល់អ្នកជំងឺទូទៅ ដោយសារគ្រោះ ថ្នាក់ផ្សេងៗ ក្នុងប្រទេសកម្ពុជា ដោយមិនប្រកាន់ពណ៌សប្បុរឬជាតិ សាសន៍នោះឡើយ ហើយក្រុមហ៊ុនបានរៀបចំកម្មវិធីនេះ អស់ ជាច្រើនលើករួចមកហើយ និងប្រមូលបានឈាមជាច្រើនប្លោក ។

លោកជុន ហៀងថាវសិទ្ធិ បានបន្ដថា ក្រុមហ៊ុនទឹកបរិសុទ្ធវីតាល់ បានបង្កើតមូលនិធិរបស់ខ្លួន តាំងពីថ្ងៃនៃការបង្កើតក្រុមហ៊ុនមកម្ល៉េះ ដើម្បីចូលរួមចំណែកជួយដល់ប្រជាពលរដ្ឋ តាមរយៈរូបភាពផ្សេងៗ ដែលការផ្ដល់មូលនិធិខាងលើនេះ ធ្វើឡើងតាមរយៈអ្នកដែលជាវទឹកបរិសុទ្ធវីតាល់ និងបានចូលរួមថវិកា ចំនួន២៥រៀល ។

ប្រធានទីផ្សារទឹកបរិសុទ្ធវីតាល់ ដែលល្បី ឈ្មោះខាងលើនេះ បានបញ្ជាក់ទៀតថា ដោយសារតែមើលឃើញថា ការផ្ដល់ឈាម ជាការចាំបាច់ដល់ប្រជាពលរដ្ឋ ដែលរងគ្រោះ ថ្នាក់ផ្សេងៗនោះ ក្រុមហ៊ុនទឹកបរិសុទ្ធវីតាល់ បានចូលរួមសហការ ជាមួយមជ្ឈមណ្ឌលជាតិផ្ដល់ឈាម យ៉ាងជិតស្និទ្ធអស់រយៈពេល ជាង៣ឆ្នាំមកហើយ ដើម្បីស្វែងរកអ្នកស្ម័គ្រចិត្ដ ដោយគ្មានការបង្ខិតបង្ខំ ក្នុងការផ្ដល់ឈាម ជួយសង្គ្រោះប្រជាពលរដ្ឋខ្មែរ ដែលរងគ្រោះ។

ជាមួយគ្នានេះ អភិបាលរងខេត្ដបាត់ដំបង លោកជាម ច័ន្ទសោភ័ណ្ឌ បានអំពាវនាវដល់ ប្រជាពលរដ្ឋគ្រប់រូប ស្ម័គ្រចិត្ដចូលរួមបរិច្ចាគឈាម ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋ ដែលជួបគ្រោះថ្នាក់ផ្សេងៗ ហើយការចូលរួម បរិច្ចាគឈាមនេះ មិនមានការបង្ខិតបង្ខំនោះឡើយ គឺជាការងារសប្បុរសធម៌ ដែលកើតចេញពីឆន្ទៈពិតប្រាកដ ។

អនុប្រធានមន្ទីរសុខាភិបាលខេត្ដ លោក វេជ្ជបណ្ឌិត វឿង ប៊ុនរ៉េត បានឱ្យដឹងថា ការផ្ដល់ឈាម ដែលធ្វើឡើងតាមលក្ខណៈបច្ចេកទេស ត្រឹមត្រូវខាងលើនេះ មិនមានផលប៉ះពាល់ដល់សុខភាពនោះឡើយ ដូច្នេះកុំមានការ ព្រួយបារម្ភចំពោះបញ្ហានេះ៕

DAP-News

DAP-News

DAP-News

DAP-News


Viewing all articles
Browse latest Browse all 8042

Trending Articles