កំពត៖ មន្រ្តីយោធា៣នាក់ និងមន្រ្តីមន្ទីរអធិការ កិច្ចម្នាក់ នៅខេត្តកំពត ត្រូវបានប្រភពទម្លាយឲ្យដឹងថា លួចដោះ លែងឈើអារខុសច្បាប់មួយរថយន្ត ជាថ្នូរនិងលុយយ៉ាងក្រាស់ក្រែល ជាអំពើខុសឆ្គងមួយដ៏ធ្ងន់ធ្ងរ ដែលមន្រ្តីអង្គ ភាពប្រឆាំងអំពើពុករលួយ គួរតែចាត់ការទៅលើមន្រ្តីខិលខូចទាំងអស់នេះ។
ប្រភពច្បាស់ការមួយ បានលួចបង្ហើបឲ្យដឹងថាកម្លំាំង យោធាខេត្តកំពត៣នាក់ មកពីការិយាល័យទី២ (ក២) និង ម្នាក់ទៀតមកពីមន្ទីរអធិការកិច្ចទំនាក់ទំនង រដ្ឋសភា ព្រឹទ្ធសភា ខេត្តកំពត បានបបួលគ្នាចុះទៅចាប់ឃាត់រថយន្ត កូរ៉េ២តោនកន្លះ ដឹកឈើអារល្មើសច្បាប់ពេញរថយន្ត ដែលបានដឹកចេញពីតំបន់កោះស្លា នៃស្រុកឈូក នៅចំ ណុចផ្លូវកោះចន្លះ ជិតដល់ផ្លូវជាតិលេខ ៣ ស្ថិតក្នុងភូមិល្អាង ឃុំល្អាង ស្រុកដងទង់ ខេត្តកំពត កាលពីល្ងាចថ្ងៃទី ២១ ខែមករា ឆ្នំា ២០១៣។ ការចុះចាប់រថយន្តដឹកឈើខាងលើនេះ មិនបានសហការជាមួយកម្លំាងសមត្ថកិច្ច ជំនាញណាមួយឡើយ ក្រោយពីឃាត់រថយន្តដឹកឈើល្មើសច្បាប់ខាងលើ បានរយៈពេលប្រមាណជា២ម៉ោង រួច មក ក៏ដោះលែងទៅវិញ។
តាមប្រភពព័ត៌មានដដែលបានឲ្យដឹងទៀតថា ការដោះលែងរថយន្តល្មើសនេះ ភាគីខាងម្ចាស់ឈើបានបង់លុយ ឲ្យមន្រ្តីយោធារាប់លានរៀលឯណោះ។
ប្រភពទម្លាយពីអំពើពុករលួយរបស់មន្រ្តីយោធាខាងលើនេះ បានបន្តថា ព័ត៌មាន នៃការចាប់ឈើខាងលើនេះ ក៏ បានដឹងឮដល់មន្រ្តីតុលាការខេត្តកំពតផងដែរ។ ក្រោយពេលចាប់ភ្លាមៗនោះ ត្រូវបានលោកព្រះរាជអាជ្ញាអមសា លាដំបូងខេត្តកំពត ចេញបញ្ជាឲ្យកងកម្លំាងកងរាជអាវុធហត្ថ (អ.ហ) ចុះទៅតាមយករថយន្តល្មើសច្បាប់មកចាត់ ការទៅតាមផ្លូវច្បាប់ដែរ ប៉ុន្តែគួរឲ្យសោកស្តាយពេលកម្លំាំង អ.ហ ចុះទៅដល់ កន្លែងឃាត់ចាប់រថយន្ត ត្រូវបាន មន្ត្រីយោធាដោះលែងបាត់ទៅហើយ។ ប៉ុន្តែទោះជាយ៉ាងនេះក្តី ក៏លោកព្រះរាជអាជ្ញានៅតែស្រាវជ្រាវទៅលើ ករណីនេះ យ៉ាងក្តៅគកុគដដែល ដោយមិនឲ្យជនខិលខូចរួចខ្លួនបានទេ។
តាមប្រភព័ត៌មានបានឲ្យដឹងថា មន្រ្តីយោធាដែលចុះចាប់ឈើនោះ ទី១. ឈ្មោះ ភ័ណ នៅការិយាល័យទី២ យោ ធាខេត្ត មុខងារជាប្រធានការិយាល័យទី២ «ក២»។ ទី២. ឈ្មោះ កឺយ អនុប្រធាន «ក២» យោធាខេត្ត និងទី៣. ឈ្មោះ អឿន ហៅ ឆ លីហៀង មុខងារ អនុប្រធាន «ក២» ខេត្ត។ រីឯមន្ត្រី នៃមន្ទីរអធិការកិច្ចទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភាវិញ ឈ្មោះ កង សេរីវុធ មុខងារជាប្រធានការិយាល័យ នៃមន្ទីរអធិការកិច្ចខេត្ត។
លោក ស៊ឹម ឡាបុ័ង នាយខណ្ឌរដ្ឋាបាលព្រៃឈើកំពត បានឲ្យមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលដឹងថា នៅរសៀល ថ្ងៃទី២២ ខែមករា ឆ្នំាំ ២០១៣ ថា ក្រោយពីលោកទទួលបានព័ត៌មានមិនប្រក្រតីខាងលើនេះរួចហើយ លោក បានបញ្ជាឲ្យកម្លំាងមេព្រៃរបស់ចុះដល់កន្លែងគោលដៅ ដើម្បីចាត់ការលើរឿងនេះ ប៉ុន្តែមិនបានប្រទះឃើញរថ យន្តល្មើសនោះទេ។
លោក ស៊ឹម ឡាបុ័ង បន្តទៀតថា បើតាមសេចក្តីរាយការណ៍ថា រថយន្តដឹកឈើល្មើសខាងលើ គឺជាឈើសរស ជ្រលុងទេ។
កន្លងមកខណ្ឌរដ្ឋបាលព្រៃឈើកំពត ធ្លាប់បង្ក្រាបរថយន្តដឹកសសរជ្រលុងប៉ុន្មានករណីរួចមកហើយ ដោយមាន ការពិន័យជាប្រាក់ទៅតាមផ្លូវច្បាប់ទៀតផង៕