Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all 8042 articles
Browse latest View live

ជប៉ុន និង រុស្ស៊ី ត្រៀមខ្លួន បន្ទាប់ពីកូរ៉េខាងជើង ប្រកាសសាកល្បង នុយក្លេអ៊ែរ

$
0
0

ប៉េកាំង៖ យោងតាមទីភ្នាក់ងារ ព័ត៌មានចិន ស៊ិនហួ បានចេញផ្សាយ នៅថ្ងៃអង្គារ ទី០៥ ខែកុម្ភៈ ឆ្នាំ២០១៣ នេះថា លោកអនុរដ្ឋមន្ត្រីការ បរទេសទីមួយរុស្ស៊ី អ៊ែនដ្រៃ ឌែនីសូវ បានជួបពិភាក្សា ជាមួយនឹងលោក អនុរដ្ឋមន្ត្រីការ បរទេសជប៉ុន ជីកាអូ កាវ៉ៃ ក្នុងរដ្ឋធានីមូស្គូ របស់ប្រទេសរុស្ស៊ី ដើម្បីពិភាក្សាគ្នាអំពីបញ្ហា ប្រឈមទាំងឡាយ នៅក្នុងតំបន់។

ប្រទេសមហាអំណាចក្នុងតំបន់ទាំងពីរនេះត្រូវបានគេរំពឹងទុកថា នឹង ធ្វើការផ្លាស់ប្តូរទស្សនគ្នា ទៅវិញទៅមក ជុំវិញបញ្ហា នៅតំបន់ឧបទ្វីបកូរ៉េ បន្ទាប់ពីប្រទេសកុម្មុយនិស្តកូរ៉េខាងជើង បាន ប្រកាសកាលពីពេលថ្មីៗនេះថា ខ្លួននឹងធ្វើតែសាកល្បង នុយក្លេអ៊ែរបន្ថែមទៀត។ ប្រទេសរុស្ស៊ី និង ជប៉ុន ក៏បានពិភាក្សាគ្នាផងដែរ អំពីការ ត្រៀមរៀបចំសម្រាប់ការត្រួសត្រាយផ្លូវឲ្យមាន ដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រីជប៉ុន ហ្ស៊ីហ្ស៊ូ អាបេ មកកាន់ទីក្រុងមូស្គូ ក្នុង ពេលឆាប់ៗខាងមុខនេះផងដែរ។

គួរបញ្ជាក់ថា នៅក្នុងដំណើរទស្សនកិច្ចរបស់លោកនាយករដ្ឋមន្ត្រីជប៉ុនក្នុងពេលខាងមុខ នេះ ត្រូវបានអ្នកវិភាគនានារំពឹងទុកថា លោកនឹងលើកយកបញ្ហាជម្លោះដែនដី រវាងប្រទេស ទាំងពីរមកពិភាក្សាគ្នា អមដោយបញ្ហាកូរ៉េខាងជើង ដែលកំពុងតែរីករាលដាល នឹងគំរាម កំហែងយ៉ាងខ្លាំងដល់សន្តិសុខ និង ស្ថិរភាពក្នុងតំបន់ ជាពិសេសបន្ទាប់ពីប្រទេសនេះបាញ់ បង្ហោះផ្កាយរណបកាលពីថ្ងៃទី១២ ខែ១២ ឆ្នាំ២០១២ នឹងកំពុងត្រៀមធ្វើតែសសាកល្បងអាវុធ នុយក្លេអ៊ែរ បន្ថែមទៀតនោះ៕

www.dap-news.com


បញ្ជូន ជនសង្ស័យ ប្រើប្រាស់ និងចែកចាយ ថ្នាំញៀន ទៅសាលាដំបូង

$
0
0

កំពង់ធំៈ ការិយាល័យ ប្រឆាំងគ្រឿងញៀន ស្នងការដ្ឋាននគរបាល ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៣ បានបញ្ជូនជនសង្ស័យម្នាក់ ជាប់ពាក់ព័ន្ធពីបទ ប្រើប្រាស់ និងចែកចាយគ្រឿងញៀន ព្រមទាំងវត្ថុតាង ទៅសាលាដំបូងខេត្ត ដើម្បីផ្តន្ទាទោសតាមច្បាប់។

លោកវរសេនីយ៍ត្រី ងួន ហ៊ាង នាយការិយាល័យប្រឆាំងគ្រឿងញៀន បានឲ្យដឹងថា ជនសង្ស័យឈ្មោះ អ៊ុង ស៊ីថង ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ មានស្រុក កំណើត និងមានទីលំនៅបច្ចុប្បន្ន ភូមិតាំងគោក ឃុំសូយោង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួន មានថ្នាំញៀនមួយកញ្ចប់ ទម្ងន់១,៩ក្រាម ។

ជនសង្ស័យរូបនេះ បានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថា បានប្រើប្រាស់ថ្នាំញៀន តាមរយៈមិត្តភក្តិតាំងពីឆ្នាំ២០១០ មកម្ល៉េះ ក្រោយមកក៏បានឡើងទៅភ្នំពេញ ទិញថ្នាំញៀន មកចែកចាយឲ្យបក្ខពួកថែមទៀត។ ចុងក្រោយត្រូវសមត្ថកិច្ចចាប់ខ្លួន នៅចំណុចផ្សារតាំងគោក ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៣ ពេលដែលខ្លួនជិះ រថយន្តឈ្នួលមកពីទិញថ្នាំនៅភ្នំពេញ។

បន្ទាប់ពីជនសង្ស័យ បានឆ្លើយសារភាពថា ពិតជាបានប្រើប្រាស់និងជួញដូរថ្នាំញៀន ពិតប្រាកដមែន ទើបការិយាល័យនគរបាលជំនាញ បញ្ជូនជនសង្ស័យ ខាងលើរួមទាំងវត្ថុតាង និងសំណុំរឿងប្រគល់ ជូនលោកព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់ជាធរមាន។

លោកវរសេនីយ៍ត្រី ងួន ហ៊ាង បានបញ្ជាក់ថា ការបង្រ្កាបគ្រឿងញៀនកន្លមក គេសង្កេតឃើញជនសង្ស័យ ក្នុងចំណោមយុវជន ជាសិស្សគេចសាលា កម្មករ និងអ្នកបម្រើក្តីសប្បាយ តាមហាងមួយចំនួន ក្នុងខេត្តកំពង់ធំ៕

www.dap-news.com

www.dap-news.com

ទស្សនារូបភាព របស់ថ្នាក់ដឹកនាំ បណ្តាប្រទេស មួយចំនួន ចូលរួមក្នុង ព្រះរាជពិធី ថ្វាយព្រះភ្លើង ព្រះបរមសព ព្រះរតនកោដ្ឋ

$
0
0

ភ្នំពេញ៖ នៅក្នុងថ្ងៃថ្វាយ ព្រះភ្លើងព្រះបរមសព ព្រះបរមរតនកោដ្ឋ បណ្តាថ្នាក់ដឹកនាំ នៃប្រទេសចំនួន ១៦ប្រទេស បានចូលរួមក្នុងព្រះរាជ ពិធីថ្វាយព្រះភ្លើង ហើយនៅក្នុងការមក ចូលរួមក្នុង ព្រះរាជពិធីថ្វាយ ព្រះភ្លើងនេះដែរ ថ្នាក់ដឹកនាំនៃបណ្តា ប្រទេសទាំងនោះ បានចូលជួបសម្តែងការ គួរសមជាមួយថ្នាក់ ដឹកនាំ កម្ពុជា និងបានចូលក្រាប បង្គំគាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងព្រះវររាជមាតា ជាតិខ្មែរផង ដែរ៕

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

យូអិន នឹងចាត់ វិធានការ ប្រឆំាងការ សាកល្បង នុយក្លេអ៊ែរ របស់ កូរ៉េខាងជើង

$
0
0

ញូយ៉ក៖ ប្រេសិតជាន់ខ្ពស់ កូរ៉េខាងត្បូង បាននិយាយ នៅថ្ងៃចន្ទ ទី០៤ ខែកុម្ភៈថា ក្រុមប្រឹក្សា សន្តិសុខអង្គការ សហប្រជាជាតិ ដែលដឹកនាំ ដោយប្រទេស កូរ៉េខាងត្បូង ដែលទើបនឹង ក្លាយជាប្រធាន យូអិននៅខែនេះ នឹងចាត់វិធានការយ៉ាងតឹងរ៉ឹង និងខ្លំាងក្លា ប្រឆំាងនឹង ប្រទេសកូរ៉េខាងជើង ប្រសិនបើមានការ សាកល្បងនុយក្លេអ៊ែរ ណាមួយនោះ ។

យោងតាមទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង យ៉ុនហាប់ បានឲ្យដឹងនៅថ្ងៃអង្គារ ទី០៥ ខែកុម្ភៈ ឆ្នាំ២០១៣ ដោយ ស្រង់សម្តីរបស់លោក គីម ស៊ូក អគ្គរដ្ឋទូតកូរ៉េខាងត្បូង ប្រចាំនៅអង្គការ សហប្រជាជាតិថា «ការសាកល្បង នុយក្លេអ៊ែរណាមួយ នឹងត្រូវធ្វើឡើងក្នុងពេលឆាប់ៗនេះ បន្ទាប់ពីមានការចេញផ្សាយពីសារព័ត៌មានខុសៗគ្នាថា រដ្ឋកុម្មុយនីសកូរ៉េខាងជើង បាន ត្រៀមបច្ចេកវិទ្យារបស់ខ្លួនរួចជាស្រេចហើយ ក្នុងការសាកល្បង តាមរយៈនុយក្លេអ៊ែរ ដែលនៅសេសសល់។

លោកបានបង្ហាញថា «សកម្មភាពមមាញឹកនៅមូលដ្ឋានសាកល្បងនុយក្លេអ៊ែរ ពុងហ្គី របស់ កូរ៉េខាងជើង ជាទីតំាងដែលប្រទេសកុម្មុយនីស្តឯកោមួយនេះ សាកល្បងនុយក្លេអ៊ែរ ពីរលើកមកហើយ គឺនៅឆ្នាំ២០០៦ និងឆ្នាំ២០០៩»។

លោក គីម បានប្រាប់អ្នកយកព័ត៌មានថា «ក្រុមប្រឹក្សាសន្តិសុខ នឹងចាត់វិធានការឲ្យបាន តឹងរ៉ឹង និងខ្លំាងក្លា ប្រសិនបើប្រទេសកូរ៉េខាងជើង ហ៊ានសាកល្បងនុយក្លេអ៊ែរទៀត»។

គួរបញ្ជាក់ផងដែរថា ពាក់ព័ន្ធនឹងបញ្ហាកូរ៉េខាងជើងនេះដែរ កាលពីខែមុន ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ បានអនុម័តលើដំណោះស្រាយមួយ ដើម្បីពង្រីកទណ្ឌកម្មយ៉ាង ស្វិតស្វាញមួយ ទៅលើប្រទេសកូរ៉េខាងជើង ដែលបានបាញ់បង្ហោះគ្រាប់រ៉ូកែតចម្ងាយឆ្ងាយ និងហាមមិនឲ្យប្រទេសនេះ សាកល្បងបច្ចេកវិទ្យាមីស៊ីលណាមួយដាច់ខាត៕

www.dap-news.com

ឧទ្ទាមថៃ បាញ់សម្លាប់ ពលរដ្ឋថៃ ៤ នាក់ នៅភាគខាងត្បូង

$
0
0

យ៉ាឡា៖ ក្រុមឧទ្ទាមផ្តាច់ខ្លួន ភាគខាងត្បូងថៃ បានបាញ់សម្លាប់អ្នកជំនួញថៃ ៤ នាក់ យ៉ាងសាហាវព្រៃផ្សៃ។

យោងតាមគេហទំព័រ INN របស់ថៃ ផ្សាយនៅថ្ងៃ អង្គារ ទី ៥ ខែ កុម្ភៈ នេះ ក្រុមជនល្មើស ដែលគេស្គាល់ថា ជាចលនាផ្តាច់ខ្លួនមូស្លីមភាគខាងត្បូងថៃ បានធ្វើ សកម្មភាព ចាប់ឈ្នួយទិញផ្លែឈើ ៤ នាក់នៅក្នុងស្រុក ក្រុងពីណាំង ខេត្ត យ៉ាឡា។ ហេតុការណ៍នេះ បានកើតឡើងនៅកាលពីថ្ងៃ ចន្ទ ម្សិលមិញ ដោយជនល្មើ បាន ចាប់ជនរងគ្រោះចងស្លាបសេក ហើយប្រើប្រាស់កាំភ្លើងខ្លី បាញ់តំរង់ក្បាល សម្លាប់ ជនរងគ្រោះទាំងបួន នាក់ យ៉ាងសាហាវព្រៃផ្សៃ ក្នុងនោះមានបុរស ៣ នាក់ និង ស្រ្តីម្នាក់ ដែលអ្នកទាំងនោះត្រូវបានគេដឹងថា ជាអ្នកកាន់សាសនាព្រះពុទ្ធ។

អាជ្ញាធរមូលដ្ឋាន បានសន្និដ្ឋានថា ជនល្មើសមានគ្នាចាប់ពី ៥ នាក់ឡើងទៅ ក្នុងការប្រ ព្រឹត្តបទល្មើស បច្ចុប្បន្នសមត្ថកិច្ច កំពុងសហការជាមួយកម្លាំងចម្រុះ ដើម្បី ស្រាវជ្រាវលើករណីនេះ។ បញ្ហានេះសមត្ថកិច្ចដាក់ការសង្ស័យថា ជាការបង្កភាពអសន្តិសុខ និង បង្កភាពភ័យខ្លាច ដល់ប្រជាពលរដ្ឋនៅក្នុងតំបន់៕

www.dap-news.com

ក្រុមកម្មករ រោងចក្រ ឡុងប្រាយ នឹងដង្ហែក្បួន ទៅសាលា ខេត្តស្វាយវៀង

$
0
0

ស្វាយរៀង៖ បន្ទាប់ពីជួបចរចា ពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីរកដំណោះស្រាយ ជុំវិញកម្មកររោងចក្រឡុងប្រាយ ដែលបានធ្វើកូដកម្មទាមទារឲ្យ ថៅកែគោរពច្បាប់ ការងារនៅកម្ពុជាមិ នបានសម្រេចនោះ ពួកគេនឹងដង្ហែជាក្បួនសំដៅ ទៅសាលាខេត្តនៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៣។

លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ មានប្រសាសន៍ ប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលថា នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៣ ក្រុមកម្មករបាន បន្តធ្វើកូដកម្ម ហើយក៏មានការជួបពិភាក្សាពីប្រធានមន្ទីរការងារ ថៅកែ តំណាងកម្មករ នៅតែពុំមានលទ្ធផលដដែល ហេតុនេះហើយ បានជាក្រុមកម្មករ នឹងដង្ហែក្បួន ទៅសាលាខេត្តតែម្តង ដើម្បីស្នើឲ្យអភិបាលខេត្តជួយអន្តរាគមន៍។

លោកបន្តថា “កម្មករនៅតែបន្តធ្វើទៀត បើសិនថៅកែរោងចក្រធ្វើចរិតអសីលធម៌ ខុសពីចរិតជាអ្នកគ្រប់គ្រង ដោយសារតែគាត់គេចវេះ ពីការទទួលខុសត្រូវ នូវទង្វើដែលគាត់បានមាក់ងាយ មកលើកម្មករ និងការជិះជាន់លើច្បាប់ការងារ នៅក្នុងស្រុកខ្មែរ”។

កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៣ ក្រុមកម្មករជាង ៨០០នាក់ ដែលបម្រើការងារ នៅរោងចក្រឡុងប្រាយ ស្ថិតនៅតំបន់សេដ្ឋកិច្ច ពិសេសមេហាត ធេន ក្រុងបាវិត ខេត្តស្វាយរៀង បានធ្វើកូដកម្ម ដោយសារថៅកែ បានបញ្ឈប់ការងារ តំណាងសហជីពម្នាក់ និងកម្មករ១០នាក់ផ្សេងទៀត។

ប្រធានមន្ទីរការងារ ខេត្តស្វាយរៀង លោក ប៊ុន ធី ធ្លាប់មានប្រសាសន៍ថា មូលហេតុ ដែលភាគីរោងចក្របញ្ឈប់ការងារ របស់កម្មករទាំងនោះ ដោយសារពួកគេមិន ទាន់ក្លាយ ទៅជាបុគ្គលិក ពេញសិទ្ធិក្នុងកិច្ចសន្យា ហើយស្ថិតក្នុងការងារសាកល្បងនៅឡើយ ទើបខាងនិយោជក មិនបន្តកិច្ចសន្យា។

លោកបញ្ជាក់ថា «បើតាមច្បាប់ការងារ ប្រសិនបើក្រុមហ៊ុនដល់កិច្ចសន្យា គេបន្ត ឬមិនបន្តជារឿងរបស់គេ ហើយក្រុមហ៊ុនអត់ខុសដែរ»។

លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ ឲ្យដឹងបន្ថែមថា ក្នុងអំឡុងពេលតវ៉ានេះ ក្រុមកម្មករបានទាមទារ លក្ខខណ្ឌការងារមួយចំនួនដូចជា ស្នើឲ្យ ដកប្រធានរដ្ឋបាលរោងចក្រ, យកតំណាងសហជីព ដែលខាងរោងចក្របញ្ឈប់ឲ្យចូលធ្វើការវិញ ,ប្តូរកិច្ចពីរយៈពេលខ្លី ទៅជា រយៈពេលវែងវិញ៕

រថយន្តកុងទីន័រ ក្រុមហ៊ុន តេង ឡាយ កន្ទុយធ្លាក់ផ្លូវ ក្បាលនៅ កណ្ដាលផ្លូវ គ្មានដាក់សញ្ញា បង្កឲ្យមាន គ្រោះថ្នាក់ចរាចរណ៍

$
0
0

ស្វាយរៀង៖ ឧបហេតុគ្រោះថ្នាក់ ចរាចរណ៍ដ៏រន្ធត់មួយ ដែលបណ្ដាលមកពី រថយន្តកុងទីន័រ របស់ក្រុមហ៊ុន ផែស្ងួត តេង ឡាយ ដែលអ្នកបើកបរ បានបើក រថយន្តថយក្រោយ បណ្ដាលឲ្យធ្លាក់កន្ទុយ សណ្ដោងចុះថ្នល់ទៅផុងជាប់ និងដីដែលគេទើប និងចាក់រួច ចំណែកក្បាល រថយន្តបានស្ថិត នៅលើផ្លូវបង្ក ឲ្យស្ទះចរាចរណ៍ ព្រមទាំងធ្វើឲ្យរថយន្ត មួយគ្រឿងទៀត បានបុកចូលផ្ទះ ប្រជាពលរដ្ឋ ព្រោះតែគេច និងរថយន្តកុងទីន័រ ក្រុមហ៊ុន តេង ឡាយ នេះ។

ហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅ វេលាម៉ោង ៧ និង៣០នាទី យប់ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ ២០១៣ នៅភូមិជ្រៃធំ សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ។ រថយន្តកុងទីន័រ ក្រុមហ៊ុន ផែស្ងួត តេង ឡាយ ដែលបង្ក ហេតុនេះ ពាក់ស្លាកលេខ ភ្នំពេញ៣A-០៧៨៦ បើកបរដោយបុរសម្នាក់ មិនស្គាល់ព្រោះ បន្ទាប់ពីបើកធ្លាក់ផ្លូវ ហើយក៏គេចខ្លួនបាត់ ។

ចំណែក រថយន្តមួយគ្រឿងទៀត ដែលបានគេច រថយន្តកុងទីន័រ រួចទៅបុក ផ្ទះប្រជាពលរដ្ឋ ម៉ាកហ៊ីយ៉ាន់ដាយ កូរ៉េចំណុះ ពីរតោនកន្លះ ពាក់ស្លាកលេខ ស្វាយរៀង 3A-១០៨០ ។

បន្ទាប់ពីបើកបុក ផ្ទះប្រជាពលរដ្ឋ រួចតៃកុងបានដាក់មេប្រូច បាត់ដោយបន្សល់ទុក រថយន្ត និងព្រូឡានម្នាក់។ យោងតាមអ្នកឃើញ ហេតុការណ៍ផ្ទាល់ភ្នែកបាន ប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញ រថយន្តកុងទីន័រ របស់ក្រុមហ៊ុនផែស្ងួត តេង ឡាយ ដែលបើកពីទិស ខាងកើត លុះមកដល់កន្លែងកើតហេតុ ស្រាប់តែតៃកុងឡាន ឈប់ និងបើកថយក្រោយ សសៀឈប់អែបផ្លូវ ប្រហែលជាចង់សំរាក តែពេលដែលថយក្រោយ ស្រាប់តែកន្ទុយ រថយន្តធ្លាក់ចុះពីផ្លូវផុង ជាប់និងដីដែលគេទើប និងចាក់ ចំណែកក្បាល រថយន្តបាន វេមកពាក់កណ្ដាលផ្លូវ ជាតិលេខ១បើកទៅណាលែង រួចតែម្ដង ហើយអ្នកបើកបរគ្មានដាក់ ស្លាកសញ្ញាអ្វីនោះទេ ។

ពេលនោះ ស្រាប់តែមាន រថយន្តមួយគ្រឿង បើកពីទិសខាងកើត ដូចគ្នា ក្នុងល្បើនលឿនគួសម លុះពេលមកដល់ចំណុចនេះ ក៏វ៉ាក់អឺគ្នា រួចគេចទៅម្ខាងទៀត បុកចូលផ្ទះលក់គ្រឿងទេស និងធ្វើសក់ផងនោះ បណ្ដាលឲ្យស្រ្តីម្ចាស់ផ្ទះ បានរងរបួសស្រាល និងបណ្ដាលឲ្យឥវ៉ាន់ និងផ្ទះខូចខាតយ៉ាង ដំណំផងដែរ។

យោងតាមសមត្ថកិច្ច បានប្រាប់ឲ្យដឹងថា ស្រ្តីជាម្ចាស់ផ្ទះ ដែលរងរបួសនោះមាន ឈ្មោះ ធា សាវី ភេទស្រី អាយុ ២៥ ឆ្នាំ មានទីលំនៅ ភូមិកើតហេតុខាងលើបានរងរបួសដោយកញ្ចក់ខ្ទាត ត្រូវចំជើងដៃរបួស ព្រមទាំងរបួសដងខ្លួន ផងដែរ ដោយសារតែម៉ូតូដួល សង្កត់ពីលើ និងត្រូវបានបញ្ជូនទៅ សង្រ្គោះបន្ទាន់នៅ មន្ទីរពេទ្យបង្អែកជីភូ។នារីខាងលើនៅ សល់តែប្រមាណ៣ខែ ទៀតប៉ុណ្ណោះ និងដល់ថ្ងៃរៀប អពាហ៏ពិពាហ៏។

  បើតាមសមត្ថកិច្ច គ្រោះថ្នាក់ចរាចរណ៍នេះ បណ្ដាលមកពីភាគី រថយន្តកុងទីន័រ ដែលបើកធ្លាក់ផ្លូវហើយមិនយក សញ្ញាអ្វីដាក់ជាសម្គាល់ទេ ទើបបណ្ដាលឲ្យ រថយន្តមួយគ្រឿងទៀត គេចពីរថយន្តកុងទីន័រ នេះទៅបុកផ្ទះ ប្រជាពលរដ្ឋតែម្ដង។ ក្រោយកើតហេតុ សមត្ថកិច្ច បានចុះទៅធ្វើការវាស់វែង ព្រមទាំងបញ្ជូន រថយន្តទាំងពីរគ្រឿង ទៅកាន់ប៉ុស្តិ៍នគរបាលដើម្បី ដោះស្រាយទៅតាមច្បាប់៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

រថយន្តបុក ម៉ូតូ ខ្ទាតទៅខ្ទប់ ម៉ូតូមួយគ្រឿងទៀត ស្លាប់១ របួសធ្ងន់១ ស្រាល២

$
0
0

កណ្តាល៖ គ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើង រវាងរថយន្ត បុកជាមួយ ម៉ូតូមួយគ្រឿង រួចហើយខ្ទាតទៅ ខ្ទប់ម៉ូតូមួយគ្រឿងផ្សេងទៀត បណ្តាលឲ្យមនុស្ស ម្នាក់ស្លាប់ភ្លាមៗ នៅនឹងកន្លែង កើតហេតុ និង៣នាក់ទៀត រងរបួសធ្ងន់ ស្រាល ត្រូវបានគេដឹកបញ្ជូន ទៅព្យាបាលភ្លាមៗ ។ ហេតុការណ៍នេះ កើតឡើងកាល ពីវេលាម៉ោង១៦និង៤០នាទីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៣ ស្ថិតនៅតាមបណ្តោយផ្លូវជាតិ លេខ៨ ចន្លោះគីឡូម៉ែត្រ លេខ ៤៤និង៤៥ ភូមិព្រៃបាំង ឃុំស៊ីធ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

នគរបាលចរាចរ បានឲ្យដឹងថា រថយន្ត បង្កម៉ាក ISTANA ពណ៌ បៃតងចាស់ ពាក់ស្លាកលេខ ភ្នំពេញ 2P-5314 អ្នក បើកបរពុំត្រូវបាន គេស្គាល់ឈ្មោះនោះទេ ។ ចំណែកឯ ម៉ូតូរងគ្រោះវិញម៉ាក សេ១២៥ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AE-0697 បើកបរ ដោយឈ្មោះ អៀង អាត ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិព្រៃលាន ឃុំរំណេច ស្រុកស៊ីធរ ខេត្តកណ្តាល (ស្លាប់ភ្លាមៗនៅនឹង កន្លែងកើតហេតុ)។

រីឯម៉ូតូរងគ្រោះបន្តនោះ ម៉ាកសេ១២៥ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1G-8815 បើកបរដោយ ឈ្មោះ យ៉ុង ប៊ុនធឿន ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅ ភូមិស៊ីធរខាងលិច ឃុំស៊ីធរ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល រងរបួសស្រាល។

ប្រភពព័ត៌មានបានបន្តទៀតថា មុនពេលកើតហេតុ រថយន្តបង្កបើក ក្នុងទិសដៅពីលិចទៅកើត ច្រាសទិសជាមួយ ម៉ូតូរងគ្រោះ ដោយដឹកមនុស្ស នៅក្នុងរថយន្តនោះចំនួន៨ នាក់ លុះដល់ចំណុចកើតហេតុ ក៏ជ្រុលចង្កូតទៅបុកម៉ូតូ យ៉ាងពេញទំហឹងបណ្តាលឲ្យ ប៉ើងខ្ទាតទៅខ្ទប់ នឹងម៉ូតូមួយគ្រឿងផ្សេងទៀត ដែលបើកបរ ស្របគ្នានោះ បណ្តាល ឲ្យម៉ូតូរង គ្រោះទី១ស្លាប់អ្នក បើកបរភ្លាមៗនៅ នឹងកន្លែងកើតហេតុ តែម្តង។

ចំណែកឯអ្នកបើក ម៉ូតូរងគ្រោះទី២ រងរបួសស្រាល និងអ្នករួមដំណើរពីរនាក់ទៀត រងរបួសធ្ងន់១ ស្រាល១ ។ បន្ទាប់ពីកើតហេតុ ត្រូវបានគេដឹកបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យ ក្នុងរាជធានីភ្នំពេញ ចំណែកអ្នកបើកបរ រថយន្តវិញ បន្ទាប់ពីជួបគ្រោះចរាចរណ៍នេះ រួចក៏ចាកចេញពី រថយន្តគេចខ្លួនបាត់ ។

ប្រភពបានបន្តទៀតថា បន្ទាប់ពីពិនិត្យ ចប់សព្វគ្រប់ សាកសពត្រូវប្រគល់ទៅក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រ ពៃណី និងជនរងគ្រោះ៣នាក់ កំពុងសម្រាលព្យាបាលបន្ត រីឯវត្ថុតាងទាំង៣គ្រឿង ត្រូវយកទៅរក្សាទុកនៅ អធិការដ្ឋានដើម្បីរង់ចាំការដោះស្រាយបន្តទៀត៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS


សាលា ខេត្ដកោះកុង រៀបចំពិធី គោរពព្រះវិញ្ញាណក្ខន្ធ ព្រះមហាវីរក្សត្រ សម្ដេច ព្រះនរោត្ដម សីហនុ

$
0
0

កោះកុង ៖ នៅព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៣ សាលាខេត្ដកោះកុង បានរៀបចំពិធី គោរព ព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទ សម្ដេច ព្រះនរោត្ដម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាព ទឹកដី និងឯកភាពជាតិខ្មែរ ដែលព្រះ អង្គបានយាង ចូលព្រះទីវង្គត ហើយត្រូវបានថ្វាយ ព្រះភ្លើងនៅ ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៣ វេលាម៉ោង ៦.៣០នាទី ។

ពិធីនេះត្រូវបានរៀបចំឡើង នៅវត្ដជោតញ្ញាណ ខេត្ដកោះកុងដែលមានការ ចូលរួមពីសំណាក់ លោក អ៊ុន ឆាលី អភិបាលរង ខេត្ដកោះកុង តំណាង ឱ្យលោក ប៊ុន លើត អភិបាល ខេត្ដកោះកុង នៃគណៈអភិបាល ខេត្ដកោះកុង លោកស្រី ឈួង ចាលិក ភរិយា លោក ប៊ុន លើត អភិបាលខេត្ដកោះកុង ព្រមទាំងមន្ដ្រី នៅក្រោមឱវាទ គ្រប់ស្ថាបន័អង្គភាព ដែលមានវត្ដមាន នៅក្នុងខេត្ដ និងកងកម្លាំងប្រដាប់អាវុធ ទាំង៣ ប្រភេទ មានសិស្សានុសិស្ស យុវជនកាយ រិទ្ធី យុវជនកាកបាទក្រហម និងប្រជាពលរដ្ឋ យ៉ាងច្រើនកុះករ។

កាលពីល្ងាចម្សិលមិញ មានរៀបចំ ពិធីគោរពព្រះវិញ្ញាណក្ខន្ធ និងរាប់បាត ជូនព្រះសង្ឃ ដើម្បីឧទ្ទិស កុសលដល់ ព្រះវិញ្ញាណក្ខន្ធ។ ពិធីគោរពព្រះវិញ្ញាណក្ខន្ធនេះ ប្រព្រឹត្តិទៅយ៉ាង គគ្រឹកគគ្រេង ប៉ុន្ដែអ្នកដែលទៅចូលរួម ពីធីនេះ គេសង្កេតឃើញ មុខមានភាពស្រពាប់ ស្រពោនគ្រប់ៗគ្នា ដោយចាប់ពីថ្ងៃនេះ ទៅ កូនចៅៗ ទួតលែង បានឃើញព្រះភ័ក្រព្រះអង្គ ទៀតហើយ ហើយនៅលើអាវ ខាងឆ្វេង គេឃើញមានស្លាក សញ្ញាកាន់ទុក្ខគ្រប់ៗគ្នា ។

ប្រជាពលរដ្ឋដែលបានធ្វើដំណើរ ទៅចូលរួមគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទ សម្ដេចឪ សម្ដេចតា នាពេលនេះ លោកបានសំដែង ទឹកចិត្ដឱ្យ ដឹងថា ការរៀបចំពិធីនេះ លោកមានអារម្មណ៍ក្តុកក្តួល ខ្លាំងណាស់ ដែលធ្វើឱ្យប្រជាពលរដ្ឋ គ្រប់លំដាប់ថ្នាក់ បានមកគោរពព្រះវិញ្ញាណក្ខន្ធ ព្រះអង្គគ្រប់គ្នា៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

ចាប់ពី iOS 6 ឡើងទៅអាច Jailbreak បានហើយនៅហាង Apple Media Phone Shop

$
0
0

ភ្នំពេញៈ ដំណឹងល្អសម្រាប់អតិថិជន ដែលប្រើប្រាស់ស្មាតហ្វូន iPhone 4,iPhone 4S ,iPad , iPad mini ដែលមាន iOS 6 / 6.01/ 6.02/ 6.1 លែងមានក្តីបារម្ភពីបញ្ហា Jailbreak ទៀតហើយ ព្រោះនៅពេលនេះ ហាងទូរស័ព្ទដៃ Apple Media Phone Shop អាច Jailbreak បានហើយ។

ទាក់ទងទៅនឹងការប្រើប្រាស់កម្មវិធីផ្សេងៗ នៅលើទូរស័ព្ទដៃ និងការប្រើប្រាស់អក្សរ ខែ្មរជា មួយនឹង Version iOS 6 / 6.01/ 6.02/ 6.1នៅពេលនេះ Apple Media Phone Shop បានស្វែង រកនៅគនឹ្លះក្នុងការ Jailbreak បាន ១០០% និងមានកម្មវិធីថ្មីៗជាច្រើន សម្រាប់អស់លោកអ្នកដែលចូលលេងនូវកម្មវិធីបែ្លកៗ ព្រមទាំងចង់ស្វែងយល់ ឲ្យកាន់តែច្បាស់ពី Version ចុងក្រោយបង្អស់របស់ក្រុមហ៊ុន Apple។

លោកអ្នកអាចមកកាន់ហាង Apple Media Phone Shop ផ្ទាល់ដែលមានទីតាំងនៅផ្ទះលេខ 601 មហាវិថីព្រះមុនីវង្ស ទល់មុខហាងលក់ម៉ូតូ Honda  តាមទូរស័ព្ទលេខ៖ 023 210 101 / 012 57 57 78 / 012 955 767 ៕

Looking Today

រឿងអាស្រូវ សហាយស្មន់ រវាងសាច់ថ្លៃ និងសាច់ថ្លៃ របស់គ្រួសារ លោកស្នងការរង ខេត្ដតាកែវ ប្ដីប្រពន្ធ បន្ដជះទឹកដាក់គ្នា

$
0
0

ភ្នំពេញ ៖ រឿងអាស្រូវ សហាយស្មន់ រវាង សាច់ថ្លៃនិងសាច់ថ្លៃគឺ បងថ្លៃស្រី និងប្អូនថ្លៃ ប្រុសរបស់ក្រុមគ្រួសារ លោក ស៊ុន ថន ស្នង ការរងនគរបាលខេត្ដតាកែវ និងអ្នកស្រីខូវ សុផា បានបន្ដភាគ ដោយសារតែប្ដីប្រពន្ធទាំង ពីរ គឺលោកសិដ្ឋ តិយ៉ាស័ក្ដិ និងប្រពន្ធ ស៊ុន សូត្រ ច័ន្ទតារា បានបន្ដជះទឹកដាក់គ្នា ពោល គឺប្រកែករក ត្រូវរៀងៗខ្លួន និងមិនអាចផ្សះ ផ្សារជាមួយគ្នាបាននោះឡើយ បើទោះបីពួក គេទាំងពីរនាក់ បានបន្សល់ទុកនូវកូនប្រុស ទាំងពីរនាក់ ដែលជាចំណងអនុស្សាវរីយ៍ ក្រោយរៀបអាពាហ៍ពិពាហ៍ក៏ដោយនោះ ។

នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៣ ភាគី ទាំងពីរ បានចេញមកបន្ដពន្យល់និងចោទ ប្រកាន់គ្នាទៅវិញទៅមក ដោយម្នាក់មាន សាក្សីនិងភស្ដុតាងពិតប្រាកដ រីឯម្នាក់ទៀត ហ៊ានស្បថស្បែរថា ខ្លួនមិនបានប្រព្រឹត្ដ ។

គួររំលឹកបន្ដិចថា រឿងអាស្រូវសហាយ ស្មន់ ដែលបានកើតមានឡើងនៅក្នុងរង្វង់ ក្រុមគ្រួសាររបស់លោកស្នងការរងនគរបាល ខេត្ដតាកែវ បានចាប់ផ្ដើមកើតឡើង ដោយ ផ្ដើមចេញទៅលើការចោទប្រកាន់ឈ្មោះ សិដ្ឋ តិយ៉ាស័ក្ដិ ដែលជាប្ដីរបស់ ស៊ុន សូត្រ ច័ន្ទតារា រៀបការជាមួយគ្នារយៈពេលជាង ៤ឆ្នាំមកនោះ បានលួចផិតក្បត់ និងសហាយ ស្មន់ ជាមួយបងថ្លៃស្រីរបស់ខ្លួនឈ្មោះកុយ រត្ន័ចិន្ដា ដែលជាគ្រូពេទ្យឆ្មប នៅក្នុងមន្ទីរ ពេទ្យកាល់ម៉ែត និងត្រូវជាប្រពន្ធរបស់ លោកស៊ុន ថារិទ្ធ ដែលត្រូវជាបងបង្កើត របស់ឈ្មោះស៊ុន សូត្រច័ន្ទ តារា ។

កាលពីថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៣ នាងស៊ុន សូត្រច័ន្ទតារា បានចេញមកចោទ ប្រកាន់លោកប្ដីរបស់ខ្លួន សិដ្ឋ តិយ៉ាស័ក្ដិ ថា ពិតជាលួចសហាយស្មន់ ជាមួយបងថ្លៃ ស្រី របស់ខ្លួនពិតប្រាកដមែន ហើយបានចុះចេញ ពីផ្ទះ ដោយមិនបានគិតពីប្រពន្ធកូន ហើយ មិនព្រមទទួលយកសាលក្រមដែលតុលាការ ខេត្ដតាកែវ បានចេញតម្រូវ ឱ្យខ្លួនជាប្ដីត្រូវ បង់អាហារកិច្ចទៅឱ្យកូនទាំងពីរនាក់នោះ ទេ ។

ស្ដ្រីមេម៉ាយកូនពីរ អាយុ២៩ឆ្នាំ រូបនេះ បានអះអាងថា ខ្លួនជាជនរងគ្រោះពិតប្រាកដ ហើយសូមអំពាវនាវឱ្យមជ្ឈដ្ឋានទូទៅជួយ ផ្ដល់យុត្ដិធម៌ដល់រូបគេ បន្ទាប់ពីប្ដីរបស់ខ្លួន ជាទីស្រឡាញ់ បានលួចមានសហាយស្មន់ជា មួយបងថ្លៃស្រីនោះ ។

ស៊ុន សូត្រច័ន្ទតារា បាននិយាយទាំងអួល ដើមកថា សាលាដំបូងខេត្ដតាកែវ បានចេញ សាលក្រមលែងលះជាប្ដីប្រពន្ធនិងគ្នារួចហើយ ប៉ុន្ដែប្ដីរបស់នាង សិដ្ឋ តិយ៉ាស័ក្ដិ បានចុះ ចេញពីផ្ទះចោលកូនប្រុស វ័យក្មេងទាំងពីរ នាក់ ដោយគ្មានការទទួលខុសត្រូវជាឪពុក នោះឡើយ ហើយសូម្បីតែលុយមួយរៀល ហែកជាបួន ក៏មិនទុកឱ្យកូនប្រុស ដើម្បី ចិញ្ចឹម បីបាច់នោះដែរ ។

ស្ដ្រីរូបនេះ ដែលបានអះអាងថា ប្ដីរបស់ នាងបានចាកចេញពីផ្ទះ គ្មានអាណិតកូន តូចៗទាំងពីរនាក់នោះ បន្ដរៀបរាប់ទាំងឈឺ ចាប់ថា ប្ដីរបស់ខ្លួនបានលួច ផិតក្បត់ជាមួយ បងថ្លៃស្រីកាលពីថ្ងៃទី០១ ខែឧសភា ឆ្នាំ ២០១២កន្លងទៅ ហើយភស្ដុតាងពិតប្រាកដ ត្រូវបានបញ្ជាក់តាមវីដេអូឃ្លីបមួយ ដោយ មិនអាចប្រកែកបានឡើយ ។

ស្ដ្រីរូបនេះ បានចាត់ទុកថា គឺជាការឈឺចាប់បំផុត ជា ពិសេសឪពុកម្ដាយរបស់ខ្លួន ដែលមានកូន ទាំងពីរម្នាក់ ត្រូវប្រពន្ធលួចផិតក្បត់ និងម្នាក់ទៀត ត្រូវប្ដីលួចផិតក្បត់ ។

នាងបានបញ្ជាក់លាយឡំនិងសំលេងយំ ខ្លាំងៗថា “ខ្ញុំជាប្រពន្ធ មានការឈឺចាប់បំផុត ខ្ញុំឈឺចាប់ និងចង់សួរទៅស្ដ្រីទាំងអស់ តើ ឈឺចាប់យ៉ាងណា បើមានរឿងរ៉ាវកើតឡើង មកលើខ្លួនយ៉ាងនេះ” ។

បន្ទាប់ពីអតីតភរិយារបស់ខ្លួននៅបន្ដចោទ ប្រកាន់និងអះអាងថា មានវីដេអូឃ្លីបបញ្ជាក់ ពីការលួចសហាយស្មន់ផងនោះ លោកសិដ្ឋ តិយ៉ាស័ក្ដិ ដែលនៅតែអះអាង ពីភាពបរិសុទ្ធ របស់ខ្លួនថា មិនបានប្រព្រឹត្ដនូវទង្វើថោកទាប នោះ បានទាមទារឱ្យអតីតប្រពន្ធខ្លួនបង្ហាញ វីដេអូឃ្លីបនេះ រួចបង្ហោះលើបណ្ដាញសារ ព័ត៌មាន។ សិដ្ឋ តិយាស័ក្ដិ បានបន្ដអះអាង ថា “ខ្ញុំអត់មានសហាយស្មន់ ជាមួយបងថ្លៃ ស្រីនោះឡើយ ហើយខ្ញុំចង់ឱ្យបង្ហាញវីដេអូ ឃ្លីប មកចាក់ផ្សាយ” ។

បុរសពោះម៉ាយ ដែលមិនបានទទួលសិទ្ធិ ចិញ្ចឹមបីបាច់ថែរក្សាកូននោះ បានអះអាងថា កន្លងទៅអតីតប្រពន្ធរបស់ខ្លួនព្រមទាំងក្រុម គ្រួសារឪពុកម្ដាយក្មេក មិនដែលបានមក ជជែកវែកញែកទល់មុខរូបគេឡើយ ពោល ពួកគេបានតែទៅជួប ឪពុកម្ដាយរបស់ខ្លួនតែ ប៉ុណ្ណោះ ហើយថែមទាំងបង្ហាញវីដេអូឃ្លីប នោះទៅឱ្យឪពុកម្ដាយរបស់គេមើល ប៉ុន្ដែឮតែ សំឡេងនិងរូបភាពមើលមិនយល់ឡើយ។

សិដ្ឋ តិយ៉ាស័ក្ដិ ដែលអះអាងថា ជាបុគ្គ លិកនៅកន្លែងហ្គេម ជាន់ទី៣ ផ្សារសូរិយា ហើយទទួលបានប្រាក់ខែ ប្រហែល១០០ ដុល្លារនោះ នៅតែអះអាងថា ស្រឡាញ់ ប្រពន្ធ កូនមិនចង់បែកនោះឡើយ ប៉ុន្ដែបែរជាមាន ការចោទប្រកាន់រូបគេ ដែលមិនបានធ្វើសោះ ជាមួយបងថ្លៃស្រី ។

បើតាមសិដ្ឋ តិយ៉ាស័ក្ដិ បងថ្លៃស្រីឈ្មោះ កុយ រត្ន័ចិន្ដា ជាប្រពន្ធរបស់ស៊ុន ថារិទ្ធនោះ ក៏បានបដិសេធថា មិនមានសហាយស្មន់ជា មួយរូបគេដែរ ប៉ុន្ដែដោយសារតែ ការបង្ខំឱ្យ សារភាព ទើបបងថ្លៃស្រីរូបនេះ និយាយទាំង បំផ្លើសការពិតតែម្ដងទៅ ។ ប៉ុន្ដែនាងស៊ុន សូត្រច័ន្ទតារា ដែលបច្ចុប្បន្នមិនស្ដីនិយាយជា មួយនាង កុយ រត្ន័ចិន្ដា ព្រោះតែស្អប់នូវទង្វើ ថោកទាបខាងលើនេះ បានអះអាងថា នាង កុយ រត្ន័ចិន្ដា ពិតជាបានសារភាពថា លួច សហាយស្មន់ជាមួយប្ដីរបស់ខ្លួនមែន ។

បើតាមស៊ុន សូត្រច័ន្ទតារា រហូតមកដល់ បច្ចុប្បន្ននេះ បងប្រុសរបស់ខ្លួនស៊ុន ថារិទ្ធ បានរស់នៅជាមួយប្រពន្ធរបស់គាត់ នាងកុយ រត្ន័ចិន្ដា ជាធម្មតាវិញ ដោយនាងអះអាងថា ទទួលយកមនុស្សណា ដែលចេះទទួលកំហុស។

យោងតាមដីកាបង្គាប់របស់ចៅក្រម កែ សាខន សាលាដំបូងខេត្ដតាកែវ កាលពីថ្ងៃ ទី១២ ខែវិច្ឆិកា ឆ្នាំ២០១២ ចុះហត្ថលេខា និងត្រា ដោយក្រឡាបញ្ជីឌុក សារ៉ននោះ ទី១-បានសម្រេចឱ្យឈ្មោះស៊ុន សូត្រច័ន្ទ តារា និង សិដ្ឋ តិយ៉ាស័ក្ដិ ដាច់សមគ្គសង្វាក់ពី គ្នាតាមការព្រមព្រៀងគ្នារបស់គូភាគី ចាប់ ពីពេល នេះតទៅ,ទី២ ឈ្មោះស៊ុន សូត្រច័ន្ទ តារា ស្ថិតក្នុងភាពមេម៉ាយ ចំនួន១២០ថ្ងៃ តាមមាត្រា៩៥០ នៃក្រមរដ្ឋប្បវេណី ចាប់ពី ថ្ងៃនេះតទៅ,ទី៣ កូនពីរនាក់ គឺកូនទី១ ឈ្មោះ រិន ថនស័ក្កវិសាល ភេទប្រុស អាយុ ៣ឆ្នាំ និងកូនទី២ ឈ្មោះរិន ថនលីឡុង ភេទ ប្រុស អាយុ៦ខែ ប្រគល់ទៅឱ្យដើមចោទ ឈ្មោះស៊ុន សូត្រច័ន្ទតារា គ្រប់គ្រងចិញ្ចឹមបី បាច់រក្សាតទៅ តែឱ្យចុងចម្លើយឈ្មោះសិដ្ឋ តិយ៉ាស័ក្ដិ ផ្ដល់ប្រាក់អាហារកិច្ចចិញ្ចឹមកូន ទាំងពីរនាក់នេះ ក្នុងមួយខែ ចំនួន ៤សែន រៀល ចាប់ពីបំណាច់ខែវិច្ឆិកា ឆ្នាំ២០១២ រហូតដល់កូនទាំងពីរ មាននីតិភាព។

ដោយឡែកជុំវិញរឿងរ៉ាវ ដែលបានកើត ឡើងកាលពីវេលាម៉ោងប្រហែល៧និង១០ នាទី ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៣កន្លងទៅ នៅជាន់ទី៣ ផ្សារសូរិយា ដែលឈ្មោះសិដ្ឋ តិយ៉ាស័ក្ដិ បានចោទប្រកាន់អតីតប្រពន្ធ ម្ដាយ ក្មេក និងក្រុមគ្រួសារទៅជេរបញ្ចោពេលកំពុង ធ្វើការនោះ ត្រូវបានម្ចាស់ហាងទីតាំងហ្គេម ឈ្មោះហៀ សេង បាននិយាយថា សិដ្ឋ តិយ៉ា ស័ក្ដិ ត្រូវបានម្ដាយក្មេកចោលនិងចានដាក់ អំបិលម្ទេសមកលើរូបគេ ហើយនាំគ្នាជេរ បញ្ចោយ៉ាងចាស់ដៃទៀតផង ។

ហៀ សេង បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល តាមទូរស័ព្ទ កាលពីព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៣ឱ្យដឹងថា មុនដំបូងពួកគេមកចង់ ឱ្យសិដ្ឋ តិយ៉ាស័ក្ដិ ផ្ដិតមេដៃលើក្រដាសមួយ តែសិដ្ឋ តិយ៉ាស័ក្ដិ មិនព្រមស្រាប់តែពួកគេ ទាំង៤នាក់ជេរ សុទ្ធតែអាឆ្កែ ហើយភ្លាមៗ នោះ ស្ដ្រីជាម្ដាយក្មេក ក៏បានចោលចានដាក់ អំបិលម្ទេសមកលើស័ក្ដិទៀតផង ។

បើតាម ហៀ សេង ម្ចាស់ហាងដែលមានតូបនៅក្បែរ នោះ ព្រមទាំងមន្ដ្រីសន្ដិសុខ អាចធ្វើជាសាក្សី បាន ចំពោះរឿងរ៉ាវទាំងនេះ ។ ជាមួយគ្នានេះនៅ ព្រឹកថ្ងៃទី០៦ ខែកុម្ភៈ នាងស៊ុន សូត្រច័ន្ទតារា ក៏បានសរសេរលិខិត មួយច្បាប់ មាន៤ ទំព័រ បន្ដ បកស្រាយជា ពិសេសផ្ញើសារទៅឪពុកម្ដាយក្មេករបស់ខ្លួន គឺលោក សិដ្ឋ សុខរិន ជាចៅសង្កាត់ប្អេរ ក្រុង កំពង់ឆ្នាំង ខេត្ដកំពង់ឆ្នាំង និងអ្នកស្រីយឹម ឆែម ។

នាងស៊ុន សូត្រច័ន្ទតារា បានរៀប រាប់ថា “ពេលនេះ ខ្ញុំសូមហៅប៉ាម៉ាកដូចមុន ដដែល ព្រោះកូនគិតថា ប៉ាម៉ាក់គ្មានកំហុស ដែលប៉ាម៉ាក់ ស្រឡាញ់កូនប្រុសខ្លួនយ៉ាង ងងិតងងុលយ៉ាងនេះ ។ ប៉ាម៉ាក់ដឹងទេថា វា អយុត្ដិធម៌ណាស់ សម្រាប់ខ្ញុំនិងចៅទាំងពីរ របស់ប៉ាម៉ាក់ ហើយអយុត្ដិធម៌ណាស់ សម្រាប់ លោកប៉ា ស៊ុន ថនរបស់ខ្ញុំនិងម៉ាក់ កែវ សុផា ដែលម្នាក់ៗគិតថា ពួកគាត់ទាំងពីរជាមនុស្ស អាងអំណាចបុណ្យស័ក្ដិទ្រព្យសម្បត្ដិ ប៉ុន្ដែ មិនដូច្នេះឡើយ គឺពួកគាត់ទាំងពីរជាប៉ាម៉ាក់ ដ៏ល្អបំផុត និងចេះបង្រៀនកូនឱ្យហ៊ានប្រឈម មុខគ្រប់ឧបសគ្គរឹងប៉ឹងនិងមិនត្រូវទន់ជ្រាយ ដោយសារមនុស្សប្រុសផិតក្បត់” ។

នាងស៊ុន សូត្រច័ន្ទតារា បានរៀបរាប់ ទៀតថា “រឿងរូបវីដេអូឃ្លីប ខ្ញុំចង់ឱ្យមើល ដែរ ប៉ុន្ដែវាអាក្រក់មើល ហើយវាឈឺចាប់ ណាស់ សម្រាប់ខ្ញុំជាប្រពន្ធ ។ ខ្ញុំសូមឱ្យ ទេវតាមានភ្នែកមើលឃើញថា ខ្ញុំនិងកូនតូចៗ ឈឺចាប់ប៉ុណ្ណា ដែលមានឪពុកចិត្ដជាចោរ ល្មោភស្រេកឃ្លានតណ្ហាភ្លេចអស់ប្រពន្ធកូន ថែមទាំងជេរប្រមាថមើលងាយអ្នកមានគុណ ទាំងពីរទៀត គេជេរម្ដាយខ្ញុំ ម្ដាយខ្ញុំខំធ្វើ ស្រែឱ្យវាស៊ីបាយ ៤ឆ្នាំ តែវាសងម្ដាយខ្ញុំវិញ ដោយពាក្យជេរ ” ។

ស្ដ្រីមេម៉ាយកូនពីរក្មេងខ្ចីរូបនេះ បានបន្ដ ថា នាងខ្ញុំជាបុគ្គលិកនៅផ្សារសូរិយា ជា ជាងធ្វើក្រចកនិងសក់ នៅជាន់ទី១ តាំងពីឆ្នាំ ២០០៦ រហូតដល់ឆ្នាំ២០១២ ហើយរឿង រ៉ាវប្រវត្ដិស្នេហារបស់យើង ជូរចត់ណាស់ ទំរាំបានរៀបការ ហេតុអ្វីប្ដីប្រហារដោយ អំពើផិតក្បត់អសីលធម៌បែបនេះ ។ កូនរបស់ យើងគ្មានកំហុស ហើយហេតុអ្វីពួកវាជួប រឿងបែបនេះទៅវិញ ប្ដីជាអ្នកខុស ទាញគេ ឱ្យខុសអស់ ។

មជ្ឈដ្ឋានមួយចំនួន ដែលបានតាមដាន រឿងអាស្រូវសហាយស្មន់រវាងសាច់ថ្លៃនិង សាច់ថ្លៃក្នុងក្រុមគ្រួសាររបស់លោកស្នង ការរងខេត្ដតាកែវ បានផ្ដល់ជាយោបល់ឱ្យ ភាគីទាំងពីរបន្ដចរចាទល់មុខ ដោយមាន អ្នកសម្របសម្រួលក្រែងលោហ៍ អាចបញ្ចប់ បញ្ហានិង អាចវិលទៅរកការរស់នៅជាមួយ គ្នាបីបាច់ ថែរក្សាកូនប្រុសទាំងពីរនាក់ ដែល មិនដឹងអី ពីព្រោះធ្លាប់រស់នៅជាមួយគ្នាជាង ៤ឆ្នាំមកហើយ មិនដែលមានបញ្ហា ហេតុអ្វី ក៏កើតមានរឿងបែបនេះ ម្នាក់ៗគិតតែចង់ យកត្រូវរៀងៗខ្លួន គួរស្វែងរកដំណោះស្រាយ កណ្ដាលណាមួយទទួលបានជោគជ័យនិង ឈ្នះទាំងសងខាងវិញ ពិតជាល្អ ៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

លោក ខៀវ កាញារីទ្ធៈ រាជរដ្ឋាភិបាល មិនអាចលូកដៃ ចូលក្នុងប្រព័ន្ធតុលាការ ចំពោះករណី សម រង្ស៊ី និងម៉ម សូណង់ដូ ទេ

$
0
0

ភ្នំពេញ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានថ្លែង អះអាងនៅល្ងាចថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៣ថា រាជរដ្ឋាភិ បាល មិនអាចលូកដៃចូលទៅក្នុងប្រព័ន្ធតុលាការ ដើម្បីស្នើឲ្យដោះលែងអ្នកទោសលោក សម រង្ស៊ី និងលោក ម៉ម សូណង់ដូ បានទេ។

អ្នកនាំពាក្យរាជរដ្ឋាភិបាល និងជារដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ មានប្រសាសន៍នៅក្នុងពិធី សម្ពោធ ស្តូបអ្នកកាសែតដែលបាត់បង់ជីវិតនៅក្នុងទសវត្សរ៍ទី៧០ នៅល្ងាចថ្ងៃទី៦ ខែមករា ឆ្នាំ២០១៣ថា ចំពោះ ករណីលោក សម រង្ស៊ី អតីតប្រធានគណបក្សសម រង្ស៊ី និងលោក ម៉ម សូណង់ដូ ជានាយកស្ថានីយវិទ្យុសំបុកឃ្មុំ និងជាប្រធានសមាគមអ្នកប្រជាធិបតេយ្យនោះ ពួកគេជាប់ទោសពុំមែនជាលក្ខណៈនយោបាយទេ ដោយសារតែ ពួកគេប្រព្រឹត្តនូវទោសកំហុសផ្សេងៗគ្នាដែលប៉ះពាល់ទៅដល់កិត្តិយសង្គម។

លោកបញ្ជាក់ថា «ការកាត់ទោសលោក សម រង្ស៊ី ក្នុងករណីក្លែងលិខិត សាធារណៈ និងបំផ្លាញទ្រព្យសម្បត្តិសា ធារណៈ។ ចំពោះលោក ម៉ម សូណង់ដូវិញ កាត់ទោសក្នុងករណីបំផុសប្រជាជនឲ្យបង្កើតតំបន់អបគមន៍»។

លោកបន្តថា ចំពោះបញ្ហានេះ ពួកគេត្រូវតែរកមេធាវី ដើម្បីការពារក្តីបន្តទៀត ហើយឲ្យរាជរដ្ឋាភិបាល មិនអាច លូកដៃចូលទៅក្នុងសំណុំរឿងទាំងនេះ ដែលជាដែនសមត្ថកិច្ចឯករាជរបស់ស្ថាប័នតុលាការបានឡើយ៕

Photo by DAP-NEWS

មិនអាចបង្រួប បង្រួមរវាងបក្ស កាន់អំណាច និងបក្ស ប្រឆាំងបានទេ

$
0
0

ភ្នំពេញ៖ លោក ខៀវ កាញារីទ្ធ មានប្រសាសន៍ថា មិនអាចធ្វើការរួបរួមរវាងក្រុមគណបក្សកាន់អំណាច និងគណបក្សប្រឆាំងបានទេ ព្រោះនៅពេលមានបញ្ហាអ្វីកើតឡើងតែងតែប្រើពាក្យ ក្បត់ជាតិ និងលក់ទឹកដី។

ការថ្លែងរបស់អ្នកនាំពាក្យរាជរដ្ឋាភិបាល និងជារដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បែបនេះនៅក្នុងឱ កាស ចូលរួមពិធីសម្ពោធស្តូបអ្នកកាសែត ដែលបាត់បង់ជីវិតនៅក្នុងទសវត្សទី៧០ កាលពីល្ងាចថ្ងៃទី៦ ខែមករា ឆ្នាំ២០១៣។

លោក ខៀវ កាញារីទ្ធ បានថ្លែងថា «បើយើងគោរពគ្នាទៅវិញទៅមក យើងអាចរាប់រកគ្នាបាន ហើយអាចនិយាយ ជាមួយគ្នាបាន ប៉ុន្តែហាមាត់សុទ្ធតែថា គេជាចោរ ជាអ្នកក្បត់ជាតិ វាពិតជាពិបាកហើយ ព្រោះនៅក្នុងសង្គមប្រជា ធិបតេយ្យមួយ យើងត្រូវការយកសំឡេងឆ្នោត ហើយយកសំឡេងឆ្នោតនៅពេលណា គឺពេលទុកចិត្ត … បើយើង ចាប់ផ្តើមឡើងសុទ្ធតែដៀលថា អាក្បត់ជាតិ ខ្ញុំ គេ អ្នកណាគេទទួលយកបាន»។

លោកបន្ថែមថា ដូចសម្តេចនាយករដ្ឋមន្រ្តីលើកឡើងថា ប្រសិនបើអ្នកនយោបាយ មានសីលធម៌ដូចទៅនឹងអ្នក ផ្សព្វផ្សាយពាណិជ្ជកម្មបាន ប្រហែលជាល្អ។

លោកថា «យើងនិយាយតែរបស់យើងទៅ កុំទៅបង្អាប់គេអី ប៉ុន្តែចាប់ផ្តើមឡើងប្រមាថគេហើយ យើងទៅចាប់ដៃ គេម៉េចកើត»។

កន្លងមកបញ្ហាលោក សម រង្ស៊ី ដែលមិនអាចចូលស្រុកវិញបាន សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសថា កុំទៅពឹងបរទេស គ្មានប្រយោជន៍ទេ គួរតែមកនិយាយគ្នាក្នុងនាមខ្មែរ ដូចគ្នា ទើបអាចរកច្រកចេញបាន៕

Photo by DAP-NEWS

ខៀវ កាញារីទ្ធ៖ ក្នុងអាស៊ាន សេរីភាព សារព័ត៌មាន កម្ពុជា គ្រាន់បើជាងគេ

$
0
0

ភ្នំពេញ៖ សេរីភាពសារព័ត៌មាននៅក្នុងប្រទេសកម្ពុជា គឺមានលក្ខណៈល្អប្រសើរជាងសេរីភាព សារព័ត៌មានរបស់ បណ្តាប្រទេសនៅក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ដែលហៅថា អាស៊ាន ពីព្រោះនៅកម្ពុជា មិនដែលទៅបង្ខំ អ្នកកាសែត ឬហាមអ្នកកាសែត លើកលែងតែអ្នកកាសែតសរសេររឿង ដែលប៉ះពាល់ទៅលើបុគ្គលប៉ុណ្ណោះ។

រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងជាអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ខៀវ កាញារីទ្ធ បានថ្លែងបែបនេះ នៅក្នុង ឱកាសដែលរូបលោក ចូលរួមនៅក្នុងពិធីសម្ពោធស្តូបរំលឹកដល់អ្នកកាសែត ដែលបានស្លាប់ក្នុងសម័យសង្រ្គាម ស៊ីវិលកម្ពុជាឆ្នាំ១៩៧០-១៩៧៥ នៅរសៀលថ្ងៃទី០៦ ខែកុម្ហៈ ឆ្នាំ២០១៣។

លោករដ្ឋមន្រ្តីបានបន្តថា «រដ្ឋាភិបាល គឺមិនដែលបិទកាសែតទេ ហើយបើនៅដូចប្រទេសគេឥទ្បូវនេះ គ្រាន់តែរូប ត្លុក ឬក៏គេហទំព័រ ក៏គេបិទរាប់ម៉ឺនគេហទំព័រ នៅប្រទេសខ្លះ តែយើងមិនទាន់បិទណាមួយទេ។ នេះបង្ហាញអំពី ការទទួលស្គាល់នូវសេរីភាពសារព័ត៌មាន ហើយនិងបំណងរបស់រដ្ឋាភិបាលចង់ឲ្យសារព័ត៌មាន ក្លាយជាអង្គការ អំណាចទី៤ពិតប្រាកដ»។

គួរជម្រាបផងដែរថា ក្នុងសម័យសង្រ្គាមនៅកម្ពុជា ចន្លោះឆ្នាំ១៩៧០ដល់ឆ្នាំ១៩៧៥ មានអ្នកកាសែតបរទេស និងអ្នកកាសែតកម្ពុជា ៣៧នាក់ បានស្លាប់។ ក្នុងនោះមានអ្នកកាសែតកម្ពុជាចំនួន ៤នាក់៕

Photo by DAP-NEWS

រូបសំណាក សម្តេចឪ នឹងចេញ ជារូបរាងក្នុង ពេលឆាប់ៗ ខាងមុខ

$
0
0

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានប្រកាស ឲ្យដឹងថា ការសាងសង់រូបសំណាកអតីតព្រះមហាវីរក្សត្រ ព្រះករុ ណា សម្តេចព្រះនរោត្តម សីហនុ នឹងលេចចេញជារូបរាងក្នុងពេលឆាប់ៗ បន្ទាប់ពីព្រះមហាក្សត្រ សីហមុនី ធ្វើការ សម្រេចព្រះរាជហទ័យ។

រដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ មានប្រសាសន៍ប្រាប់ក្រុមអ្នកសារព័ត៌មាន បន្ទាប់ពីបញ្ចប់ពិធី សម្ពោធស្តូបអ្នកកាសែត ដែលបាត់បង់ជីវិតនៅក្នុងទសវត្សរ៍ទី៧០ នាល្ងាចថ្ងៃទី៦ ខែមករា ឆ្នាំ២០១៣ថា «ចាប់ ផ្តើមនៅពេលព្រះមហាក្សត្រសម្រេច ព្រោះឥឡូវយើងមានរូបច្រើនបែប ដែលត្រូវធ្វើការជ្រើសរើស ហើយព្រះ មហាក្សត្រ នឹងធ្វើការសម្រេច»។

លោកបន្តថា នឹងធ្វើការសាងសង់រូបសំណាកនៅជិតវិមានឯករាជ្យ ដើម្បីបង្កការងាយស្រួល ដល់គណៈប្រតិភូ បរទេស ព្រោះគណៈប្រតិភូជាន់ខ្ពស់ចូលដាក់កម្រងផ្កាច្រើន នៅវិមានឯករាជ្យ ហើយបន្ទាប់ពីនោះ អាចអញ្ចើញ ពួកគេទៅដាក់កម្រងផ្កានៅព្រះភក្រ្តរបស់ព្រះអង្គតែម្តង៕

Photo by DAP-NEWS


ស្តូបរំលឹកដល់ អ្នកកាសែតស្លាប់ ក្នុងសង្គ្រាមស៊ីវិល កម្ពុជា ទសវត្សរ៍៧០ ត្រូវបានសម្ពោធ

$
0
0

ភ្នំពេញ៖ ស្តូបរំលឹកដល់វិញ្ញាណក្ខន្ធអ្នកកាសែតជាតិ និងអន្តរជាតិ ដែលបានស្លាប់នៅក្នុងសម័យសង្គ្រាមស៊ីវិលកម្ពុជាឆ្នាំ១៩៧០-១៩៧៥ ត្រូវបានសម្ពោធឡើង ដើម្បីជាការគោរពដល់អ្នកកាសែត ដែលពលីជីវិតក្នុងអាជីព អាវុធស្លាបប៉ាកកា។

នៅក្នុងពិធីសម្ពោធស្តូបរំលឹកវិញ្ញាណក្ខន្ធនេះ មានការអញ្ជើញចូលរួមពីសំណាក់លោករដ្ឋមន្រ្តីក្រសួងព័ត៌មាន ខៀវ កាញារីទ្ធ, អតីតរដ្ឋមន្រ្តីក្រសួងឃោសនាការ និងជាអតីតអ្នកនាំពាក្យក្រសួងការពារជាតិ លោក ឆាំង សុង, មន្រ្តីការទូតមួយចំនួននៅក្នុងប្រទេសកម្ពុជា ព្រមទាំងអ្នកកាសែតជាតិ និងអន្តរជាតិជាច្រើននាក់ ។

លោករដ្ឋមន្រ្តីក្រសួងព័ត៌មាន និងជាអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ខៀវ កាញារីទ្ធ បានថ្លែងនៅក្នុងពិធីនោះថា ការធ្វើស្តូបនេះឡើង ដើម្បីជាការគោរពវិញ្ញាណក្ខន្ខអ្នកកាសែតជាតិ និងអន្តរជាតិ ដែលបានស្លាប់ នៅក្នុងសម័យ សង្រ្គាមស៊ីវិលកម្ពុជាក្នុងទសវត្សរ៍៧០ ហើយការជ្រើសរើសការសង់ស្តូបនៅក្បែរសណ្ឋាគារឡឺរ៉ូយ៉ាល់ ក្នុងរាជ ធានីភ្នំពេញ ត្រូវបានលោករដ្ឋមន្រ្តីក្រសួងព័ត៌មានពន្យល់ថា កន្លែងនេះ គឺជាចន្លោះរវាងសណ្ឋាគារឡឺរ៉ូយ៉ាល់ និង ក្រសួងឃោសនាការ ហើយដោយសារតែអ្នកសារព័ត៌មានពីសម័យនោះ តែងតែមកជួបជុំគ្នានៅក្នុងសណ្ឋាគារ នេះ បន្ទាប់មកនាំគ្នាទៅស្តាប់សន្និសីទកាសែតនៅក្នុងក្រសួងឃោសនាការ ដែលនេះគឺជាកន្លែងល្អបំផុតសម្រាប់ សាងសង់ស្តូបនេះ។
លោករដ្ឋមន្រ្តីបានបន្តថា «យើងធ្វើស្តូបនេះ គឺដោយសារថា ធម្មតា គឺជនជាតិគេក្តី យើងក្តីរាល់ឆ្នាំ ប្រសិនបើយើង ចង់ទៅគោរពវិញ្ញាណ្ឋក្ខន្ធ គឺយើងទៅកន្លែងផ្នូរ ឬទៅចេតិយ ប៉ុន្តែអ្នកកាសែតដែលបានស្លាប់នេះ ភាគច្រើនយើង មិនបានស្គាល់កន្លែងដែលគេស្លាប់ យើងអត់ស្គាល់កន្លែងណា ដែលគេកប់នោះទេ គឺយើងធ្វើនៅកន្លែងតែមួយ ហើយទន្ទឹមនេះ យើងក៏អំពាវនាវឲ្យគេយករូបថតមកដាក់ទៀត»។

លោក ពុយ គា អ្នកយកព័ត៌មានឲ្យទីភ្នាក់ងារសារព័ត៌មានក្យូដូរបស់ប្រទេសជប៉ុន និងជាអ្នកតំណាងក្លឹបអ្នកកា សែតកម្ពុជា បានថ្លែងនៅក្នុងពិធីនោះផងដែរថា ការសាងសង់ស្តូបនេះឡើង គឺជាសក្ខីភាពមួយ ដើម្បីឆ្លុះបញ្ចាំង ពីការគោរពដល់វិញ្ញាណក្ខន្ធអ្នកកាសែត ដែលបានបាត់បង់ក្នុងសម័យសង្រ្គាមស៊ីវិល នៅកម្ពុជាទសវត្សរ៍៧០ ហើយក៏ជាការបង្ហាញមួយផងដែរថា មិត្តភក្តិរួមអាជីពរបស់ពួកគេមិនបានបំភ្លេចពួកគេទេ ក្នុងការនាំយកព័ត៌មាន ពិតចែកជួនដល់សាធារណជន។

គួរសូមជម្រាបផងដែរថា ក្នុងសម័យសង្រ្គាមនៅកម្ពុជាចន្លោះឆ្នាំ១៩៧០ដល់ឆ្នាំ១៩៧៥ មានអ្នកកាសែតបរទេស និងអ្នកកាសែតកម្ពុជា ៣៧ នាក់ បានស្លាប់។ ក្នុងនោះមានអ្នកកាសែតកម្ពុជាចំនួន៤នាក់៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

សាខាកាកបាទ ក្រហមខណ្ឌ ពោធិ៍សែនជ័យ នាំយកថវិកា និងគ្រឿង ឧបភោគ បរិភោគ ឧបត្ថម្ភ ស្រ្តីមេម៉ាយ គ្មានទីពឹង

$
0
0

ភ្នំពេញ៖ គ្រឿងឧបភោគ បរិភោគជាច្រើនមុខ និងថវិកា ជាង១លានរៀល ត្រូវបានសាខា កាកបាទក្រហម កម្ពុជា ខណ្ឌពោធិ៍សែនជ័យ រួមនឹងអាជ្ញាធរសង្កាត់ចោមចៅ នាំយកនូវជូនដល់លំដ្ឋាន របស់ម្តាយ សពនាង គង់ ដានី ដែលបានទទួល មរណភាព កាលពីកន្លងទៅថ្មីៗនេះ ដើម្បីជួយសម្រាល នូវទុក្ខលំបាក ឬកង្វះខាត មួយមួយរយៈផងដែរ ។ ការអញ្ជើញចុះទៅនេះ កាលពីរសៀល ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៣ នៅភូមិចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

លោក ហែម ដារិទ្ធ អភិបាលរង ខណ្ឌពោធិ៍សែនជ័យ តំណាងឲ្យលោក គិត សុផា អភិបាល ខណ្ឌពោធិ៍សែនជ័យ បានឲ្យដឹងថា ការដែលលោកដឹកនាំមន្ត្រី សាខាកាកបាទក្រហម ខណ្ឌពោធិ៍សែនជ័យ រួចជាមួយ អាជ្ញាធរសង្កាត់ចោមចៅ នាំយកគ្រឿង ឧបភោគបរិភោគ មួយចំនួនធំនិងថវិកា ប្រមាណជាជាង១លានរៀល មកឧបត្ថម្ភ ដល់ម្តាយរបស់ សពនាង គង់ ដានី គឺដោយសារកាលពីអំឡុង៤ឆ្នាំ មុននោះ នាង គង់ ដានី ត្រូវជាកូនរបស់ លោកស្រី សុខ សុវឿន ជាបុគ្គលិកភោជនីយដ្ឋាន មួយកន្លែងស្ថិតនៅម្តុំផ្លូវ កម្ពុជាក្រោម ត្រូវបានភ្លើងឆេះភោជនីយដ្ឋាន បណ្តាលឲ្យនាងរងនូវ ការលាកភ្លើង យ៉ាងដំណំត្រូវបានក្រុមគ្រួសារ បញ្ជូនទៅព្យាបាល រហូតដល់ប្រទេសវៀតណាម នៅតែមិនបានជា សះស្បើយ ហើយគ្រួសារនេះ ត្រូវជួបនូវការទុក្ខលំបាក យ៉ាងខ្លាំង ។

ដោយសារតែឃើញយ៉ាងដូច្នេះ ទើបលោកមេភូមិបាន ធ្វើលិខិតស្នើសុំទៅ សាខាកាកបាទក្រហម ខណ្ឌពោធិ៍សែនជ័យ សូមឲ្យចុះជួយដល់ គ្រួសារនេះ ហើយបន្ទាប់ពីទទួលដំណឹងនេះ ក្នុងនាមអាជ្ញាធរខណ្ឌ ក៏ដូចជាប្រធាន អនុប្រធានសាខាកាក បាទក្រហម បានរៀបចំនូវថវិកានិងគ្រឿងឧភោគ បរិភោគ មួយចំនួន នាំយកមកជួយឧបត្ថម្ភភ្លាមៗ ដើម្បីជួយសម្រាល នូវទុក្ខលំបាកដល់គ្រួសារ របស់លោកស្រី សុខ សុវឿន ខណៈពេលកំពុង ជួបនូវការខ្វះខាតនេះ ។

 លោកបានបន្តទៀតថា ការចុះជួយនេះដល់ ពលរដ្ឋក្រីក្រ នៅក្នុងមូលដ្ឋាននេះ អាជ្ញាធរខណ្ឌក៏ដូចជា សាខាកាកបាទក្រហមខណ្ឌ គឺនឹងបន្តចុះជួយជាបន្ត បន្ទាប់ទៀត ឲ្យតែពលរដ្ឋមួយណា ជួបនូវទុក្ខលំបាក ឬក៏ជួបនូវការខ្វះខាតនោះ គឺមិនទុកឲ្យ ពលរដ្ឋមួយណារស់នៅ ដោយឯកការនោះឡើយ ។

លោកបានបន្តទៀតថា ថវិកាដែលបាននាំយកមក ឧបត្ថម្ភដល់ម្តាយសពនាង គង់ ដានី នាពេលនេះ បានមកពី លោក គិត សុផា អភិបាល ខណ្ឌពោធិ៍សែនជ័យ ចំនួន៥០ម៉ឺនរៀល លោក សេង គន្ធ អភិបាលរងខណ្ឌ១០ម៉ឺនរៀល លោក សុទ្ធ សាធ ចៅសង្កាត់ចោមចៅ ១០ម៉ឺនរៀល លោក ធៀម ថា ប្រធានសាខាគយ ខណ្ឌពោធិ៍សែនជ័យ ២០ម៉ឺនរៀល រូបលោកបាន ឧបត្ថម្ភ២០ម៉ឺនរៀល  និងសាខាកាកបាទ ក្រហមខណ្ឌ មី៣កេស អង្ក២០គីឡូក្រាម ទឹកសុទ្ធ២កេស ទឹកដោះគោ ២យួរ ស្កសរ១គីឡូក្រាម ។

លោក បានបន្តទៀតថា ទោះបីជាអំណោយដែលបាន នាំមកនាពេលនេះ វាមិនអាចជួយទ្រទ្រង់ជីវភាព របស់គ្រួសាររបស់អ្នកស្រីបាន រហូតក្តីក៏អាចជួយកាត់ បន្ថយនូវការខ្វះខាតបាន មួយរយៈផងដែរ ។

អ្នកស្រី  សុខ សុវឿន ត្រូវជាម្តាយ សពនាង គង់ ដានី បានមានប្រសាសន៍ថា អ្នកស្រីគឺជាស្រ្តី មេម៉ាយមានកូន៣នាក់ ប៉ុន្តែស្លាប់ម្នាក់ គឺនាង គង់ ដានី ហើយកាលពីនាងមិនទាន់ ធ្លាក់ខ្លួនឈឺ គឺគ្រួសារ របស់អ្នកស្រី រស់បានគឺដោយសារតែនាង ធ្វើការបានប្រាក់ខែ យកមកផ្គត់ផ្គង ហើយកាល ពីអំឡុង៤ឆ្នាំមុននោះ ដោយនាងជាបុគ្គលិកភោជនីយដ្ឋាន ហើយត្រូវភ្លើងឆេះភោជនីយដ្ឋាន បណ្តាលឲ្យនាងរងនូវការរលៀក យ៉ាងដំណំ ហើយអ្នកស្រីបាន បញ្ជូនទៅព្យាបាល រហូតដល់ប្រទេស វៀតណាម។

តែទោះជាយ៉ាងណា ក៏ពុំបានជាសះស្បើយដែរ គឺនាងមានសភាពធ្ងន់ធ្ងរ បន្តិចបន្តៗ ជាអកុសលកាលពីពេលថ្មីៗ កន្លងទៅនេះ នាងក៏បានលាចាកលោក នេះទៅ ធ្វើរូបគាត់ជួប នូវទុក្ខលំបាកយ៉ាងខ្លាំង ពីព្រោះថវិកា ដែលត្រូវចំណាយធ្វើបុណ្យសព នាងក៏គ្មានដែរ ព្រោះអ្នកស្រីមានមុខរបរជា អ្នកលក់នំអន្សម បានព្រឹកខ្វះល្ងាច បានល្ងាចខ្វះព្រឹកនោះ មានលុយឯណា ធ្វើបុណ្យសពនាងនោះ ប៉ុន្តែទោះបីជា យ៉ាងណាក៏ខំត្រដេរត្រដរជំពាក់គេ មួយចំនួន បង្រ្គប់កិច្ចឲ្យនាង ។

 អ្នកស្រីបានបន្តទៀតថា អ្នកស្រីសប្បាយចិត្ត ខ្លាំងណាស់ ដោយសារតែមានការមើលឃើញពី អាជ្ញាធរខណ្ឌក៏ដូចជាកាកបាទ ក្រហមខណ្ឌ និងអាជ្ញាធរសង្កាត់ បាននាំយកនូវថវិកា និងគ្រឿងឧភោគ បរិភោគ មួយចំនួន ធំជួយដល់ គ្រួសារអ្នកស្រី ធ្វើឲ្យគ្រួសារអ្នកស្រីបាន ធូស្រាលមួយរយៈផងដែរ ហើយអ្នកស្រីសូមថ្លែង អំណរគុណនិងជូនពរ អស់លោក លោកស្រីទាំងអស់ជួបតែសេចក្តី សុខគ្រប់ប្រការ និងបំពេញអ្វីបានជោគជ័យ គ្រប់ភារកិច្ច៕

\

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

ស្រ្តីមានផ្ទៃពោះ៥ខែ បានស្លាប់នៅ មន្ទីរពេទ្យកាល់ម៉ែត ខណៈជនបង្ក សមត្ថកិច្ចនឹង បញ្ជូនទៅ តុលាការ

$
0
0

ភ្នំពេញ៖ ស្រ្តីមានផ្ទៃពោះ ចំនួន៥ខែ បានស្លាប់ទាំង កូនក្នុងផ្ទៃ ខណៈកំពុងជួយ សង្គ្រោះនៅ មន្ទីរពេទ្យកាល់ម៉ែត កាលពីវេលា ម៉ោង ៧យប់ថ្ងៃទី៦ ខែកុម្ភះ ឆ្នាំ២០១៣ ក្រោយពេល ជនរងគ្រោះ ត្រូវបានមន្រ្តីយោធាម្នាក់បានបើក ម៉ូតូបុកពេញ មួយទំហឹង កាលពីវេលាម៉ោង ៨៖៤០នាទីព្រឹកថ្ងៃទី៦ ខែកុម្ភះ ស្ថិតនៅត្រង់ ចំណុចមុខមណ្ឌល សុខភាពទឹកថ្លា លើផ្លូវសហព័ន្ធរុស្សី ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

យ៉ាងណាក៏ដោយ កម្លាំងនគរបាល ចរាចរជើងគោក រាជធានីភ្នំពេញ បាននឹងកំពុងកសាង សំណុំរឿង បញ្ជូនជនបង្ក ដែលជាមន្រ្តីយោធា ទៅកាន់សាលាដំបូង រាជធានីភ្នំពេញ បើទោះបីជាមាន ការអន្តរគមន៍ចង់ ឲ្យដោះលែងនោះ។

សូមបញ្ជាក់ថា នៅវេលាម៉ោងកើតហេតុ ខណៈស្រ្តីរងគ្រោះ ដែលមានផ្ទៃពោះចំនួន៥ខែ បានដើរតាមផ្លូវ ស្រាប់តែ មានម៉ូតូមួយគ្រឿងម៉ាក វ៉េវអាល់ហ្វា ពណ៌ខ្មៅពាក់ ស្លាកលេខរដ្ឋ1-2-1587 បានបើកបុកពេញមួយទំហឹង បណ្តាលឲ្យជនរងគ្រោះ រងរបួសធ្ងន់ ហើយត្រូវបានបញ្ជូន ទៅកាន់មន្ទីរពេទ្យកាល់ម៉ែត ប៉ុន្តែបានស្លាប់កាលពីវេលា៧ម៉ោង យប់ថ្ងៃដដែល។

បើតាមសមត្ថកិច្ច ស្រ្តីរងគ្រោះមាន ឈ្មោះ វ៉ុន ប៉ូ អាយុ២៥ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្ទះជួល ភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ និងមានស្រុកកំណើត នៅភូមិកោះប៉ែន ឃុំកោះមិត្ត ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ដោយឡែក ជនបង្ក គ្រោះថ្នាក់ចរចរណ៍ ខាងលើនេះ មានឈ្មោះ កែម ប៊ុនចាន់តារា ភេទប្រុស អាយុជិត៤០ឆ្នាំ ពាក់ស័ក្តិ៣ ជាមន្រ្តីយោធា នៅការិយាល័យទី១ នៃអគ្គបញ្ជាការ ស្នាក់នៅ ផ្ទះលេខ១៣៨ ក្រុមទី១៦ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក ។

សមត្ថកិច្ចបានបន្តថា គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង ខណៈស្រ្តីរងគ្រោះ កំពុងតែដើរតែម្នាក់ លើគំនូសថ្មើរជើង ពីលិចមកកើត ស្រាប់តែមន្រ្តីយោធា រូបនេះ បានបើកម៉ូតូយ៉ាងលឿន រួចហើយ ក៏បុកស្រ្តីរងគ្រោះមួយ ទំហឹងបណ្តាលឲ្យ រងរបួសធ្ងន់តែម្តង។ មូលហេតុដែលនាំឲ្យ មានគ្រោះថ្នាក់ ចរាចរណ៍នេះ បណ្តាលមកពីការបើក ម៉ូតូលឿន គ្មានការប្រុងប្រយ័ត្ន។

ក្រោយកើតហេតុ ជនបង្ក ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ហើយបញ្ជូនទៅ កាន់ការិយាល័យចរាចរណ៍ជើងគោក ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់ សាលាដំបូងរាជធានីភ្នំពេញ ។

ជាមួយគ្នានេះ ខណៈជនរងគ្រោះបានស្លាប់ទាំង កូនក្នុងផ្ទៃ នៅមន្ទីរពេទ្យនោះ មេកើយ និងសាច់ញាតិ របស់ជនបង្ក បានរត់ការ ខ្វាត់ខ្វែង មកសមត្ថកិច្ច ក្នុងគោលបំណងឲ្យ មានការដោះលែង ប៉ុន្តែសមត្ថកិច្ច ដាច់ខាតត្រូវតែបញ្ជូន ជនបង្ករូបនេះ ទៅកាន់តុលាការ ៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

ប្រធានច្រកកោះរការ ប្រកាស នៃការបិទច្រក នៅថ្ងៃព្រហស្បតិ៍នេះ

$
0
0

ព្រៃវែង៖ ដោយសារតែមាន ប្រជាពលរដ្ឋ រាយការណ៍ ឲ្យបណ្តាញ សារព័ត៌មាន ចុះផ្សាយចំពោះ ការហាមឃាត់ មិនឲ្យ ប្រជាពលរដ្ឋ ដឹកស្រូវ និងទំនិញ កសិផលចូលទៅ ក្នុងប្រទេសវៀតណាមនោះ ប្រធានច្រក កោះរការ ដែលស្ថិតនៅជាប់ ប្រទេសវៀតណាម ក្នុងស្រុកពាមជរ ខេត្តព្រៃវែង បានប្រកាសថា នឹងបិទច្រកនៅថ្ងៃទីព្រហស្បតិ៍ទី ៧ ខែកុម្ភះ ឆ្នាំ២០១៣នេះ។

សេចក្តីរាយការណ៍ ពីច្រកកោះរការ បានឲ្យដឹងថា មានភាពមិនប្រក្រតី មួយកើតឡើង នៅច្រកមួយនេះ ដោយសារតែ ប្រជាពលរដ្ឋ ត្រូវបានឃាមឃាត់ មិនឲ្យដឹកស្រូវ និងទំនិញ កសិផល ដោយខ្លួនឯង ចូលទៅប្រទេសវៀតណាម ពោលអនុញ្ញាតឲ្យតែ រថយន្តចំនួន២គ្រឿង របស់ខ្មែរប៉ុណ្ណោះ ដែលមានសិទ្ធិ ដឹកទៅបាន។

សេចក្តីរាយការណ៍បាន ឲ្យដឹងថា បើប្រជាពលរដ្ឋ ណាដែលដឹកស្រូវ និងទំនិញកសិផល របស់ខ្លួនដោយខ្លួនឯង ទៅកាន់ប្រទេសវៀតណាម នោះខាង គយវៀតណាម និងកាត់ថ្លៃចំនួន៤០ភាគរយ មានន័យថា បើស្រូវ ឫទំនិញកសិផល លក់បាន១០លានរៀលនោះ ខាងគយវៀតណាម នឹងកាត់យកចំនួន៤លានរៀល ដូច្នេះពួកគេមិនអាច រកស៊ីចំណេញ បាននោះឡើយ។

ជាមួយគ្នានេះ ប្រជាពលរដ្ឋ ដែលរកស៊ីនៅតាម ច្រកមួយនេះ ជាមួយវៀតណាម សូមអំពាវនាវ ដល់អាជ្ញាធរខេត្ត ជួយអន្តរាគមន៍ផង ដើម្បីដំណើរការរកស៊ី ឲ្យបានស្រួល៕

​ លោកមេធាវី គួយ ធុនណា ទទួលបាន លិខិតព្រមាន ពីគណៈមេធាវី

$
0
0

ភ្នំពេញ៖ លោកមេធាវីថ្មីថ្មោង ដែលទើបលេចឈ្មោះ បោះសម្លេងនិងមានប្រភពចេញមកពី សាស្ត្រាចារ្យផ្នែកច្បាប់ ត្រូវបានគណៈមេធាវីនៃ ព្រះរាជាណាចក្រកម្ពុជា ដែលមានលោក ប៊ុន ហ៊ុន ជាប្រធាន ព្រមាន ជាផ្លូវការលើកទី១ បន្ទាប់ពី សមាជិកគណៈមេធាវី១៧រូប បានចុះហត្ថលេខាប្តឹង និងកោះហៅទៅចោទសួរ ដេញដោល នៅការិយាល័យ គណៈមេធាវីកាលពីថ្មីៗនេះ ទាក់ទិនទៅនឹង ការចុះផ្សាយរឿងក្តី លើទំព័រសារព័ត៌មាននានា ដែលរំលោភលើ ក្រមសីលធម៌មេធាវី ។ 

យោងតាមគេហទំព័រ គណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានចុះផ្សាយកាល ពីថ្ងៃអង្គារ ទី៥ ខែកុម្ភៈ ឆ្នាំ២០១៣បានឲ្យដឹងថា គណៈមេធាវី បានចេញលិខិត ព្រមានដល់មេធាវី គួយ ធុនណា ដោយលើក ឡើងថា បានរំលោភលើមាត្រា ១៥នៃក្រមសីលធម៌មេធាវី ក្នុងការចុះផ្សាយ ព័ត៌មានផ្សេងៗ នៅតាមទំព័រ សារព័ត៌មាន ។

ដោយឡែកគេមិនទាន់បានឃើញគណៈមេធាវី ឬក៏សមាជិកក្រុមប្រឹក្សា គណៈមេធាវីព្រមាន មេធាវីដទៃទៀតនៅ ឡើយទេខណៈដែលគេសង្កេតឃើញមេធាវីដទៃទៀត ខ្លះត្រូវបានសារព័ត៌មានសម្ភាសន៍ ឬចុះផ្សាយពីទេព កោសល្យ និងស្នាដៃព្រមទាំងការផ្សព្វផ្សាយតាមវិទ្យុនិងទូរទស្សន៍ ។ មជ្ឈដ្ឋានខ្លះបាននិយាយថា តើគណៈមេធាវី ឬសមាជិក ក្រុមប្រឹក្សាគណៈមេធាវី ហ៊ានកោះហៅឬព្រមានដូចករណី លោកមេធាវី មាត់ដាចចិត្តហ៊ាន គួយ ធុនណា ដែរឬយ៉ាងណា ? តែយ៉ាងណាក៏ដោយ មេធាវីនៅប្រទេសកម្ពុជាសព្វថ្ងៃមានការយល់ដឹង ផ្នែកច្បាប់ បានច្រើនព្រមទាំងជួយការពារ ប្រជាពលរដ្ឋដែលមានបញ្ហាខាងផ្លូវច្បាប់ ហើយពេលខ្លះពួកគេ មិនយកកម្រៃ ថែមទៀតផង ប្រសិនបើជាអ្នកក្រីក្រ។ នេះចាត់ទុកថា មេធាវីកូនខ្មែរបានចូលរួមជួយ សង្គមជាតិ ។

ខាងក្រោមនេះជាលិខិត ព្រមានរបស់គណៈមេធាវី ដែលគេហទំព័រព័ត៌មានដើមអម្ពិល ដ៏ដូចជា កាសែតដើមអម្ពិល ចុះផ្សាយទាំងស្រុង:

Photo by DAP-News

មេធាវីមាត់ដាច ចិត្តហ៊ានតែម៉ឺងម៉ាត់

Photo by DAP-NEWS

Photo by DAP-News

Viewing all 8042 articles
Browse latest View live




Latest Images