កំពង់ចាម៖ មនុស្សចំនួន៣នាក់ ត្រូវបានសមត្ថកិច្ច ធ្វើការឃាត់ខ្លួនភ្លាមៗ នៅវេលាម៉ោង ១០៖៣០នាទី យប់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៣ នេះ ក្រោយពីក្រុមចោរ បានសម្រេចចិត្ត បើកទ្វារ បន្ទប់ធនាគារ ដើម្បីចាកចេញ និង ប៉ងរត់គេចខ្លួន។
យ៉ាងណាក៏ដោយ សំណុំរឿងនេះ សមត្ថកិច្ច បាននិងកំពុងធ្វើការ ស្រាវជ្រាវ បន្តទៀត តាមរយៈ ការបញ្ជូនមនុស្សទាំងបីនាក់ ទៅកាន់ស្នងការនគរបាលខេត្ត ដើម្បីសួរនាំ ពីព្រោះក្រោយចាប់ខ្លួន សមត្ថកិច្ច បានរកឃើញកំាភ្លើងខ្លី មួយដើមនៅនឹង ជនរងគ្រោះតែម្តង។
សេចក្តីរាយការណ៍ ពីសមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យម្នាក់ទៀតបាន និងកំពុងរត់គេចខ្លួន តាមម៉ូតូមួយគ្រឿង ដែលពួកវា បានសុំពីសមត្ថកិច្ច។ តាមសមត្ថកិច្ចលួចបង្ហើប រឿងនេះអាចជាការលេងបិទពួនរបស់ក្រុមចោរ ៕