បាត់ដំបង៖ បុរសម្នាក់បានដួល សន្លប់នៅមុខផ្សារថ្មគោល សង្ស័យខ្យល់គ កាលពីម៉ោង៧ព្រឹក ថ្ងៃទី១៣ ខែមករា ស្ថិតនៅភូមិកសិកម្ម ឃុំតាពូង ស្រុកថ្មគោល ខណរូបគាត់បានចុះពីរ៉ឺម៉កម៉ូតូ ពេលត្រឡប់មកពីលេងបងប្អូននៅស្រុកឯកភ្នំ។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា ពេលជិះរ៉ឺម៉កម៉ូតូមកដល់ចំណុចកើតហេតុ បុរសម្នាក់នេះ បានខ្យល់គដួលសន្លប់ត្រូវបាននគរបាលស្រុកដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យស្រុកថ្មគោលខេត្តបាត់ដំបង។
ជនរងគ្រោះដែលបានដួលសន្លប់ដោយសារខ្យល់គរ ឈ្មោះ ប៊ូ ជៃ ភេទប្រុសអាយុ៤៣ឆ្នាំ រស់នៅផ្ទះលេខ១៤៨ក្រុមទី៥ ភូមិបាដាកជើង ឃុំស្តៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង បានចេញពីផ្ទះទៅលេងបងប្អូននៅម្តុំអាងភាសស្ថិតក្នុងស្រុកឯកភ្នំ លុះពេលត្រឡប់មកវិញបានជិះរ៉ឺម៉កម៉ូតូកាត់តាមស្រុកថ្មគោល ពេលមកដល់ចំណុចកើតហេតុ ជនរងគ្រោះបានចុះពីរ៉ឺម៉កម៉ូតូ ស្រាប់តែដួលសន្លប់ភ្លាមៗសង្ស័យខ្យល់គរ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកយករថយន្តសង្រ្គោះដឹកយកទៅមន្ទីរពេទ្យស្រុកដើម្បីព្យាបាល៕