នៅសាលប្រជុំ គណបក្សប្រជាជន កម្ពុជា ព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០១៣ មានប្រារព្ធ កិច្ចប្រជុំប្រកាស សេចក្ដី សម្រេចស្ដីពីការ កែសម្រួល និងតែងតាំងមន្រ្ដី គណពង្រឹងមូលដ្ឋាន ក្រុងស្ទឹងសែន ក្រោមអធិបតីភាព លោកណាំ ទុំ ប្រធានគណកម្មាធិការ បក្សខេត្ត និងជាប្រធានគណពង្រឹង មូលដ្ឋាន ក្រុងស្ទឹងសែន ។
លោក ហុក រិន ប្រធានគណកម្មាធិការ បក្សក្រុងស្ទឹងសែន និងជាអនុប្រធានគណពង្រឹង មូលដ្ឋានក្រុង ស្ទឹងសែន បានអានសេចក្ដី សម្រេចស្ដីពីការ កែសម្រួល និងតែងតាំងគណពង្រឹង មូលដ្ឋានបណ្ដាសង្កាត់ ទូទាំងក្រុង ស្ទឹងសែននិង គូសបញ្ជាក់អំពីភារកិច្ច របស់គណអចិន្រ្ដៃយ៍ពង្រឹង មូលដ្ឋាន ការចុះជំរុញ កសាង សមាជិកបក្សនិងពិនិត្យវាយតម្លៃសកម្មភាពការងារបក្សក្នុងមូលដ្ឋាន ។
លោក ណាំ ទុំ ប្រធានគណកម្មាធិការបក្សខេត្ត បានមានប្រសាសន៍សំណេះសំណាលលើក ឡើងគាំទ្រ សេចក្ដីសម្រេចប្រកាសក្នុងកិច្ចប្រជុំនេះ និង ស្នើឲ្យគណពង្រឹងមូលដ្ឋានសង្កាត់ទាំង អស់រៀបចំ ប្រតិទិន ក្នុង របបប្រជុំ ឲ្យបានទៀងទាត់ និង ការងារចុះឃោសនា អប់រំដល់សមាជិកបក្ស ត្រូវធ្វើការដោះស្រាយ សតិអារម្មណ៍ និងសំណូមពរនៅក្នុងជួរសមាជិកតាមគោលការណ៍និងមាគ៌ា របត់បក្ស ។
ជាមួយគ្នាដែរ លោក ណាំ ទុំ បានមានប្រសាសន៍បូកសរុបបន្ថែម លើរបាយការណ៍ ស្ដីពី ការកសាងពង្រឹងគណបក្សឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តអាណាត្តិទី៥៕