បាងកក៖ ប្រធានបក្សភឿងថៃ បានបង្ហាញពីបេក្ខភាព ឈរឈ្មោះបោះឆ្នោត ជ្រើសរើសអភិបាលក្រុង បាងកក នៅអាណតិ្តថ្មីខាងមុខនេះ ដែលសង្ឃឹមថា អាចការ បោះឆ្នោតលើ បក្សប្រឆាំង។
យោងតាមគេហទំព័រ INN របស់ថៃ នៅថ្ងៃ ព្រហស្បតិ៍ ទី ១០ ខែ មករា នេះបានឲ្យដឹងថា លោក ចារ៉ុផុង រឿងសុវណ្ណ ប្រធានបក្សភឿថៃ និង ជារដ្ឋមន្រ្តីក្រសួង មហាមហាផ្ទៃ បានថ្លែងថា បក្សភឿថៃ បានជ្រើសរើស ឧត្តមសេនីយ៍ ផុងសាផាត់ ផុងចំរើន ជា បេក្ខភាពនៅឈរឈ្មោះបោះឆ្នោត នៅអាណត្តិថ្មីខាងមុខ។
ការជ្រើសរើសបេក្ខភាពនេះដែរ គឺអាស្រ័យលើការស្ទង់មតិរបស់បក្ស ថាតើប្រជាពលនៅក្នុងក្រុងបាងកក ត្រូវការអ្វី? ចង់ឲ្យដោះស្រាយបញ្ហាអ្វី?
លោក ចារ៉ុផុង បានបន្តទៀតថា តាមការស្ទង់មតិឃើញថា ប្រជាពលរដ្ឋភាគច្រើន ចង់ឲ្យអភិបាលក្រុងថ្មី ដោះស្រាយបញ្ហា គ្រឿងញៀន រួមទាំងការរក្សាសុវត្ថិភាព អាយុជីវិត និង ទ្រព្យសម្បតិ្តរបស់ប្រជាពលរដ្ឋ ដោយបញ្ហានេះ ជាអទិភាព។ បក្សបានសម្រេចជ្រើសរើសលោក ផុងសាផាត់ ដោយសារតែរូបលោក មានបទពិសោធន៍ នៃការបង្ក្រាបគ្រឿងញៀន និង ផ្នែករក្សសន្តិសុខជាតិ ព្រោះលោក ផុង សាផាត់ ជាអតីតអគ្គស្នងការ នគរបាលជាតិថៃផងដែរ ៕