Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all 8042 articles
Browse latest View live

មេ អ.ហ ខេត្តកំពង់ចាម ចុះពិនិត្យ និងជួយទប់ទំនប់ ដែលបាក់ នៅស្រុកកំពង់សៀម

$
0
0

កំពង់ចាម ៖ ដោយសារតែ ស្ថានភាព ទឹកភ្លៀង ធ្លាក់ជាបន្តបន្ទាប់ និងទឹកនៅតាមទន្លេមេគង្គ មានការកើនឡើង ផងនោះ បានធ្វើឲ្យទំនប់ មួយកន្លែងស្ថិតនៅ ភូមិអូវស្វាយ ឃុំអូរស្វាយ ស្រុកកំពង់សៀម ខេត្តកំពង់ចាម បានបាក់ធ្លាយ ពីព្រោះតែមិនអាចទប់ នឹងកម្លាំងទឹកដ៏ច្រើន បានជាហេតុធ្វើឲ្យ អាជ្ញាធរ និងកម្លាំងសមត្ថកិច្ច របស់ខេត្តកំពង់ចាម មានវិធានការ ជាបន្ទាន់។

ជាក់ស្តែង កាលពីព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៤ មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ត្រី សោ សាវឿន បានដឹកនាំសហការី របស់លោក សហការ ជាមួយអភិបាល ស្រុកកំពង់សៀម ប្រធានមន្ទីរធនធានទឹក និងមន្រ្តីពាក់ព័ន្ធ មួយចំនួនទៀត ចុះទៅពិនិត្យ ដោយផ្ទាល់ ជួយទប់ទំនប់នេះឡើងវិញ តាមរយះការ ជួលរថយន្តដឹកដី មកចាក់បំពេញ ។

មេ អ.ហ ខេត្តកំពង់ចាម ដែលមានតួនាទីជាប្រធាន ក្រុមការងារ ចុះជួយឃុំអូរស្វាយ របស់គណបក្ស ប្រជាជនកម្ពុជា ផងនោះ បានថ្លែងឲ្យដឹងថា ទំនប់មួយនេះ ត្រូវបានក្រុមការងារ របស់គណបក្ស ប្រជាជនកម្ពុជាជំនាន់ លោក វ៉ា សារិទ្ធ អតីតមេ អ.ហ ខេត្ត បានជួយកសាង ជូនប្រជាពលរដ្ឋ នៅតំបន់នេះ ដើម្បីទុកទាញទឹក មកបម្រើលើវិស័យកសិកម្ម ។

លោកថា «ទំនប់នេះអាចផ្ទុកទឹកសម្រាប់ ស្រោចស្រពស្រូវ ដំណាំ របស់ប្រជាពលរដ្ឋ ចំនួន១៤៩ហិកតា ស្មើនឹង២២៧គ្រួសារ និង៣ភូមិ រួមមាន ភូមិអូរស្វាយ ភូមិព្រែកចក្រី និងភូមិត្រពាំងកក់» ។ បើតាមមេ អ.ហ ខេត្តកំពង់ចាម ទំនប់ដែលបាក់ធ្លាយ ដោយជំនន់ទឹកភ្លៀងនេះ វាមានបណ្ដោយ១៥ម៉ែត្រ និងទទឹង៥ម៉ែត្រ ព្រមទាំងជម្រៅ៤ម៉ែត្រ ។

យ៉ាងណាក៏ដោយ ក្រុមការងារ ដែលដឹកនាំដោយ លោក សោ សាវឿន ខាងលើនេះ បានចំណាយលុយប្រមាណជាង២ពាន់ដុល្លារ ក្នុងនោះថវិកាពាក់កណ្តាលជារបស់លោក សោ សាវឿន និងពាក់កណ្តាលទៀត ជារបស់ប្រធានមន្ទីរធនធានទឹកខេត្តកំពង់ចាម ដើម្បីជួលរថយន្តដឹកដី ប្រហែល៥០០រថយន្ត ក្នុងការចាក់បំពេញឲ្យដូចដើម៕


ប្រទះឃើញ ក្បាលគ្រាប់ធុន ១០៥មួយគ្រាប់ ក្រោយពីជីកដីធ្វើបង្គន់

$
0
0

កណ្តាលៈ ក្បាលគ្រាប់ធុន១០៥ មួយគ្រាប់ ត្រូវបាន បុរសម្នាក់ប្រទះឃើញបន្ទាប់ពីបានជីកដីក្រោយផ្ទះ ក្នុងគោលបំណង់ធ្វើបង្គន់ ហើយក៏បានប្រទះឃើញក្បាលគ្រាប់ខាងលើនេះតែម្តង។ ហេតុការណ៍នេះ បានកើតឡើងនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៤ វេលាម៉ោង១៥ នឹង២០នាទី ភូមិពីងពង់ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល។

ប្រភពព័ត៌មានបានឲ្យដឹងថា បុរសដែលជីកដីប្រទះឃើញក្បាលគ្រាប់ខាងលើនេះ មានឈ្មោះអុន វី អាយុ៥២ឆ្នាំ សព្វថ្ងៃរស់នៅភូមិពីងពង់ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល។ ពេលដែលគាត់ ជីកដីក្រោយ ផ្ទះដើម្បី ធ្វើបង្គន់ ក៏ប្រទះឃើញក្បាលគ្រាប់ធុន១០៥មួយគ្រាប់ នៅខាងក្រោយផ្ទះ របស់គាត់។

បច្ចុប្បន្នសមត្ថកិច្ច បានព័ទ្ធខ្សែការពារ ហើយរង់ចាំមន្ត្រីការិយាល័យអាវុធជាតិផ្ទុះ ខេត្តចុះមកត្រួតពិនិត្យ៕

សមត្ថកិច្ចចម្រុះ ចុះបង្ក្រាបបទ ល្មើសនេសាទ ខុសច្បាប់ នៅស្រុកបាធាយ ឃាត់ខ្លួនមនុស្ស៦នាក់

$
0
0

កំពង់ចាម  ៖ កម្លាំង សមត្ថកិច្ចចម្រុះ រួមមាន កម្លាំងអាជ្ញាធរ កម្លាំងនគរបាល មូលដ្ឋាន សហការជាមួយ កម្លាំងរដ្ឋបាល ជលផល ខេត្តកំពង់ចាម កាលពីព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៤ បានបើក ប្រតិបត្តិការចុះ បង្ក្រាប បទល្មើសនេសាទ ខុសច្បាប់នៅក្នុង ភូមិសាស្ត្រ ឃុំបាធាយ ស្រុកបាធាយ ដោយឃាត់ខ្លួន មនុស្សចំនួន៦នាក់ ។

មន្រ្តីរដ្ឋបាល ជលផល ខេត្តកំពង់ចាម បានថ្លែងឲ្យដឹងថា នៅក្នុងប្រតិបត្តិការ ខាងលើនេះ កម្លាំងសមត្ថកិច្ចចម្រុះ បានដកហូតនូវ ឧបករណ៍នេសាទ ខុសច្បាប់ មួយចំនួន រួមមាន កាណូត ៣គ្រឿងទូក មួយគ្រឿង និងចាក់លែង កូនត្រីចំរុះចំនួន១៤៥គីឡូក្រាមផងដែរ។

មន្រ្តីរដ្ឋបាល ជលផល បានបន្តទៀតថា ជនសង្ស័យ ទាំង៦នាក់ ដែលត្រូវចាប់ខ្លួននោះ រួមមានទី១ឈ្មោះ ជា ស៊ឹមហេង អាយុ២៩ឆ្នាំ ទី២ឈ្មោះ គុល តែម អាយុ៥១ឆ្នាំ ទី៣ឈ្មោះ មាន កី អាយុ២៨ឆ្នាំ ទី៤ឈ្មោះ យ៉ើ រ័ត្ន អាយុ១៨ឆ្នាំ ទី៥ឈ្មោះ គុល ភី អាយុ៤០ឆ្នាំ និងទី៦ឈ្មោះ ពៅ ជឿន អាយុ៤៤ឆ្នាំ ជនទាំង៦នាក់ រស់នៅ ភូមិជ្រែក ឃុំបាធាយ ស្រុកបាធាយ។

ក្រោយការចាប់ខ្លួន ជនសង្ស័យទាំង៦នាក់ ត្រូវបានយកទៅសួរនាំ នៅខណ្ឌរដ្ឋបាលជលផល ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕

លួចម៉ូតូបានហើយ លក់មិនចេញ ជិះមកវិញ ត្រូវម្ចាស់ម៉ូតូឃាត់ខ្លួន ប្រគល់ឲ្យ សមត្ថកិច្ច

$
0
0

កណ្តាលៈ យុវជនត្រូវម្នាក់ ត្រូវបានកម្លាំង សមត្ថកិច្ចនគរបាល ស្រុកស្អាង ធ្វើការឃាត់ខ្លួន បន្ទាប់ពីធ្វើ សកម្មភាព លួចម៉ូតូរបស់ ជនរងគ្រោះបានសម្រេច ហើយបើកម៉ូតូទៅលក់ នៅភ្នំពេញរហូតដល់ទៅ២ថ្ងៃ តែលក់មិនដាច់ ក៏ជិះត្រឡប់មកវិញ ហើយក៏ត្រូវបានជបនរងគ្រោះ ជាម្ចាស់មួយឃើញ បានចាប់ ឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចតែម្តង។ ហេតុការណ៍នេះបាន កើតឡើង កាលពីថ្ងៃ ទី២៨ ខែកក្កដា ឆ្នាំ២០១៤ វេលាម៉ោង ១៥ និង២០នាទី នៅចំណុចភូមិសំប៉ានលើ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល ។

ជនសង្ស័យដែលសមត្ថកិច្ចធ្វើការឃាត់ខ្លួន មានឈ្មោះ ម៉េង ឌឿន ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅ ភូមិសំប៉ានលើ ឃុំព្រែក អំបិល ស្រុកស្អាង ខេត្តកណ្តាល ។ក្នុងកម្លាំងសមត្ថកិច្ចរឹបអូសយវត្ថុតាង ម៉ូតូម៉ាក គុបជ្រុងសេ៥០ ពណ៌ទឹកប្រាក់ ចំនួនមួយគ្រឿង ពាក់ស្លាកលេខព្រៃវែង 1A-7734។ចំណែកជនរងគ្រោះឈ្មោះ ប៉េង ហ៊ត ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិ សំប៉ានលើ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល ។

ប្រភពព័ត៌មានបានឲ្យដឹងថា នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៤ វេលាម៉ោង ២៤,០០នាទី ឈ្មោះ ម៉េង ឌឿន បានលួចម៉ូតូ ម៉ាកគុបជ្រុង សេ៥០ ជារបស់ឈ្មោះ ប៉េង ហ៊ត ដែលទុកចោលនៅសំយ៉ាបផ្ទះ ឪពុក ឈ្មោះ ប៉េង នៅភូមិសំប៉ានលើ ។ ពេលលួចម៉ូតូបានហើយ ឈ្មោះ ម៉េង ឌឿន បានជិះសំដៅទៅភ្នំពេញ ដើម្បីរកអ្នកទិញម៉ូតូ ។ ឈ្មោះ ម៉េង ឌឿន ដេកនៅផ្ទះ សំណាក់រយៈពេលពីរយប់ ពុំមានអ្នកទិញម៉ូតូក៏ ជិះម៉ូតូត្រឡប់មកផ្ទះវិញ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៤ វេលាម៉ោង ១៥ និង២០នាទី ដល់ភូមិទួលក្រសាំង ឃុំរកាខ្ពស់ ស្រុកស្អាង ទើបម្ចាស់ម៉ូតូឃាត់ ខ្លួនឈ្មោះ ម៉េង ឌឿន និងម៉ូតូប្រគល់ មកឲ្យសមត្ថកិច្ចនគរបាលស្រុកស្អាង ដើម្បីប្រមូលផ្តុំសំណុំរឿងតាមនីតិវិធី៕

ចាប់ខ្លួន កូនប្រុស ប្រធានពន្ធដារ ខេត្តកណ្តាល ពីបទឆបោក រថយន្ត ម៉ូតូ និងលុយ

$
0
0

ភ្នំពេញ ៖ កូនប្រុស ប្រធានពន្ធដារ ខេត្តកណ្តាល ឈ្មោះ វ៉ន ដាវិន អាយុ៣៥ឆ្នាំ ត្រូវបានជនរងគ្រោះ ចាប់ខ្លួនប្រគល់ទៅ ឲ្យនគរបាល ប៉ុស្តិ៍ទន្លេបាសាក់ ខណ្ឌចំការមន ពីបទឆបោក ។

ការចាប់ខ្លួន ជនសង្ស័យរូបនេះ បានធ្វើឡើង កាលពីវេលាម៉ោងជាង១រសៀល ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៤ ស្ថិតនៅពន្ធនាគារ ព្រៃស ខណ្ឌដង្កោ ខណៈជនសង្ស័យរូបនេះ បានទៅមើលមិត្តភ័ក្រ ជាប់ពន្ធនាគារ នៅទីនោះ ។

សមត្ថកិច្ច ប៉ុស្តិ៍ ទន្លេបាសាក់ បានឲ្យដឹងថា ជនសង្ស័យរូបនេះ ធ្លាប់បានបោក យករថយន្ត មួយគ្រឿង ម៉ូតូ ២គ្រឿង និងលុយចំនួន១៥០០ដុល្លារ ពីជនរងគ្រោះ ។ បច្ចុប្បន្ន ជនសង្ស័យ ស្ថិតក្រោមការសួរនាំ និងចាត់ការបន្ត តាមផ្លូវច្បាប់ ។

សូមបញ្ជាក់ថា ជនសង្ស័យរូបនេះ ក៏ធ្លាប់ជាប់ពន្ធនាគារផងដែរ ពីបទឆបោក៕

ទិញរថយន្តថ្មី បើកមិនទាន់ ដល់ផ្ទះផង បុកគល់អំពិល បណ្តាលឲ្យស្លាប់ម្នាក់ និងម្នាក់ទៀត រងរបួសធ្ងន់

$
0
0

កំពង់ស្ពឺៈ បុរសម្នាក់បានស្លាប់ និងម្នាក់ទៀតបានរងរបួសធ្ងន់ ហើយត្រូវបានគេដឹងយកទៅ សង្គ្រោះនៅ មន្ទីរពេទ្យ បន្ទាប់ពីបាន បើករថយន្តដែលទើបនឹងទិញថ្មី ទៅបុកនឹងគល់អម្ពិល បណ្តាលឲ្យអ្នក បើករថយន្តស្លាប់ភ្លាមៗនៅហ្នឹងកន្លែងកើតហេតុ និងអ្នករួម ដំណើរម្នាក់ទៀតរងបួសបាក់ជើង និងចង្កេះ រងរបួសធ្ងន់។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ២១ ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៤ លើកំណាត់ផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិចំការរដ្ឋ ឃុំវល្លិស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

ប្រភពព័ត៌មានពីមន្ត្រីនគរបាលស្រុកសំរោងទងបានឲ្យដឹងថា ជនរងគ្រោះទាំងពីរនាក់មានឈ្មោះ ១ ឈ្មោះ អូន ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរជាងជួសជុលរថយន្ត មានទីលំនៅភូមិបូរីកម្មករ សង្កាត់រកាធំ  ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ជាអ្នកបើករថយន្ត បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ទី២ ឈ្មោះ មួយ ឌិប ភេទប្រុស អាយុ៥២ឆ្នាំ ជាអ្នករួមដំណើរមានទីលំនៅភូមិពាណិជ្ជកម្ម សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

ប្រភពដែលបន្តថា នៅថ្ងៃកើតហើយជនរងគ្រោះទាំង២នាក់ ធ្វើដំណើរទៅភ្នំពេញ ក្នុងបំណងទិញរថយន្តថ្មី ម៉ាកស៊ីអាវី  ពណ៌ខ្មៅ ពាក់ស្លាក លេខភ្នំពេញ 2N-3540 លុះទិញបានហើយ ក៏ធ្វើដំណើរត្រឡប់មកវិញ ដល់ចំណុចកើតហេតុខាងលើ ក៏បានបើកទៅ បុកនឹងគល់អម្ពិល បណ្តាលឲ្យអ្នកបើក រថយន្តស្លាប់ ភ្លាមៗនៅនឹងកន្លែកើតហេតុ និងអ្នករួមដំណើរម្នាក់ទៀតរងរបួសធ្ងន់។ ចំណែករថយន្ត រងការខូចខាតផ្នែកខាងមុខ ត្រូវបានយកទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលស្រុកសំរោងទង។

បច្ចុប្បន្នជនរងគ្រោះត្រូវបានគេដឹងយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ចំណែកជនរងគ្រោះដែលស្លាប់ ត្រូវបាន ប្រគល់ទៅឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

ឃាត់ខ្លួនអ្នក សេពគ្រឿងញៀនម្នាក់ រួមនិងថ្នាំញៀន ២កញ្ចប់ ក្នុងផ្ទះសំណាក់ មូលមិត្ត២

$
0
0

កំពង់ស្ពឺៈ កម្លាំងនគរបាល ស្រុកសំរោងទង បានធ្វើការឃាត់ខ្លួន ជនសង្ស័យម្នាក់ រួមនឹងថ្នាំញៀនចំនួន ពីរកញ្ចប់ បន្ទាប់ពីបានធ្វើសកម្មភាព ចុះបង្ក្រាបក្នុងផ្ទះសំណាក់មួយកន្លែង យីហៅ មូលមិត្ត២ ស្ថិតក្នុងបន្ទប់លេខ៣ ភូមិធ្លក់ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

ជនសង្ស័យដែលសមត្ថកិច្ចធ្វើការឃាត់ខ្លួនខាងលើមានឈ្មោះ ពេជ កក្កដា ភេទប្រុស អាយុ២៦ឆ្នាំ មានទីលំនៅ ភូមិព្រៃផ្តៅ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។ ក្នុងនោះកម្លាំងសមត្ថកិច្ច បានរកឃើញ ថ្នាំញៀនចំនួន២កញ្ចប់ រួមនឹងសម្ភារៈសម្រាប់ ជក់គ្រឿងញៀនមួយចំនួនផងដែរ។ ក្រោយឃាត់ខ្លួន យកទៅសួរនាំ ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានប្រើប្រាស់គ្រឿងញៀនពិតប្រាកដមែន។

បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងនគរបាលស្រុកសំរោងទង បញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ៕

លោក វង សូត រដ្ឋមន្រ្តី ក្រសួងសង្គមកិច្ច អនុញ្ញាតឲ្យប្រធានអង្គការ សង្គ្រោះ Salvation Army ចូលជួបសម្តែង ការគួរសម និងស្នើសុំការគាំទ្រ

$
0
0

ភ្នំពេញ ៖ នារសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៤ លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា អនុញ្ញាតឲ្យលោក Jin Kyun Shin ប្រធានអង្គការសង្គ្រោះ Salvation Army នៃប្រទេសកូរ៉េ ចូល ជួបសម្តែងការគួរសម និងស្នើសុំការគាំទ្រពីសកម្មភាព ព្យាបាលជំងឺបេះដូងជូនកុមារកម្ពុជា ពីតំណាងអង្គការ ប្រចាំនៅកម្ពុជា នៅទីស្តីការក្រសួងសង្គមកិច្ច ។

លោក Jin Kyun Shin ប្រធានអង្គការសង្គ្រោះ Salvation Army មានប្រសាសន៍ថា អង្គការសង្គ្រោះ Salvation Army ជាអង្គការមនុស្សធម៌ មិនស្វែងរកប្រាក់កម្រៃ ត្រូវបានបង្កើតឡើង នៅទីក្រុងសេអ៊ូល នៃសាធារណរដ្ឋកូរ៉េ ដោយធ្វើសកម្មភាព លើវិស័យសុខាភិបាល ហើយបច្ចុប្បន្ននេះ អង្គការបាន និងកំពុងអនុវត្តគម្រោងកម្មវិធីសេវា ព្យាបាលជំងឺបេះដូង សម្រាប់កុមារកម្ពុជាទូទាំងប្រទេស និងបន្តព្យាបាលជំងឺបេះដូង ជូនកុមារកម្ពុជាបន្ថែមទៀត ជារៀងរាល់ឆ្នាំតាមការគ្រោងទុក ។ លោកបានបន្តទៀតថា គោលបំណងនាពេលនេះ គឺចង់ឲ្យក្រសួងសង្គមកិច្ច ស្ថាប័នពាក់ព័ន្ធនានា ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ជួយសហការគាំទ្រដល់គម្រោងរបស់អង្គការនេះ ដើម្បី ដំណើរការអនុវត្តកម្មវិធីមានភាពរលូន ជាពិសេស ជួយដល់កុមារកម្ពុជា ទទួលបាននូវការព្យាបាល ប្រកបដោយ ប្រសិទ្ធិភាពខ្ពស់ ។

ជាការឆ្លើយតប លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក៏បានសម្តែងនូវ ការ កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការអនុវត្តន៍កម្មវិធីរបស់អង្គការសង្គ្រោះ Salvation Army ដែលបានជួយ ដល់កុមារនាពេលកន្លងមក ប្រកបដោយទឹកចិត្តសប្បុរសធម៌ នេះគឺបង្ហាញពីចំណងមិត្តភាព យ៉ាងជិតស្និត រវាង ប្រទេសកូរ៉េ និងប្រទេសកម្ពុជា ។ លោករដ្ឋមន្រ្តីបានបន្តទៀតថា ក្រសួងសង្គមកិច្ច ក៏សូមគាំទ្រ និងផ្តល់នូវ កិច្ច សហការឲ្យបានល្អ ចំពោះការអនុវត្តន៍នូវគម្រោងរបស់អង្គការសង្គ្រោះ Salvation Army ហើយក្រសួងក៏មាន មន្រ្តីជំនាញ ដើម្បីទំនាក់ទំនងពិភាក្សាជាមួយអង្គការ ឲ្យបានច្បាស់លាស់ ស្របតាមគោលនយោបាយ របស់ ក្រសួង ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ជាពិសេសគឺដើម្បីការពារឧត្តមប្រយោជន៍កុមារកម្ពុជាគ្រប់រូប ។ ជាទីបញ្ចប់ លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច ក៏បានប្រសិទ្ធិពរជ័យជូនដល់លោកប្រធានអង្គការ ក៏ដូចជាក្រុមការងារ ឲ្យទទួលបាននូវភាពជោគជ័យ និងសុខសុវត្ថិភាព ក្នុងអំឡុងពេលបំពេញ បេសកកម្មការងារ នៅក្នុងទឹកដី ព្រះរា ជាណាចក្រកម្ពុជា ហើយបន្តនូវកិច្ចសហប្រតិបត្តិការឲ្យរិតតែប្រសើរបន្ថែមទៀត ដើម្បីលើកកម្ពស់វិស័យ សុខុ មាលភាព កុមារនៅកម្ពុជាឲ្យរិតតែប្រសើរឡើង ៕


តើមានវិធីអ្វីខ្លះ ដើម្បីជួយ លោកអ្នកក្នុងការ រៀបចំបញ្ជី គណនេយ្យ ឯកសារពន្ធដារ ដោះស្រាយបំណុលពន្ធដារ និងបញ្ហាពន្ធដារ បានងាយស្រួល?

$
0
0

ការរៀបចំបញ្ជី គណនេយ្យខុស ការរៀបចំឯកសារពន្ធដារ ខុសឆ្គង និងការដោះស្រាយបំណុល ពន្ធដារមិនបាន ត្រឹមត្រូវ គឺបណ្តាលមកពីកត្តា សមត្ថភាពរបស់បុគ្គលិក គណនេយ្យ និងពន្ធដារ  កត្តាខ្វះខាតគោលនយោបាយ គ្រប់គ្រងគណនេយ្យ និង ហិរញ្ញវត្ថុផ្ទៃក្នុង និងកត្តាជ្រើសរើសប្រព័ន្ធកុំព្យូទ័រ គណនេយ្យមិនបាន ល្អប្រសើរ។ ដើម្បីដោះស្រាយលើបញ្ហានេះ លោកអ្នកអាចជួបប្រឹក្សា យោបល់ជាមួយអ្នកឯកទេស វិជ្ជាជីវ:គណនេយ្យ និង ពន្ធដារ តាមរយះទូរស័ព្ទលេខៈ 011 777 110 និង 017 888 987  ។

យើងខ្ញុំជួយលោកអ្នកបានលើសេវាកម្ម ឬលើការងារជាច្រីនដូចជា៖
I-សេវាកម្មប្រឹក្សាយោបល់លើការងារគណនេយ្យ និងហិរញ្ញវត្ថុ:
-សេវាកម្មត្រួតពិនិត្យបញ្ជីស្នាមគណនេយ្យ និង រៀបចំគោលនយោបាយ និង នីតិវិធីគណនេយ្យ និង ហិរញ្ញវត្ថុ ។
- សេវាកម្មកត់ត្រាបញ្ជី និង រៀបចំរបាយការណ៍ហិរញ្ញវត្ថុ ប្រចាំខែ និងប្រចាំឆ្នាំ(បិទបញ្ជី) ស្របតាមគោល នយោបាយ និង នីតិវិធី ស្តង់ដារ និង លក្ខខណ្ឌតម្រូវផ្នែកច្បាប់ ។
- សេវាកម្មរៀបចំ និងកត់ត្រាសមតុល្យដើមគ្រាសម្រាប់ក្រុមហ៊ុនបើកថ្មី និង ក្រុមហ៊ុនដែល មានប្រតិបត្តិការ ជាច្រើនឆ្នាំឲ្យបានត្រឹមត្រូវឡើងវិញ ។
-ប្រឹក្សាយោបល់លើការកែលម្អ ឬធ្វើបច្ចុប្បន្នភាពលើគោលនយោបាយណនេយ្យ និង នីតិវិធីគណនេយ្យ និង ហិរញ្ញវត្ថុ ។
II-សេវាកម្មប្រឹក្សាយោបល់លើការងារពន្ធដារគ្រប់ប្រភេទ
- រៀបចំឯកសារបែបទពន្ធដារគ្រប់ប្រភេទដោយត្រឹមត្រូវ និងយកទៅបង់នៅ កន្លែងពន្ធដារជូនលោកអ្នកជាស្រេច ដែលធ្វើបែបនេះលោកអ្នកចំណាយសេវាកម្មអស់តិច  ហើយឯកសារ មានលក្ខណះត្រឹមត្រូវ ជាពិសេសចំណេញ ថវិកាជាង ការជួលបុគ្គលិកធ្វើការជាប្រចាំយ៉ាងច្រើន។
- ដោះស្រាយបញ្ហាពន្ធដារគ្រប់ប្រភេទដូចជាៈ ការដោះស្រាយបំណុលពន្ធដារនានាដែលបានជំពាក់រដ្ឋកន្លង មក ការដោះស្រាយបំណុលពន្ធដារដើម្បីជំរះបញ្ជីបិទក្រុមហ៊ុន ការរៀបចំឯកសារស្របច្បាប់ សម្រាប់ដាក់ជូន សវនករពន្ធដារ ។
- រៀបចំឯកសារកត់ត្រាបញ្ជីគណនេយ្យអោយបានត្រឹមត្រូវសម្រាប់បង់ពន្ធដារ។
-រៀបចំរៀបចំផែនការពន្ធដារក្នុងការចាប់ផ្តើមអាជីវកម្មថី្ម ដើម្បីទទួលបានការលើក ទឹកចិត្ត និងការលើកលែងពន្ធ ។
- នឹងលើកិច្ចការនានាពាក់ព័ន្ធជាមួយពន្ធដារ ។
III-សេវាកម្មប្រឹក្សាយោបល់លើការចុះបញ្ជីបើក ឬបិទក្រុមហ៊ុន អង្គការ សមាគម គ្រឹះស្ថានហិរញ្ញវត្ថុ សណ្ឋាគារ ការិយាល័យតំណាង សាខាក្នុង និងក្រៅប្រទេស ។ល។
- សេវាកម្មប្រឹក្សាយោបល់លើការជ្រើសរើសប្រភេទក្រុមហ៊ុន និងការដាក់ដើមទុនចុះបញ្ជី
- សេវាប្រឹក្សាយោបល់លើការរៀបចំឯកសារ ចុះបញ្ជីពាណិជ្ជកម្ម ការស្នើសុំលេខអត្តសញ្ញាណកម្មសារពើពន្ធ វិញ្ញាបនបត្រអាករលើតម្លៃបន្ថែម និងអាជ្ញាប័ណ្ណពីក្រសួង ឬស្ថាប័នអាណាព្យាបាល ។
- ការចុះបញ្ជីជាអង្គការ សមាគម ស្ថាប័នមិនស្វែងរកប្រាក់ចំណេញផ្សេងៗ
- សុំការលើកទឹកចិត្តដល់ការវិនិយោគពីសំណាក់រដ្ឋាភិបាល (QIP)
- សេវាកម្មប្រឹក្សាយោបល់លើការបំពេញបែបទបិទក្រុមហ៊ុន អង្គការ សមាគមរោងចក្រ សហគ្រាស សណ្ឋាគារ……(ការស្នើសុំលុបឈ្មោះចេញពីបញ្ជីពាណិជ្ជកម្ម លុបឈ្មោះសហគ្រាសបុគ្គល ឬពាណិជ្ជករដែលជាប់ពន្ធលើប្រាក់ចំណេញ លុបឈ្មោះចេញពីបញ្ជីអង្គការ សមាគម...) ។ល។
IV-សេវាកម្មប្រឹក្សាយោបល់លើការជ្រើសរើស ឬអភិវឌ្ឍកម្មវិធីគណនេយ្យកំព្យូទ័រ
- ជ្រើសរើសកម្មវិធីគណនេយ្យកុំព្យូទ័រឲ្យសមស្របទៅនឹងបរិបទការងារ ទំហំការងារ និងធនធានហិរញ្ញវត្ថុរបស់ក្រុមហ៊ុនអង្គការ សមាគម... លោកអ្នក សម្រាប់កត់ត្រាផ្ទៀងផ្ទាត់ និង ផលិតរបាយការណ៍ ស្របតាមគោលនយោបាយ និងនីតិវិធីគ្រប់គ្រងគណនេយ្យ និង ហិរញ្ញវត្ថុ បទដ្ឋានជាតិ អន្តរជាតិ និង លក្ខខណ្ខត្រូវផ្នែកច្បាប់ ។
- ជួយវិភាគ និងធ្វើគម្រោងអភិវឌ្ឍកម្មវិធីគណនេយ្យកុំព្យូទ័រថ្មី សម្រាប់ ក្រុមហ៊ុន អង្គការ សមាគម ...លោកអ្នក។
V-សេវាកម្មវគ្គបណ្តុះបណ្តាលជំនាញគណនេយ្យ និងពន្ធដារលើការអនុវត្តជាក់ស្តែង
  សេវាកម្មបណ្តុះបណ្តាលជំនាញគណនេយ្យដល់បុគ្គលិករបស់ក្រុមហ៊ុន អង្គការ សមាគម ... តាមមុខងារ (ប្រធានផ្នែកគណនេយ្យ គណនេយ្យករ បេឡាករ អ្នកគ្រប់គ្រងសន្និធិ...) និង គ្រប់កម្រិត (កម្រិតប្រតិបត្តិ កម្រិតបច្ចេកទេស និង កម្រិតយុទ្ធសាស្រ្ត)
    សូមទាក់ទងទូរស័ព្ទលេខៈ 011 777 110 និង 017 888 987 ។

Photo by DAP-News

Photo by DAP-News

ប្រធាន​ក្រុមប្រឹក្សា​ភិបាល Prudential Corporation Asia នឹង​ចូលរួម​ជាវាគ្មិន​កិត្តិយស ក្នុង​សន្និសីទ​ពាណិជ្ជកម្ម​អន្តរជាតិ នៅ​កម្ពុជា

$
0
0

ភ្នំពេញ៖ ប្រធានក្រុមប្រឹក្សាភិបាល Prudential Corporation Asia លោក Donald Kanak ត្រូវបានតែងតាំងជាវាគ្មិនកិត្តិយសសំខាន់ ក្នុងសន្និសីទស្ដីពីវិនិយោគ អន្តរជាតិឈានមុខគេ នៅព្រះរាជាណាចក្រកម្ពុជា ដែលនឹងប្រព្រឹត្តទៅក្នុង រាជធានីភ្នំពេញនាចុងឆ្នាំនេះ ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ Prudential Corporation Asia ពីទីក្រុងហុងកុង ដែលមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ទទួលបាននៅថ្ងៃពុធ ទី៣០ ខែកក្កដា ឆ្នាំ២០១៤ ឱ្យដឹងថា លោក Donald Kanak នឹងធ្វើបទបង្ហាញលើប្រធានបទ “ការកើនឡើងនូវសារៈសំខាន់នៃ ព្រះរាជាណាចក្រកម្ពុជា នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលកំពុងតែលូតលាស់ខ្លាំង ខាងវិស័យពាណិជ្ជកម្ម” ។

សន្និសីទនេះ នឹងប្រព្រឹត្តិទៅនៅថ្ងៃទី ០៦ ដល់ទី ០៧ ខែតុលា ខាងមុខ នៅសណ្ឋាគារអាំងទែរកង់ទីណង់តាល់ ក្នុងរាជធានីភ្នំពេញ ហើយត្រូវបានរំពឹងថា នឹងទាក់ទាញក្រុមហ៊ុនបរទេស ដែលមានចំណាប់អារម្មណ៍ ចង់មកវិនិយោគនៅប្រទេសកម្ពុជា រាប់រយក្រុមហ៊ុនមកចូលរួម ។ វាត្រូវបានរៀបចំឡើងរាល់ ២ឆ្នាំម្ដង ហើយឆ្នាំនេះ ជាលើកទី ៨ ហើយដែលវាត្រូវបានរៀបចំឡើង ដោយមានការគាំទ្រពី សភាពាណិជ្ជកម្មអន្តរជាតិ កម្ពុជា (IBC) ។

ប្រធានក្រុមប្រឹក្សាភិបាល Prudential Corporation Asia លោក Donald Kanak បានមានប្រសាសន៍ថា “ខ្ញុំមានកិត្តិយសខ្លាំងណាស់ ដែលមានឱកាសធ្វើជាវាគ្មិន នៅក្នុងសន្និសីទឈានមុខគេ នៅកម្ពុជាស្ដីពីការវិនិយោគ”។

លោកបានបន្តថា “អាស៊ីអាគ្នេយ៍ គឺជាតំបន់ដែលសំខាន់ក្រៃលែង សម្រាប់ក្រុមហ៊ុនព្រូដិនសល ដោយសារចំនួនប្រជាជន មានជីវភាពមធ្យមកំពុងមានការ កើនឡើងជាជាលំដាប់ និងកម្រិតប្រាក់ចំណូល ចេះតែបន្តកើនឡើង ហើយក្នុងនោះប្រទេសកម្ពុជា គឺមានកំណើនឈានមុខគេ ។ យើងខ្ញុំមានមោទនភាព ដែលមានឱកាសបានដើរតួនាទីសំខាន់ ឈានមុខគេនៅក្នុងវិស័យធានារ៉ាប់រង អាយុជីវិតនៅកម្ពុជា ដែលវិស័យនេះកំពុងរីកលូតលាស់ ឡើងយ៉ាងឆាប់រហ័ស”៕

ប្រធាន IBC លោក Brett Sciaroni បាននិយាយថា “កំណើនសេដ្ឋកិច្ចយ៉ាងលឿនរបស់កម្ពុជា កំពុងតែជំរុញឲ្យក្រុមហ៊ុន កាន់តែច្រើនឡើងៗ សំឡឹងមករកប្រទេសកម្ពុជា ដើម្បីចាប់ផ្ដើមកិច្ចការធុរកិច្ច ឬពង្រីកអាជីវកម្មរបស់ខ្លួន” ។

ប្រធានបទដែលត្រូវលើកយកមកពិភាក្សា នៅក្នុងសន្និសីទនោះ ក៏រួមបញ្ចូលផងដែរនូវប្រធានបទ ទស្សនវិស័យសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ក៏ដូចជាលក្ខណៈប្រកួតប្រជែង នៃប្រទេសកម្ពុជាជាដើម៕

អឺរ៉ុប អនុម័តអនុសញ្ញា ស្តីពីការប្រឆាំង ហិង្សា លើស្ត្រីភេទ

$
0
0

ស្ត្រាសប៊ួក៖ ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ បានឲ្យដឹងនៅថ្ងៃអង្គារ ទី២៩ ខែកក្កដា ឆ្នាំ២០១៤ នេះថា ក្រុមប្រឹក្សា អឺរ៉ុប បានប្រកាសថា អនុសញ្ញាស្តីពី ការប្រយុទ្ធប្រឆាំង ការរំលោភបំពាន លើស្ត្រីភេទ នឹងត្រូវបានអនុម័តនៅ ដើមខែសីហា ខាងមុខនេះ។

អនុសញ្ញានេះតម្រូវឲ្យរដ្ឋាភិបាលអឺរ៉ុបទាំងអស់ ផ្តល់សច្ចាប័ន ដើម្បីចាត់វិធានការ ជាក់លាក់ ប្រឆាំងគ្រប់ទម្រង់ នៃអំពើ ហិង្សាលើស្រ្តី និង ការយាយីផ្លូវភេទ អំពីហិង្សាក្នុងគ្រួសារ ការរៀបការដោយបង្ខំ និង ការបៀតបៀន កេរ្តិ៍ខ្មាស ជាដើម។

យោងទៅតាមក្រុមប្រឹក្សាអឺរ៉ុប បានបញ្ជាក់ថា យ៉ាងហោចណាស់ ស្រ្តី១២ នាក់ បានស្លាប់ ដោយសា ការរំលោភ បំពាន ផ្លូវភេទ នៅសហភាពអឺរ៉ុប ជារៀងរាល់ថ្ងៃ។ នៅឆ្នាំ២០១៣ អំពើហិង្សាក្នុងគ្រួសារបានសម្លាប់ស្រ្តី ១២១ នាក់ នៅប្រទេសបារាំង, ១៣៤ នាក់ នៅប្រទេស អ៊ីតាលី, និង ១៤៣ នាក់ នៅចក្រភពអង់គ្លេស។

កាលពីថ្ងៃអង្គារ កន្លងទៅនេះនេះ ក្រុមប្រឹក្សាចំនួន ១៣ នៃរដ្ឋជា សមាជិកអឺរ៉ុបបាន ផ្តល់ សច្ចាប័ន ដល់អនុសញ្ញា នេះ។ បណ្តា ២៣ ប្រទេសនៅអឺរ៉ុប ផ្សេងទៀតបាន ចុះហត្ថលេខា លើវាផងដែរ។ ទោះជាយ៉ាងណាក៏ដោយ ក៏មាន រដ្ឋចំនួន ១១ មិនបានចុះហត្ថលេខា និង ថែមទាំងមិនបានផ្តល់សច្ចាប័នថែមទៀត។

គួបញ្ជាក់ផងដែរថា ក្រុមប្រឹក្សាសហភាពអឺរ៉ុប ដែលមានសមាជិក ៤៧ រដ្ឋ គឺជាអង្គការ អន្តរជាតិ ដែលមានកិច្ច សហប្រតិបត្តការ ជុំវិញប្រទេសប៉ែក អឺរ៉ុបទាំងអស់ដែលមាន បទដ្ឋាន, សិទ្ធិមនុស្ស, ការអភិវឌ្ឍតាម បែប ប្រជាធិបតេយ្យ, នីតិរដ្ឋ, និង វប្បធម៌ ៕

អាជ្ញាធរភ្នំពេញ បិទផ្លូវជិត ស្ពានអាកាស ស្ទឹងមានជ័យ ជាបណ្តោះអាសន្ន ចាប់ពីរសៀល ថ្ងៃទី ៣០ ដល់ថ្ងៃស្អែក

$
0
0

ភ្នំពេញ៖ សាលារាជធានីភ្នំពេញ បិទចរាចរណ៍ផ្លូវមួយចំនួន ក្បែបរិវេណស្ពានស្ទឹងមានជ័យ ជាបណ្តោះអាសន្ន រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃចាប់រសៀលថ្ងៃទី៣០ ដល់ទី៣១ ខែកក្កដា ឆ្នាំ ២០១៤ ដើម្បីសម្ពោធ“ស្ពានអាកាសស្ទឹងមានជ័យ” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា។

យោងតាមសេចក្តីជូនដំណឹង របស់សាលារាជធានីភ្នំពេញ បានឲ្យដឹងថា ដោយសាររៀបចំសម្ពោធ ដាក់ឲ្យប្រើ ប្រាស់ ជាផ្លូវការសមិទ្ធផលប្រវត្តិសាស្ត្រ “ស្ពានអាកាសស្ទឹងមានជ័យ” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃប្រទេស កម្ពុជានោះ បានបិទផ្លូវមួយចំនួន នៅម្តុំស្ពានអាកាស ស្ទឹងមានជ័យនេះ។

ប្រភពដដែល បន្តថា ដើម្បីឲ្យការប្រារព្ធពិធីខាងលើ ប្រព្រឹត្តទៅដោយរលូន និងរក្សាបាននូវ សន្តិសុខ, សុវត្ថិភាព, សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ ព្រមទាំងបញ្ចៀស បានការកកស្ទះ ចរាចរណ៍ សាលា រាជធានីភ្នំពេញ ធ្វើការបិទសកម្មភាពចរាចរណ៍ ជាបណ្តោះអាសន្ន ចាប់ពីកំណាត់មហាវិថី និងផ្លូវមួយចំនួន ជុំវិញបរិវេណកន្លែងប្រារព្ធពិធី ចាប់ពីរសៀលថ្ងៃទី៣០ រហូតដល់ចប់ពីធីនៅព្រឹក ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៤។

សាលារាជធានីភ្នំពេញ សង្ឃឹមជឿជាក់យ៉ាងមុតមាំថា ប្រជាពលរដ្ឋ ពិសេសអ្នកធ្វើ ដំណើរ ឆ្លងកាត់ពិតយោគ យល់អធ្យាស្រ័យ ព្រមទាំងចូលរួមសហការ ប្រកបដោយក្តីរីករាយ។ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ, បញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ, សាលាខណ្ឌមានជ័យ, ចំការមន និងទួលគោក ព្រមទាំង អាជ្ញាធរមានសមត្ថកិច្ច គ្រប់លំដាប់ ថ្នាក់ ត្រូវចូលរួមអនុវត្តតាម សេចក្តីជូនដំណឹង ឲ្យមានប្រសិទ្ធភាពដោយ ស្មារតីទទួលខុសត្រូវ។

សូមបញ្ជាក់ថា ស្ពានអាកាសស្ទឹងមានជ័យ បានបើកការដ្ឋានសាងសង់ តាំងពីចុងខែវិច្ឆិកា ឆ្នាំ២០១២មក ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន ស្ពានអាកាសស្ទឹងមានជ័យ ដំណើរការសាងសង់ ដោយ ក្រុមហ៊ុនវិនិយោគ ICOC ដែលចំណាយថវិកា ប្រមាណ១៩លានដុល្លារ៕

Photo by DAP-News

Photo by DAP-News

លោក ពេជ្រ កែវមុនី ដឹកនាំកម្លាំង ចុះធ្វើរដ្ឋបាល នៅសង្កាត់ ស្ទឹងមានជ័យ

$
0
0

ភ្នំពេញ៖ លោក ឡុង ង៉ែត នាយករដ្ឋបាល សាលាខណ្ឌមានជ័យ បានឲ្យដឹងថា នៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៤នេះ បន្ទាប់ពីចុះសួរសុខទុក្ខ និងនាំយកអំណោយ សង្គ្រោះបន្ទាន់ ផ្តល់ជូនដល់ប្រជាពល រដ្ឋ ដែល រងគ្រោះដោយអគ្គិភ័យ ចំនួន១១៩គ្រួសាររួច មក លោក ពេជ្រ កែវមុនី ប្រធានគណៈ បញ្ជាការឯកភាព ខណ្ឌមានជ័យ បានដឹកនាំ កម្លាំងសមត្ថកិច្ចចម្រុះ រួមមាន កម្លាំងនគរបាល កម្លាំងអាវុធហត្ថ និងកម្លាំង សន្តិសុខខណ្ឌ ប្រជាការពារសង្កាត់ស្ទឹងមានជ័យ រួមទាំងមន្រ្តី អាជ្ងាធរមូលដ្ឋាន បានចុះធ្វើរដ្ឋបាល ក្នុងភូមិ ចំនួន២ គឺភូមិមានជ័យ និងភូមិភ្នាត សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ដើម្បីរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់ នៅក្នុងភូមិឋាន របស់ប្រជាពលរដ្ឋ។

ការចុះធ្វើរដ្ឋបាល របស់អភិបាល ខណ្ឌមានជ័យ និងអាជ្ញាធរ សង្កាត់ខាងលើនេះ បានធ្វើឡើង មុនពេល ដែល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងចូលរួម ជាអធិបតីភាព នៅក្នុងពិធីសម្ពោធដាក់ឲ្យ ប្រើប្រាស់ជាផ្លូវការនូវស្ពាន អាកាសស្ទឹងមានជ័យ នាព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៤ស្អែកនេះ។

នៅក្នុងឱកាសនោះ លោក ពេជ្រ កែវមុនី បានមានប្រសាសន៍ថា ដើម្បីរក្សា សន្តិសុខ និងសណ្តាប់ធ្នាប់ ក្នុងការ រស់នៅប្រចាំថ្ងៃ របស់បងប្អូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន ជៀសពីការ លួចប្លន់ ឫក៏សកម្មភាព មិនប្រក្រតី ផ្សេងៗនោះ លោកបានដឹកនាំ កម្លាំងសមត្ថកិច្ច និងអាជ្ញាធរ ដោយចែកចេញ ជាក្រុម មកធ្វើរដ្ឋបាល សម្រាប់ សន្តិសុខ នៅក្នុង មូលដ្ឋាន នៅតែជាបញ្ហាមួយ ដែលអាជ្ញាធរ ខណ្ឌមានជ័យ នៅតែពង្រឹងឲ្យបានល្អ។

ជាមួយគ្នានេះ អភិបាលខណ្ឌ សូមអំពាវនាវ ដល់ ប្រជាពលរដ្ឋទាំងអស់ ត្រូវមានការចូលរួម សហការ ជាមួយ សមត្ថកិច្ច និងអាជ្ញាធរ ពោល បើសិនមានរឿងអ្វី កើតឡើងភ្លាមៗ ដែលមិនប្រក្រតី ត្រូវរាយការណ៍ ជូន សមត្ថកិច្ច និងអាជ្ញាធរ ដើម្បីចុះមកជួយ អន្តរាគមន៍ទាន់ពេលវេលា ។ លោកអភិបាលខណ្ឌ បានស្នើ ឲ្យ សមត្ថកិច្ច និងអាជ្ញាធរ មូលដ្ឋាន ត្រូវពិនិត្យ អាវុធជាតិផ្ទុះ ដើម្បីជួយកាត់បន្ថយអំពើចោរកម្ម ផ្សេងៗ។

លោក សេង សាញ់ ចៅសង្កាត់ស្ទឹងមានជ័យ បានឲ្យដឹងថា នៅក្នុងសង្កាត់ស្ទឹងមានជ័យ មានប្រជាពលរដ្ឋ ជា ច្រើនគ្រួសារ មកស្នាក់នៅ ដូច្នេះបញ្ហាសន្តិសុខ គឺជារឿងសំខាន់ ដែលអាជ្ញាធរ យកចិត្ត ទុកដាក់ ជាពិសេស ចំពោះសមាសភាព ដែលមកជួល ផ្ទះជាដើម។ យ៉ាងណាក៏ដោយ បើតាមលោក សេងសាញ់ ប្រជាពលរដ្ឋ នៅ ក្នុងមូលដ្ឋាន បានសម្តែងការពេញចិត្ត និងចូលរួម សហការ ជាមួយ អាជ្ញាធរ និងសមត្ថកិច្ច នៅពេលចុះមក ធ្វើរដ្ឋបាលនេះ ។

លោក ឡុង ង៉ែត បានបញ្ជាក់ថា ចំពោះការចុះធ្វើរដ្ឋបាលនេះ អាជ្ញាធរខណ្ឌ សង្កាត់ ធ្វើការងារនេះជាប្រចាំ ចាប់ពីថ្ងៃនេះ រហូតដល់ពិធី សម្ពោធដាក់អោយប្រើប្រាស់ ជាផ្លូវការនូវស្ពានអាកាស ត្រូវបានបញ្ចប់ ៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Ascend G630 និង ថេប្លេត ជំនាន់ថ្មី ត្រូវបានដាក់ បង្ហាញ នៅផ្សារអ៊ីអន លើកដំបូង

$
0
0

ភ្នំពេញ៖ ក្រុមហ៊ុន Huawei បានដាក់បង្ហាញនូវទូរស័ព្ទ Smartphone ម៉ូដែល Ascend G630 និងថេប្លេត ជំនាន់ថ្មី MediaPad M 1 នៅផ្សារទំនើប អ៊ីអនម៉ល កាលពីថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០១៤ ។

ទូរស័ព្ទ Smartphone ម៉ូដែល Ascend G630 រចនាឡើងដោយរាងស្តើងពិសេសជាមួយ នឹងកម្រាស់8.1mm បំពាក់ដោយអេក្រង់ HD ធំ ភ្លឺច្បាស់ទំហំ 5 អ៊ីញ។ កាមេរ៉ាក្រោយទំហំ 8MP និង និងកាមេរ៉ាមុខទំហំ1MP បង្កើត ភាពរីករាយដល់ការចាប់យករូបភាពបានគ្រប់ពេល និងអាប់ឡូតចូលក្នុងបណ្តាញផ្សព្វផ្សាយ សង្គមដែលលោក អ្នកពេញចិត្ត។ បន្ថែមពីលើនេះ ការអាប់ដេតនឹងធ្វើឡើងតាមរយៈប្រព័ន្ធដំណើរការ quad-core 1.2 GHz ។

ចំណែកថេប្លេតជំនាន់ថ្មី Media Pad M1 មានរូបរាងកាន់តែស្ដើងទម្ងន់កាន់តែស្រាល រាងតូចច្រឡឹងជាមួយ នឹងទំហំ 7.9 មមនិង កម្រាស់6 មម រចនាដោយលក្ខណៈពិសេសទំហំអេក្រង់8 អ៊ីញដែលនឹងជួយបង្កើនស្តាយ៍ និងចែករំលែកចំណាប់អារម្មណ៍របស់អ្នកដល់មនុស្សគ្រប់គ្នា ដែលបានជួប។

ជាមួយនឹងប្រព័ន្ធរូបភាពដែលមានកម្រិត FHD 1080p ផ្តល់គុណភាពរូបភាព និងសំឡេងកាន់តែច្បាស់ព្រម ទាំងមាន speakerខាងមុខពីរលើកដំបូងនៅកម្ពុជា ហើយប្រព័ន្ធសំឡេងទំនើបធំទូលាយរបស់ Huawei តែងតែផ្តល់នូវគុណភាពខ្ពស់ជានិច្ច។ លទ្ធផល ទាំងនេះ បានមកពីការផ្តោតការយកចិត្តទុកដាក់កាន់តែខ្លាំង លើបទពិសោធន៍នៃការទទួល ព័ត៌មាន គ្រប់ប្រភេទសម្រាប់អតិថិជនដើម្បីធ្វើឲ្យពួកគេទទួល បានភាពរីករាយ កាន់តែខ្លាំងជាមួយបទភ្លេងដ៏កក្រើក និងរស់រវើក។

មិនតែប៉ុណ្ណោះថេប្លេតជំនាន់ថ្មីMedia Pad M1ក៏មាន quad core processorបំពាក់ដោយថ្មដែលមាន សមត្ថភាពខ្ពស់រហូតដល់4800 mAh ផ្តល់ថាមពលកាន់តែមានប្រសិទ្ធិភាព កាន់ភ្លើងរឹតតែបានយូរ ដោយគ្រាន់ តែលោកអ្នកប្រើចុងម្រាមដៃតែប៉ុណ្ណោះ។ ប្រព័ន្ធដំណើរការនៅតែដើរ និងមានល្បឿនលឿន ហើយថ្មប្រើធន់មិន ឆាប់ខូចជាដើម៕

លោក ផុន លីវិរៈ ត្រូវបានតែងតាំង ជាអភិបាលរង ខេត្ដកោះកុង

$
0
0

កោះកុង ៖ លោក ផុន លីវិរៈ ប្រធានមន្ទីរ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ដ ត្រូវបានរាជរដ្ឋាភិបាល តែងតាំងជា អភិបាលរងខេត្ដកោះកុង។ ពិធីតែងតាំងនេះ ត្រូវបានរៀបចំឡើងនៅព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៤ ស្ថិតនៅក្នុង សាលប្រជុំសាលាខេត្ដ ក្រោមអធិបតីភាពលោក ប៉ាវ ហមផាន អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ លោក សាយ សុជាតិ អភិបាលរងស្ដីទី  ព្រមទាំង ក្រុមប្រឹក្សាខេត្ដ និងគ្រប់បណ្ដាអង្គភាព នៅជុំវិញខេត្ដជាច្រើននាក់ ។ 

ការប្រកាសតែងតាំង លោក ផុន លីវិរៈ ចូលកាន់តំណែងជាអភិបារង ខេត្ដកោះកុង ក្រោម អនុក្រិត្យរបស់ រាជរដ្ឋាភិបាលកម្ពុជា លេខ ៩៥០.អនក្រ៩៩ អនុក្រិត្យស្ដីពី  ការដំឡើងឋានន្ដរស័ក្កិ និង តែងតាំងមន្ដ្រីរាជការ សម្រេចត្រូវបានដំឡើង ឋានន្ដរស័ក្កិ លោក ផុន លីវិរៈ ពីឋានន្ដរស័ក្កិអនុមន្ដ្រី ថា្នក់លេខ ៨ ទៅជាឋានន្ដរស័ក្កិវរមន្ដ្រី ថា្នក់លេខ ៩នៃគ្របខ័ណ្ឌ គ្រប់គ្រងរដ្ឋបាល ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ  តែងតាំង ជាអភិបាល ខេត្ដរងនៃ គណៈអភិបាល ខេត្ដកោះកុង ធ្វើនៅរាជធានីភ្នំពេញថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៤ មានត្រា និងហត្ថលេខា របស់សម្តេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន។ 

នៅក្នុងឱកាស ប្រកាន់ចូល កាន់តំណែងថ្មីជាអភិបាលរងខេត្ដ លោក ផុន លីវិរៈ បានឡើងធ្វើសេចក្ដីប្ដេជ្ញាចិត្ដ ដោយមានប្រសាសន៍ថា  ដើម្បី ឆ្លើយតបទៅនឹង ការជឿទុកចិត្ដ ពីរាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ  លោកប្ដេជ្ញាចិត្ដ ចូលរួមសហការអនុវត្តន៍ ដោយ ស្មារតីទទួល ខុសត្រូវខ្ពស់ រាល់ភារកិច្ចដែលរាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ និងរាជរដ្ឋាភិបាលដាក់ជូន ។ ខិត្ដខំបំពេញ ភារកិច្ចដោយមិនគិតពីការលំបាក នឿយហត់ឡើយ ដើម្បីសម្រេចឱ្យបាន ទទួលជោគជ័យក្នុងការងារ ។

ហើយចូលរួមយ៉ាងសកម្ម ក្នុងការអនុវត្ដកម្ម វិធីនយោបាយ យុទ្ធសាស្ដ្រចតុកោណ ដំណាក់កាលទី៣ ជាពិសេស គោលនយោបាយ កំណែទម្រង់ដ៏ស៊ីជម្រៅ របស់រាជរដ្ឋាភិបាល នីតិកាលទី៥នៃរដ្ឋសភាដែលមាន សម្ដេចតេជោ ហ៊ុន សែន ជាប្រមុខ ដឹកនាំរាជរដ្ឋាភិបាលឱ្យ ទទួលបានជោគជ័យ ព្រមទាំងពង្រឹង ស្មារតីភាពផ្ទៃក្នុង ដើម្បីធានាការដឹកនាំគ្រប់គ្រងឱ្យទទួល បានប្រសិទ្ធភាពខ្ពស់ ក្នុងការងារនៅគ្រប់ស្ថាប័នថ្នាក់ក្រោមជាតិ ។

នៅក្នុងឱកាសការ តែងតាំងមុខតំណែងដំឡើងឋានន្ដរស័ក្កិនេះ លោក ប៉ាវ ហមផាន អនុរដ្ឋលេខាធិការក្រ សួងមហាផ្ទៃបានធ្វើការផ្ដាំផ្ញើថា មន្ដ្រីដែលទើបចូលកាន់ មុខតំណែងថ្មី ជាអភិបាលរងខេត្ដ ត្រូវយកចិត្ដទុកដាក់ទៅ ការងារហើយ ត្រូវយកការងារជាប្រធានបទ នូវចំពោះមុខជាគណៈអភិបាលខេត្ដ ត្រូវក្ដាប់ឱ្យបាននូវ យុទ្ធសាស្ដ្រចតុ កោណដំណាក់កាលទី៣ ត្រូវមានវីរៈភាពសាមគ្គីភាព ផ្ទៃក្នុងឱ្យបានល្អ ហើយត្រូវរៀនសូត្រ ឱ្យបានច្រើនក្នុងការងារ ជាគណៈអភិបាលខេត្ដ ព្រោះការងារ ជាអភិបាលខេត្ដ គឺទទួលការងារច្រើនក្នុងការដោះស្រាយនូវរាល់បញ្ហាជូនប្រជាពលរដ្ឋ។

លោកថា ត្រូវបំពេញតួនាទី ជាគណៈអភិបាលខេត្ដ គឺទទួលនូវរាល់ការងារ ទាំងឡាយជាចំបងត្រូវផ្ដល់ព័ត៌មាន ជួនប្រជាពលរដ្ឋឱ្យ បានទូលំទូលាយស្ថិតនៅ ក្នុការងារអ្វីមួយដែលពួកគាត់ ជួបប្រទះនូវដែលដោះស្រាយមិនចេញដូច្នេះត្រូវរកដំណោះស្រាយ ជូនគាត់ស្ថិតនៅប្រការណាមួយ។ ហើយត្រូវអនុវត្ដ ទៅតាមគោលការរបស់រាជរដ្ឋាភិបាលជាចំបង៕

 


ស្លាប់១៤ របួស៨៧នាក់ ដោយសារ គ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ នៅប្រាំមួយខែ ដើមឆ្នាំនេះ

$
0
0

ភ្នំពេញៈ យ៉ាងហោចណាស់ មានមនុស្សស្លាប់ចំនួន១៤នាក់ និងរងរបួសធ្ងន់ ស្រាល ចំនួន៨៧នាក់ ដោយសារ គ្រាប់មីននិងគ្រាប់មិនទាន់ផ្ទុះ នៅក្នុងរយៈពេលប្រាំមួយខែដើមឆ្នាំ២០១៤នេះ ហើយតួលេខនេះបានកើនឡើង ច្រើនជាងឆ្នាំកន្លងទៅ។
បើយោងតាមរបាយការណ៍ របស់អាជ្ញាធរកម្ពុជា គ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្រ្គោះជនពិការដោយសារ មីនដែលហៅកាត់ថា(C.M.A.A)។ បានឲ្យដឹងថា ជនរងគ្រោះដោយសារគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ នៅ៦ខែ ដើមឆ្នាំ២០១៤នេះមានចំនួន១០១នាក់ ហើយតួលេខនេះបានកើនឡើងជាងឆ្នាំ២០១៣កន្លងទៅរហូតដល់៥៥ភាគរយ។

របាយការណ៍ដែលមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ទទួលបាន នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៤នេះបានឲ្យដឹង ទៀតថា ចាប់ពីខែមករា រហូតដល់ខែមិថុនា ឆ្នាំ២០១៤នេះ ចំនួនមនុស្សស្លាប់មាន និង របួសដោយសារ គ្រាប់មីននៅកម្ពុជាមាន១០១នាក់ កើនឡើង ៥៥ភាគរយ ប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៣ ដែលមានមនុស្សរងគ្រោះតែ៦៥នាក់ប៉ុណ្ណោះ ។

របាយការណ៍ដដែលបានបន្តថា គិតពីចំនួនមនុស្សរងគ្រោះ ១០១នាក់ខាងលើនេះ គឺមានមនុស្សចំនួន ១៤នាក់ បានស្លាប់បាត់បង់ជីវិត ហើយតួលេខនេះកើនឡើងលើស ពីឆ្នាំមុនមានត្រឹមតែចំនួន៨នាក់។ ដោយឡែកមនុស្សរងរបួស ឬ ពិការមាន ៨៧នាក់ កើនឡើងលើសឆ្នាំទៅមានត្រឹមតែ៥៧នាក់ប៉ុណ្ណោះ។ របាយការណ៍បានបន្តថា ក្នុងចំណោមមនុស្សរងគ្រោះទាំងនោះ គឺមានបុរស៦៨ភាគរយ ក្មេងប្រុស ១៨ភាគរយ ក្មេងស្រី ១៨ភាគរយ និង ៨ភាគរយ ជាស្រ្តី ភាគច្រើនកើតឡើងនៅខេត្តបាត់ដំបង ឧត្តរមានជ័យ កំពង់ចាម កំពង់ធំ និងប៉ៃលិន។

ប្រទេសកម្ពុជាត្រូវបានហែកហួរ ដោយសារសង្រ្គាម ទើបបន្សល់នូវគ្រាប់យុទ្ធភណ្ឌ មិនទាន់ផ្ទុះរាយប៉ាយលើផ្ទៃដី កម្ពុជា ដោយ ចាប់ពីឆ្នាំ១៩៧៩ ដល់ ខែមិថុនា ឆ្នាំ២០១៤ មានអ្នកស្លាប់ និងរបួស ដោយសារមីនមានចំនួន ៦៤៤០៣ ក្នុងនោះមានស្លាប់ចំនួន ១៩៦៩៨នាក់ និង របួសចំនួន៤៤៧០៥នាក់។ តែយ៉ាងណាក្តីរហូតមក ដល់ពេលនេះរាជរដ្ឋាភិបាល បានយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះបញ្ហាមីននេះដោយជំរុញដល់ អាជ្ញាធរគ្រប់ លំដាប់ថ្នាក់ ត្រូវតែជួយណែនាំដល់ប្រជាពលរដ្ឋបន្ថែមទៀតចំពោះទុក្ខវេទនា ដោយសារមីន និងគ្រាប់មិនទាន់ ផ្ទុះទាំងនេះ។

ប្រទេសកម្ពុជា ជាប្រទេសដែលរងផលប៉ះពាល់ដោយសារគ្រាប់មីនខ្លំាងជាងគេ ក្នុងពិភពលោក ដែលទំាងនេះ ជាលទ្ធផលនៃសង្គ្រាមដែលមានរយៈពេល៣ទស្សវត្សរ៍ចាប់ពីឆ្នាំ១៩៦០ ដល់ឆ្នាំ១៩៩៨។ ហើយតាមការឲ្យដឹងកម្ពុជាត្រូវការថវិកាប្រមាណ ៥០លានដុល្លារអាមេរិកបន្ថែមទៀត ដើម្បីបោសសម្អាត គ្រាប់មីនគ្រប់ប្រភេទប្រឆំាងមនុស្សចោលទំាងស្រុង៕

មីយ៉ាន់ម៉ា កំពុងស្រាវជ្រាវ រកប្រព័ន្ធថ្មី សម្រាប់ការ បោះឆ្នោតសភា

$
0
0

ណៃពិដោ៖ សភាតំណាងរាស្ត្រ របស់សហភាពមីយ៉ាន់ម៉ា កាលពីថ្ងៃអង្គារ កន្លងទៅនេះ បានសម្រេចជារួម ក្នុងការបង្កើតគណកម្មការមួយ ដើម្បីត្រួតពិនិត្យមើលសេចក្តីព្រាង ស្តីពីការ ការទទួលស្គាល់ប្រព័ន្ធ បោះឆ្នោត សមាមាត្រនៃតំណាងរាស្ត្រ (PR) ឬ ដើម្បីស្វែករកឲ្យឃើញថា តើមានប្រព័ន្ធណាផ្សេងទៀតទេ ដែលសមស្រប សម្រាប់ប្រទេសនេះ ក្នុងរៀបចំធ្វើការ បោះឆ្នោត សភារបស់ខ្លួននៅថ្ងៃមុខនោះ។

ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចេញផ្សាយ នៅថ្ងៃពុធ ទី៣០ ខែកក្កដា នេះថា លោក ប្រធានសភា យូ ស្វេ ម៉េនន៍ បានបញ្ជាក់ថា គណៈកម្មការខាងលើ ប្រសិនបើត្រូវបង្កើតឡើង មែននោះ វានឹងត្រូវបញ្ជូនបែបបទ ទៅកាន់សភារបស់សហភាពទាំងពីរ គឺសភាជាន់ខ្ពស់ និង ជាន់ទាប សម្រាប់រៀបចំ និង ចេញសេចក្តីសម្រេច។

លោក យូ ស្វេ ក៏បានបង្ហាញដែរថា ការសម្តែងក្តីមិនពេញចិត្ត ចំពោះប្រព័ន្ធ PR គឺជាក្តីបារម្ភ របស់លោក ដោយហេតុថាពេលនេះ យើងមិនទាន់អាចធ្វើការប្រើប្រាស់ប្រព័ន្ធថ្មីនេះ ជាមួយ នឹងសភាជាន់ទាប នៅតាម តំបន់នានា ឬ ក៏បណ្តារដ្ឋទាំងឡាយបានទេ លុះត្រាណាតែការរួបរួម និង ផ្សះផ្សារ ព្រមទាំងការអនុវត្តច្បាប់ បង្កើតបាននូវសន្តិភាពទូទាំងប្រទេសជាតិសិន។

ចំពោះការលើកឡើង របស់លោកប្រធានសភា យូ ស្វេ ខាងលើនេះ បានទទួលការគាំទ្រ យ៉ាងខ្លាំងពីគណបក្ស ប្រឆាំងរបស់លោកស្រី អ៊ុងសាន ស៊ូជី។ គណបក្សប្រឆាំងបានអះអាងថា កិច្ចពិភាក្សាដើម្បីស្វែងរកប្រព័ន្ធ បោះឆ្នោតសមស្របមួយ សម្រាប់សភា មីយ៉ាន់ម៉ា គឺជារឿងចាំបាច់ដែលត្រូវគិតគូរ ឲ្យបានវែងឆ្ងាយជាងនេះ៕

Photo by DAP-News

នគរបាល ខេត្តកំពត ឃាត់ខ្លួន ៤ នាក់ ពេលលេងបៀរ

$
0
0

កំពត: កម្លាំងនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋានខេត្ត នាវេលាម៉ោង ១២និង៣០ថ្ងៃត្រង់ ទី៣០ ខែ កក្កដា ឆ្នាំ២០១៤នេះ បានបង្ក្រាបករណីល្បែងស៊ីសង ប្រភេទបៀរ ចំណុចមាត់ព្រែកកំពង់ទ្រាក ត្រើយខាងលិច ស្ថិតក្នុងទឹកដីភូមិដូនតោក សង្កាត់ត្រើយកោះ ក្រុងកំពត ។នគរបាលបានឃាត់ខ្លួនជន សង្ស័យជាយុវជនខ្មែរឥស្លាម ចំនួន ៤នាក់ ក្នុងចំណោមឣ្នកលេងជាច្រើននាក់ ដែលរត់គេចខ្លួនរួច ខណៈនគរបាល កំពុងធ្វើការបង្ក្រាបដកហូតម៉ូតូ១ និងកង់១គ្រឿង  រួមទាំងវត្ថុតាងផ្សេងទៀតផង។ ក្រោយពីឃាត់រួច ក៏បញ្ជូនទៅសាកសួរ នៅឯការិយាល័យកណ្តាល នគរបាលព្រហ្មទណ្ឌខេត្តភ្លាមៗ ផងដែរ ដើម្បីកសាងសំណុំរឿង ប្រគល់ឱ្យសាលាដំបូងខេត្ត ចាត់ការតាមផ្លូវច្បាប់ ។

ឣ្នកញៀនល្បែងទាំង៤នាក់នោះ មិនទាន់ដឹងឈ្មោះនៅឡើយទេ នាវេលានេះ ប៉ុន្តែ សុទ្ធតែអ្នករស់នៅ ក្នុងភូមិ-សង្កាត់កន្លែងហេតុខាងលើ ៕

សង្គមស៊ីវិល ជំរុញឲ្យក្រសួង មហាផ្ទៃ បង្កើតការិយាល័យ ធ្វើលិខិតឆ្លងដែន បន្ថែមទៀត

$
0
0

ភ្នំពេញ៖ អង្គការ សង្គមស៊ីវិល បានស្នើរដល់មហាផ្ទៃ ឲ្យបង្កើតការិយាល័យ ធ្វើលិខិតឆ្លងដែន បន្ថែមទៀត ជូន ដល់ប្រជាពលរដ្ឋ ដើម្បីផ្តល់ភាព ងាយស្រួល ជាពិសេសបងប្អូន ពលករដែលមាន បំណងធ្វើការ ក្រៅស្រុក តែម្តង។

លោកយ៉ា ណាវុធ នាយកប្រតិបត្តិការអង្គការ ខារ៉ាមបានថ្លែង ក្នុងសិក្ខាសាលាស្តីអំពី “ការគ្រប់គ្រង ទេសន្តរ ប្រវេសន៍ ការងារ និងអភិវឌ្ឍន៍” នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៤ថា រាជរដ្ឋាភិបាលកម្ពុជា គួរពង្រីកការិយាល័យ ធ្វើលិខិតឆ្លងដែន នៅតាមបណ្តាខេត្តដែលមាន ពលករធ្វើចំណាកស្រុកច្រើន ដើម្បីសម្រួល ស៊ោហុយក្នុងការ ធ្វើដំណើរ និងការចំណាយផ្សេងៗ របស់ពលករ និងគ្រុមគ្រួសាររបស់ប្រជាពលរដ្ឋ។

លោកបានបន្តថា ក្រុមការងាររបស់អង្គការខារ៉ាម បានចុះស្រាវជ្រាវនិងធ្វើបទសម្ភាសន៍ ជាច្រើនជាមួយពលករខ្មែរ ចំណាកស្រុកខ្មែរ ដែលត្រូវបានរបប សឹកយោធាថៃ ចាប់បញ្ជូនទាំងតក់ក្រហល មកកម្ពុជាវិញ កាលពីខែឧសភា កន្លងទៅនេះ។

លោក យ៉ា ណាវុធ បានលើកឡើងថា ពលករខ្មែរ បានជួបប្រទះបញ្ហាជាច្រើន ដោយសារតែការធ្វើការ ខុសច្បាប់ នៅប្រទេសថៃ ដូច្នេះលោកសូមអំពាវនាវ ដល់រាជរដ្ឋាភិបាលគួរតែ បង្កើត សេនានុព័ន្ធការងារនិងបង្កើត នូវសេវា ថែទាំផ្សេងៗ ជូនដល់ពួកគេ ដើម្បីការពារសិទ្ធិរបស់ពួកគេ។

លោក យ៉ា ណាវុធ បានបន្ថែមថា “រាជរដ្ឋាភិបាលគួរបង្កើតច្រកចេញចូលតែមួយ នៅតាមបណ្តាខេត្តជាប់ នឹង ព្រំដែនជាមួយប្រទេសថៃ ដោយផ្តល់ព័ត៌មានស្តីពីសុវត្ថិភាពចំណាកស្រុក ការបំពេញបែបបទ ធ្វើចំណាកស្រុក ដោយស្របច្បាប់ និងកាត់បន្ថយតម្លៃនៃការធ្វើចំណាកស្រុក និងប្រព័ន្ធការិយាធិបតេយ្យ ដើម្បីឲ្យពលករ ងាក ត្រលប់មកធ្វើការចំណាកស្រុកដោយស្របច្បាប់វិញ”។

តែយ៉ាងណាក៏ដោយ ភាគីរាជរដ្ឋាភិបាលបានលើកឡើងថា នាពេលនេះរាជរដ្ឋាភិបាល កំពុងយកចិត្តទុកដាក់ យ៉ាង ខ្លាំងទៅលើបញ្ហាពលករចំណាកស្រុកនេះ ហើយក្រសួងមហាផ្ទៃ ក៏កំពុងតែស្វែងរកទីតាំង ដ៏ល្អសមរម្យ សម្រាប់ពង្រីកកន្លែងផ្តល់ភាពងាយស្រួលដល់ពួកគេសម្រាប់ធ្វើលិខិតផ្សេងៗ ជាច្រើននៅតាមបណ្តា ខេត្តនិង ព្រំដែនមួយចំនួនផងដែរ។

អ្នកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការនៃក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន ប្រយុទ្ធប្រឆាំង នឹងការជួញដូរ មនុស្ស បានថ្លែងប្រាប់ អ្នកសារព័ត៌មានបន្ទាប់ពីចូលរួមនៅសិក្ខាសាលាខាងលើនេះថា រាជរដ្ឋាភិបាល បាននិង កំពុងរៀបចំនៅទីតាំងនៃការធ្វើលិខិតឆ្លងដែននេះបន្ថែមទៀតផងដែរ ដោយមិនចាំបាច់ធ្វើ នៅតែរាជធានីភ្នំពេញ នោះឡើយ។

អ្នកស្រី បានបន្តថា “យើងកំពុងគិតនៅតាមបណ្តាខេត្ត ដែលជាប់នឹងព្រំដែន ដើម្បីឲ្យពួកគាត់មានភាពងាយ ស្រួល ក្នុងការទទូលនូវលិខិតឆ្លងដែនរបស់ពួកគាត់”។

សូមរំលឹកថា នាពេលបច្ចុប្បន្នេះ ប្រទេសកម្ពុជា មានការិយាល័យសម្រាប់ធ្វើលិខិតឆ្លងដែនចំនួនពីរកន្លែង គឺនៅ រាជធានីភ្នំពេញ និងខេត្តបាត់ដំបង ដែលទើបនឹងឲ្យមានកាលពីឆ្នាំ២០១៣កន្លងទៅនោះ។ តែយ៉ាងណាក្តីពលករ នៅតែប្រឈមនឹងការចំណាយច្រើនដដែលក្នុងការធ្វើសោហ៊ុយ សម្រាប់ធ្វើលិខិតឆ្លងដែននេះ។

ទាក់នឹងការធ្វើលិខិតឆ្លងដែននេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចយកតម្លៃលិខិតឆ្លងដែន ពីពលករ ដែល ចង់ទៅធ្វើការបរទេសចំនួនត្រឹមតែ៤៩ដុល្លារប៉ុណ្ណោះសម្រាប់ពលករម្នាក់ៗ តែត្រូវមានលក្ខខណ្ឌ និងកិច្ចព្រម ព្រៀង ជាច្រើនទៀតពីសំណាក់ក្រុមហ៊ុន នាំពលករចេញ និងក្រុមហ៊ុនបរទេសដែលទទូលនោះ។ សេវាដែល ពលករ ក្នុងម្នាក់ៗ ចំណាយអស់ចំនួន៤៩ដុល្លារនោះមានដូចជា ទី-១ ពលករធ្វើលិខិតឆ្លងដែនខ្លួនឯង ដោយបង់ ប្រាក់ចំនួនបួនដុល្លារ ទី២-ធ្វើប័ណ្ណការងារពីក្រសួងការងារដែលក្រុមហ៊ុនទទូលធនារ៉ាប់រ៉ងចំនួន១០ដុល្លារ ៣ធ្វើ ទិដ្ឋាការការងារនៅស្ថានទូតថៃចំនួន២០ដុល្លារ ហើយទី៤ចេញសោហ៊ុយ ធ្វើដំណើរពីផ្ទះទៅកាន់ ព្រំដែនចំនួន ១៥ដុល្លារ តែសេវាទាំងនេះគឺមានសុពលភាពបានត្រឹមតែពីរឆ្នាំប៉ុណ្ណោះ។ តែយ៉ាងណាក្តី តម្លៃនៃកំណត់នៃ ការ ធ្វើលិខិតឆ្លងដែននេះ ត្រូវបានប្រជាពលរដ្ឋនិង ពលករខ្មែរលើកឡើង ថាមានភាពរញ៉េរញៃ ច្រើនដែលពិបាក ជាងការធ្វើធម្មតាទៅទៀត ៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

ចាប់មុខ សញ្ញាចែកចាយ គ្រឿងញៀន ២នាក់ នៅផ្ទះជួល ក្រោមក្រុមហ៊ុន សន្តិសុខ DSS

$
0
0

ភ្នំពេញ : មុខសញ្ញាចែកចាយ ថ្នាំញៀនប្រុសស្រី២នាក់ ត្រូវបានកម្លាំងនគរបាល ការិយាល័យជំនាញ ថ្នាក់ស្នង ការ និងកម្លាំងនគរបាល ប៉ុស្តិ៍ទំនប់ទឹកឃាត់ខ្លួន កាលពីវេលាម៉ោង ៣និង១០នាទី រសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៤នេះ ស្ថិតនៅបន្ទប់ ជួលលេខ២ ក្រោមក្រុមហ៊ុន សន្តិសុខ DSS តាមបណ្តោយផ្លូវ២៧១ ក្រុម៣៣ ភូមិ៥ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន ។

មន្ត្រីនគរបាលមូលដ្ឋាន បាននិយាយថា ក្រោយការឃាត់ខ្លួន កម្លាំងសមត្ថកិច្ច បានដកហូត ថ្នាំប្រភេទក្រាមពណ៌សថ្លា ២កញ្ចប់ធំ និង១កញ្ចប់តូច ព្រមទាំងឧបករណ៍ជក់មួយ កំប្លេរ ។

មន្ត្រីនគរបាលបន្តទៀតថា ជនសង្ស័យទី១ ឈ្មោះ ប៊ុត វាសនា ភេទប្រុស អាយុ ៣៣ឆ្នាំ ស្នាក់នៅកន្លែងកើត ហេតុ មានមុខរបរមិនពិត ប្រាកដ ដោយឡែកជនសង្ស័យជា ស្រី ឈ្មោះ មាស លីណា អាយុ ២៦ឆ្នាំ ស្នាក់នៅជាមួយគ្នា ។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ រួមទាំងវត្ថុតាង ត្រូវបាន បញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌចំការមន ដើម្បីកសាងសំណុំរៅងចាត់ការតាមផ្លូវច្បាប់ ៕

Viewing all 8042 articles
Browse latest View live




Latest Images