ភ្នំពេញៈ បុរសវ័យចំណាស់ម្នាក់ ត្រូវបានគេប្រទះឃើញដួលម៉ូតូសន្លប់ឈឹង រងរបួសធ្ងន់ ដោយដាច់ម្រាចជើងនិង ភ្លាត់ឆ្អឹងចង្កេះ ប្រជាពលរដ្ឋរស់ នៅជិតខាងក្បែរកន្លែងកើតហេតុ បាននិយាយថា ទំនងជាបុកគូទរថយន្តគេពីក្រោយហើយមើលទៅ ព្រោះពួកគាត់ឮសូរ ដូចជាបុក លុះចេញមក មើល ក៏ប្រទះឃើញជនរងគ្រោះដេកដួលតែម្នាក់ ត្រូវបានក្រុមសង្គ្រោះ ៧១១ កងពលតូចលេខ៧០ ដឹកយកទៅសង្គ្រោះ ហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោង៨និង២៥នាទី យប់ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៣ ស្ថិតនៅតាម បណ្តោយផ្លូវជាតិលេខ៣ ក្នុងភូមិក្រាំងដូនទ័យ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
សាក្សីនៅកន្លែងកើត បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ នួន ប៊ុនធឿន ភេទប្រុស អាយុ ៤៨ឆ្នាំ មានមុខរបររ ត់ម៉ូតូឌុប រស់នៅភូមិព្រៃកំបុត សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ជិះម៉ូតូមួយគ្រឿង ម៉ាក សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1AZ-1425 រងរបួសដាច់ម្រាមជើងម្ខាង និងភ្លាត់ឆ្អឹងចង្កេះ ត្រូវដឹកយកទៅសង្គ្រោះ នៅមន្ទីរពេទ្យមិត្តភាពសូវៀត ។
សាក្សីបានបន្តទៀតថា មុនពេលកើតហេតុ ពួកគាត់បានឮស្នូរសំឡេងប៉ះគ្នា លុះពេលពួកគាត់ចេញមកមើល ស្រាប់តែប្រទះឃើញជនរងគ្រោះ ដេកដួលតែម្នាក់ឯង រីឯភាគីម្ខាងទៀតពុំឃើញនោះទេ បន្ទាប់មកនគរបាលមូលដ្ឋាន ចុះទៅដល់កន្លែងកើតហេតុ រួចហើយបានហៅ រថយន្តសាម៊ុយ របស់អង្គភាពសង្គ្រោះ ង៧០ ទៅដឹកយកទៅសង្គ្រោះ តែម្តងទៅ ។
នគរបាលចរាចរប៉ុស្តិ៍ចោមចៅ បានឲ្យដឹងថា ជនរងគ្រោះទំនងជាស្រវឹង ហើយឧប្បត្តិហេតុនេះ ប្រហែលជាប៉ះជាមួយក្មេងស្ទាវ ហើយក្មេងគេច បាត់តែម្តងទៅ ហើយបន្ទាប់ពីកើតហេតុ ត្រូវបានហៅរថយន្ត សាម៊ុយ ដឹកយកទៅសង្គ្រោះ រីឯម៉ូតូយកមករក្សាទុក នៅប៉ុស្តិ៍ចោមចៅ លុះព្រឹកឡើង ត្រូវប្រគល់ទៅឲ្យក្រុមគ្រួសារ ដោយគ្មានគិតអ្វីនោះទេ ៕