ភ្នំពេញ៖ របាយការណ៍សង្ខេប សម្រាប់ឃុំពារាម ខេត្តតាកែវ បានបង្ហាញថា មានភូមិចំនួន៨ ប្រជាពលរដ្ឋសរុប ៨៣០៥នាក់ មានចំនួន ១៦៤៧គ្រួសារ ក្មេងអាយុចាប់ពី ១៨ឆ្នាំឡើងទៅ មាន ៥៧៧១នាក់ ហើយបានចុះឈ្មោះ បោះឆ្នោត កាលពីឆ្នាំ២០១១ មានចំនួន ៥៧៥២នាក់។
-អំពីការងារសន្ដិសុខ សណ្ដាប់ធ្នាប់ ៖ ការងារសន្ដិសុខត្រូវបានកាត់បន្ថយ ព្រោះមានការយកចិត្តទុកដាក់ពីអាជ្ញា ធរ គ្រប់លំដាប់ថ្នាក់ ក្នុងការបង្រ្កាប ក៏ដូចជាកិច្ចការយាមកាម ដោយបានអនុវត្តន៍គោលនយោបាយភូមិ-ឃុំ មាន សុវត្តិភាព បទល្មើសនានា ដូចជាក្រុមក្មេងទំនើងត្រូបានកាត់បន្ថយ។
-អំពីការងារផលិតកម្ម កសិកម្ម ៖ ការងារផលិតកម្ម កសិកម្ម បានអនុវត្តន៍គ្រប់ផែនការ ដោយមានប្រឡាយកាត់ ខ្វាត់ខ្វែងក្នុងឃុំ និងដោយបានទទួលឥទ្ធិពល ទឹកប្រឡាយមេហនុមានផង អាចឲ្យប្រជាពលរដ្ឋធ្វើស្រែបង្កើនរដូវ និងដំណាំរួមផ្សំ។
ការងារបោះឆ្នោត៖ ចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១២ ដល់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១២ បានចំនួន ១៨៥នាក់ ស្រី៨៧នាក់ ចែកចេញ ៖
គណបក្សប្រជាជនកម្ពុជា ១៤២នាក់ គណបក្ស សម រង្ស៊ី២៣នាក់ គណបក្សសិទ្ធិមនុស្ស៩នាក់ គណបក្ស ហ៊្វុនស៊ិនប៉ិច ១២នាក់ ប្តូរការិយាល័យ ១៩នាក់ លុបឈ្មោះ ១៧៥នាក់។
-អំពីការងារបក្ស ៖ ដោយមានការយកចិត្តទុកដាក់ និងការថែបំប៉នគ្រប់កាលៈទេសៈ ទាំងស្មារតី និងសម្ភារៈពី លោក លោកស្រី ជាក្រុមការងារចុះជួយឃុំពារាម ពិសេសលោកបណ្ឌិត សូរ ឃុន បានធ្វើឲ្យឃុំ មានកម្លាំងរឹងមាំ ធានាបានទាំងបរិមាណ គុណភាព ដែលមានដូចជា គណៈកម្មាធិការបក្សឃុំ ២១នាក់ សាខាបក្សភូមិមាន សមាជិក ៥៩នាក់ ស្រី១៥នាក់ សកម្មជន ៤៥នាក់ ស្រី២៤នាក់ ក្រុមបក្ស ៤០២នាក់ និងសមាជិកបក្ស ៣៩០៦ នាក់។
-អំពីសមិទ្ធិផល ដែលសម្រេចបានក្រោយពីការបោះឆ្នោត ក្រុមប្រឹក្សាឃុំអាណ្ណត្តិទី៣ ៖
-បណ្ណាល័យ១ខ្នងសាលាថ្មទ្រព្យ អំណោយអង្គការទស្សនៈពិភពលោក
-ទ្វារទឹក១កន្លែងលាវលង់ភូមិខ្នារពាង
-បង្គន់អនាម័យ១ខ្នង៣បន្ទប់ វិទ្យាល័យហ៊ុន សែន ១មិថុនា អំណោយអង្គការទស្សនៈពិភពលោក
-ប្រឡាយ១ខ្សែប្រវែង ១០៨៣ម៉ែត្រ ថវិកាមូលនិធិឃុំ
-ផ្លូវលំ១ខ្សែប្រវែង ១៤៦៨ម៉ែត្រថវិកាមូលនិធិឃុំ
-ឧបត្ថម្ភអ្នកស្លាប់ ៣នាក់ ក្នុងម្នាក់២០ម៉ឺនរៀល ភូមិខ្នារធំ ជាអំណោយរបស់លោក អោក បូរ៉ា ប្រធានក្រុមការងារ ចុះជួយឃុំពារាម។
ឧបត្ថម្ភទានវស្សាចំនួន ៤វត្ត ក្នុង១វត្ត ទៀន២ដើម, ទឹកត្រី ២យួរ, ទឹកស៊ីអ៊ីវ ២យួរ, ស្ករស៥គីឡូ, អង្ករ១បាវ, តែ១គីឡូ, ទឹកសុទ្ធ១យួរ, ទឹកដោះគោឆៅ១ឡូ, ប្រេងម៉ាស៊ូត ២០លីត្រ, ទឹកក្រូច១កេស, និងមី ៥កេស៕