Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ផៃ ស៊ីផានៈ កម្ពុជា មិនដែលទទួលស្គាល់ តំបន់ត្រួតស៊ីគ្នា

$
0
0

ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ នៃរាជដ្ឋាភិបាលកម្ពុជា បានថ្លែងនៅថ្ងៃចន្ទ ទី១៤ ខែមករា ឆ្នាំ២០១៣ថា កម្ពុជាមិនដែល ទទួលស្គាល់តំបន់ត្រួតស៊ីគ្នា នៅតំបន់ប្រាសាទព្រះវិហាររវាងកម្ពុជា-ថៃនោះទេ។

ប្រតិកម្មរបស់លោក ផៃ ស៊ីផាន បានធ្វើឡើងបន្ទាប់ពីសាព័ត៌មាន INN របស់ថៃ នៅថ្ងៃចន្ទ ទី១៤ ខែមករា បាន ចេញផ្សាយថា លោក ណុបប៉ាដុន ប៉ាតា បានថ្លែងអះអាងថា ការចុះហត្ថលេខារួមរវាង ថៃ-កម្ពុជា មានប្រយោជន៍ សម្រាប់ប្រទេសថៃ ព្រោះធ្វើឲ្យភាគីកម្ពុជា ទទួលស្គាល់ជាលើកដំបូង នៅតំបន់ជុំវិញប្រាសាទព្រះវិហារ៤,៦ គីឡូ ម៉ែត្រការ៉េ ជាតំបន់ត្រួតស៊ីគ្នា។ ដូច្នេះហើយបក្សប្រឆាំង ត្រូវមានការប្រុងប្រយ័ត្ន ចំពោះការបង្ហាញឯកសារ ដែល ទាក់ទំនង និង បញ្ហាប្រាសាទព្រះវិហារ ទៅកាន់សាធារណជន ព្រោះតុលាការយុត្តិធម៌អន្តរជាតិ ICJ មិនទាន់ ចេញសេចក្តីសម្រេចឲ្យភាគីថៃ ត្រូវបាត់បង់ទឹកដី។

អ្នកនាំពាក្យនិងជារដ្ឋលេខាធិការនៃទីស្តីការគណៈរដ្ឋមន្រ្តី មានប្រសាសន៍ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ថា «កម្ពុជាមិនដែលទទួលស្គាល់តំបន់ ត្រួតស៊ីគ្នានៅក្នុងតំបន់ប្រាសាទព្រះវិហារ (៤,៦) ជាមួយថៃនោះទេ គ្មាន ការចែងណាមួយនៅក្នុងសេចក្តីថ្លែងការណ៍រួមថា មានតំបន់ត្រួតស៊ីគ្នានោះទេ»។

ប៉ុន្តែលោក ផៃ ស៊ីផាន បានអះអាងថា ដោយឡែកការងារចុះបញ្ជីប្រាសាទព្រះវិហារជារឿងវប្បធម៌សុទ្ធសាធ។

លោក ណុបដុន បានបញ្ជាក់ទៀតថា បើសិនជាមានបុគ្គលណាបង្ហាញឯកសារថា បក្សប្រឆាំងរបស់ លោក អាប់ ភិស៊ីត មិនមានការពាក់ព័ន្ធជាមួយនឹង សំណុំរឿងប្រាសាទព្រះវិហារ ចាប់តាំងពីឆ្នាំ ១៩៦២ មកទល់បច្ចុប្បន្ន លោក ណុបប៉ាដុន នឹងផ្តល់រង្វាន់ជូន ពីរលានបាត ស្មើប្រមាណ ៦ ម៉ឺនដុល្លារអាមេរិក៕

Photo by DAP-NEWS


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>