កំពត៖ អគ្គិភ័យមួយ កាលពីវេលាម៉ោង ប្រហែល៧៖៣០នាទី យប់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៣ បានឆាបឆេះ ស្ថានីយ៍ប្រេង ឥន្ធនៈតេឡា ស្ថិតនៅជិត មន្ទីរសាធារណៈការ ក្នុងក្រុងកំពត ខេត្តកំពត បណ្តាលឲ្យមានការ ភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ ជាច្រើននាក់ នៅក្រុងកំពត ។
យ៉ាងណាក៏ដោយ សេចក្តីរាយការណ៍ សមត្ថកិច្ច បានឲ្យដឹងថា ការឆាបឆេះ គឺបានកើតឡើង ទៅលើ រោងដែលមាននៅក្នុង ស្ថានីយ៍តែប៉ុណ្ណោះ មិនមែនឆេះស្ថានីយ៍ប្រេងនោះឡើយ។
ក្រោយកើតហេតុ សមត្ថកិច្ចបានបញ្ជូន រថយន្តពន្លត់អគ្គិភ័យទៅ ជួយអន្តរាគមន៍ ហើយក្នុងរយៈ ពេលជិតមួយម៉ោង ទើបភ្លើង បានរលត់ទៅវិញ។ មិនទាន់មានការ បញ្ជាក់ពីសមត្ថកិច្ច ពីទំហំនៃការខូចខាត និងមូលហេតុ ដែលបណ្តាល មកពីការឆេះនោះទេ៕