Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all 8042 articles
Browse latest View live

កាកបាទក្រហម បារាំងផ្តល់ថវិកា ស្តារជីវភាព ប្រជាពលរដ្ឋ រងគ្រោះដោយ ទឹកជំនន់ នៅស្រុកកំពង់ស្វាយ

$
0
0

កំពង់ធំ៖ កាកបាទក្រហមបាំរាំង ប្រចាំនៅខេត្តកំពង់ធំ ថ្មីៗនេះបានប្រារព្ធ ពិធីផ្តល់ជូនថវិកាស្តារជីវភាព ប្រជា ពលរដ្ឋក្រីក្ររងគ្រោះ ដោយទឹកជំនន់ឆ្នាំ២០១១ នៅស្រុកកំពង់ស្វាយ។ ពិធីផ្តល់ថវិកាជូនប្រជាពលរដ្ឋ ក្រីក្រ ចំនួន៧៥០គ្រួសារ ពិធីផ្តល់ថវិការនេះមានការអញ្ជើញចូលរួម អធិបតីភាព លោកឈុនឈន់ អភិបាល ខេត្តកំពង់ធំ និងលោក ជា ជាតិ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមនិងជាទីប្រឹក្សាលោក ងួន ញ៉ិល។

លោក ស៊ីស វាំងព័រជេ តំណាងកាកបានក្រហមបាំរាំងបានថ្លែងថា គម្រោងស្តារជីវភាព ប្រជាពលរដ្ឋក្រីក្រចំនួន ៧៥០គ្រួសារ ក្នុងស្រុកកំពង់ស្វាយ ដោយក្នុងមួយគ្រួសារ ទទួលបានថវិកា២០ម៉ឺនរៀលដល់គ្រួសារនីមួយៗ សម្រាប់ទិញស្បៀងអាហារ រួមផ្សំប្រចាំថ្ងៃ។ហើយគម្រោងថវិកានេះ មាន៣ដំណាក់ លើកទី១ផ្តល់ជូនមួយ គ្រួសារ ចំនួន ៨ម៉ឺនរៀល។

លោក ឈុន ឈន់ អភិបាលខេត្តកំពង់ធំបានមានប្រសាសន៍លើកទឹកចិត្ត ដល់ប្រជាពលរដ្ឋ បន្តខិតខំដាំដំនាំ រួមផ្សំ និងការលើកកំពស់ជីវភាពគ្រួសារ និងថ្លែងអំណរគុណចំពោះគម្រោង ស្តារជីវភាពប្រជាពលរដ្ឋរងគ្រោះ ដោយសារទឹកជំនន់ របស់កាកបាទក្រហមបារាំង ព្រមទាំងកាកបាទក្រហមកម្ពុជាក្នុងមូលដ្ឋាន ផ្តល់អំណោយ សង្គ្រោះកន្លងមក។ ហើយជាក់ស្តែងថ្ងៃនេះ ជូនដល់គ្រួសារ ដោយរងគ្រោះ បានត្រូវចំពេលវាលា និងតម្រូវ ការ ខ្វះខាត់របស់ប្រជាពលរដ្ឋក្រីក្រ ស្របតាមកម្មវិធីគោលនយោបាយ រាជរដ្ឋាភិបាលកម្ពុជា។

គណៈអធិបតីបានបានអញ្ជើញប្រគល់ថវិកាដល់គ្រសារនីមួយៗ ជាលើកដំបូងទទួលបានចំនួន ៨ម៉ឺនរៀលដើម្បី ដោះស្រាយតម្រូវការស្បៀងប្រចាំថ្ងៃផងដែរ ៕

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com


ជំនន់ទឹកភ្លៀង ពិបាកទប់ទល់ ជាងទឹកជំនន់ តាមរដូវ

$
0
0

ភ្នំពេញ៖ មន្រ្ដីជំនាញខាងគ្រប់គ្រងគ្រោះមហន្តរាយ បានឲ្យដឹង ថា ជំនន់ទឹកភ្លៀង ពិតជាពិបាកទប់ទល់ជាខ្លាំង បើប្រៀបធៀប ទៅនឹងទឹកជំនន់តាមរដូវ ព្រោះវាកើតឡើងឆាប់រហ័ស ដែលពិបាកជម្លៀសប្រជាជនចេញពីតំបន់ ទាំងនោះឲ្យបានទាន់ពេលវេលា។

នាយខុទ្ទកាល័យ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយលោក កែវ វី បានមានប្រសាសន៍ប្រាប់ មជ្ឈ មណ្ឌលព័ត៌មានដើមអម្ពិល នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១២ ថា គ្រោះទឹកជំនន់តាមរដូវកាល ឬទឹកជំនន់ទន្លេ មេគង្គ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ មិនសូវមានការព្រោះបារម្ភខ្លាំងនោះទេ ដោយសារតែ ប្រជាពលរដ្ឋ រស់នៅតាមបណ្ដាមាត់ទន្លេទាំងអស់ គាត់បានត្រៀមខ្លួនទុកជាមុន តែអ្វីជាព្រោះបារម្ភខ្លាំងនោះ គឺជំនន់ដែលកើតឡើង ដោយសារទឹកភ្លៀង ព្រោះវាកើតឡើងយ៉ាប់រហ័សពេក និងពិបាកទប់ទល់ ”ចំពោះជំនន់ ទឹកភ្លៀងមួយ គឺថាយើងមានការព្រួយបារម្ភច្រើនណាស់ ព្រោះវាជាជំនន់មួយ ដែលថាវាកើតឡើងភ្លាមៗ ដែល យើងមិនមានការត្រៀមទុកជាមុន”។

លោក កែវ វី បានលើកយកជំនន់ទឹកភ្លៀង កាលពីឆ្នាំ២០១១ នៅស្រុកបន្ទាយស្រី ខេត្តសៀមរាប ធ្វើជាឧទា ហរណ៍ ដែលវាបានកើតឡើងត្រឹមតែរយៈពេលពីរទៅបីរម៉ោងប៉ុណ្ណោះ ដែលវាមានការលំបាកក្នុងការទប់ទល់។ ចំពោះឆ្នាំ២០១២នេះ ស្ថាប័នជំនាញ និងអាជ្ញាធរមូលដ្ឋាននានា បានប្រុងជើងការរួចរាល់ នៅតំបន់ដែលធ្លាប់ ជួបគ្រោះជំនន់ទឹកភ្លៀងនេះ។

អ្នកជំនាញរូបនេះបញ្ជាក់ថា គ្រោះទឹកជំនន់ឆ្នាំ២០១២ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បាន ត្រៀមខ្លួនរួចរាល់អស់ហើយ ដើម្បីឆ្លើយតបនឹងគ្រោះធម្មជាតិមួយនេះ ទាំងសំភារៈស្បៀងអាហារ និងធនធាន មនុស្សជាដើម។

គួររំលឹកថា កាលពីឆ្នាំ២០១១ ទឹកជំនន់បានសម្លាប់ប្រជាពលរដ្ឋកម្ពុជាប្រមាណជា២៥០នាក់ បានធ្វើឲ្យប៉ះពាល់ ដល់ការរស់នៅ ប្រជាពលរដ្ឋជាង១លាន ៤សែនគ្រួសារ និង ខាតបង់ទឹកប្រាក់ចំនួន ៥២១លានដុល្លារអាមេរិក ហើយតាមការឲ្យដឹងពីក្រសួងធនធានទឹក ទឹកជំនន់ឆ្នាំ២០១២ នឹងមានលក្ខណៈ ធំធេងជាងឆ្នាំ២០១១ទៅ ទៀត៕

ខេត្តស្វាយរៀង លែងព្រួយបារម្ភ និងគ្រោះរាំងស្ងួត ទៀតហើយ

$
0
0

ស្វាយរៀងៈ ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ខេត្តស្វាយរៀងមានភ្លៀងធ្លាក់ជោកជាំ នៅតាមស្រុក នានា របស់ខេត្តនេះ ធ្វើឲ្យប្រជាកសិកនាំគ្នាត្រេកអរ និងលែងព្រួយបារម្ភពីការខ្វះខាតទឹកសម្រាប់បង្ក បង្កើនផលទៀតហើយ។

លោក ថាច់ រតនា ប្រធានមន្ទីរកសិកម្មខេត្តស្វាយរៀង បានប្រាប់ឲ្យដឹងថា ស្រុកមួយចំនួនដែលជួបនូវ គ្រោះស្ងួតពីមុននោះ ឥឡូវនេះប្រជាកសិករ នៅទីនោះលែងខ្វះទឹកធ្វើស្រែទៀតហើយ ដោយសាររយៈ ពេលប៉ុន្មានថ្ងៃមកមានភ្លៀងធ្លាក់ស្ទើរតែគ្រប់ស្រុក ដោយមានស្រុកខ្លះភ្លៀងច្រើនពេកទៅធ្វើឲ្យប្រជា ពលរដ្ឋនាំគ្នាបូមទឹកចេញវិញក៏មាន។

លោកបានថ្លែងថា «គ្រោះរាំងស្ងួតលែងមានហើយនៅក្នុងខេត្តស្វាយរៀង ដោយបច្ចុប្បន្ននេះ ប្រជាកសិ ករកំពុងតែមមាញឹកគ្រប់ៗគ្នាក្នុងការដកស្ទូង»។

កន្លងមកខេត្តស្វាយរៀងបានជួបនៅភាពរាំងស្ងួតគួរឲ្យព្រួយបារម្ភ ដែលក្នុងនោះស្រុក២ ក្រុង១ នៅក្នុង ចំណោមក្រុង២ និងស្រុក៦ របស់ខេត្តនេះ បានជួបនៅគ្រោះរាំងស្ងួតធ្ងន់ធ្ងរជាងគេ គឺស្រុកស្វាយទាប ស្រុកកំពង់រោទិ៍ និងក្រុងបាវិត ក៏ប៉ុន្តែអំណោយផលពីធម្មជាតិក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ វាបានផ្ដល់ក្ដី សង្ឃឹមសាជាថ្មីដល់ប្រជាកសិករដែលនាំគ្នាធ្វើស្រែពឹងលើមេឃនោះឲ្យមានក្ដីសង្ឃឹមឡើងវិញផងដែរ។

បើតាមលោកប្រធានមន្ទីរកសិកម្មខេត្តស្វាយរៀងលោក ថាច់ រតនា បច្ចុប្បន្ននេះ នៅក្នុងខេត្តស្វាយរៀង ទាំងមូល បង្កបង្កើនផលបានប្រមាណជា ៨៤ភាគរយហើយនៅលើផ្ទៃដីសរុប ហើយដោយសារតែមាន ភ្លៀងធ្លាក់ស្ទើរតែរាល់ថ្ងៃនេះ វាអាចនិងធ្វើឲ្យប្រជាពលរដ្ឋបង្កបង្កើនផលបាន ១០០ភាគរយក្នុងពេលដ៏ខ្លី ខាងមុខនេះ ជាក់ជាពុំខាន៕

Photo by DAP-NEWS

Photo by DAP-NEWS

លោកស្រី អៀង ធីរិទ្ធ ត្រូវបានដោះលែង ជាបណ្តោះអាសន្ន

$
0
0

ភ្នំពេញ៖ ជនជាប់ចោទ អៀង ធីរិទ្ធ ត្រូវបានអង្គជំនុំជម្រះតុលាការរកំពូល នៃសាលាក្តីខ្មែរ ក្រហមដោះលែង ជាបណ្តោះអាសន្ន នៅវេលាម៉ោង១និង៤០នាទីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១២នេះ ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ អ.វ.ត.ក ដែលចេញផ្សាយនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១២ ដែលមជ្ឈ មណ្ឌលព័ត៌មានដើមអម្ពិលទទួលបាន បានឲ្យដឹងថា ដោយអនុលោមតាមវិធាន៨២(៦)នៃវិធានផ្ទៃក្នុង ធ្វើការ សម្រេចលើសំណើរបស់សហព្រះរាជអាជ្ញា សុំផ្អាកសេចក្តីសម្រេចដោះលែងជនជាប់ចោទ អៀង ធីរិទ្ធ ដោយគ្មានលក្ខខណ្ឌ របស់អង្គជំនុំជម្រះសាលាដំបូង។ ដោយសម្រេច ថា ជនជាប់ចោទ អៀង ធីរិទ្ធ ដោះលែង ជាមួយលក្ខខណ្ឌបណ្តោះអាសន្ន ចំនួន៣ចំណុច

ទី១-ជនជាប់ត្រូវជូនដំណឹងដល់អង្គជំនុំជម្រះអំពីអាសយដ្ឋានដែលខ្លួនត្រូវស្នាក់នៅ ហើយមិនត្រូវផ្លាស់ប្តូរទីលំ នៅដោយមិនមានការអនុញ្ញាតពីអង្គជំនុំជម្រះឡើយ។

ទី២-ជនជាប់ចោទត្រូវបានប្រគល់លិខិតឆ្លងដែន និងឯកសារធ្វើដំណើរពាក់ព័ន្ធដទៃទៀត ហើយមិនត្រូវ ចេញ ក្រៅព្រំប្រទល់ដែនដីនៃប្រទេសកម្ពុជាឡើយ។

ទី៣-ជនជាប់ចោទត្រូវគោរពតាមដីកាកោះដែលចេញដោយតុលាការ។

អ្នកនាំពាក្យសាលាក្តីខ្មែរក្រហម លោក នេត ភក្រ្តា មានប្រសាសន៍ថា លោកស្រី អៀង ធីរិទ្ធ ត្រូវបានដោះលែង នៅរសៀលម៉ោង១ ថ្ងៃទី១៦ ខែកញ្ញា នេះហើយ ដោយមានលក្ខខណ្ឌ ភ្ជាប់ ជាមួយផងដែរ។ ក្នុងនោះចំណុច សំខាន់ដែលតុលាការបានហាមឃាត់ គឺមិនត្រូវទាក់ទងជាមួយជនជាប់ចោទផ្សេងទៀតទេ សាក្សី អ្នកជំនាញ និងជនរងគ្រោះជាដើម។

វិធានការបណ្តោះអាសន្ននេះ មានសុពលភាព រហូតដល់អង្គជំនុំជម្រះ តុលាការចញសេចក្តីសម្រេច ទាំងស្រុង លើបណ្តឹងសារទុក្ខរបស់សហព្រះរាជអាជ្ញា។ ការដោះលែងនេះ ដោយសារតែក្រុមវេជ្ជបណ្ឌិត នៃសាលាក្តីខ្មែរ ក្រហម រកឃើញថាមានជំងឺភ្លេចការចងចាំធ្ងន់ធ្ងរ។

 

លោកស្រី អៀង ធីរិទ្ធជាជនជាប់ចោទម្នាក់ក្នុងចំណោម៤នាក់ក្នុងសំណុំរឿង០០២របស់សាលាក្តីខ្មែរក្រហម៕

www.dap-news.com

និស្សិតអនុបណ្ឌិតច្បាប់ សាកលវិទ្យាល័យ បៀលប្រាយ ប្រារព្វពិធីដឹងគុណ សាស្រ្តាចារ្យ

$
0
0

ភ្នំពេញៈ បណ្តានិស្សិតបញ្ចប់ថ្នាក់អនុបណ្ឌិតច្បាប់ ជំនាន់ទី៩និង១០ ជាង៣០នាក់ នៃសាកលវិទ្យាល័យ បៀលប្រាយ (BBU) នៅថ្ងៃអាទិត្យនេះ បាននាំគ្នាប្រារព្ធកម្មវិធី រលឹកគុណ សាស្រ្តាចារ្យ ដែលបានខិតខំ យកអស់កំលាំងកាយចិត្ត ស្មារតីបង្ហាត់បង្ហាញ និស្សិតនាពេលកន្លង។

ព្រះតេជគុណ កែវ ចន្ទមុនី ដែលជាអ្នកផ្តួចផ្តើមគំនិតនិងរៀបចំកម្មវិធីនេះឡើង បានមានព្រះ ថេរដីកាថា កម្មវិធី គឺជាការសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះលោកសាស្រ្តាចារ្យបណ្ឌិត ជាពិសេស លោក សាស្រ្តាចារ្យបណ្ឌិត ហេង វង្សប៊ុនឆាត លោកបណ្ឌិតសភាចារ្យ រស់ ចន្រ្តាបុត្រ លោកសាស្រ្តាចារ្យបណ្ឌិត សាយ បូរី និងលោក សាស្រ្តាចារ្យ ឡាំ ជា។

លោកសាស្រ្តាចារ្យបណ្ឌិត ហេង វង្សប៊ុនឆាត និងលោកសាស្រ្តាចារ្យ ឡាំ ជា បានថ្លែង ស្រដៀង គ្នាថា កម្មវិធី នេះជាលើកទី១ ដែលលោកបានជួប ក្នុងបទពិសោធន៍ ដែល លោកបង្រៀននិស្សិត។ លោកបន្តថា លោកពិត ជាមានមោទនភាពចំពោះបណ្តានិស្សិត របស់ លោកជាពិសេសនិស្សិតក្រុមD13 D14 និងD15 ដែលបានផ្តល់ គុណតំលៃពិសេសដល់រូបលោកដែលលោកមិនធ្លាប់ជួបប្រទះ។

លោកសយសុភានិស្សិតទើបបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតច្បាប់នៃសាកលវិទ្យាល័យ បៀលប្រាយ ថា លោក ពិតជាមានសេចក្តីដឹងគុណអនេកកប្បការ ចំពោះគុណូបការៈរបស់លោក សាស្រ្តាចារ្យទាំងអស់ មិនត្រឹមតែ នៅថ្នាក់ឧត្តមសិក្សាប៉ុណ្ណោះ ប៉ុន្តែថែមទាំងលោកគ្រូ អ្នកគ្រូ ចាប់តាំងពីសាលាមតេយ្យ ដែលបានបង្ហាត់ បង្រៀនព្រមទាំងអប់រំណែនាំ ឱ្យក្លាយជា កូនល្អ មិត្តល្អ និងពលរដ្ឋល្អផងដែរ។

បន្ថែមលើសនេះលោកសាស្រ្តាចារ្យបណ្ឌិត ហេង វង្សប៊ុនឆាត ក៏បានស្នើឱ្យនិស្សិតទាំង ឡាយ យក ចំណេះវិជ្ជា ដែលខ្លួនទទួលបានទៅបម្រើ សង្គមជាតិ ស្ថាប័នអង្គភាពនិងក្រុមហ៊ុន របស់ខ្លួន ឱ្យកាន់តែ រីកចម្រើនថែមទៀត ៕

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

លោក នឹម ថូត ចុះពិនិត្យ និងជំរុញយុវជន ទៅពិនិត្យបញ្ជី ឈ្មោះនិងចុះឈ្មោះបោះឆ្នោត

$
0
0

បាត់ដំបងៈ លោក នឹម ថូត ប្រធានក្រុមការងារ ចុះជួយស្រុកថ្មគោល និងលោក តន់ វ៉ានថារ៉ា អនុប្រធានក្រុមការងារខេត្ត និងជាអនុប្រធានក្រុមការងារចុះជួយ ស្រុកថ្មគោល និងសហការី បានចុះត្រួតពិនិត្យ និងជំរុញដល់សមាជិកបក្សស្រុក និងយុវជនគណបក្ស ដែលទើបនឹង គ្រប់អាយុបោះឆ្នោត ទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់ៗគ្នា កាលពីព្រឹក ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១២ នៅទីស្នាកការគណបក្ស ស្រុកថ្មគោល ដោយមានការចូលរួមពី ប្រធាន អនុប្រធាន សមាជិកអចិន្រ្តៃយ៌ គណបក្សស្រុក ប្រធាន អនុប្រធាន គណបក្សឃុំទាំង១០ក្នុងស្រុកផងដែរ។

បន្ទាប់ពីអស់លោក ប្រធានគណបក្សគ្រប់ឃុំ និងប្រធានគណបក្សស្រុក បានឡើងរាយការណ៍ ពីលទ្ធផល ការងារចុះស្រង់ទិន្ន័យតាមក្រុមបក្សនានា ក្នុងភូមិ លើយុវជន ដែលទើប និងគ្រប់អាយុបោះឆ្នោត ត្រូវធ្វើអត្តសញ្ញាណប័ណ្ណ ចុះឈ្មោះបោះឆ្នោតនា ពេលខាងមុខ ដែលគ.ជ.ប បានកំណត់តាមផែនការ។

លោក នឹម ថូត ប្រធានក្រុមការងារចុះជួយស្រុកថ្មគោល បានធ្វើការណែនាំនិងកោតសរសើរ លើកទឹកចិត្ត និងវាយតម្លៃខ្ពស់ ដល់សាខាបក្សឃុំ ភូមិ និងក្រុមបក្ស ត្រូវធ្វើការត្រួតពិនិត្យបញ្ជីឈ្មោះបោះឆ្នោត និងអ្នក ថ្មីមិនទាន់មានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោតឲ្យទៅចុះឈ្មោះបោះឆ្នោត ឲ្យបានត្រឹមត្រូវ ឬអ្នកផ្លាស់ប្តូរទី លំនៅថ្មី ចំពោះអ្នកស្លាប់ដែលមិនទាន់លុបឈ្មោះចេញពីបញ្ជីត្រូវពិនិត្យឲ្យបាន ច្បាស់លាស់ហើយចូលរួម បោះឆ្នោតទាំងអស់គ្នា ធ្វើយ៉ាងណាឲ្យបក្សប្រជាជនកម្ពុជា ទទួលបានជោគជ័យ នៅថ្ងៃបោះឆ្នោតសភា អាណត្តិទី៥ នៅឆ្នាំ២០១៣ខាងមុខនេះ។

លោក នឹម ថូត បានបញ្ជាក់ថា អ្នកដែលដល់អាយុបោះឆ្នោតហើយយើងត្រូវណែនាំឲ្យពួកគេទៅសាលាឃុំ ដើម្បីចុះឈ្មោះបោះឆ្នោត និងត្រូវធ្វើអត្តសញ្ញាណប័ណ្ណផងដែរ ក្នុងនោះ បើមានអ្នកផ្លាស់ប្តូរទីលំនៅទៅ ឃុំថ្មីត្រូវលប់ឈ្មោះពីឃុំចាស់ហើយចុះឈ្មោះបោះឆ្នោតនៅឃុំថ្មីឲ្យបានទាន់ពេលវេលា និងច្បាស់លាស់។ ចំពោះអ្នកមានឈ្មោះស្ទួន ត្រូវរក្សាទុកឈ្មោះ ក្នុងឃុំតែមួយ ត្រូវពិនិត្យឈ្មោះក្នុងបញ្ជីឲ្យបានច្បាស់លាស់ ក្រែងមានខុសឈ្មោះ ភេទ និងអក្ខរាវិរុទ្ធ ត្រូវកែតម្រូវឈ្មោះនៅសាលាឃុំ។ អ្នកដែលមានឈ្មោះ ក្នុងបញ្ជី ក្នុងក្រុមប្រឹក្សាឃុំកន្លងមក មានមួយចំនួនបានទៅបោះឆ្នោត មួយចំនួនមិនបានទៅបោះឆ្នោត។ សាខា បក្សភូមិ និងមេក្រុមបក្សនីមួយៗ ត្រូវជំរុញសមាជិកបក្ស ក្រោមឱវាទខ្លួន ទៅបោះឆ្នោត ឲ្យបានគ្រប់ៗគ្នា ដើម្បីដណ្តើមយកជ័យជំនះ ជូនគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តដឹកនាំប្រទេស បន្តទៀតក្នុង អាណត្តិ ទី៥ ខាងមុខ។
លោក នឹម ថូត បានបញ្ជាក់ទៀតថា ទន្ទឹមនិងកិច្ចត្រួតពិនិត្យបញ្ជីបោះឆ្នោតនិងចុះឈ្មោះបោះឆ្នោតយើង ត្រូវខិតខំសហការគ្នាដើម្បីរក្សាសន្តិសុខចូលរួមអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ភូមិ-ឃុំ មាន សុវត្តិភាពនិងត្រៀមខ្លួនជួយអន្តរាគមន៍ពីគ្រោះទឹកជំនន់បើសិនជាមានព្រោះពេល នេះ ជារដូវវស្សា ក្នុងការបង្កបង្កើនផលផង។

ជាចុងក្រោយ សមាជិកបក្សទាំងអស់បានគាំទ្រសម្តេចតេជោ ហ៊ុន សែន បេក្ខភាពនាយករដ្ឋមន្រ្តី អាណត្តិទី៥ បន្តទៀតផងដែរ៕

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

ឃាតកសម្លាប់ ក្មេង៣នាក់បាន សារភាពថា ខ្លួនបានសម្លាប់មែន នៅចំពោះមុខចៅក្រម

$
0
0

បាត់ដំបងៈ ឃាតកដៃដល់ ដែលបានសម្លាប់ក្មេង៣នាក់ កាលពីវេលាម៉ោង ជាង១១ព្រឹកថ្ងៃទី៩ ខែកញ្ញា ត្រូចវបានសមត្ថកិច្ចធ្វើការស្រាវជ្រាវ ចាប់ឃាត់ខ្លួន កាលពីថ្ងៃទី១៣ ខែកញ្ញា យកមកសាកសួរ តែជន សង្ស័យ មិនព្រមសារភាព ប្រាប់សមត្ថកិច្ចថា ខ្លួនបានប្រព្រឹត្តទេ

ទើបតែល្ងាច ថ្ងៃទី១៥ ខែកញ្ញានេះ ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានសម្លាប់ ពួកគេទាំង ៣នាក់ ពិតប្រាកដមែន នៅចំពោះមុខ ចៅក្រមតុលាការខេត្តបាត់ដំបង ។

បច្ចុប្បន្នជនសង្ស័យត្រូវបានតុលាការខេត្តឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគាររង់ចាំការកាត់ក្តីតាមផ្លូវច្បាប់។

លោកវរសេនីយ៌ឯក ជេត វណ្ណនី ស្នងការរងនគរបាលខេត្តបានឲ្យដឹងថា ក្រោយក្មេង៣នាក់បាត់ខ្លួន៤ថ្ងៃ ដែលឃាតកបានសម្លាប់ ត្រូវគ្រួសារប្រទះឃើញសពស្អុយរលួយ ក្មេងប្រុស២នាក់ ស្រី១នាក់ ទៅឃ្វាលគោ ជាមួយគ្នា នៅក្រោយផ្ទះក្នុងភូមិ

សង្ស័យថា ជាករណីរំលោភ ហើយសម្លាប់បំបិទមាត់នោះ។ សមត្ថកិច្ចនគរបាល និងកងរាជអាវុធហត្ថស្រុក និងខេត្តបានសហការធ្វើការស្រាវជ្រាវរួមគ្នា ឈានដល់ចាប់ខ្លួនបាន ឃាតកនាំយកមកសាកសួរ តែត្រូវជន សង្ស័យបដិសេធមិនព្រមសារភាពថា ខ្លួនបានប្រព្រឹត្តទេ ហើយសមត្ថកិច្ច ក៏បានកសាងសំណុំរឿងបញ្ជូន ខ្លួនជនសង្ស័យទៅតុលាការខេត្តដើម្បីចាត់ការបន្ត។ លុះដល់ល្ងាចថ្ងៃទី១៥ ខែកញ្ញា ជនសង្ស័យ ក៏ព្រមសារ ភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពសម្លាប់ជនរងគ្រោះពិតប្រាកដមែន។ ជនសង្ស័យតាមឆ្លើយសារភាព ទៀតថា នៅថ្ងៃកើតហេតុខ្លួនបានដឹកគោយកមកឲ្យផឹកទឹក នៅស្រះក្រោយផ្ទះខ្លួន ក្រោយពីឲ្យគោផឹកទឹក ហើយ ខ្លួនបានយកកាំបិតខ្វែវពីផ្ទះដើរទៅវាលស្រែ ក្រោយផ្ទះខ្លួន ពេលទៅដល់វាលស្រែ ហើយខ្លួនក៏បាន ឃើញ ក្មេងស្រីរងគ្រោះ រួចបបួលឲ្យទៅបេះផ្សិតជាមួយគ្នា លុះទៅដល់ជាយអូរទឹក កន្លែង ស្ងាត់ខ្លួនក៏បាន យកខ្សែកាបូបក្មេងស្រីរងគ្រោះមករុំកហើយទាញទៅ និងដីលើដើមឬស្សីព្រឹក។ ពេលកំពុងរឹតកនោះ ខ្លួន ចាប់សម្រាតខោជើងវែងជនរងគ្រោះចេញផុតពីជើង ហើយស្រាតខោខ្លួនឯងដែរ រួចយកប្រដាប់ភេទ ដាក់ ចូលទៅប្រដាប់ភេទនាងចូលបាន ត្រឹមក្បាលប៉ុណ្ណោះ ភ្លាមៗនោះស្រាប់តែមានក្មេងប្រុស២នាក់ ទៀតបាន មកស្រែកហៅ ឈ្មោះជនរងគ្រោះ ភ្លាមនោះដែរខ្លួនបានស្ទុះចេញយ៉ាងលឿនដេញកាប់ក្មេងប្រុសម្នាក់ឈ្មោះ ផឹង ដោយកាប់ចំត្រង់ស្មា ខាងក្រោយខាងស្តាំ បណ្តាលឲ្យដួលផ្កាប់មុខ ហើយក៏ដេញកាប់ក្មេងប្រុសម្នាក់ ទៀតរត់បានជិត៣០០ម៉ែត្រទើបទាន់កាប់ចំកញ្ចឹងកពីក្រោយ១កាំបិតបណ្តាលឲ្យដួលផ្កាប់មុខលើដីទៀត។ ក្រោយពីធ្វើសកម្មភាពហើយ ខ្លួនបានដើរអូសកាំបិតរហូតដល់ផ្ទះវិញ ហើយទុកកាំបិតលើផ្ទះបាយ។ ក្រោយមកខ្លួនបានងូតទឹកហើយបានទៅអង្គុយផ្ទះអ្នកលក់ទឹកអំពៅទៅ។ កាំបិតខ្វែវងុកដែលសមត្ថកិច្ចរឹប អូសយកមកនោះពិតជាកាំបិតខ្លួនបានកាប់សម្លាប់ជនរងគ្រោះពិតប្រាកដមែន។

សូមបញ្ជាក់ថាសាកសពទាំង៣នាក់នេះ បានប្រទះឃើញជាបន្តបន្ទាប់ កាលពីថ្ងៃទី១២ និង១៣ ខែកញ្ញា ឆ្នាំ២០១២ នៅចំណុចទឹកធ្នឹម ស្ថិតក្នុងភូមិឆករកា ឃុំដូនបា ស្រុកគាស់ក្រឡ ជនរងគ្រោះទាំងបីនាក់ មាន៖ ទី១ឈ្មោះ ចាន់ តាក់រ៉ា ភេទប្រុស អាយុ១១ ឆ្នាំ ទី២ឈ្មោះ ឡាម ផឹង ភេទប្រុស អាយុ៩ឆ្នាំ ទី៣ឈ្មោះ ម៉ាប់ រំដួល ភេទស្រី អាយុ៨ឆ្នាំ ទាំង៣នាក់នេះមានទីលំនៅភូមិកើតហេតុខាងលើ។ ឯឃាតកមានឈ្មោះ ជឹម វាសនា ភេទប្រុស អាយុ២០ឆ្នាំ នៅភូមិកើហេតុខាងលើ៕

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

យុវជនស្ម័គ្រចិត្ដក្រុម ទី១០០ ពាំនាំយក អំណោយជូនអ្នក ផ្ទុកមេរោគអេដស៍ និងជនគ្មានទីពឹង

$
0
0

ភ្នំពេញ៖ យុវជនស្ម័គ្រចិត្តរបស់សម្ដេចតេជោ ហ៊ុន សែន ក្រុមទី១០០ និងក្រុមការងារបច្ចេកទេសទី៣ រួមទាំង ក្រុមគ្រូពេទ្យប្រចាំក្រុម កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១២ បានពាំនាំយកនូវអំណោយរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីកម្ពុជា និងលោកជំទាវកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចែកជូនដល់ប្រជាពល រដ្ឋចំនួន៤គ្រួសារ នៅខេត្តព្រះសីហនុ។

ប្រជាពលរដ្ឋដែលទទួលបានអំណោយ ក្នុងនោះមានអ្នកផ្ទុកមេរោគអេដស៍ ចំនួន២គ្រួសារ ជនពិការ១ គ្រួសារ និងជនចាស់ជរាមួយគ្រួសារ ដែលពួកគាត់ទាំងនោះ រស់នៅភូមិសូយ ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

គ្រួសារទី១៖កុមារា ង៉ែត ដូច អាយុ១៤ឆ្នាំ ដែលឪពុកម្ដាយក្មេងនោះ បានស្លាប់ចោលដោយសារ មេរោគ អេដស៍ ហើយបច្ចុប្បន្នរស់នៅជាមួយឪពុកម្ដាយធម៌ បានទទួលអំណោយ ដូចជាមីមួយកេស ត្រីខ១យួរ និងថវិការចំនួន៥ម៉ឺនរៀល។

គ្រួសារទី២៖ កុមារា នូវ វីរៈ អាយុ១៣ឆ្នាំ ដែលឪពុកម្ដាយបានស្លាប់ចោល ដោយសារមេរោគអេដស៍ ហើយ បច្ចុប្បន្នរស់នៅជាមួយជីដូនចាស់ជរាជាអ្នកចិញ្ចឹម បានទទួលអំណោយ ដូចជា អង្ករមួយការ៉ុង មីមួយកេស សម្ភារៈសិក្សាមួយចំនួន(ប៊ិច សៀវភៅ ខ្មៅដៃ កាបូប) ត្រីខប្រាំកំប៉ុង និងថវិការចំនួន៥ម៉ឺនរៀលផងដែរ។

គ្រួសារទី៣៖ លោក តា ជា អាយុ៩៥ឆ្នាំ ជាជនពិការភ្នែកទាំងសងខាង ដែលជួបការលំបាក ទទួលបាន អំណោយ ដូចជា អង្ករមួយការ៉ុង និងថវិការចំនួនម៉ឺនរៀល។

គ្រួសារទី៤៖ លោកតា នួន អាយុ៧៥ឆ្នាំ និងលោកយាយ មុយ អាយុ៨៣ឆ្នាំ ដែលគាត់ទាំងពីរ លោកមានវ័យ ចាស់ជរាហើយ បានទទួលអំណោយដូចជា មីមួយកេស ត្រីខ៥កំប៉ុង និងថវិការចំនួន ២ម៉ឺនផងដែរ។

ជាមួយគ្នានោះដែរ ក្រុមគ្រូពេទ្យ ដែលប្រចាំការនៅក្នុងក្រុមទី១០០ បានចែកជូនថ្នាំ សម្រាប់ព្យាបាលជំងឺ មួយចំនួនជូនដល់គ្រួសារទាំងបួនគ្រួសារនោះផងដែរ៕

www.dap-news.com

www.dap-news.com

www.dap-news.com


សម្តេច ហ៊ុន សែន នឹង ដឹកនាំគណៈប្រតិភូ ទៅចូលរួមកិច្ចប្រជុំ អាយប៉ា

$
0
0

ភ្នំពេញ៖តាមការអញ្ចើញរបស់លោក ម៉ាហ្ស៊ូគី អាលី (Marzuki Alie) ប្រធានសភាតំណាងរាស្រ្ត នៃសាធារណរដ្ឋ ឥណ្ឌូនេស៊ី និងជាប្រធានមហាសន្និបាតលើកទី៣៣ នៃសន្និបាតអន្តរសភា អាស៊ានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ាន នឹងដឹកនាំប្រតិភូជាន់ខ្ពស់អញ្ចើញទៅចូលរួមមហាសន្និបាតលើកទី៣៣ និងសន្និបាតអន្តរសភាអាស៊ាន ពីថ្ងៃទី១៧ ដល់១៨ ខែកញ្ញា ឆ្នាំ២០១២ នៅទីក្រុងឡំបុក ខេត្តនូសាតេងហ្ការាខាងលិចឥណ្ឌូនេស៊ី។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងការបរទេសកម្ពុជា បានឲ្យដឹងថា ក្នុងនាមជាប្រធាន អាស៊ានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នឹងថ្លែងសុន្ទរកថា នៅក្នុងពិធីបើកមហា សន្និបាតលើកទី៣៣ នៃសន្និបាតអន្តរសភាអាស៊ាននេះ៕

www.dap-news.com

ឃាត់ខ្លួនបុរស់ម្នាក់ ពីបទរំលោភប្រពន្ធគេ

$
0
0

បាត់ដំបងៈ កម្លាំងនគរបាលស្រុកសំពៅលូន ធ្វើការឃាត់ខ្លួន បុរស់ម្នាក់កាលពីវេលាម៉ោង ៧និង៣០នាទី ព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១២ពីបទរំលោភប្រពន្ធគេ ដែលបានប្រព្រឹត្តកាលពីវេលាម៉ោង ១រំលងអាធ្រាត្រ ឈាន ចូលថ្ងៃទី១៦ ខែកញ្ញា នៅចំណុចផ្ទះជនរងគ្រោះផ្ទះលេខ១១ ក្រុមទី១ ភូមិកូនភ្នំខាងជើង ឃុំតាស្តា ស្រុកសំពៅលូន នាំយកមកអធិការដ្ឋានស្រុក សាកសួរ រួចកសាងសំណុំរឿងបញ្ជូនខ្លួន ជនសង្ស័យមក ស្នងការខេត្តដើម្បី ចាត់ការបន្តតាមច្បាប់។

លោក ឈិត សេង នាយផ្នែកព្រហ្មទណ្ឌនគរបាលស្រុកសំពៅលូន បានឲ្យដឹងថា ជនសង្ស័យដែលសមត្ថ កិច្ចឃាត់ខ្លួនមានឈ្មោះ សុខ ស្រប ហៅទិត្យ ភេទប្រុស អាយុ៤៦ឆ្នាំ មុខរបរធ្វើចំការ មានទីលំនៅ ភូមិកូនភ្នំ ខាងជើង ឃុំតាស្តា ស្រុកសំពៅលូន។ ចំណែកជនរងគ្រោះមានអាយុ៥៣ឆ្នាំ មានទីលំនៅភូមិជាមួយគ្នាខាង លើ។

លោក ឈិត សេង តាមសម្តីជនរងគ្រោះបានប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុ ជនរងគ្រោះបានដេក លង់លក់លើផ្ទះ ក្នុងបន្ទប់ម្នាក់ឯង មិនបានដាក់គន្លិះទ្វារ ដោយអាងប្តីដេកក្រោមផ្ទះហើយជនសង្ស័យបាន ផឹកស្រាស្រវឹងឡូឡារួចក៏ដើរសំដៅមកផ្ទះជនរងគ្រោះរួចឡើងលើផ្ទះជនរងគ្រោះចូលដេកក្នុងមុងជនរង គ្រោះដោយយកដៃលាត់សារ៉ុងហើយឡើងពោបពីលើ យកលឹង្គបញ្ចូលប្រដាប់ភេទជនរងគ្រោះ នាងស្មាន ថា ជាប្តីខ្លួនក៏បើកភ្នែកមើលស្រាប់តែឃើញជនសង្ស័យក៏បានវ៉ៃ និងធាក់ជនសង្ស័យធ្លាក់ពីលើគ្រែ ហើយ ក៏មានការផ្អើលឆោឡោទាំងយប់ រួចជនសង្ស័យក៏ដើរទៅផ្ទះវិញ។ លុះព្រឹកឡើងជនរងគ្រោះបានទៅប្តឹង សមត្ថកិច្ចឲ្យចាប់ខ្លួន។

ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានឡើងលើផ្ទះហើយចាប់រំលោភ ជនរងគ្រោះពិតប្រាកដមែន តែមិនបានសម្រេចនោះទេ។ បច្ចុប្បន្នមន្ត្រីជំនាញបានកសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យទៅស្នងការ ខេត្តដើម្បីចាត់ការតាមច្បាប់៕

www.dap-news.com

www.dap-news.com

www.dap-news.com

ជោគជ័យធំៗ ដែលសភាកម្ពុជា សម្រេចបានពី មហាសន្និបាត អន្តរសភាអាស៊ាន លើកទី៣៣

$
0
0

ភ្នំពេញ៖ សភាកម្ពុជាបានសម្រេច នូវជោគជ័យធំៗមួយចំនួន ក្រោយពីកិច្ចប្រជុំមហាសន្និបាត លើកទី៣៣ នៃ អន្តរសភាអាស៊ាន ហៅកាត់ថា (អាយប៉ា) ដែលរៀបចំធ្វើឡើង ចាប់ពីថ្ងៃទី១៦-២២ ខែកញ្ញា ឆ្នាំ២០១២ នៅក្នុង ទីក្រុងឡុមបុក សាធារណរដ្ឋឥណ្ឌូនេស៊ី។

ការថ្លែងបែបនេះ ធ្វើឡើងក្នុងសន្និសីទសារព័ត៌មានមួយរៀបចំ ធ្វើឡើងដោយ លោក ឈាង វុន ប្រធានគណៈ កម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនា និងព័ត៌មាន នៃរដ្ឋសភាកម្ពុជា បន្ទាប់ពីលោកបាន ដឹកនាំគណៈប្រតិភូសភាជាន់ខ្ពស់ នៃព្រះរាជាណាចក្រកម្ពុជា វិលត្រឡប់មកពីកិច្ចប្រជុំ អាយប៉ា នៅប្រទេស ឥណ្ឌូនេស៊ី នារសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១២ នៅឯព្រលានយន្តហោះ អន្តរជាតិភ្នំពេញ។

លោកបានមានប្រសាសន៍ថា សភាកម្ពុជាបានសម្រេចជោគជ័យធំៗមួយចំនួន ក្នុងកិច្ចប្រជុំនេះ ដែលក្នុងនោះ បានសម្រេចលទ្ធផលធំៗ ពីររួមមាន ទី១-ការមិនលើកយកប្រធានបទពាក់ព័ន្ធ និងដំណោះស្រាយ បញ្ហាចិន សមុទ្រខាងត្បូង។ ទី២- ការស្នើយកទំនាស់ ឈូងសមុទ្រចិនខាងត្បូង ទៅពិភាក្សាជាពហុភាគី ក្នុងកិច្ចពិភាក្សា រវាងអាយប៉ា និងប្រទេសចិន។ ចំណុចទាំងពីរនេះ ជាចំណុចក្តៅនៃនយោបាយ ក្នុងតំបន់សព្វថ្ងៃ ដែលសម្តេច ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងលោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង បានធ្វើការដោះស្រាយដើម្បី បន្ធូរបន្ថយភាពតានតឹងនេះ។

លោកបន្តថា "ដើម្បីបន្ធូរបន្ថយនូវភាពតានតឹងនេះ សម្តេច ហ៊ុន សែន ក្នុងតួនាទីជាប្រធានអាស៊ាន ក៏ដូចជា លោក ហោ ណាំហុង ក្នុងនាមប្រមុខការទូតរបស់អាស៊ាន បានខំប្រឹងប្រែងធ្វើយ៉ាងណាកុំឲ្យរឿងទំនាស់ ដែលជា ទំនាស់របស់ប្រទេសមួយ ជាចំណុច ដែលត្រូវពិភាក្សាគ្នាក្នុងវេទិកាអាស៊ាន"។

លោក ឈាន វុន បន្ថែមថា ជំហររបស់រាជរដ្ឋាភិបាល ក៏ដូចជារដ្ឋសភា ដែលម្ខាងទទួលបាននីតិប្រតិបត្តិ និង ម្ខាងទៀតទទួលខាងអង្គការនីតិបញ្ញត្តិ ដែលមានគំនិតដូចគ្នា និងគោលដៅច្បាស់លាស់ ក្នុងបញ្ហានេះ គឺត្រូវ ដោះស្រាយបញ្ហាដោយសន្តិវិធី ចៀសវាងអំពើហិង្សា ហើយធ្វើយ៉ាងណា ដោះស្រាយតាមបទដ្ឋានអន្តរជាតិ និងសេចក្តីសម្រេចទាំងឡាយណា ដែលមានស្រាប់។ ការមិនលើកយកបញ្ហា ដែលកើតឡើងនៅប្រទេសមីយ៉ាម៉ា ទៅពិភាក្សាក្នុងកិច្ចប្រជុំមហាសន្និបាត លើកទី៣៣ នៃអន្តរសភាអាស៊ាន ពីព្រោះវាជារឿងផ្ទៃក្នុងរបស់ប្រទេសគេ ហើយការសម្រេចបែបនេះ មានការគាំទ្រពីសមាជិក នៃអន្តរសភាអាស៊ានផងដែរ។

គួររំលឹកដែរថា អន្តរសភាអាស៊ាន ដែលហៅកាត់ថា (អាយប៉ា) មានសមាជិកចំនួន ១០ប្រទេស រួមមាន កម្ពុជា ថៃ វៀតណាម ម៉ាឡេស៊ី ឡាវ មីយ៉ាម៉ា ឥណ្ឌូនេស៊ី ហ្វីលីពីន ព្រុយណេ និងប្រទេសសិង្ហបុរី៕

Photo by DAP-NEWS

លោកបណ្ឌិត សូរ ឃុន អញ្ជើញពិនិត្យ ការដ្ឋានសាងសង់ អគារមន្ទីរ ប្រៃសនីយ៍ ខេត្តតាកែវ

$
0
0

ភ្នំពេញ៖ រដ្ឋមន្រ្ដីក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍កម្ពុជា លោកបណ្ឌិត សូរ ឃុន និងលោកជំទាវ ព្រមទាំង មន្រ្ដីក្រោមឱវាទជាច្រើនរូបទៀត កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១២ បានអញ្ជើញទៅពិនិត្យការដ្ឋាន សាងសង់ អគារមន្ទីរប្រៃសនីយ៍ និងទូរគមនាគមន៍ នៅខេត្តតាកែវ។

មានប្រសាសន៍ក្នុងឱកាសនោះ លោកបណ្ឌិត សូរ ឃុន បានផ្ដាំផ្ញើដល់តំណាង ក្រុមហ៊ុន ម៉ៅការសាងសង់អគារ មន្ទីរប្រៃសនីយ៍ និងទូរគមនាគមន៍ ខេត្តតាកែវថា ត្រូវតែជំរុញការដ្ឋានសាងសង់ឲ្យបានរួចរាល់ជាស្ថាពរ តាមផែន ការ ដែលបានគ្រោងទុក ដោយធានាបានទាំងបរិមាណ និងគុណភាព ស្ដង់ដារ សំដៅធ្វើឲ្យហេដ្ឋារចនាសម្ព័ន្ធថ្មី នេះ ឆ្លើយតបទៅនឹងសំណូមពរ ការប្រើប្រាស់ សម្រាប់បម្រើដល់ប្រយោជន៍ប្រទេសជាតិ ដើម្បីជំរុញកំណើន សេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ។

តាមរបាយការណ៍ បានឲ្យដឹងថា អគារមន្ទីរប្រៃសនីយ៍ និងទូរគមនាគមន៍ ខេត្តតាកែវ ត្រូវបានប្រារព្ធពិធីបញ្ចុះ បឋមសិលា កាលពីថ្ងៃទី០៧ ខែកក្ដដា ឆ្នាំ២០១២ ដែលអគារនោះ មានទំហំ(១៥មគុណ៨ម) ចែកចេញជា ៨បន្ទប់ និងមានផ្ទៃដីសាងសង់ ៤៥មគុណ១២៥ម ហើយមកដល់ពេលនេះ សម្រេចបានប្រមាណ ៨០ភាគរយ ហើយ គ្រោងបញ្ចប់ការសាងសង់ នៅចុងឆ្នាំ២០១២ ខាងមុខ៕

Photo by DAP-NEWS

Photo by DAP-NEWS

អាជ្ញាធរចាប់ ប្រជាពលរដ្ឋ ៤នាក់ ក្នុងទំនាស់ដីធ្លី ជាមួយឧកញ៉ា ជៀម ផែន

$
0
0

ភ្នំពេញ៖ បញ្ហាទំនាស់ដីធ្លីរវាងលោកឧកញ៉ា ជៀម ផែន និងប្រជាពលរដ្ឋ ដែលកើតមានឡើង នៅភូមិកែវផុស ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ បានឈានទៅចាប់ពលរដ្ឋ ៤នាក់ ឃុំឃាំង ខណៈប្រជាពលរដ្ឋកំពុង សាងសង់ផ្ទះនៅលើដីរបស់ពួកគេ តែលោក ជៀម ផែន អះអាងថា ជាដីរបស់គាត់។

អ្នកស្រី យ័ន មាលីនី ដែលជាម្ចាស់ដីបានឲ្យដឹងថា នៅព្រឹកថ្ងៃទី២៣ ខែកញ្ញានេះ គាត់បានចាប់ផ្តើមធ្វើផ្ទះតូច ល្មម ប៉ុន្តែនៅពេលកម្មករ ៤នាក់កំពុងធ្វើនោះ មានកងកម្លាំងអាជ្ញាធរស្រុកស្ទឹងហាវ ប្រហែលជា ១០នាក់ បាន មកចាប់ ពួកគេ រួមទាំងសម្ភារៈប្រើប្រាស់ សម្រាប់សង់លំនៅដ្ឋាន ហើយមកដល់ម៉ោងប្រហែល ១ថ្ងៃរសៀលនេះ មិនដឹងជា គេយកជាងធ្វើផ្ទះទាំងនោះ ទៅទុកនៅណាទេ៕

លោក ស៊ឹម ធី ទីប្រឹក្សាអម ក្រសួងប្រៃសណីយ៍ ចុះសំណេះសំណាល ជាមួយសមាជិកបក្ស

$
0
0

ភ្នំពេញ៖ លោក ស៊ឹម ធី ទីប្រឹក្សាអមក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងលោក សេង សែមសុគន្ធ អគ្គនាយកប្រៃសណីយ៍កម្ពុជា និងជាអនុប្រធានកុ្រមការងារ ចុះជួយឃុំពារាម ចុះជួបសំណេះសំណាលជាមួយ ប្រធានក្រុមបក្ស អនុប្រធានសាខាបក្ស និងយុវជនបក្ស។

ការចុះជួបសំណេះសំណាលនេះ ដើម្បីផ្សព្វផ្សាយពីការត្រៀមលក្ខណៈ សម្រាប់ចុះឈ្មោះបោះឆ្នោត និងពិនិត្យ ឈ្មោះបោះឆ្នោត នាឆ្នាំ២០១៣។ លើសពីនេះទៀតលោកបានជំរុញឲ្យយុវជន ដែលគ្រប់អាយុបោះឆ្នោត ត្រូវទៅ ធ្វើអត្តសញ្ញាណប័ណ្ណ នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១២។

លោក ស៊ឹម ធី បានផ្តល់គំនិតយល់ដឹងពីសារៈសំខាន់ គណបក្សប្រជាជនកម្ពុជា ហើយបានស្នើឲ្យប្រជាជន និងយុវជនគ្រប់អាយុបោះឆ្នោត ត្រៀមលក្ខណៈ ដើម្បីបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ឆ្នាំ២០១៣៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

របាយការណ៍សង្ខេប របស់ឃុំពារាម ខេត្តតាកែវ

$
0
0

ភ្នំពេញ៖ របាយការណ៍សង្ខេប សម្រាប់ឃុំពារាម ខេត្តតាកែវ បានបង្ហាញថា មានភូមិចំនួន៨ ប្រជាពលរដ្ឋសរុប ៨៣០៥នាក់ មានចំនួន ១៦៤៧គ្រួសារ ក្មេងអាយុចាប់ពី ១៨ឆ្នាំឡើងទៅ មាន ៥៧៧១នាក់ ហើយបានចុះឈ្មោះ បោះឆ្នោត កាលពីឆ្នាំ២០១១ មានចំនួន ៥៧៥២នាក់។

-អំពីការងារសន្ដិសុខ សណ្ដាប់ធ្នាប់ ៖ ការងារសន្ដិសុខត្រូវបានកាត់បន្ថយ ព្រោះមានការយកចិត្តទុកដាក់ពីអាជ្ញា ធរ គ្រប់លំដាប់ថ្នាក់ ក្នុងការបង្រ្កាប ក៏ដូចជាកិច្ចការយាមកាម ដោយបានអនុវត្តន៍គោលនយោបាយភូមិ-ឃុំ មាន សុវត្តិភាព បទល្មើសនានា ដូចជាក្រុមក្មេងទំនើងត្រូបានកាត់បន្ថយ។

-អំពីការងារផលិតកម្ម កសិកម្ម ៖ ការងារផលិតកម្ម កសិកម្ម បានអនុវត្តន៍គ្រប់ផែនការ ដោយមានប្រឡាយកាត់ ខ្វាត់ខ្វែងក្នុងឃុំ និងដោយបានទទួលឥទ្ធិពល ទឹកប្រឡាយមេហនុមានផង អាចឲ្យប្រជាពលរដ្ឋធ្វើស្រែបង្កើនរដូវ និងដំណាំរួមផ្សំ។

ការងារបោះឆ្នោត៖ ចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១២ ដល់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១២ បានចំនួន ១៨៥នាក់ ស្រី៨៧នាក់ ចែកចេញ ៖

គណបក្សប្រជាជនកម្ពុជា ១៤២នាក់ គណបក្ស សម រង្ស៊ី២៣នាក់ គណបក្សសិទ្ធិមនុស្ស៩នាក់ គណបក្ស ហ៊្វុនស៊ិនប៉ិច ១២នាក់ ប្តូរការិយាល័យ ១៩នាក់ លុបឈ្មោះ ១៧៥នាក់។

-អំពីការងារបក្ស ៖ ដោយមានការយកចិត្តទុកដាក់ និងការថែបំប៉នគ្រប់កាលៈទេសៈ ទាំងស្មារតី និងសម្ភារៈពី លោក លោកស្រី ជាក្រុមការងារចុះជួយឃុំពារាម ពិសេសលោកបណ្ឌិត សូរ ឃុន បានធ្វើឲ្យឃុំ មានកម្លាំងរឹងមាំ ធានាបានទាំងបរិមាណ គុណភាព ដែលមានដូចជា គណៈកម្មាធិការបក្សឃុំ ២១នាក់ សាខាបក្សភូមិមាន សមាជិក ៥៩នាក់ ស្រី១៥នាក់ សកម្មជន ៤៥នាក់ ស្រី២៤នាក់ ក្រុមបក្ស ៤០២នាក់ និងសមាជិកបក្ស ៣៩០៦ នាក់។

-អំពីសមិទ្ធិផល ដែលសម្រេចបានក្រោយពីការបោះឆ្នោត ក្រុមប្រឹក្សាឃុំអាណ្ណត្តិទី៣ ៖
-បណ្ណាល័យ១ខ្នងសាលាថ្មទ្រព្យ អំណោយអង្គការទស្សនៈពិភពលោក
-ទ្វារទឹក១កន្លែងលាវលង់ភូមិខ្នារពាង
-បង្គន់អនាម័យ១ខ្នង៣បន្ទប់ វិទ្យាល័យហ៊ុន សែន ១មិថុនា អំណោយអង្គការទស្សនៈពិភពលោក
-ប្រឡាយ១ខ្សែប្រវែង ១០៨៣ម៉ែត្រ ថវិកាមូលនិធិឃុំ
-ផ្លូវលំ១ខ្សែប្រវែង ១៤៦៨ម៉ែត្រថវិកាមូលនិធិឃុំ
-ឧបត្ថម្ភអ្នកស្លាប់ ៣នាក់ ក្នុងម្នាក់២០ម៉ឺនរៀល ភូមិខ្នារធំ ជាអំណោយរបស់លោក អោក បូរ៉ា ប្រធានក្រុមការងារ ចុះជួយឃុំពារាម។

ឧបត្ថម្ភទានវស្សាចំនួន ៤វត្ត ក្នុង១វត្ត ទៀន២ដើម, ទឹកត្រី ២យួរ, ទឹកស៊ីអ៊ីវ ២យួរ, ស្ករស៥គីឡូ, អង្ករ១បាវ, តែ១គីឡូ, ទឹកសុទ្ធ១យួរ, ទឹកដោះគោឆៅ១ឡូ, ប្រេងម៉ាស៊ូត ២០លីត្រ, ទឹកក្រូច១កេស, និងមី ៥កេស៕


ស្រវឹងបើករថយន្ត បុកចូលផ្ទះសំណាក់ ផ្កាយមាស ទាំងកណ្តាលអធ្រាត្រ

$
0
0

ភ្នំពេញ ៖ បុរសម្នាក់ បើករថយន្តកាមរីបាឡែន ពណ៌ទឹកប្រាក់ ក្នុងស្ថានភាពស្រវឹង បើកទៅបុកចូលផ្ទះសំណាក់ មួយកន្លែង ស្ថិតនៅតាមបណ្តោយផ្លូវលេខ៣៧១ ក្នុងភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ធ្វើឲ្យខូចទ្វារ និងម៉ាស៊ីភ្លើង ព្រមទាំងផើងផ្កា១០ ចំណែករថយន្តខូចខាតផ្នែកខាងឆ្វេង យ៉ាងធ្ងន់ធ្ងរ កាលពីវេលាម៉ោង១១ និង ១០ នាទី ថ្ងៃទី២២ខែកញ្ញា ឆ្នាំ២០១២។

សាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ រថយន្តកាមរីបាឡែន បើកបរដោយបុរសមិនស្គាល់ អត្តសញ្ញាណ និងស្ថិតក្នុងស្ថានភាពស្រវឹង បើកពីលិចទៅកើត មកដល់ចំណុចកើត ហេតុក៏ជ្រុលចង្កូតហោះទៅ បុកចូលផ្ទះសំណាក់ ផ្កាយមាស បះគូទឡើងលើតែម្តង។ ក្រោយកើតហេតុ អ្នកបើកបររថយន្តបង្ក បានរត់គេច ខ្លួនបាត់ បន្សល់ទុករថយន្តនៅកន្លែងកើតហេតុ។

នគរបាលចរាចរ ខណ្ឌមានជ័យ បានឲ្យដឹងថា រថយន្តម៉ាកកាមរីបាឡែន ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2U-4032 បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ។ រថយន្តត្រូវបានបញ្ជូន មករក្សាទុកនៅអធិការដ្ឋាននគរ បាលខណ្ឌមានជ័យ ដើម្បីរង់ចាំម្ចាស់ចូលខ្លួន មកដោះស្រាយ ការខូចខាតដល់ភាគីរងគ្រោះនៅពេលក្រោយ៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

ពលរដ្ឋខ្មែរ ៣នាក់ បានវិលត្រឡប់ មកវិញហើយ បន្ទាប់ពីទាហាន បាញ់ឲ្យរបួស

$
0
0

ឧត្តរមានជ័យ៖ ប្រជាពលរដ្ឋខ្មែរ ៣នាក់ ដែលត្រូវបានទាហានថៃបាញ់ឲ្យរបួស កាលពីថ្ងៃទី១៩ ខែកញ្ញា នៅ តាមព្រំដែន ខណៈឆ្លងដែនទៅកាប់ឈើគ្រញូង បានវិលត្រឡប់ចូលមកម្ពុជាវិញហើយ កាលពីល្ងាចថ្ងៃទី២២ ខែកញ្ញា ។

ប្រភពពីមន្រ្តីយោធាននៅតាមព្រំដែន បានឲ្យដឹងថា អ្នកទាំងបីដែលត្រូវបានទាហានថៃបាញ់ឲ្ យរងរបួសនោះ បានមកកម្ពុជាវិញហើយ បន្ទាប់ពីអាជ្ញាធរនៃប្រទេសទាំងពីរ បានចរចាគ្នាឲ្យមានការដោះលែងនាពេលកន្លងមក។

ពលរដ្ឋ៣នាក់ ដែលរងរបួសរួមមាន ទី១-ឈ្មោះ យិន ដា ភេទប្រុស អាយុ១៨ឆ្នាំ ត្រូវគ្រាប់កាំភ្លើងចំកំភួនជើង ខាងឆ្វេង, ទី២- ឈ្មោះ លុយ ឡៃ ភេទប្រុស អាយុ ៣៨ឆ្នាំ មានរបួសដោយសារ គ្រាប់កាំភ្លើងត្រង់ភ្លៅខាងឆ្វេង និងទី៣-ឈ្មោះ អូន សុខជា ភេទប្រុស អាយុ១៨ឆ្នាំ មានរបួសដោយសារ គ្រាប់កាំភ្លើងត្រង់កំភួនជើងខាងឆ្វេង។ ពួកគេរស់នៅ ភូមិអូរយ៉ាដាវ សង្កាត់បន្សាយរាក់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។

ពលរដ្ឋខ្មែរ ២នាក់ ត្រូវទាហានថៃបាញ់ស្លាប់ និង ៣នាក់ទៀតរងរបួស នៅពេលពួកគេឆ្លងព្រំដែន ចូលក្នុងដីថៃ យ៉ាងជ្រៅ ដើម្បីកាប់ឈើគ្រញូង តាមច្រកប្រាសាទខ្នារ នៅយប់ថ្ងៃទី១៩ ខែកញ្ញា ត្រង់ចំណុចភូមិសាស្ដ្រ ប៉ុស្ដិ៍ នគរបាលព្រំដែន អណ្ដែងមុត ក្នុងឃុំអណ្ដែងមុត ស្រុកកាប់ជើង ខេត្ដសុរិន្ទ និងមានជំរៅប្រមាណ ៤គីឡូម៉ែត្រ ពីព្រំដែនកម្ពុជា ចូលទៅក្នុងទឹកដីថៃ ត្រង់ចំណុច AV ៣៤-៩២៕

ឧត្តមសេនីយ៍ ទៀ សុខា នាំយកអំណោយចែក ជូនកុមារកំព្រា ខេត្តព្រះសីហនុ ជិត២០០នាក់

$
0
0

ខេត្តព្រះសីហនុៈ ឧត្តមនាវីទោ ទៀ សុខា មេបញ្ជាររងកងទ័ពជើងទឹក និងជាមេបញ្ជារការជូរមុខ នៃគណៈកម្ម ការជាតិសន្តិសុខលំហរសមុទ្រ និងជាប្រធានចលនាយុវជនកម្ពុជាលេខ ១៥៧ សាខាខេត្តព្រះសីហនុ នាព្រឹក ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១២នេះ បាននាំយកអំណោយរបស់ឧត្តមសេនីយ៍ទោ ហ៊ុន ម៉ាណែត មេបញ្ជាការរងកង ទ័ពជើងគោក និងជាប្រធានកិត្តិយសចលនាយុវជនកម្ពុជា ទៅចែកជូនដល់មណ្ឌលកុមារកំព្រា ខេត្តព្រះសីហនុ ដែលមានកុមារចំនួន ១៦៣នាក់។

អំណោយសប្បុរធម៌ ដែលរួមមាន អង្ករចំនួនមួយតោន មីយើង ២០កេស ទឹកស៊ីអ៊ីវ ១០យួរ .ទឹកត្រី ១០យួរ ត្រីខ ៥កេស ស្ករស ៥០គីឡូក្រាម ប្រេងឆា ៣០លីត្រ និងថវិកាចំនួន១លានរៀល។

ជាមួយនឹងការពាំនាំ នូវអំណោយដ៏វិសេសវិសាលនេះ ឧត្តមនាវីទោ ទៀ សុខា បានមានប្រសាសន៍ថា ថ្វីត្បិតតែ អំណោយនេះ មានលក្ខណៈបន្តិចបន្តូចក៏ពិតមែន ប៉ុន្តែវាជាទឹកចិត្តរបស់ ចលនាយុវជនកម្ពុជាលេខ ១៥៧ ដែលដឹកនាំដោយឯកឧត្តម ហ៊ុន ម៉ាណែត និងឯកឧត្តម ម៉ឹង ពន្លក ប្រធានចលនាយុវជនកម្ពុជា ហើយក៏ជាទឹក ចិត្តរបស់កូនខ្មែរជួយគ្នានោះដែរ។

យោងតាមអនុប្រធានមន្ទីរសង្គមកិច្ច និងជាប្រធានបុរីកុមារកំព្រា ខេត្តព្រះសីហនុ អ្នកស្រី ហេង សំអឿន បានឲ្យ ដឹងថា កុមារកំព្រាដែលកំពុងរស់នៅបច្ចុប្បន្ននេះ មានចំនួន ១៦៣នាក់ ក្នុងនោះមានស្រី ៨១នាក់ និងប្រុស ៨២នាក់ ដោយមានបុគ្គលិក និងលោកគ្រូ អ្នកគ្រូ ១៥នាក់ ដែលកំពុងបម្រើ និងបង្រៀនដល់ពួកគេ។

អ្នកស្រី ហេង សំអឿន បានបន្តថា បុរីនេះបានកកើតតាំងពីឆ្នាំ១៩៧៩ មកម្ល៉េះ ដែលរស់ក្រោមការឧបត្ថម្ភពី សំណាក់រាជរដ្ឋាភិបាលកម្ពុជា និងអង្គការ SPK របស់ជនជាតិបារាំង។ ខណៈនោះដែរ ឧត្តមនាវីទោ ទៀ សុខា ក៏បានផ្តល់ថវិកាផ្ទាល់ខ្លួន ចែកជូនដល់កុមារកំព្រាទាំង ១៦៣នាក់ ផងដែរ ដោយក្នុងម្នាក់ៗទទួលបានថវិកា ចំនួន១ម៉ឺនរៀល និងបុគ្គលិក លោកគ្រូ អ្នកគ្រូ ក្នុងម្នាក់ៗ ៥ម៉ឺនរៀលផងដែរ៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

ការដេញថ្លៃ គម្រោងមូលនិធិឃុំ ក្នុងស្រុករលាប្អៀរ មានភាពមិនប្រក្រតី

$
0
0

កំពង់ឆ្នាំង អ្នករកស៊ីម៉ៅការលើគម្រោងមូលនិធិឃុំ ក្នុងស្រុករលាប្អៀរម្នាក់ ដែលសុំមិនបញ្ចេញឈ្មោះ បាន ប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលឲ្យដឹងថា នៅសាលាស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង កាលពីវេលាម៉ោង ៩និង១៥នាទី ព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១២ បានបើកកិច្ចប្រជុំដាក់ឲ្យដេញថ្លៃទៅលើ គម្រោងមូលនិធិឃុំ ដែលមានការចូលរួមដេញថ្លៃពីសំណាក់ ក្រុមហ៊ុនប្រមាណជា ២០ក្រុមហ៊ុន។

ការដាក់ឲ្យដេញថ្លៃខាងលើនេះ ត្រូវបានគេរាយការណ៍ថា មិនមានភាពត្រឹមត្រូវ ដោយសារតែការដេញថ្លៃខាង លើនេះ មានតែក្រុមហ៊ុនចំនួន ៣ តែប៉ុណ្ណោះ បានចូលដេញថ្លៃ ហើយទទួលយកការអភិវឌ្ឍឃុំនានា ក្នុងស្រុក រលាប្អៀរ។ បញ្ហាខាងលើនេះ ធ្វើឲ្យក្រុមហ៊ុនអ្នករកស៊ីម៉ៅការផ្សេងៗទៀត ដែលមានឈ្មោះក្នុងបញ្ជីចូលដេញថ្លៃ លើគម្រោងមូលនិធិខាងលើយល់ថា មានភាពមិនប្រក្រតី ពីព្រោះពួកគេត្រូវបានកាត់ ចេញពីការដេញថ្លៃ។

ករណីខាងលើនេះ អភិបាលស្រុករលាប្អៀរ លោក ឈឹម វុទ្ធា បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលតាម ទូរស័ព្ទ កាលពីព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១២ ឲ្យដឹងថា ក្នុងស្រុករលាប្អៀរ ការចូលដេញថ្លៃលើ គម្រោងមូល និធិឃុំ មានក្រុមហ៊ុនប្រមាណជា ១០ ដោយឃុំខ្លះមានក្រុមហ៊ុនចូលដេញថ្លៃចំនួន ៦ និង ឃុំខ្លះទៀត មាន ក្រុមហ៊ុនចូលដេញថ្លៃចំនួន ៤ គឺទៅតាមឃុំតូច ឬធំ ហើយក្រុមហ៊ុនដែលទទួលបាន ការអភិវឌ្ឍនៅលើគម្រោង មូលនិធិ ខាងលើនេះ មានក្រុមហ៊ុនចំនួន ៣ ទី១-ក្រុមហ៊ុន ទត ជួន នៅខេត្តកំពង់ឆ្នាំង ទី២-ក្រុមហ៊ុន អៀ គឹមឡុង និងទី៣-ក្រុមហ៊ុន អ៊ូ គឹមសេង ក្រុមហ៊ុន ទាំងពីរមកពី ខេត្តកំពង់ចាម។

អភិបាលស្រុករូបនេះ បានបញ្ជាក់ថា ការចូលមកដេញថ្លៃការអភិវឌ្ឍឃុំ ក្នុងស្រុករលាប្អៀរ បានធ្វើឡើង ទៅតាម លក្ខណៈបូរីវិនិច្ឆ័យមិនប្រកាន់ថា ក្រុមហ៊ុនមកពីណា នៅឯណានោះទេ លោកបញ្ជាក់ថា ក្រុមហ៊ុនខ្លះមានតែ ឈ្មោះដេញថ្លៃបាន ហើយលក់បន្តឲ្យទៅអ្នកផ្សេង។ សម្រាប់ក្រុមហ៊ុនមួយចំនួន បើយល់ថា ការដេញថ្លៃខាងលើ មានភាពមិនប្រក្រតី សូមដាក់ការតវ៉ាលាយលក្ខណ៍អក្សរទៅកាន់ គណៈកម្មាធិការវិនិច្ឆ័យថ្នាក់ខេត្ត ដោយបើក ផ្លូវការតវ៉ារយៈពេល ៧ថ្ងៃ។ ក្រុមហ៊ុនដែលទទួលដេញថ្លៃ បាន មិនសន្មត់ថាបានចុះអនុវត្តន៍ភ្លាមៗនោះទេ គឺ ទុករយៈពេល ៧ថ្ងៃ ទើបចុះកិច្ចសន្យា ដើម្បីអភិវឌ្ឍន៍ ទៅលើគម្រោងមូលនិធិនេះ។

បើទោះជាយ៉ាងណា សេចក្តីរាយការណ៍ខាងលើ បានអះអាងថា ក្រុមហ៊ុន ដែលដេញថ្លៃបាន គឺដោយសារ ក្រុមហ៊ុននោះ បានប្តូរសំណើដេញថ្លៃទាបចេញ ដាក់សំណើដេញថ្លៃខ្ពស់ ចូល ដែលពួកគេសង្ស័យថា បានផ្តល់ ផលប្រយោជន៍យ៉ាងច្រើន ទៅគណៈកម្មការដេញថ្លៃថ្នាក់ស្រុក។ ក្រុមហ៊ុនដែលមិនទទួលបានការចូលរួមការ អភិវឌ្ឍគម្រោងមូលនិធិក្នុងឃុំនានា សំណូមពរសុំឲ្យ គណៈកម្មាធិការវិនិច្ឆ័យថ្នាក់ជាតិ ធ្វើការរៀបចំឲ្យមាន ការដាក់ដេញថ្លៃសារជាថ្មីឡើងវិញ៕

ការងារក្រោយ ប្រកាសសុពលភាព របស់ចៅសង្កាត់ ផ្សារថ្មីទី២

$
0
0

ភ្នំពេញៈ កាលពីព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១២ ចៅសង្កាត់ផ្សារថ្មីទី២ បានប្រាប់អំពីការងារអភិវឌ្ឍន៍ក្រោយ ប្រកាសសុពលភាព នៅក្នុងមូលដ្ឋាន ដល់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល។

ចៅសង្កាត់ផ្សារថ្មីទី២ លោក មាស សុភាព បានឲ្យដឹងថា នៅក្នុងអាណត្តិទី៣ នេះ ក្រោមគោលនយោបាយរបស់ រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាការណែនាំរបស់ អភិបាលរាជធានីភ្នំពេញ លោក កែប ជុតិមា និងការបញ្ជាផ្ទាល់ របស់លោក សុខ សម្បត្តិ អភិបាលខណ្ឌដូនពេញ សង្កាត់បានបង្ហើយការងារមួយចំនួនបាន ១០០ភាគរយ ដែល សល់ពីអាណត្តិមុន ក្នុងនោះរួមមាន បានធ្វើផ្លូវ ១៣ខ្សែ បាន១០០ភាគរយ ក្នុងនោះចាក់បេតុង បាន ១១ខ្សែ ចាក់ BST បាន ២ខ្សែ ស្មើនឹង១០០ភាគរយ ហើយដាក់ប្រព័ន្ធលូបានចំនួន៩០ ហើយសម្រាប់អាណត្តិថ្មីនេះ សង្កាត់ បានជួសជុលប្រព័ន្ធលូចាស់ចំនួន ១៣ខ្សែ ប្រវែង ២៥០០ម៉ែត្រ ដែលត្រូវចំណាយប្រាក់អស់ ២០លានរៀល ជា ប្រាក់បដិភាគរវាងប្រជាពលរដ្ឋ និងសាលាសង្កាត់ ហើយក៏បានដូរគំរបលូចាស់ ជួសជុលរ៉េហ្កែលលូចាស់ដាក់ រ៉េហ្កែល ថ្មីផងដែរ តាមរយៈលទ្ធផល ការងារអភិវឌ្ឍន៍ទាំងអស់នេះហើយ សង្កាត់បានទទួលរង្វាន់ពីសាលា រាជធានីភ្នំពេញ នូវរថយន្តមួយគ្រឿង និងម៉ូតូមួយគ្រឿង។

លោក មាស សុភាព បានបន្តទៀតថា ៤ខែនេះ ក្រោយប្រកាសសុពលភាព សង្កាត់បានរៀបចំរចនាសម័្ពន្ធទៅ តាមច្បាប់វិមជ្ឈការ បន្ទាប់មកក៏បានបើកវេទិកាសាធារណៈទៀងទាត់ ជារៀងរាល់ខែ ជាមួយប្រជាពលរដ្ឋ ក្នុង នោះប្រជាពលរដ្ឋ ក៏បានស្នើសុំឲ្យជួយដោះស្រាយរឿង សណ្តាប់ធ្នាប់ អានាម័យ បរិស្ថាន និងចំណតរថយន្ត អាជ្ញាធរក៏បានព្យាយាមដោះស្រាយ ក៏ព្រោះតែបញ្ហាសណ្តាបប់ធ្នាប់ មានលក្ខណៈស្មុគស្មាញបន្តិច ឃើញស្រាប់ ហើយ ចំណតរថយន្តធំៗ មាន៣ នៅក្នុងសង្កាត់ គឺចំណតរថយន្ត២៤ ខេត្ត-ក្រុង នៅផ្សារធំថ្មី ចំណតរថយន្ត ក្រុមហ៊ុនដឹកជញ្ជូនសូរិយា និងចំណងរថយន្តរបស់ក្រុមហ៊ុន GST តាមរយៈនេះដែរ ក្រុមប្រជាការពារក៏បាន មមាញឹក ក្នុងការរៀបចំសណ្តាប់ធ្នាប់ តាមទីតាំងទំាងនោះ ជាពិសេសនៅផ្សារធំថ្មី និងផ្សារសូរិយា, ចំពោះបញ្ហា សំរាមវិញ សង្កាត់ក៏បានទាក់ទងក្រុមហ៊ុនស៊ិនទ្រី ឲ្យមកដឹកយមចេញឲ្យបានទាន់ពេលវេលា ប្រសិនបើទុកយូរ វាអាចនឹងមានការស្ទះចរាចរណ៍ នៅចំណុចខ្លះ ដូចជានៅផ្សារថ្មី ផ្សារសូរិយា និងផ្លូវលេខ១១៤ ជាដើម។

លោក បន្តថា ឆ្លើយតបនឹងគោលនយោបាយភូមិ-សង្កាត់ មានសុវត្ថិភាព កម្លាំងប្រជាការពារ ១០នាក់ បានធ្វើការ សហការជាមួយកម្លាំង នគរបាលដើរល្បាត តាមគោលដៅសំខាន់ៗ ដើម្បីលុបបំបាត់រាល់ភាពអសកម្មនៅក្នុង មូលដ្ឋាន ពោលគឺ ធ្វើឲ្យប្រជាពលរដ្ឋរស់នៅ ដោយគ្មានក្តីកង្វល់ ជាក់ស្តែងបទល្មើសមានការថយចុះគួរឲ្យកត់ សម្គាល់ លើកលែងតែបទល្មើសលួចតូចតាចប៉ុណ្ណោះ ដែលនៅមានបន្តិចបន្តួច រឿងក្មេងទំនើង និងអំពើហិង្សា ក៏សឹងតែគ្មាននោះដែរ។ តាមរយៈគោលនយោបាយនេះ អាជ្ញាធរក៏បានណែនាំដល់ខាងម្ចាស់ផ្ទះសំណាក់ និង សណ្ឋាគារ ឲ្យរាយការណ៍ជូនសមត្ថកិច្ច និងបញ្ជូនឯកសារមកសង្កាត់ អំពើចំនួនអ្នកចូលមកស្នាក់នៅ ជារៀង រាល់ព្រឹក គោលបំណង ដើម្បីងាយស្រួលក្នុងការគ្រប់គ្រងរដ្ឋបាលមូលដ្ឋាន ប្រកបដោយប្រសិទ្ធភាពខ្ពស់។

ចៅសង្កាត់ផ្សារថ្មីទី២ ក៏បន្តទៀតថា សង្កាត់ក៏បានជួយក្នុងការងារមនុស្សធម៌ផងដែរ តួយ៉ាង បានជួយដល់កុមារ ជួបការលំបាក ជនអនាថា អ្នកគ្មានទីពឹង គ្មានជម្រក ក្មេងកំព្រាម្តាយស្លាប់ដោយសារជំងឺអេដស៍ ហើយពិសេស នោះ គឺក្មេងក្រីក្រ គ្មានលទ្ធភាពចូលសាលារៀន ចំពោះសពអ្នកគ្មានទីពឹង ទីទ័លក្រ សង្កាត់ក៏បានបង្កើតចលនា ប្រជាជនក្នុងការរៃអង្គាសប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក្នុងការធ្វើបុណ្យ ក៏ដូចជាបូជាសពម្តង ៣លាន ឬ៣លាន ជាង។

ចៅសង្កាត់ផ្សារថ្មីទី២ លោក មាស សុភាព ក៏បានឲ្យដឹងអំពីផែនការដែលនឹងត្រូវអនុវត្តន៍បន្ត រួមមាន រៀបចំ គម្រោងផែនការ អភិវឌ្ឍន៍មូលដ្ឋាន ដោយបានស្នើសុំ ទៅសាលារាជធានីភ្នំពេញ នូវទឹកប្រាក់ ៧១.១៩៦.០០០ រៀល ក្នុងនោះមានការចូលរួម ពីប្រជាពលរដ្ឋចំនួន ១០ភាគរយ ស្មើនឹង ៧.១១៩.៦០០រៀល សង្កាត់ក៏មាន ផែនការដាក់ប្រព័ន្ធលូថ្មីទាំងអស់ នៅបណ្តោយផ្លូវលេខ ១២០, ៨១ និងផ្លូវលេខ ១៣៦ ដោយដាក់លូកាត់ទទឹង ទំហំយ៉ាងតូច ៦តឹក និងបន្តធ្វើការជួសជុល និងថែទាំហេដ្ឋារចនាសម័្ពន្ធដែលមានស្រាប់ រួមទាំងបង្កើនការល្បាត ការពារសន្តិសុខ រៀបចំសណ្តាប់ធ្នាប់មូលដ្ឋាន និងបន្តធ្វើការអភិវឌ្ឍន៍ភូមិឋានឲ្យមានភាពរីកចំរើន ប្រកបដោយ ភាពសុខដុមរមនា ឲ្យប្រជាពលរដ្ឋរស់នៅដោយគ្មានកង្វល់។

លោក មាស សុភាព បម្រើការងារជាចៅសង្កាត់ផ្សារថ្មីទី២ តាំងពីឆ្នាំ២០០៦ រហូតមកទល់បច្ចុប្បន្ននេះ នៅឆ្នាំ ២០០២ ដល់ឆ្នាំ២០០៦ លោកជាសមាជិក ក្រុមប្រឹក្សាសង្កាត់ផ្សារថ្មីទី២ ហើយពីឆ្នាំ១៩៨៩ ដល់ឆ្នាំ២០០២ លោកជាចៅសង្កាត់រងទី១ នៃសង្កាត់ផ្សារថ្មីទី២ ។

សូមបញ្ជាក់ថា បន្ទាប់ពីការបោះឆ្នោតជ្រើសតាំង ក្រុមប្រឹក្សា ឃុំ-សង្កាត់ បានបញ្ចប់ កាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១២ ជាលទ្ធផលបានបង្ហាញឲ្យឃើញថា ក្នុងរាជធានីភ្នំពេញ ចៅសង្កាត់ដែលបានប្រកាសសុពលភាព ចំនួន ៩៦រូប គឺសុទ្ធសឹងតែ ជាចៅសង្កាត់ មកពីគណបក្សប្រជាជនកម្ពុជាទំាងអស់ សម្រាប់ការបោះឆ្នោតជ្រើស រើសក្រុមប្រឹក្សាសង្កាត់ផ្សារថ្មីទី២ មានគណបក្សចំនួន៣ ប្រកួតប្រជែង ដណ្តើមអាសនៈចំនួន៧ គឺគណបក្ស ប្រជាជនកម្ពុជា គណបក្ស សម រង្ស៉ី និងនរោត្តម រណឬទ្ធិ ជាលទ្ធផលគណបក្សប្រជាជនកម្ពុជា ទទួលបាន ២១០៣ សំឡេង ស្មើនឹង ៥កៅអី គណបក្ស សម រង្ស៉ី ទទួលបាន ៩៥៤សំឡេង ស្មើនឹង ២កៅអី ឯគណបក្ស នរោត្តម រណឬទ្ធិ ទទួលបាន ៤១សំឡេង ពុំបានកៅអីនោះទេ៕

Photo by DAP-NEWS

Viewing all 8042 articles
Browse latest View live




Latest Images