Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

សម្តេច ហ៊ុន សែន រិះគន់ អ្នកប្រើពាក្យ "រដ្ឋាភិបាល"

$
0
0

តាកែវ៖ ពីខេត្តតាកែវ ក្នុងពិធីចុះចែក ប័ណ្ណកម្មសិទ្ធិដីធ្លី ជូនប្រជាពលរដ្ឋ ចំនួន៦៩៣គ្រួសារ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន នៃប្រទេសកម្ពុជា នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១២ បានធ្វើការរិះគន់ ចំពោះគណបក្សប្រឆាំង នៅកម្ពុជា ដែលបានប្រើពាក្យថា "រដ្ឋាភិបាល" នៅពេលដែលធ្វើជា នាយករដ្ឋមន្រ្តី ដឹកនាំប្រទេសជាតិ ប្រសិនបើពួកគេជាប់ឆ្នោត ក្នុងស្ថានភាព ដែលប្រទេសកម្ពុជា ប្រកាន់យក របបរាជានិយម និងប្រើពាក្យ "រាជ" នៅពីមុខរដ្ឋាភិបាល។

នាយករដ្ឋមន្រ្តី បានថ្លែងថា នៅសល់ប្រមាណជា ៧ខែទៀតទេ នឹងឈានចូលមកដល់ថ្ងៃបុណ្យបោះឆ្នោត ជ្រើសរើសតំណាងរាស្រ្តហើយ ហើយនាពេលនោះដែរ គឺអាស្រ័យទៅលើ ប្រជាពលរដ្ឋ ជាអ្នកសម្រេចចិត្តថាត្រូវបោះឲ្យអ្នកចេះតែសន្យា ឬក៏អ្នកដែលបម្រើ ផលប្រយោជន៍ របស់ប្រជាពលរដ្ឋ។

សម្តេចបានបញ្ជាក់ថា “ឥឡូវគេថា គេឈ្នះ ហើយនឹងធ្វើរដ្ឋាភិបាល គេអត់ហៅរាជរដ្ឋាភិបាលទេ គេហៅរដ្ឋាភិបាល នៅក្នុងខិតប័ណ្ណ ដែលបោះ នៅពោធិ៍សាត់។ អីចឹងទេ ប្រហែលជាក្រុម សាធារណៈរដ្ឋ គេថារដ្ឋាភិបាល គេនឹងដោះស្រាយ បញ្ហានេះដោះស្រាយនោះ ឯយើងរាជរដ្ឋាភិបាល ព្រោះប្រទេសយើង ជាប្រទេសរាជានិយម ហើយយើងកំពុងកាន់ទុក្ខព្រះបរមសព ហើយប្រទេសយើង ជាប្រទេសរាជានិយម ដែលមានព្រះមហាក្សត្រ ជាប្រមុខរដ្ឋ ចំណុចនេះ ត្រូវតែពិនិត្យឲ្យច្បាស់”។

ប្រមុខរាជរដ្ឋាភិបាល សម្តេច ហ៊ុន សែន បន្ថែមថា “ប្រាប់ឲ្យគេកែ ប៉ុន្តែចេតនា នៃការធ្វើខិតប័ណ្ណនេះ មិនមានមនុស្សតូចតាចទេ មេដឹកនាំអនុញ្ញាតិ ឲ្យធ្វើបែបនេះ ហើយប្រើពាក្យត្រឹមតែ រដ្ឋាភិបាលទេ អីចឹងចេតនារំសាយចោល រាជានិយម ក៏យើងអាចថា គេអាចធ្វើទៅរួច ព្រោះគេធ្លាប់ធ្វើ ព្រោះក្រុមនេះ ក៏ជាក្រុមពីឆ្នាំ១៩៧០មកដែរ”។

លោក ជា ប៉ូច សមាជិកសភាមណ្ឌលព្រៃវែង នៃគណបក្សសមរង្ស៊ី ដែលអះអាងថា ខ្លួននឹងក្លាយទៅជាសមាជិក គណបក្សសង្រ្គោះជាតិ នាពេល ដ៏ខ្លីនោះ បានថ្លែងប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល នៅថ្ងៃអាទិត្យទី៣០ ខែឆ្នូ ឆ្នាំ២០១២ថា លោកនឹងពិនិត្យលើខ្លឹមសារ នៃខិតបណ្ណនោះឡើងវិញ ដោយលោកចាត់ទុកថា វាអាចជាកំហុស បច្ចេកទេសតែប៉ុណ្ណោះ នោះក៏ព្រោះតែគណបក្សសង្រ្គោះជាតិ គោរពរដ្ឋធម្មនុញ្ញ និងគោរពព្រះមហាក្សត្រ។ "ក្នុងនាមខ្ញុំ ជាពលរដ្ឋខ្មែរម្នាក់ ខ្ញុំគោរពរដ្ឋធម្មនុញ្ញ និងគោរពព្រះមហាក្សត្រ។ វាអាចមានការខុសឆ្គង ខាងបច្ចេកទេស។ ក្នុងនាមខ្ញុំជាសមាជិក ខ្ញុំនឹងពិនិត្យមើល ឡើងវិញ"។

នៅក្នុងលិខិតផ្សព្វផ្សាយ របស់គណបក្សសង្គ្រោះជាតិ ដែលមានឡូហ្គូគណបក្ស និងរូបលោកសម រង្ស៊ី ព្រមទាំងលោកកឹម សុខា ពួតដៃគ្នាឡើងលើ បានភ្ជាប់នឹងខ្លឹមសារ នយោបាយថា “ រដ្ឋាភិបាលដឹកនាំដោយ គណបក្សសង្គ្រោះជាតិ ១- ឧបត្ថម្ភចាស់ៗ ពីអាយុ៦៥ឆ្នាំឡើងទៅ ៤ម៉ឺនរៀលក្នុងមួយខែ ២-ប្រាក់ខែទាបបំផុត របស់កម្មករ-កម្មការិនី ៦០ម៉ឺនរៀលក្នុងមួយខែ ៣-ប្រាក់ខែទាបបំផុត របស់មន្ត្រីរាជការ១លានរៀលក្នុងមួយខែ ៤-ព្យាបាល ជំងឺប្រជាពលរដ្ឋក្រីក្រ ដោយឥតយកប្រាក់”។

ក្រោយធ្វើរដ្ឋប្រហារ ទម្លាក់សម្តេចព្រះនរោត្តម សីហនុ ពីព្រះប្រមុខរដ្ឋ នាឆ្នាំ១៩៧០ អតីតប្រធានាធិបតី លុន ណុល នៃរបបសាធារណរដ្ឋខ្មែរ បានលប់ពាក្យ "រាជ" នៅពីមុខពាក្យ "រដ្ឋាភិបាល" របស់ខ្លួន ដើម្បីឱ្យស្របទៅនឹង របបសាធារណរដ្ឋ ដែលមិនមាន ស្តេចសោយរាជ្យ៕

www.dap-news.com

www.dap-news.com


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>