Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

សហភាព សហព័ន្ធយុវជន កម្ពុជាខេត្ត សៀមរាប ចុះជួយច្រូត ស្រូវប្រជាកសិករ នៅឃុំព្រះដាក់

$
0
0

សៀមរាប : កាលពីចុងសប្តាហ៍ កន្លងមកនេះ លោក ទៀ ទីហា នាយរងខុទ្ទកាល័យ លោកឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រធានសហភាព សហព័ន្ធយុវជនកម្ពុជា ខេត្តសៀមរាប បានដឹកនាំ ក្រុមសមាជិក យុវជនជាង៥០នាក់ ជួបជាមួយក្រុមយុវជន នៃបណ្តាមូលដ្ឋាន ឃុំនានា ក្នុងស្រុកបន្ទាយស្រី ១៥០នាក់ នៅភូមិព្រះដាក់ ឃុំព្រះដាក់ គោលបំណងប្រមូល កម្លាំងយុវជន ចុះជួយច្រូតស្រូវ ប្រជាកសិករ ។

លោក ទៀ ទីហា បានលើកបង្ហាញថា ចលនាចុះជួយច្រូតស្រូវជូនប្រជាកសិករ ជាការអនុវត្តតាម អនុសាសន៍ ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលកន្លងមក មានកង កម្លាំង ប្រដាប់អាវុធ បានអនុវត្តយ៉ាងផុលផុស ក្នុងមូលដ្ឋានឈរជើងរបស់ខ្លួន ក្រោមស្មារតីពាក្យស្លោក កងទ័ព ជាកូនចៅរបស់ប្រជាជន។

លោកក៏បានឆ្លុះបញ្ចាំងថា ចលនាជាតិរបស់យុវជនស័្មគ្រចិត្ត សម្តេចតេជោបានផ្សាភ្ជាប់យ៉ាងជិតស្និទ្ធ ជាមួយ ការងារសង្គម និងបានចូលរួមធ្វើអន្តរាគមន៍ដ៏មានប្រសិទ្ធិភាព ដោះស្រាយបានរាល់បញ្ហាប្រឈមមួយចំនួន សំដៅស្វែងរកការអភិវឌ្ឍន៍ ជូនដល់មូលដ្ឋានជនបទផងដែរ។ ទន្ទឹមនឹងនេះ ការចុះជួយច្រូតស្រូវ ជូនប្រជា កសិកររបស់សមាជិក នៃក្រុមយុវជននេះជាផ្នែកមួយក្នុងគោលដៅ ពង្រឹង ចលនារបស់យុវជនប្រកប ដោយ ប្រសិទ្ធិភាពឆ្ពោះទៅរកមូលដ្ឋានសហគមន៍ប្រជាពលរដ្ឋ។

លោកបានបញ្ជាក់ថា នេះជាឱកាសមួយ ដែលក្រុមយុវជនថ្នាក់ខេត្ត បង្ហាញពីសកម្មភាពជូនដល់ក្រុមយុវជន ថ្នាក់មូលដ្ឋាន ហើយក៏បានទទួលមកវិញ នូវការស្វែងយល់ និងបានដកស្រង់បទពិសោធន៍ ពីក្រុមយុវជន ថ្នាក់មូលដ្ឋានផងដែរ។ ជាក់ស្តែង ការចុះជួយច្រូតស្រូវជូនប្រជាកសិករពេលនេះ មិនសំដៅយកលទ្ធផល នោះឡើយ តែកត្តាដ៏សំខាន់ គឺ សកម្មភាពនេះ ស្ថិតនៅលើផ្ទៃស្រែរបស់ប្រជាកសិករ និងក្លាយជាប្រពៃណី របស់ក្រុមយុវជនកម្ពុជាគ្រប់រដូវកាល នៃចលនាបង្កបង្កើនផល ជាមួយប្រជាកសិករដែលខ្វះខាត កម្លាំងពលកម្ម៕

www.dap-news.com

www.dap-news.com

www.dap-news.com


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>