Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all 8042 articles
Browse latest View live

លោកឧត្តម សេនីយ៍ឯក ហ៊ីង ឆន ទទួលមរណភាព

$
0
0

ភ្នំពេញ ៖ លោកឧត្ដម សេនីយ៍ផ្កាយ៣ ហ៊ីង ឆន ទីប្រឹក្សា លោកឧបនាយករដ្ឋមន្រ្តី ស ខេង រដ្ឋមន្រ្តី ក្រសួងមហាផ្ទៃ បានទទួលមរណភាព កាលពីវេលាម៉ោង ១២៖៤៥នាទី ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៣ ដោយរោគាពាធ ក្នុងជន្មាយុជិត៦៨ឆ្នាំ។

សពលោកឧត្ដមសេនីយ៍ ហ៊ីង ឆន ត្រូវបានសាច់ញាតិ និងក្រុមគ្រួសារតម្កល់ ទុករៀបចំធ្វើបុណ្យ តាមប្រពៃណីព្រះពុទ្ធសាសនា ស្ថិតនៅគេហដ្ឋានរបស់សព ដែលមានទីតាំងស្ថិតនៅ ភូមិស្ទឹងកំបត់ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

គួរបញ្ជាក់ថា លោកឧត្ដមសេនីយ៍ ហ៊ីង ឆន ត្រូវបានគេដឹងថា ជាមន្ដ្រីយោធា ជើងចាស់និងបានតស៊ូបម្រើ ប្រទេសជាតិ អស់ជាច្រើនឆ្នាំមកហើយ ។ លោកឧត្តមសេនីយ៍ ហ៊ីង ឆន បានចាប់កំណើត កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ១៩៤៥ នៅភូមិហាន់ជ័យ ឃុំហាន់ជ័យ ស្រុកឆ្លូង ខេត្តក្រចេះ។

 ការបាត់បង់ឧត្ដម សេនីយ៍ ខាងលើនេះ គឺជាការបាត់បង់ធនធានថ្នាក់ដឹកនាំក្នុងជួរនគរបាលជាតិ មួយរូប ដ៏សំខាន់ សម្រាប់ប្រទេសជាតិ៕

Photo by DAP-NEWS


អាគារ ការិយាល័យ សារមន្ទីរ នៃមន្ទីរវប្បធម៌ វិចិត្រសិល្បៈ ខេត្តកំពង់ឆ្នាំង បិទទ្វារជាង៣ឆ្នាំ គ្មាននរណា ហ៊ានចូលធ្វើការ ព្រោះសំណង់ ពុំមានភាពរឹងមាំ

$
0
0

កំពង់ឆ្នាំង៖ អាគារ ការិយាល័យ សារមន្ទីរ នៃមន្ទីរ វប្បធម៌ វិចិត្រសិល្បៈ ខេត្តកំពង់ឆ្នាំង ដែលបាន កសាងឡើងក្នុង អំឡុងឆ្នាំ២០០៨-២០០៩ បច្ចុប្បន្ន មានស្នាមប្រេះ ស្រុតចំកណ្តាល បុស្សបុក និងកោងធ្នឹម ស្លាបខាងស្តាំ និងស្លាបខាងឆ្វេង ធ្វើអោយមជ្ឈដ្ឋាន ប្រជាពលរដ្ឋ ព្រមទាំងមន្ត្រីរាជការ មន្ទីរជំវិញ ខេត្តមួយចំនួន បានរិះគន់ថាអាគារដ៍ ស្រស់ស្អាត ដែលមានតំលៃ រាប់ម៉ឺនដុល្លារ បែរជាត្រូវបិទទ្វារ អស់រយៈពេល ជាង៣ឆ្នាំមកហើយ ។

 ប្រភពបាន បង្ហើបអោយដឹងថា អាគារខាងលើបានមក ពីការដោះដូរ (ដីរដ្ឋ) របស់មន្ទីរ វប្បធម៌ និងវិចិត្រសិល្បៈ ខេត្តកំពង់ឆ្នាំង មួយកន្លែង ស្ថិតនៅជាប់ខាងជើង ទីបញ្ជាការកង រាជអាវុធហត្ថ ខេត្តកំពង់ឆ្នាំង ដែលមានតំលៃខ្ទង់រាប់លាន ដុល្លារ អាមេរិកឯណោះ ។

ប្រភពបន្តថា ការដោះដូរ ទីតាំងដីដើម្បី យកប្រាក់មកកសាង សមិទ្ធិផល របស់មន្ទីរវប្បធម៌ និងវិចិត្រ សិល្បៈខេត្តកំពង់ឆ្នាំង នាខណៈនោះ គេសង្កេតឃើញថា មានការកសាងបានត្រឹមតែអាគារ ការិយាល័យ វប្បធម៌ និងវិចិត្រសិល្បៈ ស្រុកទឹកផុស មួយខ្នងតូច អាគារការិយាល័យ សារមន្ទីរនិង របងនៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត ។

ការរិះគន់ផ្តោតទៅលើការ កេងចំណេញសំភារៈ គ្រប់បែបយ៉ាង ដើម្បី ប្រយោជន៍ផ្ទាល់ខ្លួន  ធ្វើអោយសំណង់ មិនមានស្តង់ដារ និងមិនមានលក្ខណៈ បច្ចេកទេស ពិសេសការដេញថ្លៃក្នុងការសាងសង់ មានភាពពុករលួយផងដែរ  ដែលធ្វើអោយ ប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់ប្រយោជន៍ជាតិ ។

 ទាក់ទិនទៅនឹងការ រិះគន់ខាងលើ ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តកំពង់ឆ្នាំង លោក សុខ ធួក បានប្រាប់អោយ ដឹងថា ការសាងសង់ការិយាល័យ សារមន្ទីរ នៃមន្ទីរវប្បធម៌ និងវិចិត្រ សិល្បៈ ព្រមទាំងដាក់អោយក្រុមហ៊ុន ដេញថ្លៃ ក្នុងការសាងសង់ជាតួនាទី របស់ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ ការសាងសង់របស់ក្រុមហ៊ុន បានកុងត្រា រយៈពេលមួយឆ្នាំ។ ក្រោយការសាងសង់បាន២ឆ្នាំតែប៉ុណ្ណោះ ក៏មានការស្រុតចំ កណ្តាលបុស្សបុក និងកោងធ្នឹម ទាំងសងខាង ។

ប្រធានមន្ទីររូបនេះបាន បន្តអោយដឹងថា ការបិទទ្វារ គឺដោយសារការិយាល័យ សារមន្ទីរមិនមានបុគ្គលិក ហើយក្រសួងមានគំរោង ជួសជុលដោយ បន្ថែមសរសរចំនួន៤ដើម នៅពេលឆាប់ៗ ខាងមុខនេះ ចំពោះខ្ទង់ចំណាយក្នុង ការសាងសង់ និង ការដោះដូរ វាមិនស្ថិតនៅក្នុងកណ្តាប់ដៃរបស់ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តឡើយ ។ មន្ទីរគ្រាន់តែចាំទទួល សមិទ្ធិផលខាងលើ មកប្រើប្រាស់តែប៉ុណ្ណោះ ។

អគ្គនាយកដ្ឋាន រដ្ឋបាល និងហិរញ្ញវត្ថុ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោក ចំរើន វ៉ាន់ថា បានប្រាប់ តាមរយៈទូរស័ព្ទ នៅរសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៣ អោយដឹងថា លោកទើបតែឡើង កាន់តំណែងថ្មី មិនបានដឹងពីការងារ ខាងលើអោយស៊ីជំរៅនោះទេ ពីព្រោះ ការងារត្រូវបានរៀបចំ រួចកន្លងផុត ទៅអស់ហើយ បើចង់ដឹងច្បាស់ សូមសួរទៅប្រធាន នាយកដ្ឋានសំភារៈ បរិក្ខារ នៃក្រសួងវប្បធម៌ និង វិចិត្រ សិល្បៈព្រោះលោកជាអ្នកទទួល ការងារដោយផ្ទាល់ ។

ដើមអម្ពិល មិនអាចទំនាក់ទំនង សូមការអត្ថាធិប្បាយ ណាមួយ ពីលោក ប្រធាននាយកដ្ឋានសំភារៈ បរិក្ខារ នៃក្រសួងវប្បធម៌ និង វិចិត្រ សិល្បៈបាននៅឡើយទេ នារសៀលថ្ងៃទី១១ ខែកុម្ភៈ នេះ ៕

Photo by DAP-NEWS

ចំនួនភ្ញៀវ ទៅកំសាន្ត នៅបឹងយក្សឡោម មានការ ថយចុះ សម្រាប់ចូល ឆ្នាំចិន-វៀតណាម នាឆ្នាំនេះ

$
0
0

រតនគិរី៖ មន្រ្តីជំនាញ និងក្រុមអាជីវករ នៅតំបន់បឹង យក្សឡោម ខេត្តរតនគិរី បានឲ្យដឹងថា ចំនួនភ្ញៀវទេសចរណ៍ ដែលមកកំសាន្ត នៅបឹងយក្សឡោម សម្រាប់ ចូលឆ្នាំចិន-វៀតណាម រយៈពេលបីថ្ងៃ គិតចាប់ពីថ្ងៃ៩ ដល់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៣នេះ មានការថយចុះ បើប្រៀបធៀប រយៈពេលដូចគ្នា កាលពីឆ្នាំមុន។

ជាពិសេស មានបងប្អូន ជនជាតិភាគតិច ដែលបាននាំគ្នា មកកំសាន្ត ដោយហូបចុក ជួបជុំគ្រួសារ យ៉ាងសប្បាយរីករាយយ៉ាងខ្លាំង ។

ស្រីម្នាក់ ដែលរកស៊ីជួល ពោងហែលទឹក ឈ្មោះ ឌី ដឹក អាយុ៣០ឆ្នាំ បានឲ្យដឹងថា សម្រាប់ចូលឆ្នាំចិន និងវៀតណាម នាឆ្នាំនេះ មានភ្ញៀវទេសចរណ៍ មកកំសាន្ត មានចំនួនតិច ជាងឆ្នាំមុន ប៉ុន្តែអ្នកស្រីមិនដឹង មូលហេតុនោះទេ។

អ្នកស្រីបានបន្តថា សម្រាប់ពោង ហែលទឹកអ្នកស្រី ជួលក្នុងតម្លៃ៣០០០រៀល ហើយមួយថ្ងៃ អាចរកបានប្រាក់ ចំនួនប្រហែល៧០០០០រៀល។ អធិការនគរបាល ក្រុងបានលុង បានឲ្យដឹងថា សម្រាប់សភាពការណ៍ សន្តិសុខ មានភាពល្អប្រសើរ គ្រាន់តែមានអំពើហិង្សា បន្តិបន្តួចនៅក្នុងគ្រួសារ ដោយសារ តែភាពស្រវឹង ។ ដោយឡែក មានក្រុមក្មេងស្ទាវ នាំគ្នាជិះម៉ូតូឆាបគ្នា ចុះឡើងនោះ កម្លាំងសមត្ថកិច្ចរបស់លោក បានទប់ស្កាត់ យ៉ាងល្អ។

ប្រធានមន្ទីរទេសចរណ៍ ខេត្តរតនគិរី លោក ង៉ែត ពិទូ បានថ្លែងឲ្យដឹងថា សម្រាប់តម្លៃ ម្ហូបអាហារ និងផ្ទះសំណាក់ មិនមានការ ឡើងថ្លៃនោះឡើយ ហើយក្រុមការងារ របស់លោក បានធ្វើការទប់ស្កាត់ រឿងនេះ បានយ៉ាងល្អ៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

កងរាជអាវុធហត្ថ ស្ទោង សហការ ជាមួយផ្នែក រដ្ឋបាលព្រៃឈើ ស្ទោង បង្រ្កាបរថយន្ត ដឹកសត្វព្រៃ ចំនួន១៣០ក្បាល

$
0
0

កំពង់ធំ ៖ រថយន្តក្រុង ដឹកអ្នកដំណើរ របស់ក្រុមហ៊ុន សុខាកុមារទេព អ៊ិចប្រេស ដឹកអ្នកដំណើរ ត្រូវបានសមត្ថកិច្ច កងរាជអាវុធហត្ថ ស្រុកស្ទោង សហការ ជាមួយ សមត្ថកិច្ចផ្នែក រដ្ឋបាលព្រៃឈើស្ទោង ចាប់ឃាត់ ដោយសារតែនៅក្នុង រថយន្តបានលួច ដឹកសត្វព្រៃ ដោយខុសច្បាប់ កាលពីព្រឹកថ្ងៃទី១១ ខែកុម្ភះ ឆ្នាំ២០១៣ នៅវេលាម៉ោង ៩៖៣០នាទី ។

ការបើកយុទ្ធនាការ បង្រ្កាបរថយន្តក្រុង ដឹកអ្នកដំណើរនេះ ត្រូវបានដឹក នាំកម្លាំងបង្រ្កាប ដោយលោកវរៈសេនីយ៍ឯក ឃុន ប៊ុនហូ មេបញ្ជាការ កងរាជអាវុធហត្ថ ស្រុកស្ទោង និងលោក តុង យី នាយផ្នែក រដ្ឋបាល ព្រៃឈើស្ទោង បង្រ្កាបនៅមុខ ទីបញ្ជាការកងរាជ អាវុធហត្ថស្រុកស្ទោង ស្ថិតនៅក្នុងឃុំ កំពង់ចិនជើង ស្រុកស្ទោង ខេត្តកំពង់ធំ ។ 

សមត្ថកិច្ចបានឲ្យដឹងថា អ្នកបើករថយន្ត ត្រូវបានគេស្គាល់ឈ្មោះ ហៀង ចាន់ធា អាយុ ២៧ឆ្នាំ រស់នៅសង្កាត់កោះជុំ ក្រុងសំពៅមាស ខេត្តពោធិ៍សាត់ ចំណែកម្ចាស់សត្វព្រៃ ឈ្មោះ ជឹម សុភា អាយុ ២៤ រស់នៅភូមិសំរោង ឃុំអន្លង់សំណរ ស្រុកជីក្រែង ខេត្តសៀមរាប ។

ចំណែក សត្វព្រៃជាសត្វ ប្រភេទ អណ្តើក ព្រៃ ចំនួន ១៣០ក្បាល ត្រូវបានសមត្ថកិច្ច កងរាជអាវុធហត្ថ ប្រគល់ឲ្យលោក ហាក់ សុធី នាយសង្កាត់ រដ្ឋបាល ព្រៃឈើស្ទោង ចំណែក ជនសង្ស័យ ត្រូវបានកសាងសំណុំរឿង បញ្ជូនទៅតុលាការ ។

លោក វរៈសេនីយ៍ឯក ឃុន ប៊ុនហូ បានឲ្យ ដឹងថា មុនឈានដល់ការបង្រ្កាប រថយន្តក្រុងដឹកអ្នកដំណើរ របស់ក្រុមហ៊ុន កុមាទេព អ៊ិចប្រេស ដែលបាន ដឹកអ្នកដំណើរខាងលើនេះ លោកបានទទួលពត៌មាន ពីបណ្តាញ កងរាជអាវុធហត្ថថា មានរថយន្តក្រុង មួយគ្រឿង សង្ស័យដឹក វត្ថុខុសច្បាប់ ទើបបានជាលោក បានសុំយោបល់លោក ឧត្តមសេនីយ៍ត្រី ហង្ស ថុល មេបញ្ជាការអាវុធហត្ថ ខេត្តកំពង់ធំ និងមានការ ឯកភាព ពីលោក ព្រះរាជអាជ្ញា ខេត្តកំពង់ធំ និងមានសហការ ជាមួយ និងលោក តុង យី នាយផ្នែករដ្ឋបាលព្រៃឈើស្ទោង ស្ទាក់ឃាត់រថយន្ត សង្ស័យតែម្តង។

ក្រោយពីសមត្ថកិច្ច ធ្វើការឆែកឆេរ ក៏បានប្រទះឃើញ មានសត្វអណ្តើក ចំនួន ៦ កេស ដែលត្រូវបានគេរុំស្គត់ដាក់ នៅក្នុងកេសប្រដាស់ បិទជិត សមត្ថកិច្ចក៏បានហែក កេសក៏ប្រទះឃើញ មានសត្វអណ្តើកព្រៃចំនួន ១៣០ ក្បាល ។

ទិដ្ឋភាពខណៈពេលដែល ឃាត់រថយន្តក្រុងនេះ បានបង្ហាញឲ្យភ្ញៀវទេសចរណ៍ អន្តរជាតិ ដែលនៅ លើរថយន្តបានកោតសរសើរ ដល់សមត្ថកិច្ច ដែលបានអនុវត្ត បង្រ្កាបបទល្មើសសត្វព្រៃ ដែលជាសត្វត្រូវបាន ហាមឃាត់ពីរាជរដ្ឋាភិបាល  និងជាសត្វអភិរក្ស ដែលមិនគួរយកមិនលក់ដូរនោះទេ៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

សិក្ខាសាលា ស្តីពីកម្មវិធីអប់រំ សុខភាពទារក ដោយឥតគិតថ្លៃ

$
0
0

ភ្នំពេញ៖ មន្ទីរពេទ្យ រ៉ូយ៉ាល់រតនៈ នឹងរៀបចំសិក្ខាសាលា ស្តីពីការអប់រំ សុខភាពទារក នៅថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ២០១៣ ខាងមុខនេះ ដើម្បី ផ្តល់ជូនដល់មាតាបិតានានា ទទួលបាននូវ ចំណេះដឹង ពីរបៀបបីបាច់ ថែរក្សាកូន ឱ្យមានសុខភាពល្អ តាំងពីមិនទាន់កើត រហូតដល់កើតរួច ។

កម្មវិធីនេះនឹងចាប់ផ្តើម ពីវេលាម៉ោង ៨:៣០នាទីព្រឹក ដល់ម៉ោង ១១:០០នាទី ថ្ងៃត្រង់ នៅសាលប្រជុំ១ នៃមន្ទីរពេទ្យរ៉ូយ៉ាល់រតនៈផ្ទាល់ ដោយមានការ អត្ថាធិប្បាយ ពីវេជ្ជបណ្ឌិត ជំនាញផ្នែកកុមារ ដែលមានបទពិសោធន៍ ច្រើនឆ្នាំ និងប្រកបដោយ វិជ្ជាជីវខ្ពស់។

ដូច្នេះ សូមមាតា បិតា និងអាណាព្យាបាលទារកទាំងអស់ ទំនាក់ទំនង កក់កន្លែងអង្គុយ ដោយឥតគិតថ្លៃ ទុកជាមុន តាមរយៈទូរស័ព្ទ ០៨៧ ៧៧៧ ៥៥៧ / ០១២ ២៦ ៨៤ ៨០ / ០២៣ ៩៩១ ០០០ ព្រោះកន្លែងអង្គុយ មានកំណត់ ៕

www.dap-news.com

មានករណី រាលកៃ កាំភ្លើង នៅទឹកថ្លា របួសធ្ងន់ បុរសម្នាក់

$
0
0

ភ្នំពេញៈ ករណីផ្ទុះអាវុធមួយ បានកើតឡើង នៅភូមិទឹកថ្លា ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានី ភ្នំពេញ កាលពីវេលាម៉ោង ៥និង១០នាទី ល្ងាច ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៣(ម្សិលម៉ិញ) នេះ បណ្តាលឱ្យ បុរសម្នាក់ រងរបួសជាទម្ងន់ ហើយត្រូវបាន គេបញ្ជូន ទៅមន្ទីរពេទ្យ ភ្លាមៗ ។

បុរស ដែលរងរបួស ដោយកាំភ្លើងខ្លួនឯង រាលកៃនេះ មានឈ្មោះ ប៉ិច យូហេង អាយុ២៩ឆ្នាំ ជាមន្រ្តី អង្គរក្ស នៅរាជធានីភ្នំពេញ ត្រូវរបួស ធ្លាយភ្លៅខាងឆ្វេង និងត្រូវបានគេដឹកបញ្ជូន ទៅសង្រ្គោះបន្ទាន់ នៅមន្ទីរពេទ្យ កាល់ម៉ែត។

យោងតាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុ បានឱ្យដឹងថា មុននឹងមាន ស្នូរកាំភ្លើងផ្ទុះនេះ គេឃើញ ជនរងគ្រោះ បានយកកាំភ្លើងខ្លី របស់ខ្លួន មកដុះលាងសម្អាត តែទំនងជា ខ្វះជំនាញបច្ចេកទេស ទើបបណ្តាលឱ្យ កាំភ្លើង របស់ខ្លួន រាលកៃ ត្រូវចំភ្លៅ ខាងឆ្វេង បៀមគ្រាប់ជាប់ តែម្តង ។

ចម្លាក់ព្រែកកាំពី បង្ហាញចម្លាក់ពីឈើ យ៉ាងល្អប្រណីត សម្រាប់គេហដ្ឋាន ដ៏ឧត្តមរបស់លោកអ្នក

$
0
0

- នាំមកជូនត្រីនាគប្រវែង  ១ម៉ែត្រ ២តឹក  មួយគូតម្លៃត្រឹមតែ ៣០០ដុល្លារ

ភ្នំពេញៈ ចម្លាក់ព្រែកកាំពី ជាប្រភពចម្លាក់ ដែល ធ្វើចេញពីឈើនាងនួន ជារូបសត្វផ្សេងៗ យ៉ាងល្អប្រណីត សាកសម បំផុតសម្រាប់គេហដ្ឋាន ឬដាក់តាំងនៅក្នុងបន្ទប់ធ្វើការ បន្ទប់ទទួលភ្ញៀវជាដើម។

ចម្លាក់ចេញពីឈើដ៏ប្រណីតនេះ រួមមានដូចជា សត្វត្រី សេះ សត្វផ្សោត ហើយក៏មានឆ្លាក់ជាផ្លែត្រប់ ផ្លែល្ពៅ និងផ្កាឈូកផងដែរ។ ចម្លាក់ទាំងអស់នេះ មានក្បូរក្បាច់រចនាប្រកបដោយការអត់ធ្មត់ និងប៉ិនប្រសប់ របស់កូនខ្មែរ នៅក្នុងឃុំព្រែកកាំពី  ស្រុកក្រគរ ខេត្តក្រចេះ ពោលគឺនៅតំបន់រមណីយដ្ឋាន អន្លង់ផ្សោតតែម្តង។ អ្វីដែលកាន់តែពិសេសនោះ ចម្លាក់ព្រែកកាំពី បាននាំយកចម្លាក់ត្រីប្រវែង ១,២ម៉ែត្រ តម្លៃត្រឹមតែ៣០០ដុល្លារ ប៉ុន្តសម្រាប់អ្នកទូរស័ព្ទមកដំបូងគេ នឹងបញ្ចុះតម្លៃ១០ដុល្លារបន្ថែមទៀត។

តែនៅពេលនេះ ផលិតចម្លាក់ទាំងអស់នេះ លោកអ្នកមិនចាំបាច់ចំណាយពេលវេលាជិះរថយន្ត ទៅខេត្តក្រចេះ លើចម្ងាយ ផ្លូវ ដ៏វែងឆ្ងាយ ដើម្បីរកជាវផលិតផលចម្លាក់ទាំងអស់នេះឡើយ។ ប្រសិនបើលោកអ្នកចង់បានផលិតផលចម្លាក់ ដ៏ល្អប្រណីត សម្រាប់គេហដ្ឋានដ៏ឧត្តមរបស់លោកអ្នក ក៏ដូចជាគាំទ្រដល់ស្នាដៃ ដ៏ប៉ិនប្រសប់របស់កូនខ្មែរនោះ សូមទាក់ទងទូរស័ព្ទលេខ ០៨៨ ៨៨៤ ៨៨៤ ០-០៧០ ៧២៦ ៧២៦ យើងខ្ញុំនឹងយកជូនលោកអ្នកភ្លាម ជាមួយនិងតម្លៃសមរម្យ៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

ក្រុមប្រឆាំងៈ អាស្សាដបាត់បង់ ឱកាសដោយមិន ឆ្លើយតបចំពោះ សំណើធ្វើកិច្ចចរចា

$
0
0

ដាម៉ាសៈ ប្រធានក្រុមប្រឆាំងប្រចាំនៅប្រទេសស៊ីរី លោក Moaz al-khatib បាននិយាយកាលពីយប់ថ្ងៃអាទិត្យ ទី ១០ ខែកុម្ភៈ ឆ្នាំ២០១៣កន្លងទៅថា រដ្ឋាភិបាលរបស់លោកប្រធានាធិបតី បាស្សាអាល់អាស្សាដ កំពុងបាត់បង់ ឱកាសដ៏កម្រ ដោយពុំបានឆ្លើយតប ចំពោះសំណើធ្វើកិច្ចចរចារបស់លោកក្នុងពេលថ្មីៗនេះ។

យោងតាមទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចុះថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៣កន្លងទៅ បានឲ្យដឹងថា លោក Al-kha tib បានបង្ហោះតាមប្រព័ន្ធទំនាក់ទំនងសង្គម Facebook លោក Al-Khatib បាននិយាយថា មេដឹកនាំរដ្ឋាភិបាល បានឆ្លើយតបសារដោយភាពអវិជ្ចមានយ៉ាងខ្លាំង ទៅកាន់ភាគីទាំងក្នុង និងក្រៅប្រទេស ព្រមទាំងបានបោះបង់ឱកាសដ៏កម្រមួយនេះ។

គួរបញ្ជាក់ថា កាលពីសប្តាហ៍មុន លោក Al-Khatib បានចេញសេចក្តីប្រកាសដ៏ភ្ញាក់ផ្អើលមួយនូវការទទួលយក និងត្រៀមខ្លួនជាស្រេចក្នុងការអង្គុយរួមតុជាមួយអ្នកតំណាងរបស់រដ្ឋាភិបាលស៊ីរី ក្នុងការធ្វើកិច្ចចរចា ដោយដាក់ លក្ខខណ្ឌមួយគឺ ការស្នើសុំដោះលែងមនុស្ស ១៦០ពាន់នាក់ដែលបានជាប់ឃុំឃាំងក្នុងពន្ធធនាគារ។ ជាមួយគ្នានេះដែរ លោកបានទាមទារធ្វើកិច្ចចរចាជាមួយអនុប្រធានាធិបតីស៊ីរី លោកFaroug Al-sharaa ដែល ជាអ្នកដំណាងឲ្យរដ្ឋាភិបាល។

ការពិតទៅមេដឹកនាំរដ្ឋាភិបាលពុំទាន់ឆ្លើយតបតាមការផ្តួចផ្តើមគំនិតនៅឡើយ ប៉ុន្តែអ្នកវិភាគ និងមន្ត្រីមួយចំនួន បាននិយាយថា កិច្ចចរចានេះ មិនគួរមានការដាក់លក្ខខណ្ឌមុននោះទេ។ ជាមួយគ្នានេះដែរ លោក Al-Khatib បាននិយាយថា លោកបានអំពាវនាវរកកិច្ចចរចា ព្រមទាំងបានចោទប្រកាន់រដ្ឋាភិបាលថា កំពុងព្យាយាមពន្យារ ពេលវេលាទៅលើកិច្ចចរចា ដែលឥតប្រយោជន៍។

ដោយឡែកដំណាងរដ្ឋមន្ត្រីការបរទេសស៊ីរី លោក Miqdad បាននិយាយថា កិច្ចចរចាទាក់ទងនឹងការបញ្ចប់វិបត្តិត្រូវតែធ្វើឡើងក្នុងប្រទេសស៊ីរី ហើយដឹកនាំដោយជនជាតិស៊ីរី ផ្ទាល់តែម្តង។ លោកបានសង្កត់ធ្ងន់ថា គោល ការណ៍សំខាន់សម្រាប់កិច្ចចរចាត្រូវអាស្រ័យទៅលើ កម្មវិធីគោលនយោបាយសមាហរណកម្ម ដែលទើបតែរៀបរៀងឡើងដោយលោក អាស្សាដ នាពេលថ្មីៗនេះ៕

Photo by DAP-NEWS

លោក Moaz al-khatib


ក្រុមការងារ ថ្នាក់កណ្តាល CPP ដឹកនាំ ក្រុមគ្រូពេទ្យ ខ្មែរឥស្លាម ចុះពិនិត្យ ជំងឺជូន ប្រជាពលរដ្ឋ នៅតំបន់ក្តុល

$
0
0

កំពង់ឆ្នាំងៈ ក្រុមការងារ ថ្នាក់កណ្តាល គណបក្សប្រជាជន (CPP) ជាច្រើននាក់ រួមជាមួយ មន្រ្តីមូលដ្ឋាន និងយុវជនស្ម័គ្រចិត្ត សម្តេចតេជោ មួយចំនួនដែរនោះ កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៣ កន្លងទៅ បានដឹកនាំ ក្រុមគ្រូពេទ្យខ្មែរឥស្លាម ចុះពិនិត្យជំងឺ ជូនបងប្អូនប្រជាពលរដ្ឋ នៅភូមិចំនួន៦ ក្នុងឃុំក្រាំងស្គារ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។

យុទ្ធនាការនេះ ដឹកនាំដោយ មន្រ្តីចម្រុះ រួមមាន លោក ម៉ាត់ ម៉ូត ក្រុមប្រឹក្សាខេត្ត, លោក សុះ មុះសិន រដ្ឋលេខាធិការ ក្រសួង ធម្មការ និងសាសនា, លោក ស្លូត សំបូរ អនុរដ្ឋលេខាធិការ ក្រសួង សាធារណការ និង ដឹកជញ្ជូន និង លោក សាន់ សាប់អ៊ី អនុរដ្ឋលេខាធិការ ក្រសួង សុខាភិបាល ។

លោក ម៉ាត់ ម៉ូត បានជំរុញឱ្យ បងប្អូនប្រជាពលរដ្ឋក្រីក្រ ដែលមានជំងឺ ហើយគ្មានលទ្ធភាព ទៅព្យាបាល នៅមន្ទីរពេទ្យ រាយការណ៍ មកក្រុមការងា ដើម្បីក្រុមការងារCPP រកមធ្យោបាយ បញ្ជូនពួកគាត់ ទៅមន្ទីរពេទ្យ និង ជួយសង្រ្គោះ ឱ្យបានទាន់ពេលវេលា ។ លោកក៏ បានសំណូមពរ ទៅដល់បងប្អូនប្រជាពលរដ្ឋ ឱ្យបន្តគាំទ្របេក្ខភាព សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី សម្រាប់ អាណត្តិទី៥ និងអាណត្តិក្រោយៗទៀត ។

លោក ស្លូត សំបូរ បានកោតសរសើរដល់ សមាគមគ្រូពេទ្យឥស្លាម កម្ពុជា ដែលបានសហការជាមួយ ក្រុមការងារថ្នាក់កណ្តាលCPP ក្នុងការ យកចិត្តទុកដាក់ អំពីសុខមាលភាព របស់ប្រជាពលរដ្ឋ នៅតំបន់ក្តុលនេះ។

សូមបញ្ជាក់ថា ក្នុងយុទ្ធនាការលើកនេះ ក្រុមគ្រូពេទ្យពិនិត្យជំងឺជូនប្រជាពលរដ្ឋ បានចំនួន៦៧៥នាក់ ក្នុង០៦ភូមិ នៅតំបន់ក្តុល ឃុំក្រាំងស្គារ នៅក្នុងវិហារអ៊ីស្លាម ភូមិដំណាក់ខ្លុង លើជំងឺទូទៅ ៣៦០នាក់ ជំងឺភ្នែក ១១៥នាក់ ជំងឺរោគស្ត្រី ៨៣ នាក់ ជំងឺកុមារ ៧០នាក់ ជំងឺមាត់-ធ្មេញ ៤០នាក់ ផងដែរ ៕

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

ថៃ និង អាមេរិក ធ្វើសមយុទ្ធយោធា Cobra Gold 2013

$
0
0

បាងកកៈ ការធ្វើសមយុទ្ធយោធាអន្តរជាតិប្រចាំឆ្នាំ រវាងកងទ័ពថៃ និងសហរដ្ឋអាមេរិក ដែលជាសម្ព័ន្ធដ៏ស្អិតល្មួត មានឈ្មោះថា Cobra Gold 2013 បានចាប់ផ្តើមប្រតិបត្តិការក្នុងប្រទេសថៃកាលពីថ្ងៃចន្ទ ទី១១ ខែកុម្ភៈ ឆ្នាំ ២០១៣កន្លងទៅនេះ ដោយមានការចូលរួមពីសំណាក់កងកម្លាំងយោធាប្រមាណជា ១៣ពាន់នាក់ ដែលមកពី សហរដ្ឋអាមេរិក និងថៃ ដែលជាប្រទេសម្ចាស់ផ្ទះ រួមទាំងបណ្តាប្រទេសនៅអាស៊ីផ្សេងទៀត។

យោងតាមទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចុះថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៣ បានឲ្យដឹងថា តំណាងមេបញ្ជាការជាន់ ខ្ពស់ប្រចាំប្រទេសថៃ លោក Yuthana Fakpon-ngarm រួមជាមួយឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំប្រទេស ថៃ លោក Kristie Kenney បានធ្វើជាអធិបតីបើកកម្មវិធី នៃការធ្វើសមយុទ្ធយោធាប្រចាំឆ្នាំ ក្នុងទីក្រុង ឈៀងមៃ ដែលស្ថិតនៅភាគខាងជើងប្រទេសថៃ។

ការធ្វើសមយុទ្ធយោធាអន្តរជាតិនេះ ជាការធ្វើសមយុទ្ធមួយដែលមានទ្រង់ទ្រាយធំជាងគេ ក្នុងតំបន់អាស៊ីប៉ាស៊ីភិច ដែលត្រូវបានរៀបចំឡើងក្នុងខេត្តភាគខាងជើង មានដូចជា ខេត្ត Pitsanulok និងខេត្ត Chantaburi។ គួរបញ្ជាក់ ថា សមយុទ្ធយោធា Cobra Gold 2013 នឹងត្រូវបានរៀបចំឡើងក្នុងបណ្តាខេត្តនានាក្នុងប្រទេសថៃ ចាប់ពីថ្ងៃ ចន្ទ ទី១១ រហូតដល់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៣ខាងមុខ។

កងកម្លាំងយោធាជើងគោកជើងទឹក និងអាកាស មានមកពីប្រទេស សិង្ហបុរី ឥណ្ឌូនេស៊ី ម៉ាលេស៊ី កូរ៉េខាងត្បូង ជប៉ុន សហរដ្ឋអាមេរិក និងប្រទេស ថៃ បានចូលរួមក្នុងកម្មវិធីហ្វឹកហ្វឺនផ្សេងៗគ្នា ក្នុងអំឡុងនៃការធ្វើសមយុទ្ធ ប្រចាំឆ្នាំលើកទី៣២៕

Photo by DAP-NEWS

ជីករណ្ដៅដី ធ្វើអាជីវកម្ម នៅតំបន់ មាត់បឹងទន្លេសាប បំពានច្បាប់អនុញ្ញាត ជំនាញធ្វើមិនដឹង

$
0
0

សៀមរាប : នៅតំបន់មួយចំនួន នៃមាត់បឹងទន្លេសាប និងទីតាំងមួយចំនួនទៀត នៅខេត្តសៀមរាប ត្រូវបានក្រុមឈ្មួញធ្វើអាជីវកម្ម ជីករណ្ដៅកាយយកអាចម៍ដី (ដឹកដីលក់) បានជីកកកាយធ្វើអាជីវកម្មនៃរណ្ដៅដី មានទំហំធំជាង និងជ្រៅជាងច្បាប់អនុញ្ញាត តែអង្គភាព និងមន្ទីរ ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធ ហាក់មិនបានដឹងឮ និងយកចិត្តទុកដាក់ ក្នុងការពិនិត្យ ចាត់វិធានការទាន់ពេលវេលា ទើបធ្វើឲ្យមន្ត្រីសាលាខេត្ត ធ្វើការចុះត្រួតពិនិត្យ រួចធ្វើសេចក្ដីរាយការណ៍ ជូនថ្នាក់ដឹកនាំខេត្ត ដើម្បីពិនិត្យ និងសម្រេចចំពោះករណីទាំងនេះ។

សូមបញ្ជាក់ថា បើតាមប្រសាសន៍ របស់មន្ត្រីសាលាខេត្តសៀមរាប គឺ លោក គិម វណ្ណៈ នាយកទីចាត់ការអន្តរវិស័យ កាលពីរសៀលថ្ងៃទី១២ ខែកុម្ភះ ឆ្នាំ២០១៣នេះ ថា បើតាមលិខិតអនុញ្ញាតិ គឺរណ្ដៅដី ដែលត្រូវជីកកកាយយកអាចម៍ដីធ្វើអាជីវកម្ម គឺ ត្រូវមានទំហំ បណ្ដោយ៣០ម៉ែត្រ ទទឹង២០ម៉ែត្រ និងជម្រៅអតិបរមាត្រឹមតែ ៥ម៉ែត្រ។ តែការពិនិត្យ និងការចុះវាស់វែងជាក់ស្ដែង ឃើញរណ្ដៅដីខ្លះដែលកំពុងជីក និងរណ្ដៅដីចាស់ មានបណ្ដោយជាង៥០ម៉ែត្រ ទទឹងរហូតដល់៥០ម៉ែត្រ ជម្រៅ ៧ម៉ែត្រ ឬ អាចជ្រៅជាងនេះក៏មាន។ ហើយរណ្ដៅខ្លះទៀតបានជីកជិតៗគ្នា រួចគេជីកទម្លាយរហូតមានប្រវែងប្រមាណជា ១០០ម៉ែត្រ និងជម្រៅជ្រៅលើកការកំណត់ នៃច្បាប់អនុញ្ញាតិ។

ក្រៅពីនោះ យើងបានទៅដល់កន្លែង ដែលកំពុងនិងបានជីករណ្ដៅយកអាចម៍ដី ដែលនៅជាប់តំបន់ព្រៃលិចទឹក នៃមាត់បឹងទន្លេសាបផងដែរ ដូចជា នៅភូមិ... សង្កាត់ ស្វាយដង្គំ ក្រុងសៀមរាប ដែលមានចម្ងាយប្រមាណជា ៥គីឡូម៉ែត្រពីក្រុង និងមានចម្ងាយប្រមាណជា ៣-៤គីឡូម៉ែត្រ ពីតំបន់ភ្នំក្រោម (ដែលនៅពេលរសៀលនោះ យើងបានឃើញប្រភេទសត្វស្លាប់យ៉ាងច្រើន នៃតំបន់ដីសើម កំពុងហោះហើរ និងចុះរកចំណី)។

ការជីករណ្ដៅដី ធ្វើអាជីវកម្មលក់អាចម៍ដីទាំងនេះ ជាទូទៅមានការប៉ះពាល់ដល់ សណ្ដាប់ធ្នាប់ ដឹកធ្ងន់ខូចផ្លូវ ថ្នល់ ចរាចរគ្មានសណ្ដាប់ធ្នាប់ ដោយបើកបរក្នុង ល្បឿនលឿន និងរថយន្ដខ្លះពេលដឹកដីមិនបានគ្រប់ ដឹកលើសចំណុះ ជ្រុះកំពប់តាមផ្លូវសាធារណ: និងហើយជាទូទៅពួកគេ បានបើករថយន្ដប្រជែង ជើងគ្នាឲ្យ បានច្រើនជើង ដែលអ្នកសៀមរាប មានការព្រួយបារម្ភ ក្រែងមានគ្រោះថ្នាក់ចរាចរ ពិសេសចំពោះកុមារៗផងដែរ។

សូមរំលឹកថា ការពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៣កន្លងទៅ លោក ស៊ូ ភិរិន្ទ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប នៅឯកិច្ចប្រជុំរបស់សាលាខេត្ត ថា បច្ចុប្បន្ននៅ ខេត្តសៀមរាប មានការអភិវឌ្ឍន៍យ៉ាងច្រើន តម្រូវការផ្នែកហេដ្ឋារចនាសម្ព័ន្ធ និងសំណង់ផ្សេងៗ កាន់តែច្រើន ដែលនាំឲ្យមានការធ្វើអាជីវកម្មដឹកជញ្ជូនដីស ថ្ម ខ្សាច់ យកទៅប្រើប្រាស់ក៏ច្រើនផងដែរ។ ក្នុងការធ្វើអាជីវកម្ម និងដឹកជញ្ជូនដី បានធ្វើឲ្យមានបញ្ហាដល់បរិស្ថាន សណ្ដាប់ធ្នាប់ និងសោភ័ណភាពទីប្រជុំជន ពិសេសនៅក្រុង សៀមរាប ដូចជាខូចផ្លូវថ្នល់ ការស្ទះចរាចរ មានដីហុយក្នុងក្រុង កត្តាទាំងនេះនាំឲ្យមានការរិះគន់ ពីសំណាក់ភ្ញៀវទេសចរជាតិ អន្តរជាតិ និងប្រព័ន្ធផ្សព្វផ្សាយ ព័ត៌មានក្នុងស្រុកមួយចំនួន។ ហេតុនេះទើបអាជ្ញាធរខេត្ត បានប្រជុំពិភាក្សា លើការធ្វើអាជីវកម្ម និងដឹកជញ្ជូនអាចម៍ដី នៅក្នុងខេត្តសៀមរាប។

លោកអភិបាលខេត្ត បានស្នើរឲ្យលោក គិម វណ្ណ: នាយកទីចាក់ការអន្តរវិស័យ រាយការណ៍ និងបន្តចុះពិនិត្យ លើអាជីវកម្មជីករណ្ដៅដី និងការដឹកជញ្ជូនអាចម៍ដី នៅក្រុងសៀមរាប។ ហើយកាលពីថ្ងៃទី១៤ មករា ២០១៣ ក្រុមការងារសាលាខេត្ត បានចុះពិនិត្យមើលទីតាំង ធ្វើអាជីវកម្មជីករណ្ដៅកកាយយកអាចម៍ ចំនួន៨កន្លែង នៅក្នុងខេត្តសៀមរាប ក្នុងនោះ នៅក្រុងសៀមរាប ចំនួន ៧កន្លែង និងស្រុកប្រាសាទបាគង ចំនួន ១កន្លែង។ ហើយការធ្វើអាជីវកម្មទាំងនេះ មានការអនុញ្ញាត ពីមន្ទីរ ឧស្សាហកម្មរ៉ែ និងថាមពលខេត្ត តាមរយ:លោកមេភូមិ មេឃុំ ចៅសង្កាត់ លោកអភិបាលក្រុង ស្រុក។ ដែលក្នុងលិខិតអនុញ្ញាតរបស់មន្ទីរ ឲ្យជីកកាយដីក្នុងទំហំ ២០ម៉ែត្រx ៣០ម៉ែត្រ ជម្រៅមិនលើសពី៥ម៉ែត្រ ក្នុងរយ:ពេល៥ខែ ប៉ុន្តែការពិនិត្យជាក់ស្ដែង គឺទីតាំងនីមួយៗ មានទំហំលើសពីការអនុញ្ញាត ពីមន្ទីរឧស្សាហកម្ម រ៉ែ និងថាមពលខេត្ត។ ហើយការដឹកដី ឃើញថាមិនមានការគ្រប់ត្រឹមត្រូវ បណ្ដាលឲ្យមានការធ្លាក់ដី តាមទ្រូងផ្លូវ ថ្នល់ និងបណ្ដាលឲ្យស្ទះចរាចរនៅកន្លែង មួយចំនួន ទៀតផង។

នៅក្នុងកិច្ចប្រជុំកន្លងទៅ លោកអភិបាលខេត្ត បានដូកសរុប និងផ្ដល់អនុសាសន៍ ថា ចំពោះ ការធ្វើអាជីវកម្មជីកអាចម៍ដី និងការដឹកជញ្ជូននៅខេត្តសៀមរាប មាន បញ្ហាចំនួន៣ គឺ ការធ្វើឲ្យខូចផ្លូវថ្នល់នៅពេលដឹកជញ្ជូនដី ទីពីរខូចសណ្ដាប់ធ្នាប់សាធារណ: ការស្ទះចរាចរណ៍ ការបើករថយន្ដក្នុងល្បឿនលឿន ធ្វើឲ្យមានគ្រោះ ថ្នាក់ចរាចរណ៍។ បញ្ហាបរិស្ថាន ធ្លាក់ដីលើផ្លូវថ្នល់ បណ្ដាលឲ្យមានដីហុយ។ លោកអភិបាល បានលើកឡើងនូវវិធានការ សំដៅធ្វើឲ្យមានសណ្ដាប់ធ្នាប់ល្អ សោភ័ណភាព អនាម័យល្អ ក្នុងក្រុង និងខេត្តសៀមរាប ត្រូវ រាល់ការធ្វើអាជីវកម្មជីកអាចម៍ដី និងដឹកជញ្ជូនដី ត្រូវមានលិខិតអនុញ្ញាត ពីអភិបាលខេត្ត ឬ ក្រសួង ពាក់ព័ន្ធ តាមរយ:មេភូមិ មេឃុំ ចៅសង្កាត់ អភិបាលក្រុង ស្រុក និងមន្ទីរជំនាញ។ ហើយអភិបាលរងខេត្ត ទទួលបន្ទក់ នាយកទីចាត់ការអន្តរវិស័យ សាលាខេត្ត និង លោកប្រធាន មន្ទីរជំនាញ ត្រូវពិភាក្សាគ្នាអំពីការកំណត់ទីកន្លែងជីកដី កំណត់ទម្ងន់ដឹកជញ្ជូន កំណត់ផ្លូវត្រូវដឹកជញ្ជូន កំណត់ពេលវេលា និងគ្រប់គ្រងការ ដឹកជញ្ជូនឲ្យបានត្រឹមត្រូវ។

ទោះបីជាយ៉ាងណា ក៏នៅតែមានការរិះគន់ចំពោះជាអន្លើរៗ ចំពោះការធ្វើអាជីវកម្មជីករណ្ដៅយកអាចម៍ដី និងការដឹកជញ្ជូនដីធ្វើអាជីវកម្ម រហូតមកដល់ពេលនេះ នៅតែមានការធ្វើអាជីវកម្ម និងការដឹកជញ្ជូនដីល្មើសច្បាប់អនុញ្ញាត និងប៉ះពាល់ដល់សណ្ដាប់ធ្នាប់ល្អ សោភ័ណភាព អនាម័យល្អ ក្នុងក្រុង និងខេត្តសៀមរាប នៅ ឡើយ។ តែមន្ទីរ អង្គភាព និងមន្ត្រីជំនាញពាក់ព័ន្ធ ហាក់មិនទាន់បានចុះពិនិត្យ ពង្រឹងការអនុវត្តតាមលិខិត បទដ្ឋាន ច្បាប់នៅឡើយ។ ទើបតែពេលនេះ ទើបអាជ្ញាធរ ខេត្ត បានចុះពិនិត្យ និងឈានទៅរកការពង្រឹងការអនុវត្តច្បាប់ លិខិត បទដ្ឋាន៕

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

បេឡារុស្ស នឹងបើករោងកច្រ ដំឡើងត្រាក់ទ័រ នៅកម្ពុជា ក្នុងឆ្នាំនេះ

$
0
0

ភ្នំពេញ៖ប្រទេសបេឡារុស្ស គ្រោងនឹងបើករោងចក្រដំឡើង ត្រាក់ទ័រនៅកម្ពុជា នៅចុងឆ្នាំ២០១៣ ខាងមុខនេះ ដើម្បីផលិតត្រាក់ទ័រផ្គត់ផ្គង់ទីផ្សារកម្ពុជា និងទីផ្សារ បណ្តា ប្រទេសអាស៊ាន ប្រកួតប្រជែងនឹងត្រាក់ទ័រ របស់ប្រទេសចិន និងជប៉ុន។

គម្រោងបើករោងចក្រ ដំឡើងត្រាក់ទ័របេឡារុស្សនេះ បន្ទាប់រោងចក្រដំឡើងត្រាក់ទ័រ ទីក្រុងមីន របស់ប្រទេសបេឡារុស្ស និងក្រុមហ៊ុន មេគង្គ អេហ្គ្រីខលឈ័រ ត្រាក់ទ័រ របស់កម្ពុជា បានបើកសម្ពោធ មជ្ឈមណ្ឌលអភិវឌ្ឍន៍ កសិកម្ម  ដែលជាកន្លែងតាំងលក់ត្រាក់ទ័របេឡារុស្ស និងបណ្តុះបណ្តាលបច្ចេកទេស ជុសជួល ត្រាក់ទ័របេឡារុស្ស ជាផ្លូវការកាលពី រសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៣ ក្រោមអធិបតី ភាពប្រធានរដ្ឋសភាបេឡារុស្ស លោក Vladumir Andreichenko ។

ប្រធានក្រុមហ៊ុន មេគង្គ អេហ្គ្រីខលឈ័រ ត្រាក់ទ័រ លោកស្រី អៀប គឹមតេង បានថ្លែងថា រោងចក្រផលិតត្រាក់ទ័រ ទីក្រុមមីន បានផ្តល់សិទ្ធិជាផ្លូវការ ឲ្យក្រុមហ៊ុន មេគង្គ អេហ្គ្រីខលឈ័រ ត្រាក់ទ័រ ធ្វើជាអ្នកផ្គត់ផ្គង់ ស្របច្បាប់នូវត្រាក់ទ័រម៉ាក MTZ បេឡារុស្ស។

លោកស្រីបន្តថា «ការបើកសម្ពោធមជ្ឈមណ្ឌល អភិវឌ្ឍន៍កសិកម្មបញ្ជាក់យ៉ាងច្បាស់ថា យើងបានទទួលសិទ្ធិផ្តាច់មុខ ក្នុងការនាំចូលត្រាក់ទ័រពី ប្រទេសបេឡារុស្ស មកលក់នៅកម្ពុជា។ បន្ទាប់មកទៀត នៅចុងឆ្នាំ២០១៣នេះ យើងនឹងឈានដល់ការបើករោងចក្រ ដំឡើងត្រាក់ទ័របេឡារុស្ស។ ការដំឡើងនេះមិនមែនផ្គត់ផ្គង់ តែប្រទេសកម្ពុជាប៉ុណ្ណោះទេ ពោលគឺផ្គត់ផ្គង់ទីផ្សារបណ្តា ប្រទេសអាស៊ានតែម្តង»។

ប្រធានរោងចក្រផលិត ត្រាក់ទ័រទីក្រុងមីនរបស់ ប្រទេសបេឡារុស្ស លោក Volchok Vladzimirបានថ្លែងថា «នេះជាការបើកសម្ពោធ នូវកន្លែងតាំងលក់ត្រាក់ទ័រ បេឡារុស្ស។ នៅទីនេះយើងធ្វើឲ្យដូច នៅរោចក្រក្នុងទីក្រុងមីនដែរ ដោយយើងនឹងបណ្តុះបណ្តាល បច្ចេកទេសប្រើប្រាស់ ជុសជួល ថែទាំ ឲ្យការប្រើប្រាស់ត្រាក់ទ័រ របស់យើងប្រកបដោយប្រសិទ្ធភាពខ្ពស់។ យើងជឿជាក់ថា ត្រាក់ទ័ររបស់យើងទទួលបានជោគជ័យក្នុងទីផ្សារកម្ពុជា ពិសេសនៅពេលដែលយើង បើករោងចក្រនាពេលខាងមុខនេះ»។

ប្រធានរដ្ឋសភាបេឡារុស្ស លោក Vladumir Andreichenko បានថ្លែងផងដែរថា ត្រាក់ទ័ររបស់ប្រទេសខ្លួនមានគុណភាពខ្ពស់ ក្នុងការបម្រើការងារក្នុងវិស័យកសិកម្ម  ហើយបានដាក់លក់ នៅប្រទេសចំនួន១០០ ប្រទេសក្នុងពិភពលោក។ លោកជឿជាក់ថា ត្រាក់ទ័របេឡារុស្ស នឹងទទួលបានជោគជ័យ ដោយសារទទួលបានគាំទ្រ ពេញទំហឹងពីរាជរដ្ឋាភិបាលកម្ពុជា។

លោកបន្តថា«ប្រទេសបេឡារុស្សនឹងចូលរួម សហការជាមួយដៃគូអ្នកផលិតត្រាក់ទ័រនៅកម្ពុជា ហើយយើងសង្ឃឹមថា ការងាររបស់យើងនឹងអភិវឌ្ឍន៍ ដោយសារ មានការគាំទ្រ ពីរាជរដ្ឋាភិបាលកម្ពុជា ពិសេសការបើករោងចក្រដំឡើងត្រាក់ទ័រនៅទីនេះ»។

រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ច័ន្ទ សារុន បានថ្លែងនូវក្តីរីករាយ និងសារទចំពោះការបើកឲ្យដំណើរការមជ្ឈមណ្ឌលអភិវឌ្ឍន៍កសិកម្ម និងគម្រោងបើករោងចក្រដំឡើងត្រាក់ទ័រ នៅកម្ពុជារបស់បេឡារុស្ស។ លោកក៏បានសំណូមពរ ឲ្យប្រទេសនេះ ជួយបណ្តុះបណ្តាលបច្ចេកទេស ដល់កម្ពុជា ដូចជាផ្តល់ជូននូវផលិតផល ប្រកបដោយគុណភាពល្អផងដែរ៕

www.lookingtoday.com

www.lookingtoday.com

www.lookingtoday.com

www.lookingtoday.com

១៤ កុម្ភៈ មិន​មែន​ទិវា លះ​បង់​ព្រហ្ម​ចារី ដើម្បី​សង្សារ​ទេ

$
0
0

ភ្នំពេញ៖ ថ្ងៃនៃសេចក្ដីស្រឡាញ់ Valentine’s Day ជារៀងរាល់ឆ្នាំ គេតែងឃើញយុវវ័យខ្មែរ មួយចំនួនធំ តែងតែមានភាពជ្រួលជ្រើម នៅក្នុងថ្ងៃបុណ្យមួយនេះ ដោយមានយុវវ័យយើងមួយចំនួន រសេចរសាចពេញដងវិថី ខ្លះមានកាន់ផ្កាក្នុងដៃ អ្នកខ្លះទៀតមានសង្សារបណ្តើរ។ នៅក្នុងថ្ងៃ១៤កុម្ភៈនេះដែរ មាននារីមួយចំនួន ត្រូវបានគេរាយការណ៍ថា ត្រូវបាត់បង់ព្រហ្មចារីរបស់ខ្លួន ដោយប្តូរជាមួយនិង ផ្កាកូលាបមួយបាច់រួមផ្សំ និងពាក្យសម្តីផ្អែមល្អែមរបស់ បុរសជាសង្សារក៏មានដែរ។

លោក លី វ័យគួង បានប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល ឲ្យដឹងថា ថ្ងៃបុណ្យនៃក្តីស្រលាញ់ គេធ្វើឡើងទៅលើមនុស្សទូទៅ មិនចាំបាច់តែទៅលើ គូសង្សារស្រលាញ់គ្នានោះទេ ប៉ុន្តែយុវវ័យខ្មែរភាគច្រើន តែងមានការយល់ច្រឡំទៅលើថ្ងៃមួយនេះ ដោយពួកគេតែងតែផ្តោតជាសំខាន់ ទៅលើតែគូសង្សារបស់គេទៅវិញ។

លោកបន្តថា នៅថ្ងៃបុណ្យនៃក្តីស្រលាញ់នេះ អ្នកដែលទទួលរងគ្រោះ ច្រើនជាងគេគឺស្ត្រីភេទ ដោយពួកគាត់តែងតែ ចាញ់បោកការលួងលោមរបស់បុរស ដែលជាសង្សារ ព្រោះនារីឲ្យតែស្រលាញ់ បុរសណាម្នាក់ហើយ តែងតែស្រលាញ់អស់ពីចិត្ត និងហ៊ានប្រគល់អ្វីៗ ឲ្យគូស្នេហ៍របស់ខ្លួនដោយមិនគិត ពីផលវិបាកនៅថ្ងៃក្រោយ ហើយស្រ្តីគួទុកព្រហ្មចារីរបស់ខ្លួន ឲ្យដល់ថ្ងៃរៀបអាពាហ៍ពិពាហ៍ មិនត្រូវបំផ្លាញចោលក្នុងថ្ងៃ១៤កុម្ភៈនោះទេ។

លោក លី វ័យគួង ឲ្យដឹងទៀតថា “យ៉ាងណាក៏ដោយខ្ញុំជឿជាក់ថា យុវតីបច្ចុប្បន្នមានការយល់ ដឹងកាន់តែច្រើនទៅលើបញ្ហាទាំងនេះ ព្រោះតែសព្វថ្ងៃនេះ មានការផ្សព្វផ្សាយយ៉ាងទូលំទូលាយ តាមរយៈទូរទស្សន៍ វិទ្យុ ជាពិសេសតាមគេហទំព័រ ហ្វេសប៊ុក អំពីការផលអវិជ្ជមាននៅក្នុង ថ្ងៃបុណ្យនៃក្តីស្រលាញ់នេះ”។

លោក ឌួង ស៊ីឡែន ជានិស្សិតពេទ្យមួយរូប បានលើកឡើងនូវទស្សនៈរបស់ខ្លួនដែរ ស្រដៀងគ្នាដែរថា ពីមួយឆ្នាំទៅមួយឆ្នាំថ្ងៃបុណ្យនៃក្តីស្រលាញ់ ដែលយុវវ័យខ្មែរតែង ហៅថាថ្ងៃបុណ្យសង្សា រកាន់តែវាយលុកកាន់តែខ្លាំង ទៅលើយុវវ័យខ្មែរ ដោយធ្វើឲ្យពួកគេមាន ភាពឈ្លក់វង្វេងជាខ្លាំង សូម្បីតែក្មេងៗបឋមសិក្សា ហើយបញ្ហានេះពិតជាគួរអោយ បារម្ភខ្លាំងណាស់សំរាប់យុវវ័យខ្មែរ។

លោកថា យ៉ាងណាក៏ដោយ យុវតីភាគច្រើន ប្រហែលជាមានការយល់ដឹងខ្ពស់ និងចេះថែរក្សាខ្លួនប្រាណរបស់ខ្លួនបានល្អ ព្រោះបច្ចុប្បន្នតាមវិទ្យុ ទូរទស្សន៍ និងទស្សនាវដ្តី មានការផ្សព្វផ្សាយយ៉ាងទូលំទូលាយ ដើម្បីពញ្ញាក់ស្មារតីរបស់យុវវ័យជាពិសេសយុវតី កុំឲ្យមានភាពសប្បាយ ជ្រុលហួសហេតុពេកនៅក្នុង ថ្ងៃបុណ្យនៃក្តីស្រលាញ់នេះ ជាពិសេសកុំឲ្យប្តូរខ្លួនប្រាណ របស់យើងជាមួយ និងផ្កាមួយទង។

លោកបន្តថា”ចំពោះថ្ងៃបុណ្យនេះ ខ្ញុំមិនដែលឲ្យតម្លៃទៅលើវានោះទេ ព្រោះវាមិនមែនជាវប្បធម៌ របស់ជាតិខ្មែរឡើយ ប៉ុន្តែវាជាកម្មវិធីរបស់ពួកអ៊ឺរ៉ុប ហើយអ្វីដែលសំខាន់នោះ យុវវ័យខ្មែរយើងយល់ច្រឡំថា ថ្ងៃបុណ្យមួយនេះជាថ្ងៃបុណ្យសង្សា មិនមែនជាថ្ងៃបុណ្យនៃសេចក្តីស្រលាញ់ ដែលយើងត្រូវផ្តល់ឲ្យអ្នកគ្រប់គ្នា នៅជុំវិញយើងនោះឡើយ”។

លោក ហៃ សុខជា បានឲ្យដឹងដែរថា ជារៀងរាល់ឆ្នាំឲ្យតែជិតដល់ថ្ងៃបុណ្យសង្សារ គេតែងឃើញយុវវ័យខ្មែរ ជាពិសេសសិស្សសាលាតែងមាន ភាពជ្រួលច្របល់ ហើយមានយុវតីខ្លះត្រូវបាត់បង់ព្រហ្មចារី នៅថ្ងៃនោះក៏មានដែរ ដែលបង្កឲ្យកើតមានវិបត្តិ សង្គមកាន់តែច្រើន ដែលវិបត្តិទាំងនោះ បានធ្វើឲ្យភាគីទាំងសងខាងធ្លាក់ទឹកចិត្ត ជាពិសេសស្រ្តី ដោយពួកគេនឹងខូចកេរ្តិ៍ឈ្មោះទាំងខ្លួនឯង និងក្រុមគ្រួសារ ជាពិសេសវាផ្ទុយទៅនឹង ប្រពៃណីខ្មែរ ដែលមិនត្រូវប្រគល់ខ្លួនប្រាណ ឲ្យទៅបុរសមុនថ្ងៃរៀបការ។

លោកបន្តថា”ខ្ញុំយល់ថា ថ្ងៃបុណ្យសង្សារនេះ គឺបង្កឲ្យមានភាពច្របូកច្របល់ នៅក្នុងសង្គមខ្មែរយើងជាខ្លាំង ដោយយុវវ័យមួយចំនួនធំ ឲ្យតែដល់ថ្ងៃនោះ តែងតែរវើរវាយ មិនផ្តោតការយកចិត្តទុកដាក់លើការសិក្សា ហើយខ្វល់តែពីរឿង ទិញការដូរជូសង្សារបស់ខ្លួន”។

គេសង្កេតឃើញថា នៅតាមមហាវិថីមួយចំនួន និងនៅតាមសាលារៀន ក៏ដូចជានៅតាមហាងលក់ផ្កាជាដើម មានដាក់តាំងលក់ផ្កាកូលាប យ៉ាងទូលំទូលាយ និងមានការបញ្ចុះតម្លៃជាដើម ហើយជាបិសេសនោះ គឺនៅតាមកន្លែងសួនកំសាន្ត សប្បាយមួយចំនួន មានការផ្សព្វផ្សាយ ក្នុងការបញ្ចុះតម្លៃ ដើម្បីអបអរសាទរក្នុងឱកាសនៃ ថ្ងៃបុណ្យនៃក្តីស្រលាញ់នេះ យ៉ាងផុសផុលផងដែរ។ជាមួយគ្នានេះ នៅថ្ងៃទី១៤ ខែកុម្ភៈ ដែលត្រូវជាថ្ងៃបុណ្យនៃក្តីស្រលាញនេះដែរ យុវជនកាយរិទ្ធ នឹងរៀបចំពិធីមួយនៅពហុកីឡាដ្ឋាន ជាតិអូឡាំពិក ក្នុងគោលបំណង ដើម្បីពញាក់ស្មារតីរបស់យុវវ័យ កុំឲ្យសប្បាយភ្លើតភ្លើនជាមួយនិង ថ្ងៃបុណ្យនេះខ្លាំងហួសហេតុពេក ពិសេសយុវតីសូមកុំប្រគល់ ព្រហ្មចារីរបស់ខ្លួនឲ្យទៅបុរស។

ពីមួយថ្ងៃទៅមួយថ្ងៃ វប្បធម៌បរទេសមួយចំនួន បានចូលមកប្តូរនូវ អាកប្បកិរិយារបស់យុវវ័យ ឲ្យភ្លើតភ្លើនភ្លេចការរៀនសូត្រ និងគិតតែពីភាពឡូយឆាយ តែងខ្លួនបែបបរទេស មិនសូវមានការគោរពចាស់ទុំ មាតាបិតា។ ទង្វើនេះបានធ្វើឲ្យវប្បធម៌សង្គម និងកិត្តិយសសង្គមចុះអន់ថយ មិនតែប៉ុណ្ណោះគឺ តំលៃរបស់យុវជនផ្ទាល់ ត្រូវចុះខ្សោយ។

ប្រទេសកម្ពុជាមានវប្បធម៌ដ៏សម្បូរបែប ដែលជាស្នាដៃដ៏ផូផង់ របស់បុព្វបុរសបន្សល់ទុក សម្រាប់ខេមរជនគ្រប់ជំនាន់។ វប្បធម៌ទាំងអស់នេះ បានឆ្លុះបញ្ចាំងពីចរិកទន់ភ្លន់ របស់ប្រជាជនខ្មែរ និងកំណត់នូវអត្តសញ្ញាណរបស់ជាតិ។ ឆ្លងកាត់សម័យកាលនីមួយៗ វប្បធម៌នេះបានប្រែប្រួល ដោយសារការប្រព្រឹត្តរបស់ប្រជាជន និងលំហូរចូលនូវវប្បធម៌របស់បរទេស។ ក្នុងចំណោមប្រជាជនទាំងអស់ គឺមានតែស្រទាប់យុវវ័យ  នូវលក្ខណៈជាតិខ្លួន៕

DAP-News

DAP-News

ស្រីពង្រត់ស្រី គំរាមឪពុកម្ដាយ មិនឱ្យប្ដឹង បើប្ដឹង នឹងចាំទទួល យកសព

$
0
0

ភ្នំពេញ ៖ រឿងរ៉ាវដែលគួរឱ្យហួសចិត្ដ និងធ្វើឱ្យឪពុកម្ដាយ ដែលមានគុណលើសភ្នំព្រះសុមេរុទៅទៀតនោះ កំពុង តែរងទុក្ខយ៉ាងធ្ងន់ធ្ងរ ផ្នែកផ្លូវចិត្ដ ដោយសារ តែកូនស្រីច្បងរបស់ខ្លួន ត្រូវបានស្ដ្រីម្នាក់ទៀត ដែលអាចនិយាយ បានថា ជាទំនាក់ទំនងស្នេហារវាងស្រីនិងស្រី បានពង្រត់ពីភ្នំពេញ ឆ្ពោះទៅកាន់ជាយក្រុង ប៉ោយប៉ែត ហើយថែម ទាំងបានគំរាមមកឪពុកម្ដាយថា បើហ៊ានតែប្ដឹងសមត្ថកិច្ច នោះនឹងរង់ចាំទទួល យកសពជាក់ស្ដែងមិនខានឡើយ ។

ករណីគួរឱ្យភ្ញាក់ផ្អើល និងមានចិត្ដអាណិតអាសូរយ៉ាងខ្លាំង ចំពោះអាណាព្យាបាល នារីដែលត្រូវដៃគូរបស់ខ្លួន បានពង្រត់គ្នាខាងលើនេះ កើតឡើងតាំងពីល្ងាចថ្ងៃចន្ទ ទី១១ ខែកុម្ភៈ ឆ្នាំ២០១៣ ប៉ុន្ដែរហូតមកដល់ពេលនេះ ពួកគេទាំងពីរ ដែលអះអាងថា កំពុងស្ថិតនៅទីក្រុងប៉ោយប៉ែត ខេត្ដបន្ទាយមានជ័យនោះ មិនទាន់ត្រឡប់មកវិញ នៅឡើយទេ ធ្វើឱ្យឪពុកម្ដាយ បងប្អូន និងក្រុមគ្រួសារទាំងមូល មានទុក្ខព្រួយយ៉ាងខ្លាំង ដោយសារតែរឿងរ៉ាវ បែបនេះ ។

លោក សុខ ជា អាយុប្រហែល ៤០ឆ្នាំ រស់នៅភូមិស្ពានទោល ឃុំលើកដែក ស្រុកកោះធំ ខេត្ដកណ្ដាល  និងមានប្រពន្ធឈ្មោះ ឯក ចន្ថា អាយុជាង ៣០ឆ្នាំ បាន រៀបរាប់ឱ្យដឹងថា កាលពីល្ងាចថ្ងៃចន្ទ ទី១១ ខែកុម្ភៈ ឆ្នាំ ២០១៣ កន្លងទៅនេះ កូនស្រីរបស់គាត់ ឈ្មោះ ជា ផល្លា អាយុ ២២ឆ្នាំ បច្ចុប្បន្នធ្វើការនៅរោងចក្រ ម្ដុំបឹងសំយាប ខណៈដែលចេញពីធ្វើការដូចសព្វរាល់ដងនោះ ក៏ត្រូវស្ដ្រីម្នាក់ទៀតឈ្មោះ អូន អាយុជាង ៣០ឆ្នាំ ចាប់ឡើងលើម៉ូតូ មិនដឹងទៅណានោះទេ ។

បន្ទាប់ពីទទួលព័ត៌មាន ថាបាត់កូនស្រី មិនឃើញត្រឡប់មកផ្ទះជួល វិញនោះ ធ្វើឱ្យរូបលោកជាឪពុក និងក្រុមគ្រួសារទាំងមូល ព្រមទាំងប្អូនៗទាំងបីនាក់ទៀត ភ័យតក់ស្លត់ និងមាន ទុក្ខយ៉ាងធ្ងន់ធ្ងរ ហើយបានចំណាយពេលវេលា ទាក់ទង និងស្វែងរកកូនស្រីរបស់ខ្លួន ប៉ុន្ដែរហូតមកដល់ពេលនេះ នៅមិនទាន់ឃើញនៅ ឡើយទេ ។

លោកសុខ ជា បានរៀបរាប់ទៀតថា ពេលបាត់ខ្លួនភ្លាមនោះ រហូតមកដល់ ល្ងាចថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៣នេះ កូនស្រីរបស់គាត់ បានទូរស័ព្ទទាក់ទង ចំនួន ៣-៤លើកមកហើយ ប៉ុន្ដែ ពេលនិយាយម្ដងៗ គឺយំរហូត មិនដឹងជាមានរឿងអ្វីកើតឡើងនោះទេ ។ បើតាមលោក សុខ ជា នៅពេលដែល កូនស្រីរបស់គាត់និយាយ ទូរស័ព្ទនោះ កូនស្រីបានប្រាប់រូបគាត់ និងក្រុមគ្រួសារទាំងមូល កុំឱ្យដើររក ហើយបាន ព្រមានថា កុំប្ដឹងសមត្ថកិច្ច បើហ៊ានតែប្ដឹងសមត្ថកិច្ច នឹងចាំទទួលយក សពរបស់គេទៅ ។

លោក សុខ ជា ដែល មានមុខរបរជាកសិករ បានបន្ដថា នៅពេលទូរស័ព្ទទាក់ទងត្រឡប់ទៅវិញ តាមរយៈលេខទូរស័ព្ទដដែលនេះ គឺ មិនចូលនោះឡើយ ហើយ បើតាមសម្ដីកូនស្រីរបស់គាត់ គឺបច្ចុប្បន្នរូបគេកំពុងស្ថិតនៅទីក្រុងប៉ោយប៉ែត។ លោក សុខ ជា បាននិយាយថា ករណីខាងលើនេះ អាចនឹងកើតមាន ក្នុងរូបភាព ស្រីស្រឡាញ់ស្រី ប៉ុន្ដែដោយសារតែមាន ការព្រមានពីកូនស្រីរបស់ខ្លួននោះ លោកក្នុងនាមជាឪពុក មិនទាន់បានដាក់ពាក្យបណ្ដឹង ទៅកាន់សមត្ថកិច្ចនោះ ឡើយ។

បើតាមលោក សុខ ជា ក្នុងរយៈពេលបីបួនឆ្នាំកន្លងមកនេះ ដែលកូនស្រីរបស់គាត់បានចាកចេញពីស្រុក កំណើត មកធ្វើការជាកម្មការិនីកាត់ដេរ នៅរាជធានីភ្នំពេញ នេះ មិនដែលមានរឿងអ្វីកើតឡើងទេ ទើបតែនៅ ថ្ងៃចន្ទ ដើមសបា្ដហ៍នេះ ក៏ជួបហេតុការណ៍ជាអកុសលនេះតែម្ដងទៅ ហើយស្ដ្រីដែលឈ្មោះ អូន ស្គាល់កូនស្រី របស់គាត់ជាយូរណាស់មកហើយ៕

www.dap-news.com

រូបពាក់អាវពណ៌លឿង ឈ្មោះ អូន និង ពាក់ពណ៌ផ្កាឈូក ខោជើងខ្លី ឈ្មោះ ជា ផល្លា

www.dap-news.com

នារីឈ្មោះ ជា ផល្លា

ហ្គេមអ៊ីនធឺណែត ឬហ្គេមអនឡាញ កំពុងតែពង្វក់ សិស្សសាលា ក្នុងក្រុងកំពង់ឆ្នាំង

$
0
0

កំពង់ឆ្នាំង ៖ បច្ចុប្បន្ន ហ្គេមអ៊ីនធឺណែត ឬហ្គេមអនឡាញ ដែលកំពុងតែកើតមាន ជាច្រើនកន្លែង ក្នុងក្រុងកំពង់ឆ្នាំង បានពង្វក់ស្មារតី យុវវ័យ សិស្ស កំពុងសិក្សា រៀនសូត្រ បានគេចពីសាលា ទៅលេង ហ្គេមអ៊ីនធឺណែត ឬហ្គេមអនឡាញ ទាំងនោះ ។  

កន្លែងលេង ហ្គេម អ៊ីនធឺណែត ឬហ្គេមអនឡាញ ភាគច្រើនជ្រកក្រោម ស្លាកអាជីវកម្ម បំរើសេវាកម្ម អ៊ីនធឺណែត ហើយ ហ្គេមអ៊ីនធឺណែត ឬហ្គេមអនឡាញទាំងនេះ មានមិនក្រោម ជាង១០ កន្លែង ដូចជា ហាងសេវាកម្ម អ៊ីនធឺណែត សុគន្ធវារីណេត ស្ថិតនៅជាប់ របងសណ្ឋាគារ ទន្លេសាប ភូមិទី១ សង្កាត់ខ្សាម ,ហាងលក់ទូរសព្ទ័ និងបំរើសេវា អ៊ីនធឺណែត ម្តុំបេនឡានផ្សាលើ, ហាងសេវាកម្ម អ៊ីនធឺណែត វុឌ្ឃីហ្វាសអ៊ីនធឺណែត នៅទល់ មុខកីឡាដ្ឋាន បាល់ទាត់ ភូមិឡទឹកត្រី, ហាងសេវាកម្ម អ៊ីនធឺណែត និងមានបង្រៀនកុំព្យូទ័រ ព្រះគុណ ភូមិស្រែព្រីង ,ហាងសេវាកម្មអ៊ីនធឺណែត ហេបភីណែត ស្ថិតនៅខាងជើង ស្នងការដ្ឋាននគរបាលខេត្ត និង ហាងសេវាកម្មអ៊ីនធឺណែត ជាច្រើនទៀត ក្នុងក្រុងកំពង់ឆ្នាំង ដែលមានល្បែង ហ្គេមដូចខាងលើ ។

គេសង្កេត ឃើញថា គ្រប់ហាង បំរើសេវាអ៊ីនធឺណែត ទាំងនេះ ភាគច្រើនសំបូរ ទៅដោយ សិស្សសាលា ទាំងតូច-ទាំងធំ ចូលលេងជា ហូរហែរជាប្រចាំថ្ងៃ ។ ដោយអ្នកខ្លះ វក់និងល្បែងហ្គេមនេះគេចពី សាលារៀន ជារៀងរាល់ថ្ងៃ ដែលធ្វើអោយ អាណាព្យាបាល របស់ពួកគេ សំដែងនូវការបារម្ភចំពោះ អាណាគតកូនៗ ដែលជាទំពាំង ស្នងឬស្សី របស់ជាតិ មាតុភូមិ ។

ករណីខាងលើនេះ បើយោង ប្រភពពីអាជ្ញាធរបាន អោយដឹងថា អភិបាល ក្រុងកំពង់ឆ្នាំង លោក ហៃ មនោរម្យ  និងកោះអញ្ជើញ ម្ចាស់ហាងអ៊ីនធឺណែត ទាំងអស់ មកធ្វើការប្រជុំនៅ ព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៣ ប៉ុន្តែគេពុំទាន់ដឹងថា លទ្ធផលយ៉ាងណានោះទេ ។

ហើយករណីខាងលើនេះ ប្រជាពលរដ្ឋ ជាពិសេស អាណាព្យាបាល កូនៗបានសំណូមពរ សូមអោយអាជ្ញាធរ ក្រុងកំពង់ឆ្នាំង មានវិធានការណ៍ អោយបានម៉ឺងម៉ាត់ ព្រោះអាចបណ្តាល អោយខូច អនាគតកូនៗ របស់ពួកគេ និងកើតមាន អំពើចោរកម្មផ្សេងៗ៕

Photo by DAP-News


ប្រជាជនកម្ពុជា មាន​សិទ្ធ​ពេញ​លេញ ក្នុង​ការ​ជ្រើស​រើស​កំណើត (មានវិដេអូ)

$
0
0

ភ្នំពេញ៖ ផ្ទុយពីបណ្តាប្រទេសនានាជុំវិញខ្លួន ប្រជាជនកម្ពុជាគ្រប់រូប (ក្នុងវ័យបន្តពូជ) ត្រូវបានផ្តល់សិទ្ធិ យ៉ាងពេញលេញ ក្នុងការជ្រើសរើសកំណើត ទៅតាមលទ្ធភាពដែលខ្លួនចង់បាន ដោយមិនមានការដាក់កំហិត ដាច់ខាតត្រូវតែ យកកូនមួយរឺពីរនោះទេ។

ប្រទេសចិន ដែលមានប្រជាជនជាង ១.៣៤៤ពាន់លាននាក់ (មួយពាន់បីរយសែសិបបួនលាននាក់) បានកំហិតជាគោលនយោបាយ ឱ្យប្រជាពលរដ្ឋខ្លួន មានកំណើតតែមួយប៉ុណ្ណោះ សម្រាប់គ្រួសារដែលមានកូនប្រុស និងពីរនាក់ប្រសិនបើមានកូនស្រី ខណៈ ប្រទេសឥណ្ឌា មានប្រជាជនជាង ១.២៤១លាននាក់ (មួយពាន់២រយសែសិបមួយលាននាក់)។

ឯកទេសប្រជាជន និងការអភិវឌ្ឍកម្ពុជាមួយរូប បានថ្លែងថា ទោះបីជាកំណើនប្រជាជន នៅលើពិភពលោក បានកើនដល់ទៅ ៧ពាន់លានយ៉ាងណាក៏ដោយ ក៏ប្រទេសកម្ពុជា ដែលទើបតែមានប្រជាជនជាង ១៣លាននាក់នោះ មានសិទ្ធិពេញលេញ ក្នុងការជ្រើសរើស កំណើនសមាជិក គ្រួសាររបស់ខ្លួន។

លោក ហាស់ វង់ដារ៉ា អគ្គលេខាធិការរង គណៈកម្មាធិការប្រជាជន និងការអភិវឌ្ឍ បានថ្លែងប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល ក្នុងកិច្ចសម្ភាសន៍ផ្តាច់មុខមួយថា រាជរដ្ឋាភិបាល បានសម្រេច មិនដាក់កំហិតឱ្យប្រជាជនកម្ពុជា ត្រូវតែមានកូនប៉ុន្មាននាក់នោះទេ អ្វីដែលសំខាន់គឺពលរដ្ឋខ្មែរ ខ្លួនឯងទេ ដែលជាអ្នកសម្រេចដោយខ្លួនឯង ថាតើចង់បានកូនប៉ុន្មាន ក្នុងគ្រួសារ ស្របតាមកម្រិតជីវភាពរបស់ខ្លួន។

លោក វង់ដារ៉ា បន្តថា ពិភពលោកទាំងមូល មានការព្រួយបារម្ភពីកំណើន ប្រជាជននលើផែនដី ពោលចាប់តាំងពីក្នុងជាងសតវត្សរ៍មកនេះ កំណើនប្រជាជន បានកើនឡើងយ៉ាងខ្លាំង។ កំណើននេះ នាំទៅដល់អតុល្យភាព នៃធនធានធម្មជាតិ សម្រាប់ចិញ្ចឹមមនុស្ស ជាពិសេសការកើនឡើងកំដៅផែនដី។

យ៉ាងណាក៏ដោយ សម្រាប់ប្រទេសកម្ពុជា បើតាមលោក ដារ៉ា គេនៅមិនទាន់អាចកំណត់ បានថាតើប្រជាជនចំនួន ប៉ុន្មានលាននាក់ ធៀបនឹងផ្ទៃដី និងធនធានដែលកម្ពុជាមាន នោះ ខណៈប្រទេសអូស្តា្រលី ដែលមានបច្ចុប្បន្នមានផ្ទៃដី ជាង៧លានគីឡូម៉ែត្រ ក្រឡា គេប៉ាន់ស្មានថា អាចផ្ទុកមនុស្សបានរហូត៦០លាន ដែលបច្ចុប្បន្នមានត្រឹមតែជាង២០លាននាក់។

ឯកទេសរូបនេះ បន្តទៀតថា ចំនួនប្រជាជនតិចរឺច្រើន សម្រាប់ប្រទេសមួយ វាមិនសំខាន់នោះ អ្វីដែលសំខាន់ គឺមនុស្សទាំងនោះ មានគុណភាពកម្រិតណា។ លោកលើកឧទាហរណ៍ ប្រទេសអូស្រ្តាលី និងកាណាដា ប្រទេសធំ តែមានប្រជាជនតិច ប៉ុន្តែប្រកបដោយគុណភាព និងសក្កានុពលគ្រប់គ្រាន់ សម្រាប់ធ្វើឱ្យប្រទេសមានការរីកចម្រើន៕

(សូមទស្សនាកិច្ចសម្ភាសន៍រវាងលោក សយ សុភា និងលោក ហាស់ វង់ដារ៉ា)

DAP-News

{jwplayer}http://111.92.240.170:81/dap-news/dap-images/2013/February/id-030/13022013.mp4&image=http://111.92.240.170:81/dap-news/dap-images/2013/February/id-030/Kosal-0169.jpg&width=400&height=300{/jwplayer}

កម្មកររោងចក្រ យ៉ុងវ៉ាចាស់ និងថ្មី បន្តធ្វើកូដកម្ម បិទផ្លូវជាតិ លេខ២១បេ បង្ខំឲ្យអាជ្ញាធរ និងស្ថាប័ន ពាក់ព័ន្ធជួយរក ដំណោះស្រាយ

$
0
0

-កម្មករ និងកម្មការិនី បន្តឡោមព័ទ្ធ រោងចក្រ ខណៈសង្ស័យថា ថៅកែលួច ដឹកម៉ាស៊ីនចេញ

កណ្តាល៖ កម្មករ កម្មការិនី រោងចក្រ យ៉ុងវ៉ាចាស់ និងថ្មី ជាង៦ពាន់នាក់ បន្ទាប់ពីជួបជុំគ្នា នៅលើដងផ្លូវធ្វើកូដកម្មបិទ ផ្លូវជាតិលេខ២១បេ មិនឲ្យមានការចរាចរ ទៅមករួច អស់រយៈពេល១ ថ្ងៃពុំទទួលបានជាផ្លែផ្កា កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៣ រួចមកនោះ នៅព្រឹកថ្ងៃទី១៣ ខែឆ្នាំដដែល បានបន្តធ្វើកូដកម្មបិទ ផ្លូវជាតិលេខ២១បេដដែល ដើម្បីបង្ខំ ឲ្យអាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធនានា ឲ្យជួយរកដំណោះស្រាយ ជូនពួកគេ ដោយសារតែភាគីរោងចក្រ មិនព្រមបើប្រាក់ឈ្នួល ក្នុងខែមករា ដល់ពួកគេនោះ។

ប៉ុន្តែទោះបីជាយ៉ាងណា ពួកគេនៅមិនទាន់ទទួល បានដំណឹង ណាមួយនោះឡើយ ហើយពួកគេ បានត្អូញត្អែរថា បើនៅតែគ្មានដំណោះស្រាយ បន្តទៀត ពួកគេនិងជួប ផលលំបាក កាន់តែខ្លាំង ទាំងប្រាក់ការ វិលត្រឡប់ទៅ ស្រុកកំណើត និងថ្លៃផ្ទះជួល ម្ចាស់ផ្ទះជួល បង្ខំបិទទ្វារមិនឲ្យនៅ ។ ការធ្វើកូដកម្មនោះ ប្រព្រឹត្តទៅនៅលើដងផ្លូវជាតិ លេខ២១បេ ខាងមុខរោងចក្រយ៉ុងវ៉ាចាស់ និងថ្មី ភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

កម្មការិនីរោងចក្រម្នាក់ បានឲ្យដឹងថា ពួកគេធ្វើកូដកម្មនេះ គឺអស់រយៈពេល ជិត២ថ្ងៃហើយ ប៉ុន្តែមិនទាន់មានថ្នាក់ ណាមួយចេញមុខ មកជូនដំណឹងដល់ពួកគេអំពីបញ្ហា របស់រោងចក្រ ព្យួរការងារ ឬក៏ក្ស័យធន់នោះ ហើយប្រសិន មានបញ្ហាអ្វីមួយ សូមឲ្យតែបើកប្រាក់ឈ្នួលដល់ពួកគេ និងប្រាក់បំណាច់ខែ ផងដែរ ប្រសិនបើពុំដូច្នេះទេ ពួកគេនិង បន្តធ្វើកូដកម្ម រហូតដល់មានដំណោះស្រាយ ដ៏សមរម្យមួយ ។

ពួកគេបានត្អូញត្អែថា បើរោងចក្រ មិនព្រមបើកប្រាក់ថ្លៃ ឈ្នួលឲ្យពួកគេនោះ គឺពួកគេនឹងជួប នូវផលលំបាកយ៉ាងខ្លាំង សូម្បីតែអីវ៉ាន់ នៅក្នុងផ្ទះជួលក៏យក ពុំបានដែរ ដោយម្ចាស់ផ្ទះចាក់សោរ បង្ខាំងទុក ដើម្បីឲ្យបង់ប្រាក់ទើប ព្រមឲ្យស្នាក់នៅបន្ត ឬក៏ឲ្យយកអីវ៉ាន់នោះចេញ ។

លោក វែន សុវិន ស្នងការង នគរបាល ខេត្តកណ្តាល ទទួលផែនសណ្តាប់ធ្នាប់ និងចរាចរ បានឲ្យដឹងថា នៅព្រឹកថ្ងៃទី១៣នេះ កម្មករ កម្មការិនី បាននាំគ្នាបិទផ្លូវ ចំចំណុចផ្លូវបែកជា៤ ដែលជាច្រកចេញចូល ដ៏សំខាន់ពីខេត្តកណ្តាល ចូលរាជធានីភ្នំពេញ ធ្វើឲ្យមានស្ទះ ចរាចរខ្លះដែរ ប៉ុន្តែទោះបីជាយ៉ាង លោកបានខិតខំប្រឹងប្រែង បញ្ជៀសចរាចរ មិនមានការកកស្ទះនោះទេ ដោយប្រើកម្លាំង ពីស្រុកស្អាង ស្រុកកណ្តាលស្ទឹង និងក្រុងតាខ្មៅ សហការ ជាមួយកម្លាំងខេត្ត ដាក់ពង្រាយ គ្រប់កន្លែង ដើម្បីបញ្ជៀសចរាចរ និងរៀបចំសណ្តាប់ធ្នាប់ នៅតាមដងផ្លូវផងដែរ។ ហើយជាពិសេសនោះ គឺបង្កាក្រែងមាន ផ្ទុះបាតុភាព មួយណាកើតឡើង ងាយនឹងទប់ស្កាត់។

ជាមួយគ្នានេះ សេចក្តីរាយការណ៍ចុងក្រោយ ពីកម្មករ បានឲ្យដឹងថា នៅល្ងាចថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៣នេះ ក្រុមកម្មករ កម្មការិនី ជាច្រើននាក់ បានបន្តឡោមព័ទ្ធ រោងចក្រ ដោយសង្ស័យថា ខាងភាគីរោងចក្រ នឹងដឹកម៉ាស៊ីនចេញពីរោងចក្រ៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

អាជ្ញាធរខណ្ឌមាន ជ័យ ឃាត់ខ្លួនអ្នកកាប់ ដើមលឿងរាជ ពិន័យ៥ លានរៀល

$
0
0

-អាជ្ញាធរ ខណ្ឌមានជ័យ បង្វែពីការបង់ពិន័យ មកជាការ ដាំដើមលឿងរាជ ឡើងវិញ

នំពេញ ៖ អភិបាល ខណ្ឌមានជ័យ លោក គួច ចំរើន បានបញ្ជាឱ្យអាជ្ញាធរសង្កាត់ចាក់ អង្រែក្រោម ឃាត់ខ្លួនស្ដ្រីម្នាក់រស់នៅផ្ទះ លេខ៦៦២ ក្រុមទី១៣ ភូមិទួលរកា សង្កាត់ ចាក់អង្រែក្រោម បន្ទាប់ពីស្ដ្រីរូបនេះបាន កាប់ដើមលឿងរាជ នៅតាមផ្លូវមានទំហំធំៗ ចំនួនពីរដើម ។

យោងតាមមន្ដ្រីសាលាខណ្ឌមានជ័យ បានឱ្យដឹងថា  បន្ទាប់ពីស្ដ្រីឈ្មោះសុខ ណៃ អាយុ៦៨ឆ្នាំ បានកាប់ដើមលឿងរាជ ចំនួន ២ដើមធំៗនៅមុខផ្ទះរបស់ខ្លួនរួចមក ដែល សាលារាជធានីភ្នំពេញ ហាមកាប់បំផ្លាញ ដើមប្រភេទនេះ អភិបាលខណ្ឌមានជ័យបាន ឱ្យមន្ដ្រីសង្កាត់ចាក់អង្រែក្រោម ចុះទៅឃាត់ ខ្លួន ហើយធ្វើការផាកពិន័យ ចំនួន៥លាន រៀល ។

មន្ដ្រីសាលាខណ្ឌមានជ័យ បានឱ្យដឹងថា បើសិនស្ដ្រីរូបនេះ មិនបានបង់តាមការផាក ពិន័យចំនួន៥លានរៀលនោះទេ អាជ្ញាធរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូង រាជធានីភ្នំពេញ ដើម្បីចាត់វិធានការតាមផ្លូវ ច្បាប់ ប៉ុន្ដែក្រោយពីការឃាត់ខ្លួននិងណែនាំ រួចមក ស្ដ្រីរូបនេះបានផ្ដល់ប្រាក់ផាកពិន័យ ចំនួន៥លានរៀល ។

បើយោងតាមអាជ្ញាធរសង្កាត់ចាក់អង្រែ ក្រោម មូលហេតុដែលនាំឱ្យអ្នកស្រីសុខ ណៃ កាប់បំផ្លាញដើមលឿងរាជនៅមុខផ្ទះ របស់ខ្លួន ចំនួន២ដើមធំៗខាងលើនេះ ដោយ សារតែស្ដ្រីរូបនេះ អាងសាច់ញាតិនិងបងប្អូន របស់ខ្លួនជាមន្ដ្រីនគរបាល នៅអធិការដ្ឋាន នគរបាលខណ្ឌមានជ័យ ។

យ៉ាងណាក៏ដោយបន្ទាប់ពីមានបទបញ្ជា របស់អភិបាលខណ្ឌមានជ័យរួចមក អាជ្ញាធរ សង្កាត់ចាក់អង្រែក្រោម បានឃាត់ខ្លួនស្ដ្រីរូប នេះ ហើយធ្វើការផាកពិន័យតាមផ្លូវច្បាប់ ប៉ុន្ដែបើសិនថ្ងៃក្រោយ នៅតែប្រព្រឹត្ដសកម្ម  ភាពបែបនេះទៀត អាជ្ញាធរនិងកសាងសំណុំ រឿងបញ្ជូនទៅតុលាការ ។

គួរបញ្ជាក់ថា កាលពីពេលកន្លងទៅលោក ឧកញ៉ា ថោង សារ៉ាត ក៏បានឱ្យកូនចៅរបស់ ខ្លួនកាប់បំផ្លាញដើមលឿងរាជនេះចោលផង ដែរ ប៉ុន្ដែនៅពេលនោះក៏ត្រូវអាជ្ញាធរខណ្ឌ មានជ័យ ធ្វើការផាកពិន័យតាមផ្លូវច្បាប់ ផងដែរ ។

ដើមលឿងរាជ ដែលត្រូវបានសាលារាជ ធានីភ្នំពេញ ដាំនៅតាមដងផ្លូវ ដើម្បីជួយ បង្កើនសោភណ្ឌ និងរក្សាបរិស្ថាន ហេតុដូច្នេះ ហើយមិនត្រូវឱ្យជនណាម្នាក់ កាប់បំផ្លាញ នោះទេ ។

យោងតាមសេចក្តីរាយការណ៍ ចុងក្រោយ ពីអាជ្ញាធរខណ្ឌមានជ័យ បានឲ្យដឹងថា នៅពេលដែលស្រ្តីរូបនេះ មិនព្រមបង់លុយ ចំនួន៥លានរៀលនោះ អាជ្ញាធរខណ្ឌ បានឲ្យស្រ្តីរូបនេះ ដាំដើមលឿងរាជឡើងវិញ៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

ជលផល ចុះបង្រាប បទល្មើសនេសាទ ក្នុងស្រុក កំពង់ត្រឡាច បរិបូណ៌ និងកំពង់លែង

$
0
0

កំពង់ឆ្នាំង៖ សមត្ថកិច្ចចម្រុះ រដ្ឋបាលជលផល ខេត្តកំពង់ឆ្នាំង ចែកចេញ ជាបីក្រុម នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៣ បានចុះបង្រាប បទល្មើសនេសាទ ក្នុងដែនគ្រប់គ្រង ស្រុកកំពង់ត្រឡាច ស្រុកបរិបូណ៌ និងស្រុកកំពង់លែង ក្នុងខេត្តកំពង់ឆ្នាំង ។ ក្រុមទី១ ដឹកនាំដោយ នាយខណ្ឌរដ្ឋបាល ជលផល ខេត្តកំពង់ឆ្នាំង លោក សេង ប៊ុនឈឿន និងលោក មៀក សឿង នាយរង អធិការដ្ឋាន រដ្ឋបាល ជលផល ខាងត្បូង បឹងទន្លេសាប សហការជាមួយ សមត្ថកិច្ច នគរបាល អាជ្ញាធរ ស្រុកកំពង់ត្រឡាច រួមសហគមន៍ នេសាទបានចុះបង្រ្កាប បទល្មើសនេសាទ ប្រភេទរបាំង ស្បៃមុង នៅចំណុច ព្រំប្រទល់ ខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ចាម ក្នុងស្រុកកំពង់ត្រឡាច ជាលទ្ធផល សមត្ថកិច្ចចម្រុះ បង្រ្កាបបានរបាំង ស្បៃមុងចំនួន១១កន្លែង ប្រវែង១១០០ម៉ែត្រ លូស្បៃមុង១១មាត់  បង្គោលចំនួន២០០ដើម និងចាក់លែង ត្រីគ្រប់ប្រភេទ ចូលទៅក្នុងបឹង ធម្មជាតិវិញចំនួន៥០គ.ក្រ  ។

 ក្រុមទី២ កម្លាំងរដ្ឋបាល ជលផល កំពង់លែង ដឹកនាំដោយ លោក ពុំ សុផល បានចុះបង្រ្កាប ការកាប់ដើមរាំងដែលជាប្រភេទ ព្រៃលិចទឹក សំរាប់ត្រីពងកូននោះ។ លោក ពុំ សុផល នាយសង្កាត់ រដ្ឋបាលជលផល កំពង់លែង បានអោយដឹងថា កម្លាំងសមត្ថកិច្ច ជលផល ខណៈកំពុងចុះធ្វើការ ល្បាតបានប្រទះឃើញ ជនល្មើសកំពុងធ្វើ សកម្មភាព កាប់ដើមរាំង ដាក់លើ កាណូត បាឡា នៅចំណុច អតីតឡូតិ៍លេខ៨ ប៉ុន្តែជនល្មើសពេលដែលឃើញ កម្លាំងសមត្ថកិច្ច ទៅដល់ក៏ បាននាំគ្នាលោតទឹក ហែលគេចចូលទៅ ក្នុងព្រៃបាត់ស្រមោល បន្ទាប់មកសមត្ថកិច្ច របស់លោកបានបន្តដំណើរ ហើយក៏ ប្រទះឃើញសកម្មភាព ហ៊ុំពទ័្ធសំរាស់ ដើម្បីចាប់ត្រី នៅត្រង់អតីតឡូតិ៍លេខ៥ ។

លោក ពុំ សុផល នាយសង្កាត់រដ្ឋបាល ជលផល កំពង់លែងបាន បញ្ជាក់ថា លទ្ធផលទាំងពីរលើក កម្លាំងសមត្ថកិច្ច រឹបអូសបានទូកដឹក សំរាស់ចំនួន២គ្រឿង និងទូកហ៊ុំសំរាស់ ចំនួន២គ្រឿង ព្រមជាមួយគ្នានេះ សមត្ថកិច្ចបានឃាត់ ខ្លួនជនសង្ស័យ ចំនួន៣នាក់ ធ្វើការអប់រំ ណែនាំស្របតាមនីតិវិធីច្បាប់ផងដែរ ។ ក្រុមទី៣ កម្លាំងសមត្ថកិច្ច រដ្ឋបាលជលផល បរិបូណ៌ ដឹកនាំដោយលោក ម៉ូត សៀងហេង បានចុះបង្ក្រាប បទល្មើស នេសាទ ប្រភេទរបាំងសាច់អួន នៅក្នុងភូមិសាស្រ្ត ភូមិកំពង់អួរ និងភូមិសេះស្លាប់  ក្នុងស្រុកបរិបូណ៌ លទ្ធផល កម្លាំងសមត្ថកិច្ច បានកាត់ផ្តាច់របាំងសាច់អួន ដែលមានប្រវែងលើស ពីរបាំងលក្ខណៈគ្រួសារ ដោយកាត់ របាំងសាច់អួនបាន ចំនួន៥កន្លែង ប្រវែង ២៥0ម៉ែត្រ លបលូ១០មាត់ បង្គោល៩០ដើម និងចាក់លែងត្រីគ្រប់ប្រភេទ ចូលទៅក្នុងបឹងទន្លេ សាបវិញបានចំនួន ១០គ.ក្រ ។

ដោយឡែក កាលពីកន្លងទៅថ្មីៗនេះកម្លាំងផ្នែក រដ្ឋបាលជលផល ផ្សារឆ្នាំង និងសង្កាត់រដ្ឋបាល ជលផលចុងកោះ ដឹកនាំដោយ លោក តាត សីហាក់ នាយផ្នែក រដ្ឋបាលជលផល ផ្សារឆ្នាំង បានចុះប្រជុំផ្សព្វផ្សាយ ច្បាប់ស្តីពីជលផល និងការកំណត់ឧបករណ៍ នេសាទ ដល់ប្រជានេសាទ ភូមិចុងកោះ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ។

 លោក សេង ប៊ុនឈឿន នាយខណ្ឌរដ្ឋបាល ជលផល កំពង់ឆ្នាំង បានបញ្ជាក់អះអាងថា បើទោះកម្លាំង សមត្ថកិច្ច រដ្ឋបាលជលផល បានចុះបង្រ្កាប បទល្មើសបាន ជាបន្តបន្ទាប់ស្ទើរតែ រៀងរាល់ថ្ងៃ ប៉ុន្តែជនល្មើស នៅតែឆ្លៀតឱកាស លួចប្រព្រឹត្តធ្វើការនេសាទ នៅក្នុងព្រៃស្ងាត់ៗ និងពេលកម្លាំង សមត្ថកិច្ចត្រឡប់មកវិញ បទល្មើសនេសាទមា នរយៈពេលតែមួយបប្រិច ភ្នែកតែ ប៉ុណ្ណោះ ជនល្មើសអាចលួច នេសាទល្មើសច្បាប់ បានយ៉ាងងាយ ។

 លោក សេង ប៊ុនឈឿន បានបន្តអោយដឹងថា លោកនឹងស្វាគមន៍ ចំពោះព័ត៌មាន ទាំងឡាយណា ទាក់ទិននិង បទល្មើសជលផល ក្នុងដែន គ្រប់គ្រងរបស់ខ្លួន និងទទួលយកនូវការរិះគន់ ក្នុងន័យស្ថាបនា គ្រប់ពេលវេលា ហើយលោកក៏សូមអរគុណផងដែរ ចំពោះសេចក្តីរាយការណ៍ ពីអ្នកកាសែត តែងតែបានចង្អុលបង្ហាញ នូវរាល់បទល្មើស ដែលបានកើតមាន កំបាំងភ្នែក សមត្ថកិច្ច ៕ 

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

ព័ត៌មានអភិនិហា​ ពេលថ្វាយព្រះភ្លើង​​ ត្រូវបាន ទម្លាយចេញ តេជោសែន បុត្រធម៌ ថ្វាយព្រះភ្លើង ផ្ទាល់ចុងក្រោយ

$
0
0

- ព្រះមហាក្សត្រ សម្ដេចម៉ែ សម្ដេចសង្ឃរាជទាំងពីរ ថ្វាយព្រះភ្លើង៤លើក មិនឆេះ លើកទី៥ សម្ដេតតេជោ បួងសួងសុំ ទើបថ្វាយព្រះភ្លើងឆេះ

ដោយ ៖ សយ សុភាព

ភ្នំពេញ៖ ក្រោយពីមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលបានចុះផ្សាយអត្ថបទរបស់លោក គុជ សុវណ្ណ ដែលមានចំ ណងជើងថា “បារមី របស់សម្ដេចតេជោ នៅពេលថ្វាយព្រះភ្លើង សម្ដេចព្រះនរោត្ដមសីហនុ” ដែលអត្ថបទ នេះ បានរៀប រាប់ថា សម្ដេចតេជោ ហ៊ុន សែន បានអធិដ្ឋាន លំឱនកាយថ្វាយបង្គំ បួងសួង ដោយការតាំងចិត្ដយ៉ាង មុតមាំ នៅទី បំផុតសម្ដេចតេជោ ថ្វាយព្រះភ្លើងក៏ឆាបឆេះភ្លាម ឡើងមួយរំពេច និងឆេះរហូតដល់នាទីចុងក្រោយ នៅសល់តែព្រះអដ្ឋិធាតុ។

មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលបានខិត ខំស្វែងរកព័ត៌មានបន្ថែមទៀតថា ពិតជាមាន អភិនិហាបែបនេះ យ៉ាង ណានោះ  ក៏ស្របពេលមានពាក្យចរចាមអារ៉ាម កើតចេញក្រោយ បន្ដិច ពេលថ្វាយព្រះភ្លើងសម្ដេចឪ ព្រះបរម សពព្រះ បរមរតនកោដ្ឋថា មានការប្រទាន ព្រះភ្លើងរហូតដល់ច្រើនដង ទើបឆេះនោះ មជ្ឈមណ្ឌលព័ត៌មានដើម អម្ពិលបាន ស្វះស្វែង រកព័ត៌មានដ៏អស្ចារ្យនេះ យកមកផ្សព្វផ្សាយជូនថា ពិត ឬមិនពិត?។

មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនៅល្ងាច ថ្ងៃពុធ ទី១៣ ខែកុម្ភៈ ឆ្នាំ២០១៣ បានទទួល នូវព័ត៌មានដែលគួរឱ្យទុក ចិត្ដពីមន្ដ្រីមួយរូប ដែលសុំមិនបញ្ចេញឈ្មោះ ហើយបានឃើញ ហេតុការណ៍ផ្ទាល់នៅក្នុងពិធីថ្វាយព្រះភ្លើង ព្រះ បរមសព សម្ដេចឪ បានរៀបរាប់ថា ពិត ជាមានអភិនិហាដ៏អស្ចារ្យនេះប្រាកដមែន ហើយបាននិយាយថា បារមី សម្ដេចឪ ព្រះបាទ នរោត្ដម សីហនុ ពិតជាខ្លាំងពូកែ ហើយថា ក៏មានតែបុត្រធម៌របស់ព្រះអង្គ គឺសម្ដេចតេជោ ហ៊ុន សែន ដែល មានរិទ្ធានុភាព បាន អធិដ្ឋាន សុំព្រះវិញ្ញាណក្ខន្ធសម្ដេចឪ ដើម្បី ព្រះវិញ្ញាណក្ខន្ធព្រះអង្គរាជា នុញ្ញាតឱ្យសម្ដេច តេជោ ហ៊ុន សែន បានថ្វាយព្រះភ្លើង ហើយ ទីបំផុត គឺយ៉ាងដូច្នេះមែន។

មន្ដ្រីដែលបានចូលរួម ហើយបានឃើញ ផ្ទាល់ភ្នែកប្រាប់ឱ្យដឹងទៀតថា ការប្រទាន ភ្លើងសម្ដេចឪធ្វើឡើងរហូត ដល់៥ដង ទើបបានសម្រេចជាស្ថាពរ។ លើកទីមួយព្រះមហា ក្សត្រ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី និង ព្រះមហាក្សត្រយានី នរោត្ដម មុនីនាថ សីហនុ បានថ្វាយព្រះភ្លើង ដោយផ្ទាល់ព្រះហស្ថ ហើយភ្លើងពិតជាបាន ឆេះមែន បន្ទាប់មកព្រះសង្ឃក៏បានចាប់ផ្ដើមសូត្រមន្ដបង្សុកូល តែទៀនក៏រលត់ទៅវិញ។ លើកទី២ ព្រះមហាក្ស ត្រ និងសម្ដេចម៉ែ បានថ្វាយព្រះភ្លើងម្ដងទៀត ពេលនោះភ្លើងទៀន ក៏បានឆេះខ្លាំង ជាងមុន តែមិនបានប៉ុន្មានផង ភ្លើងទៀននោះ ក៏ បានរលត់ម្ដងទៀត។ លើកទី៣ លោកអា ចារ្យ បាគូ ប្រចាំព្រះបរមរាជវាំង បានចាក់ អាល់កុល ដើម្បីងាយឱ្យឆេះពី លើទៀន ដោយចាប់ផ្ដើមចាក់ពីលើរហូតដល់ ក្រោម រួចហើយព្រះមហាក្សត្រនិងសម្ដេចម៉ែ បានថ្វាយព្រះភ្លើងម្ដងទៀត ភ្លើងក៏ឆេះទៀត ប៉ុន្ដែមិនបានប៉ុន្មានផង ភ្លើងនោះ ក៏បានរលត់ រហូតទៅដល់ក្រោម សូម្បីតែមានអាល់កុល ហើយក៏ដោយ ក៏ភ្លើងនោះ នៅតែរលត់ទាំង អស់តែម្ដង។ លើកទី៤ សម្ដេចព្រះសង្ឃរាជ ទាំងពីរគណៈ និងសម្ដេច នាយករដ្ឋមន្ដ្រី ហ៊ុន សែន បានកាន់ទៀនដុតថ្វាយព្រះភ្លើងសាជា ថ្មី តែមិនទាន់បាន ដុតផង ទៀនក៏រលត់ទៅ ទៀត រួមទាំងរលត់ទៀនសម្រាប់ចម្លងផង ដែរ។ លើកទី៥ គឺជាលើកចុងក្រោយ ហើយ ក៏ជាលើកទទួលបានជោគជ័យ ក្នុង ការថ្វាយ ព្រះភ្លើងសម្ដេចឪ ដោយមុនការប្រទាន សម្ដេចតេជោ ហ៊ុន សែន តែម្នាក់ឯងគត់ ដែល បានយកទៀន ដែលរលត់ទាំងពីរនោះ យក មកហើយក៏បានលើកដៃ បួងសួងអធិដ្ឋានលំ ឱនកាយថ្វាយបង្គំសម្ដេចឪ រួចក៏ថ្វាយព្រះ ភ្លើង ហើយព្រះភ្លើងក៏បានឆេះ រហូតដល់ទី បញ្ចប់ ដែលអាចរំលាយ ព្រះសពសល់តែព្រះ អដ្ឋិ ។

មន្ដ្រីដដែលនោះ បាននិយាយប្រាប់ដើម អម្ពិលទៀតថា ពេលដែលលោកបានឃើញផ្ទាល់ គឺពិតជាអស្ចារ្យ ហើយ បានព្រឺក្បាលខ្ញាក ដោយពោលក្នុងអារម្មណ៍ថា ព្រះវិញ្ញាណក្ខន្ធ របស់ព្រះអង្គពិតជាអស្ចារ្យ ហើយថា ក៏មានតែ សម្ដេចតេជោ ហ៊ុន សែន ម្នាក់គត់ ដែល ព្រះអង្គចាត់ទុកជាកូនធម៌ មានបុណ្យបារមី អាចធ្វើឱ្យព្រះវិញ្ញាណក្ខន្ធ របស់ ព្រះអង្គទទួល យកនូវការថ្វាយព្រះភ្លើង បន្ទាប់ពីសម្ដេច តេជោ បានអធិដ្ឋាន ដោយចិត្ដស្មោះស និង សេច ក្ដីគោរព ចំពោះព្រះវិញ្ញាណក្ខន្ធ និង ព្រះរាជបល្ល័ង្ក ។

ទោះជាយ៉ាងណាក៏ដោយ នេះគ្រាន់តែជា ការលើកឡើងរបស់មន្ដ្រីម្នាក់ ដែលបានមានភព្វសំណាងចូលរួមបុណ្យ ថ្វាយព្រះភ្លើងសម្ដេច ឪ កាលពីថ្ងៃទី៤ កុម្ភៈ កន្លងទៅ ហើយក៏បានឃើញព្រឹត្ដិការណ៍នេះ ដោយផ្ទាល់ផងដែរ។ មន្ដ្រីរូបនេះ ដែលនៅតែបដិសេធមិនឱ្យ បញ្ចេញឈ្មោះ ទោះបីមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលទទូចសុំបញ្ចេញ ឈ្មោះយ៉ាងណា ក៏ដោយ បានមានប្រសាសន៍ទៀតថា អ្នកចូល រួមប្រាកដជាបានឃើញព្រឹត្ដិការណ៍នោះថា ហេតុ អ្វីបានជាពេលថ្វាយព្រះភ្លើងមិនបាញ់កាំ ភ្លើងដំណាលគ្នា ហើយវាំងននបាំងនៅព្រះ បរមរតនកោដ្ឋ ហើយទូរទ ស្សន៍ មិនថតឱ្យចំ ដោយសារតែមានអព្ភូតហេតុដូច បានរៀប រាប់ខាងលើ។ ដូច្នេះគេរំពឹងថា ព័ត៌មាននេះ អាច នឹងមានការពន្យល់ជាសាធារណៈនាពេលណាមួយពីថ្នាក់ដឹកនាំគណៈកម្មការបុណ្យ ហើយអាចក្បោះក្បាយជាង ។

ប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេស ក៏ ដូចជាបានចូលរួមនៅក្នុងពិធីថ្វាយព្រះភ្លើង បានសម្ដែងនូវជំនឿរបស់ពួក គាត់ ចំពោះបារមីស័ក្ដិសិទ្ធិរបស់ព្រះមហាវីរក្សត្រសម្ដេចឪ ហើយថា ព្រះវិញ្ញាណក្ខន្ធរបស់ព្រះអង្គពិតជាគង់នៅ ជាមួយប្រជារាស្ដ្រកូនចៅរបស់ព្រះអង្គ ដើម្បីជួយថែរក្សាឱ្យកូនចៅមានសេចក្ដី សុខ ប្រទេសរីកចំរើន ដែលសព្វ ថ្ងៃរាជរដ្ឋាភិ បាលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន កំពុងដើរតាមមាគ៌ាដ៏ត្រឹមត្រូវរបស់ព្រះអង្គ ជាពិសេស បន្ដដឹកនាំប្រទេស ជាតិ តាមលំអានសម័យសង្គមរាស្ដ្រនិយម។

តាមការកត់សម្គាល់នៅក្នុងឆាកនយោ បាយកម្ពុជា គេសង្កេតឃើញអ្នកដឹកនាំដ៏ខ្លាំងពូកែ មានតែពីរអង្គគត់គឺ សម្ដេចឪ ព្រះបិតាជាតិ ព្រះបិតាបង្រួបបង្រួមជាតិ ផ្សះផ្សារជាតិ និងសម្ដេចតេជោ ហ៊ុន សែន ដែលជាបុត្រធម៌ ដែលជាបិតា ស្ថាបនិកកិច្ចព្រមព្រៀងសន្ដិភាព ទីក្រុងប៉ារីស ២៣ តុលា ១៩៩១។ ឥឡូវនេះ នៅសល់តែសម្ដេច តេជោមួយគត់ ដែលបន្ដពីសម្ដេចឪ ហើយក៏គេធ្លាប់ឃើញសម្ដេចតេ ជោ ហ៊ុន សែន មានរិទ្ធានុភាពខ្លាំង ទើបអាច ដង្ហែសម្ដេចព្រះ មហាវីរក្សត្រ បានដល់ទីបញ្ចប់ រីឯអ្នកនយោបាយខ្លះទៀត បានត្រឹមតែពាក់កណ្ដាល ឬក៏ទើប ចាប់ផ្ដើម ក៏បាត់ទៅវិញ អាចថាមក ពីខ្វះការតស៊ូ ឬក៏គ្មានរិទ្ធានុភាព ដែលអាចដង្ហែព្រះអង្គបាន៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Viewing all 8042 articles
Browse latest View live




Latest Images