កំពង់ចាម៖ នៅវេលាម៉ោង ១០៖១៥នាទី យប់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៣ នេះ ជនសង្ស័យ ចំនួន២នាក់ ដែលចាប់ បុគ្គលិក ធនាគារអេស៊ីលីដា ចំនួន២នាក់ធ្វើជា ចំណាប់ខ្មាំង ហើយឃុំអស់រយៈពេល ជាច្រើនម៉ោង បានបើកទ្វារ បន្ទប់ ហើយរត់គេចខ្លួន ប៉ុន្តែសមត្ថកិច្ច បាននិងកំពុង តាមប្រម៉ាញ់ ។
សេចក្តីរាយការណ៍ ពីសមត្ថកិច្ច បានឲ្យដឹងថា សមត្ថកិច្ចចម្រុះទាំងអស់ ដឹកនាំដោយព្រះរាជអាជ្ញា បានបែងចែក ជាពីរក្រុម ក្នុងនោះ មួយក្រុម ស្ថិតនៅ ក្នុងបរិវេណ ធនាគារតែម្តង និងមួយក្រុមទៀត កំពុងតាមប្រម៉ាញ់ ជនសង្ស័យ ។
សមត្ថកិច្ច បានឲ្យដឹងថា មុនពេលដែលពួកគេ បានរត់គេចខ្លួនខាងលើនេះ គឺជនសង្ស័យបានគំរាម ដល់សមត្ថកិច្ចឲ្យរកម៉ូតូមួយគ្រឿង ដល់ពួកគេដើម្បីធ្វើជាមធ្យោបាយ លុះសមត្ថកិច្ចរកម៉ូតូបានហើយ និងសមត្ថកិច្ចបានដកថយ ជនសង្ស័យបានជិះម៉ូតូគេចខ្លួនតែម្តង។
ជាមួយគ្នានេះ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សចំនួន៣នាក់ យកទៅសួរនាំ ប៉ុន្តែមិនទាន់ដឹងថា ជនទាំង៣នាក់នេះ ជាក្រុមចោរ ឫជនរងគ្រោះនៅឡើយទេ អាចមានការសង្ស័យនៅឡើយនៅក្នុងសំណុំរឿងនេះ៕