Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all 8042 articles
Browse latest View live

លោក គួច ចំរើន អញ្ជើញប្រគល់ អណ្តូងទឹក ចំនួន១៥ ដល់ប្រជាពលរដ្ឋ នៅស្រុកកំណើត

$
0
0

សៀមរាប៖ ក្រោយបាន បញ្ចប់ការងារ ចុះសួរសុខទុក្ខ និងចែកអំណោយ ដល់ក្រុមយុវជន ស្ម័គ្រចិត្ត និងក្រុមមន្រ្តីវាល រយៈពេល២ថ្ងៃ ក្នុងខេត្តចំនួន៣ រួចមកនោះ នៅព្រឹកថ្ងៃ អាទិត្យទី១៧ ខែកុម្ភៈ ឆ្នាំ២០១៣ នេះ អភិបាល ខណ្ឌមានជ័យ លោក គួច ចំរើន និងមន្រ្តីក្រោមឱវាទ បានអញ្ជើញ ចូលរួម ជាអធិបតី នៅក្នុងពិធីប្រគល់ អំណ្តូងទឹក ចំនួន១៥ អណ្តូងដល់ ប្រជាពលរដ្ឋ នៅភូមិតាពណ៌១ ភូមិតាពណ៌២ និងភូមិអូរខ្លុង ឃុំពង្រក្រោម ស្រុកជឺក្រែង ខេត្តសៀមរាប ដែលទីកន្លែង កំណើតរបស់ លោកតែម្តង។

យោងតាមមន្រ្តី សាលាខណ្ឌមានជ័យ ដែលចូលរួម នៅក្នុងកម្មវិធីនេះ បានឲ្យដឹងថា អណ្តូងចំនួន១៥ខាងលើនេះ ដែលត្រូវប្រគល់ជូន ប្រជាពលរដ្ឋ នៅតំបន់នោះ គឺជាអំណោយ របស់គំរោង មែរី អ៊ីណូ ១ម៉ឺនវុន របស់កូរ៉េខាងត្បូង ។ បើតាមមន្រ្តីសាលាខណ្ឌមានជ័យ បានឲ្យដឹងថា អំណោយដែលផ្តល់ជូន ដល់ប្រជាពលរដ្ឋ នៅតំបន់ខាងលើនេះ បានកើតមានឡើង អំឡុងពេល ដែលលោកអភិបាលខណ្ឌ គួច ចំរើន បានទៅបំពេញទស្សនកិច្ច នៅប្រទេសកូរ៉េ កាលពីចុងខែធ្នូ ឆ្នាំ២០១៣កន្លងទៅ។

លោកអភិបាលខណ្ឌ មានបានថ្លែងអំណរគុណ ដល់គម្រោងរបស់ ប្រទេសកូរ៉េខាងត្បូង ដែលបានផ្តល់ ជាអណ្តូងទឹក ដល់ប្រជាពលរដ្ឋ នៅទីកន្លែងកំណើត របស់លោក ដើម្បីឲ្យប្រជាពលរដ្ឋ អាចប្រើប្រាស់ សម្រាប់ការ រស់នៅប្រចាំថ្ងៃ។ ជាមួយគ្នានេះ លោក គួច ចំរើន បានអំពាវនាវ ដល់ប្រជាពលរដ្ឋ ជួយថែរក្សា នូវអណ្តូងទឹកទាំងនេះ ដើម្បីជាប្រយោជន៍រួម៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS


លោក កុយ ពុំ សំណេះ សំណាល ជាមួយអាជ្ញាធរ និងប្រជាពលរដ្ឋ នៅឃុំដូង

$
0
0

តាកែវ៖ កាលពីព្រឹក ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៣ អនុរដ្ឋលេខា ធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លោក កុយ ពុំ ព្រមទាំងមន្រ្តីក្រោមឱវាទ ជាច្រើនរូបបាន អញ្ចើញចូលរួម ក្នុងពិធីសំណេះសំណាល ជាមួយអាជ្ញាធរដែនដី និងក្រុមប្រជាពលរដ្ឋនៅឃុំដូង ស្រុកបាទី ខេត្តតាកែវ។

លោក ណុប ទូច មេឃុំដូង បានគូសបញ្ជាក់ពីកិច្ចសហការល្អរវាងអាជ្ញាធរដែន និងកងកម្លាំង មាន សមត្ថកិច្ច ក្នុងការអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ធ្វើឲ្យស្ថានភាព សន្តិសុខ និងសណ្តាប់ធ្នាប់សង្គមនៅទូទាំងឃុំមានភាពល្អប្រសើរ។

លោក បានឲ្យដឹងទៀតថា នៅក្នុងរដូវវស្សាឆ្នាំ២០១២ ប្រជាកសិករនៅទូទាំងប្រទេស បង្កបង្កើន ផលស្រូវបានចំនួន២,០៩២ហិកតា ស្មើនឹង១០០ភាគរយ នៃផែនការដោយទទួលបាន ទិន្នផល ជាមធ្យមជិត៣តោនក្នុងមួយហិកតា និងបានជំរុញ ការធ្វើស្រូវប្រាំងនៅ លើផ្ទៃដីចំនួន១១៥ ហិកតាដែមទៀត។

លោក កុយ ពុំបានកោតសរសើរចំពោះអាជ្ញាធរនិងកងកម្លាំងមានសមត្ថកិច្ច ដែលបានយកចិត្ត ទុក ដាក់ក្នុងការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់បានល្អ ជាពិសេសបានជំរុញ ប្រជាពលរដ្ឋ បង្កបង្កើន ផលធ្វើ ស្រែ ចំការ ចិញ្ចឹមសត្វ ដើម្បីលើកស្ទួយជីវភាព គ្រួសារឲ្យ មានលក្ខណៈល្អ ប្រសើរមួយកម្រិតទៀត។

លោកបន្តថា ក្រោមការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានដាក់ ចេញ គោលនយោបាយឈ្នះ ឈ្នះ ធ្វើឲ្យប្រទេសជាតិទទួលបានសុខសន្តិភាព និងស្ថិរភាព នយោបាយ ដ៏ពេញលេញចាប់តាំងពីឆ្នាំ១៩៩៨មក។ លោកក៏បាន ផ្តាំផ្ញើឲ្យអាជ្ញាធរមូល ដ្ឋានគ្រប់លំដាប់ថ្នាក់ត្រូវបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ឲ្យបានល្អ។

លោក ក៏បានផ្តល់ថវិកាការរៀបចំពិធីចំនួន ២៦ម៉ឺន៥ពាន់ ៥រយរៀល និងប្រជាពលរដ្ឋដែល បាន ចូលរួមចំនួន៤៧៦នាក់ក្នុងម្នាក់ៗបាន១ម៉ឺនរៀល៕

www.dap-news.com

www.dap-news.com

រថយន្ត ជនជាតិចិន ព្រលះជាមួយ រថយន្ត សង្គ្រោះបន្ទាន់ របស់មន្ទីរពេទ្យ ព្រះកេតុមាលា សំណាងល្អ គ្មានអ្នករងរបួស

$
0
0

ភ្នំពេញ៖ ដោយស្ថានភាពស្រឹវឹង ហើយនៅតែចចេស បើករថយន្តនោះ បុរជនជាតិចិនម្នាក់ បានបណ្តាលឲ្យមានគ្រោះថ្នាក់ចរាចរណ៍ ដោយបានបុក ជាមួយរថយន្ត សង្គ្រោះបន្ទាន់ របស់មន្ទីរពេទ្យ ព្រះកេតុមាលា ប៉ុន្តែសំណាងល្អ មិនបានបណ្តាលឲ្យ នរណាម្នាក់រងរបួសនោះទេ ។

 ហេតុការណ៍គ្រោះថ្នាក់ ចរាចរណ៍ ខាងលើនេះ បានកើតឡើងកាល ពីវេលាម៉ោង ១៖៣០នាទីយប់ រំលងអាធ្រាត ចូលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៣ ស្ថិតនៅចំណុច ភ្លើងស្តុប មហាវិថី ព្រះមុនីវង្ស កែងផ្លូវ លេខ២១៤ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា។

មន្រ្តីចរាចរណ៍ជើងគោក រាជធានីភ្នំពេញ បានឲ្យដឹងថា មុនពេលកើតហេតុ បុរសជនជាតិចិន មានឈ្មោះ Wang Pihong អាយុ២៣ឆ្នាំ មុខរបរជាអ្នក ប្រមូលខោអាវ រោងចក្រ Hong Yun បានបើករថយន្ត របស់ខ្លួនម៉ាក Celica ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2Q-4225 លុះមកដល់ចំណុច កើតហេតុ បានបុកជាមួយរថយន្ត សង្គ្រោះបន្ទាន់ របស់មន្ទីរពេទ្យ ព្រះកេតុមាលា ខណៈកំពុងបើកបរ បញ្ច្រាសទិសគ្នា បណ្តាលឲ្យរងការខូចខាត ទាំងសងខាង។

សមត្ថកិច្ចចរាចរណ៍ បានឲ្យដឹងទៀតថា រថយន្តសង្គ្រោះបន្ទាន់ របស់មន្ទីរពេទ្យ ព្រះកេតុមាលា ម៉ាក Hyundai ពណ៌ស ពាក់ស្លាកលេខ ខម-១៧៩៣ បើកបរដោយឈ្មោះ កៅ វ៉ាន់ ភេទប្រុស អាយុជិត៤០ឆ្នាំ ។

យ៉ាងណាក៏ដោយ គ្រោះថ្នាក់ចរាចរណ៍នេះ មិនបណ្តាលឲ្យ នរណាម្នាក់ រងរបួសនោះទេ។ ក្រោយកើតហេតុ រថយន្តទាំងពីរគ្រឿង ត្រូវបានកម្លាំង នគរបាល ចរាចរណ៍ ជើងគោក ស្ទួចយកទៅ រក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ។

បើតាមសមត្ថកិច្ច គ្រោះថ្នាក់ចរាចរណ៍ បានកើតឡើង ដោយសារ តែស្ថានភាព ស្រវឹង ដោយបុរសជនជាតិចិននោះ មានជាតិអាល់ កុលចំនួន ០,៤២ មីលីក្រាម ក្នុងមួយលីត្រខ្យល់ និងគ្មានប័ណ្ណបើកបរ។

បច្ចុប្បន្ន បុរសជនជាតិចិនរូបនេះ ត្រូវបានឃុំខ្លួនជា បណ្តោះអាសន្ន នៅការិយាល័យ ចរាចរណ៍ជើងគោក រាជធានីភ្នំពេញ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការតាមផ្លូវច្បាប់។

យ៉ាងណាក៏ដោយ ដើម្បីចូលរួមកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ ដែលកំពុងមានការកើនឡើងខាងលើនេះ កម្លាំងនគរបាលចរាចរណ៍ជើងគោក រាជធានីភ្នំពេញ នៅតែបញ្ចេញប្រតិបត្តិការ ដ៏ក្តៅគគុករបស់ខ្លួន ពោលរាល់ជនណាដែលបើកបរ បង្កគ្រោះថ្នាក់ចរាចរណ៍ ដោសារតែស្ថានភាពស្រវឹងនោះ ត្រូវចាប់ខ្លួន ហើយកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

លោក លឹម គានហោ អញ្ជើញសម្ពោធ ផ្លូវលំ២ខ្សែ នៅឃុំទំនប់ធំ

$
0
0

កណ្តាល៖ លោក លឹម គានហោ ប្រធានក្រុមការងារ ចុះជួយ ស្រុកពញាឮ ខេត្តកណ្តាល នៅព្រឹកថ្ងៃអាទិត្យ ទី១៧ ខែកុម្ភៈ ឆ្នាំ២០១៣ រួមជាមួយ មន្រ្តីក្រោមឱវាទ មួយចំនួនទៀត បានអញ្ជើញ ចូលរួមសម្ពោធ ដាក់ឲ្យប្រើប្រាស់ ផ្លូវលំ ចំនួន២ខ្សែ ស្ថិតនៅឃុំំទំនប់ធំ ស្រុកពញាឮ ខេត្តកណ្តាល សម្រាប់ប្រជាពលរដ្ឋ នៅតំបន់នោះ។

បើតាម អាជ្ញាធរ មូលដ្ឋាន បានឲ្យដឹងថា ពីមុនផ្លូវចំនួន២ខ្សែ ខាងលើនេះ មានការលំបាក ខ្លាំងណាស់ សម្រាប់ការធ្វើដំណើរ ប៉ុន្តែបាន លោក លឹម គានហោ ក្នុងនាម ជាប្រធានក្រុមការងារ ជុះជួយស្រុកពញាឮ បានចំណាយលុយ ផ្ទាល់ខ្លួន ក្នុងការកសាងផ្លូវលំ ទាំងពីរខ្សែនេះ ។

បើយោងតាម ក្រុមការងារ របស់លោក លឹម គានហោ បានឲ្យដឹងថា ផ្លូវលំចំនួន ២ខ្សែ ខាងលើនេះ បានចំណាយថវិកា ជាង២ម៉ឺន ដុល្លារ សម្រាប់ការ ជួសជុល ។ ប្រជាពលរដ្ឋ ជាច្រើននាក់ នៅតំបន់នោះ បានថ្លែងអំណរគុណដល់ លោក លឹម គានហោ ដែលបានចំណាយលុយ ផ្ទាល់ខ្លួន សម្រាប់កសាងផ្លូវ ទំាំងពីរខ្សែ ខាងលើនេះ ជូនដល់ប្រជាពលរដ្ឋ ។

ក្រោយការចូលរួម សម្ពោធដាក់ ឲ្យប្រើប្រាស់ ផ្លូវទាំងនេះរួច លោក លឹម គានហោ បានអញ្ជើញទៅ ប្រគល់ គោយន្ត តេជោ សែនទី២ដល់ ប្រជាពលរដ្ឋ នៅតំបន់នោះផងដែរ៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

លោក គួច ចំរើន អញ្ជើញ ចែកអំណោយ និងថវិកា ជូនដល់ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៅសាលាបឋមសិក្សា ដងផ្អាវ

$
0
0

សៀមរាប៖ ក្រោយពីបាន អញ្ជើញប្រគល់ អណ្តូងទឹក ចំនួន១៥ អណ្តូងដល់ ប្រជាពលរដ្ឋ នៅឃុំ ពង្រក្រោមរួចមក នៅព្រឹកថ្ងៃអាទិត្យ ទី១៧ខែកុម្ភៈ ឆ្នាំ២០១៣នេះ លោក គួច ចំរើន បានអញ្ជើញ ចែកអំណោយ និងថវិកាដល់ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៅសាលាបឋមសិក្សា ដងផ្អាវ ស្ថិតនៅ ឃុំពង្រក្រោម ស្រុកជឺក្រែង ខេត្តសៀមរាប ដែលទីកន្លែង កំណើតរបស់លោក ។

នៅក្នុងឱកាសនោះ លោក គួច ចំរើន បានផ្តល់សៀវភៅចំនួន២ក្បាល ប៊ិចមួយដើម ខ្មៅដៃ១ដើម និងលុយ៥០០០រៀល ជូនដល់សិស្សានុសិស្ស និងផ្តល់ថវិកាចំនួន១០ម៉ឺនរៀល ដល់លោកគ្រូ និងអ្នកគ្រូ ក្នុងម្នាក់ៗ។

ឆ្លៀតក្នុងឱកាសនោះ លោក អភិបាលខណ្ឌមានជ័យ បានអញ្ជើញ ចូលរួមបុណ្យ ឆ្លងខ្លោងទ្វារ សាលាបឋមសិក្សា ដងផ្អាវ ជាមួយប្រជាពលរដ្ឋ និងបងប្អូនរបស់លោក រួមនឹងម្តាយបង្កើត ដែលសាលាបឋមសិក្សាខាងលើនេះ ក៏ជាអំណោយ របស់លោកឪពុក លោក ឈ្មោះ គួច ណាំហេង កាលពីលោកនៅរស់។

ជាមួយគ្នានេះ លោក គួច ចំរើន បានអញ្ជើញចូលរួម នៅក្នុងពិធីអាពាហ៌ពិពាហ៌ កូនរបស់ប្រជាពលរដ្ឋ នៅក្នុងភូមិ ហើយបានចងដៃចំនួន២០ម៉ឺនរៀលផងដែរ៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

កម្លាំងសមត្ថកិច្ច បង្រ្កាបរថយន្ត ដឹកឈើប្រណីត បានមួយគ្រឿង

$
0
0

រតនគិរីៈ រថយន្តម៉ាកតូយូតា មួយបាំងកន្លះមួយ ផ្ទុកឈើប្រណីតជាច្រើនដុំ ត្រូវបានកម្លាំង នគរបាលប្រឆាំងបទល្មើស សេដ្ឋកិច្ចនៃស្នងការនគរ បាលខេត្តរតនគិរី ស្ទាក់ចាប់ បានកាលពីវេលា ម៉ោង១២ និង៣០នាទី យប់ថ្ងៃទី១៦ ខែកុម្ភៈ ឈានចូលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៣ ស្ថិត នៅចំណុចភូមិកាតេ ឃុំយំជ័រ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។

លោកវរសេនីយ៍ទោនូវ ដារ៉ា នាយការិយាល័យប្រឆាំង បទល្មើសសេដ្ឋកិច្ច នៃស្នងការនគរបាល ខេត្តរតនគិរីបានឲ្យដឹងថា ដោយមានការណែនាំ ពីលោកវរៈសេនីយ៍ឯក ផែន ឌីណា ស្នងការរង ទទួលបន្ទុកការិយាល័យ កណ្តាលយុត្តថម៌ ដល់បណ្តាមន្ត្រីជំនាញ ក្នុងការទប់ស្កាត់ និងបង្រ្កាប បទល្មើសព្រៃឈើឲ្យខានតែបាន។

លោកបន្តថា  មុននឹងឈានដល់ការស្ទាក់ចាប់រថយន្តដឹកឈើប្រណីតល្មើសច្បាប់នេះបាន គឺដោយសារកម្លាំង សម្ងាត់បានរាយការណ៍មកថា មានរថយន្តម៉ាកតូយូតាតាកូម៉ា  ពណ៌ខ្មៅ ពាក់ ស្លាកលេខ 4JJV 691 មួយគ្រឿងកំពុងធ្វើចរាចរតាមបណ្តោយផ្លូវជាតិលេខ៧៨ ក្នុងទិសដៅ ឆ្ពោះទៅកាន់ ប្រទេសវៀតណាម ដោយមានផ្ទុកឈើប្រណីត ពេញប្រៀប ទើបសុំយោបល់ថ្នាក់លើ ឃាត់រថយន្តនេះតែម្តង។ ចំណែកអ្នកបើករបត្រូវបានរត់គេចខ្លួនបាត់ បន្សល់ទុកនៅរថយន្ត និងឈើប្រណីតនៅនឹងកន្លែងកើតហេតុ។

លោកនូវ ដារ៉ា បន្ថែមទៀតថា បន្ទាប់ពីធ្វើការត្រួតពិនិត្យ រួចកម្លាំងរបស់លោក ឃើញមាន ឈើប្រណីត ប្រភេទធ្នង់ជាច្រើនដុះ ហើយបាននាំយករថយន្តដឹកឈើប្រណីត ខុសច្បាប់នោះ ទៅរក្សាទុកបណ្តោះអាសន្ននៅខណ្ឌរដ្ឋបាលព្រៃឈើ ដើម្បីឲ្យម្ចាស់ រថយន្តចូលខ្លួន ដោះស្រាយតាមផ្លូវច្បាប់៕

www.dap-news.com

www.dap-news.com

www.dap-news.com

ក្រុមណា នឹងលើកពានរង្វាន់ បាល់បោះ មហាជន ប៉ាតេ៣១០ ល្ងាចនេះ?

$
0
0

ភ្នំពេញៈ បន្ទាប់ពីឆ្លងផុតវគ្គជម្រុះ ប្រកួតបាល់បោះក្នុងពូល និងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ក្នុងព្រឹត្តិការណ៍ នៃការប្រកួតបាល់បោះ ដណ្ដើមពានរង្វាន់ប៉ាតេ ៣១០ អស់រយៈពេល មួយព្រឹក ពេញនៅថ្ងៃអាទិត្យ ទី១៧ ខែកុម្ភៈ ឆ្នាំ២០១៣នេះ ក្រុមដែលទទួលបានជ័យជះ នឹងត្រៀម ខ្លួន ប្រកួតបន្ដនៅវគ្គផ្ដាច់ព្រ័ត្រ ដើម្បីលើកពាននាល្ងាចនេះ គឺមានក្រុមប៉ាតេ៣១០ ក្រុមទួនហ្វា ជាក្រុមជាប់លេខ១ និងលេខ២ នៅក្នុងពូលA ។ ចំណែកលេខ១ នៅក្នុងពូលB គឺក្រុមសិលាមាស និងក្រុម Magic Team ជាប់លេខ២ ។

មុននឹងក្រុមទាំង៤ខាងលើបាន ឆ្លងផុតមកប្រកួត នៅវគ្គផ្ដាច់ ព្រ័ត្រល្ងាចនេះ ក្រុមនីមួយៗបាន ប្រកួតឈ្នះលើក្រុម ៤ផ្សេងទៀតកាលពីព្រឹកមិញនេះរួមមកហើយ ។ សម្រាប់ក្រុមប៉ាតេ៣១០ ប្រកួតឈ្នះក្រុម Dream Team ៤០-១៣ ឈ្នះក្រុមទួនហ្វា ៣៦-៣៣ និងឈ្នះក្រុម Sammi ក្នុងលទ្ធផល ៣៣-២៣ ។ ចំណែកក្រុមទួនហ្វា ប្រកួតឈ្នះក្រុម Dream Team ២៩-២១ ចាញ់ក្រុមSammi ១០-១៤ និងចាញ់ក្រុមប៉ាតេ ៣១០ ក្នុងលទ្ធផល ៣៣-៣៦ ។

រីឯក្រុមសិលាមាស ប្រកួតឈ្នះក្រុម Magic Team ២៩-១២ ឈ្នះក្រុម CCPL.Heat ២៧-២៦ និងចាញ់ក្រុម Fatty Brotjher ក្នុងលទ្ធផល ៤១-១៧ និងក្រុម Magic Team ប្រកួតឈ្នះក្រុម CCPL.Heat និងក្រុមFatty Brother ក្នុងលទ្ធផល ២៧-២៦ ហើយចាញ់ក្រុមសិលាមាស ២៩-១២ ។

ដូច្នេះនៅរសៀលនេះ ការប្រកួតតម្រូវឲ្យក្រុមទាំង៤ ដែលជាប់លេខ១ និងលេខ២ នៅក្នុងពូលA និងពូលB ធ្វើការប្រកួតខ្វែងពូលគ្នា ដែលមានក្រុមប៉ាតេ៣១០ ប្រកួតជាមួយក្រុម Magic Team និងក្រុមសិលាមាស ជួបប្រកួតជាមួយក្រុមទួនហ្វា ។ នៅក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រនេះ ប្រសិន បើក្រុមណាប្រកួតចាញ់ គឺនៅមានសិទ្ធប្រកួតប្រជែងដណ្ដើមយកចំណាត់ថ្នាក់លេខ៣ រីឯអ្នកឈ្នះ ត្រូវជួបគ្នាផងដែរ ដើម្បីស្វែងរកម្ចាស់ជើងឯកនៃការប្រកួតដណ្ដើមពានរង្វាន់ បាល់បោះមហាជន ប៉ាតេ៣១០ ។

សូមរង់ចាំទស្សនាទាំងអស់គ្នា ថាតើក្រុមណានឹងក្លាយទៅជាម្ចាស់ពានរង្វាន់ បាល់បោះមហាជន ប៉ាតេ៣១០ ប្រចាំឆ្នាំ២០១៣នេះ ?៕

www.dap-news.com

www.dap-news.com

www.dap-news.com

ក្រុមកម្មករ រោងចក្រយ៉ុងវ៉ា១ យ៉ុងវ៉ា២ នឹងបន្តធ្វើកូដកម្ម ខណៈរាជ រដ្ឋាភិបាលបើក ប្រាក់បូរេប្រទាន

$
0
0

ភ្នំពេញ៖ បើទោះបីជាប្រមុខ រាជរដ្ឋាភិបាលកម្ពុជា បានចេញប្រាក់បូរេ ប្រទានដល់ក្រុមកម្មករ ដែលបម្រើការងារ នៅរោងចក្រយ៉ុងវ៉ា១ និងយ៉ុងវ៉ា២ យ៉ាងណាក៏ដោយនោះ ប៉ុន្តែនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៣ ពួកគេនឹងនៅតែបន្ត ធ្វើកូដកម្មដដែល ដើម្បីទាមទារប្រាក់ អតីតភាពនិងប្រាក់ អត្ថប្រយោជន៍ផ្សេងៗទៀត។

លោក សយ សុខ ជាកម្មករម្នាក់ បានប្រាប់ឲ្យដឹងនៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៣ថា ប្រាក់ខែពួកខ្លួន ត្រូវបាន ក្រសួងសង្គមកិច្ច បានបើកឲ្យអស់ហើយ ក៏ប៉ុន្តែប្រាក់អតីតភាព និងអត្ថប្រយោជន៍ផ្សេង មិនទាន់បានទទួលនៅឡើយទេ ដោយក្រសួងដោះស្រាយឲ្យពេលក្រោយទៀត។

លោកបន្តថា ទោះបីជាមានការសន្យាពីខាងក្រសួងក៏ដោយ ប៉ុន្តែលោកនិងក្រុមកម្មករដទៃទៀត នឹង បន្តធ្វើកូដកម្មរហូតទាល់តែមានដំណោះស្រាយដែលអាចទទួលយកបាន។

លោក បានបញ្ជាក់ថា “ពេលនេះក្រុមកម្មករមិនអាចទៅរកការងារនៅណាបាន គឺត្រូវរង់ចាំរាជរដ្ឋា ភិបាល បើកប្រាក់ហ្នឹងឲ្យដើម្បីយកប្រាក់ទៅសងគេ ទើបអាចទៅរកការងារថ្មីធ្វើទៀត”។

មន្រ្តីក្រសួងសង្គមកិច្ច ធ្លាប់បានឲ្យដឹងថា រាជរដ្ឋាភិបាលនឹងបន្តដោះស្រាយបញ្ហាដែលនៅ សេស សល់ជូនដល់កម្មករបន្តទៀតដើម្បីឲ្យសមស្របទៅតាមច្បាប់របស់ប្រទេសកម្ពុជា។
កាល ពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៣ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានចេញ ប្រាក់បូរេប្រទានដល់កម្មករ-កម្មការិនីរោងចក្រយ៉ុងវ៉ា១-យ៉ុងវ៉ា២បន្ទាប់ពីពួកគេប្រមូលផ្តុំគ្នាតវ៉ា រហូតដល់បិទផ្លូវជាតិលេខ២១បេ នៅក្រុងតាខ្មៅ តាមរយៈក្រសួងសង្គមកិច្ច ដោយបានបើក ប្រាក់ បូរេប្រទានចំនួន៣.៦៨០.000.០០០រៀល(បីពាន់ប្រាំមួយរយប៉ែតសិបលានរៀល)ដល់ពួកគេហើយ កាលពីថ្ងៃទី១៥ ខែកុម្ភៈ ។

សូមបញ្ជាក់ថា កម្មករ-កម្មការិនីយ៉ុងវ៉ាទាំងពីរ ដែលស្ថិតនៅក្នុងសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល បាននាំគ្នាធ្វើការតវ៉ា រហូតដល់ឈានការបិទផ្លូវជាតិលេខ២១បេ តាំងពីថ្ងៃទី១២ ខែកុម្ភៈ មកម្លេះហើយមកដល់ថ្ងៃទី១៤ ខែកុម្ភៈ រាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែនបានស្នើរឲ្យក្រសួងសង្គមកិច្ចចាត់វិធានការដោះស្រាយប្រាក់ខែជូនដល់ពួកគេរួចរាល់ហើយផង ដែរ៕


វេទិកា សាធារណៈ ក្នុងគោលបំណង ផ្សព្វផ្សាយ ពីសាលាក្ដីខ្មែរ ក្រហមដល់ និស្សិតចំនួន ៣៥០០នាក់ ស្ថិតក្នុង ស្រុកទ្រំាង

$
0
0

តាកែវៈ កាលពីព្រឹកថ្ងៃទី១៥ ខែកុម្ភៈ វេទិកាសាធារណៈ ផ្សព្វផ្សាយពីសាលាក្ដី ខ្មែរក្រហមត្រូវ បាន ប្រារព្ធឡើង នៅក្នុងបរិវេណ វិទ្យាល័យសម្ដេចហ៊ុន សែន ព្រៃផ្អេរស្ថិតក្នុងភូមិព្រៃផ្អេរ ឃុំរនាម ស្រុក ទ្រាំងហើយកម្មវិធីនេះធ្វើការ ផ្សព្វផ្សាយដល់និស្សិត ដែលមកពីវិទ្យាល័យ និងអនុវិទ្យាល័យ ៣ស្ថិតក្នុង ស្រុកទ្រាំង។

ក្នុងឱកាសនោះក៏មានការអញ្ជើញចូលរួមពីលោក កេត ម៉ៅ អភិបាលស្រុកទ្រាំង លោក សុខ ពុទ្ធិវុធ ប្រធានសហភាពសហព័ន្ធ យុវជនកម្ពុជាខេត្តតាកែវ លោក ឌឹម សុវណ្ណារ៉ុងមន្រ្ដី សាលាក្ដីខ្មែរ ក្រហម, សាស្រ្ដាចារ្យ ,លោកគ្រូ អ្នកគ្រូ រួមទាំងនិស្សិតដែល មកពីវិទ្យាល័យសុខអាន ព្រៃសណ្ដែក, វិទ្យាល័យសម្ដេច ហ៊ុន សែន ព្រៃផ្អេរ ,និងអនុវិទ្យាល័យ សុខអានខ្វាវ ចំនួន ៣៥០០នាក់ ។

ជាកិច្ចចាប់ផ្ដើមលោក សុខ ពុទ្ធិវុធ ក៏បានមានប្រសាសន៏ស្វាគមន៏ និងបើកអង្គរពិធីដោយ សម្ដែង នូវភាពកក់ក្ដៅនិងរាក់ទាក់ដល់ប្អូនៗជានិស្សិតដែលមានវត្តមានក្នុងឱកាស វេទិកាសាធារណៈ នោះ។

បន្ទាប់មកលោក ឌឹម  សុវណ្ណារ៉ុង ក៏បានលើកបង្ហាញខ្លីៗស្ដីអំពីដំនើរការនៃការកាត់ក្ដីក៏ដូច ជាដំនើរការ នៃសាលាក្ដីខ្មែរក្រហម ដែលធ្វើការកាត់ទោសទៅលើអ្នកដឹក នាំកំពូលដែលជាប់ ទាក់ទង ក្នុងការសម្លាប់រង្គាល ក្នុងរបបខ្មែរក្រហម (របបប្រល័យពូជន៏សាសន៏) ។

ជាចុងក្រោយលោក ក៏បានសួរសំនួរ មួយចំនួនដែលទាក់ទងទៅ និងសាលាក្ដីខ្មែរក្រហម ដល់ និស្សិត ដែលបានអញ្ជើញ ចូលរួមនិងបានផ្ដល់ជាអាវយឺត រួមទាំងមួកដល់ពួកគេ ទុកជាអនុស្សាវរីយ៏ផងដែរ ៕

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

លោក ឌី វិជ្ជា ៖ ការធ្វើកូដកម្ម នៅក្រុងបាវិត មានក្រុមអ្នក ញុះញង់នៅ ពីក្រោយឲ្យ ប្រើអំពើហិង្សា

$
0
0

ស្វាយរៀង៖ ប្រធានសហភាព សហព័ន្ធយុវជន កម្ពុជាប្រចាំខេត្ត ស្វាយរៀងនិង ជាមន្រ្តីនគបាល ជាន់ខ្ពស់ ទទួលបន្ទុកកិច្ចការ សន្តិសុខព្រហ្មទណ្ឌ ខេត្តលោក ឌី វិជ្ជា បានថ្លែងឲ្យដឹងថា ការផ្ទុះកូដ កម្ម រយៈពេល ប៉ុន្មានថ្ងៃកន្លងទៅនេះ នៅក្រុងបាវិតមានក្រុមមនុស្ស មួយចំនួនតូចបាននៅពីក្រោយ ហើយបានញុះញង់ ឲ្យប្រើអំពើហិង្សា ដោយគប់ដុំថ្ម បំផ្លាញរោងចក្រ ដទៃទៀត។

មានប្រសាសន៍នៅក្នុងពិធីសំណេះសំណាលជាមួយក្រុមយុវជននិងប្រគល់អាគារសិក្សាសាលាបឋម ច្រេះ ដែលបានបញ្ចប់ការជួសជុល ដោយបានប្រគល់ជូនលោកគ្រូអ្នកគ្រូនិងសិស្សានុសិស្ស កាលពីព្រឹកថ្ងៃ អាទិត្យ ទី១៧ ខែ កុម្ភៈ ឆ្នាំ ២០១៣ នៅសាលាបឋមសិក្សាច្រេះ ស្ថិតនៅឃុំច្រេះ ស្រុកចន្ទ្រា លោក ឌី វិជ្ជា បានលើកឡើងពីការផ្ទុះធ្វើកូដកម្មរបស់ រោងចក្រមួយចំនួននៅក្រុងបាវិត ក្នុង រយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ដោយទាមទារតំឡើងប្រាក់ខែនិងលក្ខខណ្ឌមួយចំនួន ដែល ខុសពីគោលការណ៍ច្បាប់ហើយឈានដល់ការប្រើអំពើហឹង្សានោះ ដោយមានក្រុមកម្មករ បានដើរ បំផ្លិច បំផ្លាញ រំខាន និងបញ្ចុះបញ្ចូលកម្មករដទៃទៀតឲ្យចូលរួមធ្វើកូដកម្ម ជាមួយខ្លួនបើមិនព្រម ចូលទេ ពួកនោះបានយកដុំថ្មគប់រោងចក្រ និងដើរអុកឡុកដល់រោងចក្រដ៏ទៃទៀតនោះ គឺពិតជា មានមនុស្សមួយចំនួនតូចបានញុះញង់ឲ្យពួកគេធ្វើដូច្នេះដើម្បីបានផលប្រយោជន៍ផ្ទាល់ខ្លួន។

លោកបានសង្តត់ធ្ងន់ថា« ការតវ៉ាដែលប្រើសកម្មភាពបែបនេះវាគឺជាការខុសច្បាប់ ហើយប្រសិន បើនគរបាលចាប់បានពួកគេនិងបានល្បីឈ្មោះដោយឃើញគេដាក់ខ្នោះហើយត្រូវបានថតដាក់ ទូរទស្សន៏និងកាសែតទៀតផង»។

លោក ឌី វិជ្ជា បានបន្តថា ការទាមទារបស់ក្រុមកម្មកមួយចំនួននៅរោងចក្រ ក្នុងតំបន់សេដ្ឋកិច្ច ពិសេស ក្រុងបាវិតក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ការចចារគ្នារវាងកម្មកនិងថៅកែរោងចក្រដែលមាន ការសម្របសម្រួលពីអាជ្ញាធរដែនដី គឺមិនត្រូវរ៉ូវគ្នាទេ។

លោកថា កាលពីថ្ងៃទី១៦ ខែកុម្ភៈ ភាគីរោងចក្រអះអាងថា ប្រសិនបើជាកម្មករនៅតែ ចចេស ទាមទារលក្ខខណ្ឌបែបនេះទៀត ភាគីរោងចក្រនឹងបិទទ្វារ ដោយនឹងទៅ បើករោងចក្រ នៅប្រទេស ផ្សេងវិញ។

ឆ្លៀតក្នុងឱកាសនោះលោក ឌី វិជ្ជា បានស្នើសុំឲ្យយុវជននិងអាណាព្យាបាលទាំងអស់ ដែលបានចូលរួមនៅក្នុងពិធីនេះត្រូវយកចិត្តទុកដាក់ពីបញ្ហានេះដោយមិនត្រូវជឿការឃោសនាអូស ទាញរបស់ក្រុមមនុស្សដែលតែងតែដើរបង្កបញ្ហានោះទេ គឺយើងទាំងអស់គ្នា ត្រូវជួយអូសទាញ អប់រំប្រាប់ បងប្អូនកូនចៅរបស់យើងឲ្យចេះពិចារណា មុននិងធ្វើអ្វីមួយជាពិសេស យើងទាំងអស់ គ្នាត្រូវចេះ ថែរក្សាសមិទ្ធផលអ្វីមួយដែលកើតមានឡើង នៅលើទឹកដីខេត្តរបស់យើង ជាពិសេស ត្រូវការពារក្រុម អ្នកវិនិយោគទុនដែលគេបានយកប្រាក់រាប់លានដុល្លារមកវិនិយោគ ដោយនាំមកនូវការងារជាច្រើនសំរាប់កូនចៅយើងនៅក្នុងខេត្តស្វាយរៀងនេះ៕

www.dap-news.com

លោក ណៅ ធួក អញ្ជើញ ជួបពិភាក្សា ជាមួយប្រតិភូ សាធារណរដ្ឋប្រជាមា និត ប្រជាធិបតេយ្យ ឡាវ

$
0
0

ភ្នំពេញ៖ កាលពីថ្ងៃទី ១៨ ខែកុម្ភះ ឆ្នាំ ២០១២នេះ នៅរដ្ឋបាលជលផល លោក ណៅ ធួក ប្រតិ ភូរាជរដ្ឋាភិបាល កម្ពុជាទទួលបន្ទុកជា ប្រធាន រដ្ឋបាលជលផល បានអញ្ជើញជួប្រជុំការងារ ស្តីពីកិច្ចសហ ប្រតិបត្តិការនៅក្នុងក្របខ័ណ្ឌ វិស័យជលផល ដោយមានការចូលរួមពីសំណាក់ លោក ប៊ុនឃួង ខាមប៊ុនហឿង ប្រធានរដ្ឋបាលជលផល និងបសុពេទ្យ នៃសាធារណរដ្ឋប្រជាមានិត ប្រជាធិបតេយ្យឡាវ និងលោក SATOSHI CHIKAMI អ្នកឯកទេសវារីវប្បកម្ម របស់ទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិនៃប្រទេស ជប៉ុនប្រចាំកម្ពុជា ។

នៅក្នុងកិច្ចប្រជុំ ក៏មានលើកឡើងពីការបង្កើតឲ្យមានកិច្ចសហ ប្រតិបត្តិការចុះជួយ ពង្រឹងការងារវិស័យជលផល រវាងរដ្ឋបាលជលផល នៃព្រះរាជា ណាចក្រកម្ពុជា និងរដ្ឋបាលជលផលនៃ សាធារណរដ្ឋប្រជាមានិត ប្រជាធិបតេយ្យឡាវ ព្រមទាំងមានការពិភាក្សា ដោយផ្តោតទៅលើការចូល រួម សហការជួយផ្លាស់ប្តូរនូវបទពិសោធន៍ បច្ចេកទេស ពីគ្នាទៅវិញទៅមក ដើម្បីពង្រឹងការងារគ្រប់គ្រង អភិរក្ស និងអភិវឌ្ឍន៍នៃវិស័យ ជលផល។

លោក ណៅ ធួក បានសំដែងនូវការ សាកសួរសុខទុក្ខ ដោយសេចក្តីនឹករលឹក និងសូមសា្វគមន៍ចំពោះ លោក ប៊ុនឃួង ខាមប៊ុនហឿង ដែលបាន ដឹកនាំប្រតិភូ ចំនួន ១៦ រូប អញ្ជើញទស្សនកិច្ចលើការងារ វារីវប្បកម្ម ក្នុងរយះពេលចំនួន ៧ថ្ងៃនៅព្រះរាជាណាចក្រកម្ពុជា ហើយលោក ណៅ ធួក បានបន្តលើកឡើងពីលទ្ធផលការងារ ដែលរដ្ឋបាជលផលសំរេច បានក្នុងរយះពេលកន្លងមក និងគោលបំណង នៃការបង្កើតឲ្យមានកម្មវិធីការងារ សហប្រតិបត្តិការនៅក្នុង ក្របខ័ណ្ឌវិស័យ ជលផល ប្រយោជន៍ជួយលើកកំពស់ជីវភាព រស់នៅរបស់ប្រជាពលរដ្ឋ និង អនុវត្តអនុសាសន៍ ដ៏ខ្ពង់ខ្ពស់ ចំនួន ៧ចំណុច របស់ប្រមុខរាជរដ្ឋាភិបាល គឺធ្វើឲ្យប្រទេសជាតិយើង មានទឹកមានត្រី ដើម្បីឆ្លើយតបទៅនឹងតំរូវ ការចាំបាច់ក្នុងសង្គម៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

NOKIA បើក​ហាង​ថ្មី​មួយ​ទៀត នៅ​កណ្តាល រាជ​ធានី​ភ្នំពេញ

$
0
0

ភ្នំពេញៈ ក្រោមកិច្ចសហការ យ៉ាងជិតស្និទ្ធ ជាមួយ ក្រុមហ៊ុនKTH Telecom Ltd ក្រុមហ៊ុន ទូរស័ព្ទដៃ Nokia បានបើក ហាងលក់ ផលិតផល ថ្មីមួយ កន្លែងទៀត នៅក្នុងផ្សារទំនើប KTH Premium Power Mall នៅទល់មុខ ស្ថានទូតចិន ប្រចាំនៅកម្ពុជា។

ហាងលក់ ផលិតផលNokia មានផ្ទៃក្រឡា ប្រមាណ ៥០ ម៉ែត្រការេ និងបំពាក់ទៅដោយ គ្រឿងសង្ហារឹម ដ៏ទំនើបខ្នាតអន្តរជាតិ សម្រាប់ដាក់ តាំងបង្ហាញ ផលិតផល Nokia និងសម្ភារៈ បន្ទាប់បន្សំ នៃទូរស័ព្ទ (Nokia Acessories)។ លើសពីនេះ ហាងលក់ផលិតផល Nokia ដ៏ថ្មីសន្លាង ខាងលើ ក៏មានដាក់តាំងផលិតផលពិត ជាច្រើនម៉ូដែល ទុកជូនអតិថិជន សាកល្បងប្រើប្រាស់ ថែមទៀតផង ដើម្បីជាជំនួយ ដល់ការសម្រេចចិត្ត ទិញផលិតផល Nokia ជាទីពេញចិត្ត យកទៅប្រើប្រាស់។

លោក Jerry Manus អគ្គនាយកនៃក្រុមហ៊ុន Nokia ប្រចាំ នៅកម្ពុជា-ឡាវ បានគូសបញ្ជាក់ថា  បច្ចុប្បន្ននេះ យើងទទួលបាន ការឆ្លើយតប ជាវិជ្ជមានជាច្រើន ចំពោះផលិតផល Nokia ត្រកូល Asha និង Nokia ស៊ីមពីរ ពីសំណាក់អ្នកប្រើប្រាស់ទូទៅ។ ទន្ទឹមនឹង នេះ យើងមានបំណង ផ្តល់ជូនអតិថិជន នូវបទពិសោធន៍ ដ៏មានសារៈប្រយោជន៍ ដោយផ្តល់ព័ត៌មានស្តី ពីផលិតផល, បង្ហាញផ្ទាល់ អំពីផលិតផល, ដាក់ផលិតផល ពិតប្រាកដ សម្រាប់ដកពិសោធន៍ ប្រើប្រាស់ និងដោយមានស្តុក Nokia ជាច្រើនម៉ូដែល ចាប់តាំងពីតម្លៃទាប រហូតដល់តម្លៃមធ្យម និងតម្លៃខ្ពស់។ ការបើកហាង Nokia ថ្មីនេះ គឺជាឧទាហរណ៍មួយ ដែលឆ្លុះបញ្ចាំង ឲ្យឃើញអំពីកិច្ចយកចិត្តទុកដាក់ខ្ពស់ ចំពោះអតិថិជន នៅកម្ពុជា។

លោកស្រី Siriporn Nimtiparat ដែលជា CEO នៃក្រុមហ៊ុន KTH Telcom បានលើកឡើងថា “ផ្សារទំនើប KTH Premium Power Mall មានលក់ ផលិតផលអេឡិចត្រូនិក យីហោអន្តរជាតិជាច្រើន មុខ។ យើងមានសេចក្តីសោមនស្សរីករាយ ដែលបានសហការ ជាដៃគូជាមួយ Nokia ដើម្បីផ្តល់ជូននូវ បទពិសោធន៍ល្អ ជូនអតិថិជនរបស់យើង។ នាពេលបច្ចុប្បន្ននេះ អតិថិជនឲ្យតម្លៃខ្ពស់ ទាំងទៅលើ ចំណះដឹង ផ្នែកផលិតផល ទាំងបរិយាកាស នៅកន្លែងលក់ទំនិញ ប្រយោជន៍ ដើម្បីឲ្យពួកគេទិញ បាននូវផលិតផល ដែលស័ក្តិសមនឹង ជីវភាពរស់នៅរបស់ខ្លួន។ ការបើកហាង Nokia ថ្មីនេះ គឺពិតជាឆ្លើយតប ទៅនឹងអ្វី ដែលអតិថិជនឲ្យតម្លៃ ៕

Photo by DAP-NEWS

Photo by DAP-NEWS

អគ្គរដ្ឋទូតរុស្ស៊ី លើកឡើង ពីភាពចាំ បាច់នៃការ ដោះស្រាយ បញ្ហាស៊ីរី

$
0
0

ប៊ែរូត៖ យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ បានចេញផ្សាយនៅថ្ងៃអង្គារ ទី១៩ ខែកុម្ភៈ ឆ្នាំ២០១៣ នេះថាលោកអាឡិច ហ្សង់ដឺ ហ្សាស៊ីពគីន ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ី ប្រចាំ ប្រទេសលីបង់បានលើកឡើងម្តងទៀតកាលពីថ្ងៃចន្ទ កន្លងទៅ នេះ អំពីភាពចាំបាច់ដែលត្រូវ តែស្វែងរកដំណោះស្រាយជាបន្ទាន់ចំពោះ បញ្ហាស្ថិរភាពនយោបាយនៅប្រទេសស៊ីរី។

លោក ហ្សាស៊ីពគីន បានលើកឡើងក្នុងអំឡុងពេលនៃជំនួបជាមួយមន្ត្រីតំណាងកំពូលៗ ព្រមទាំងគណបក្សនយោបាយ លីបង់ ថា ប្រទេសរុស្ស៊ី មិនគួរទទួលយកនូវស្តង់ដាអន្តរជាតិ ដែល មាន ពីផ្លូវនោះទេ ចំពោះការស្វែងរក ដំណោះស្រាយទៅ លើវិបត្តិនៅប្រទេសស៊ីរី។ លោកថា មហាអំណាចពិភពលោក គួរតែផ្អាកការផ្គត់ផ្គង់អាវុធ និង ហិរញ្ញវត្ថុទៅដល់ក្រុម ប្រឆាំង ស៊ីរី ព្រោះថាទង្វើនេះបានបំផ្លិចបំផ្លាញដោយប្រយោលទៅលើប្រទេសស៊ីរី ហើយ យើងគួរតែចាប់ផ្តើម នូវដំណើរការ ស្វែង រក ដំណោះស្រាយនយោបាយផ្ទៃក្នុងវិញ។

គួរបញ្ជាក់ តាមការលើក ឡើងរបស់ អគ្គរដ្ឋទូតរុស្ស៊ី ប្រចាំប្រទេសលីបង់ ដែលជាប្រទេសភូមិផង របងជាមួយស៊ីរីនោះថា ដំណោះ ស្រាយនយោបាយមួយ ត្រូវតែជួបប្រសព្វគ្នាក្នុងពេលតែមួយ ជាមួយនឹងបំណងនៃប្រជាជនស៊ីរី ដើម្បីទទួលបាន នូវភាព ថ្កុំថ្កើង និង ជៀសឆ្ងាយអំពើហិង្សា ទាំងឡាយ។ សម្រាប់អំពើហិង្សានៅប្រទេសស៊ីរី បានឈានជិតដល់ឆ្នាំទីបី ហើយ ដោយ ចំនួនមនុស្សស្លាប់ក្នុងរយៈពេលកន្លងមកនេះបានកើនឡើងដល់ជាង ៧ម៉ឺននាក់ និង រាប់សែននាក់ទៀត បានរត់ ភៀស ខ្លួនចេញពីប្រទេសទៅកាន់ប្រទេសជិតខាង។

Photo by DAP-News

ចក្រភព អង់គ្លេស ចាប់ផ្តើម គម្រោង អន្តរជាតិដើម្បី គាំពារកុមារ នៅកម្ពុជា

$
0
0

ភ្នំពេញៈ គម្រោងសម្រាប់ វិញ្ញាបនប័ត្រ ការពារកុមារ អន្តរជាតិ ពីការបំពានផ្លូវភេទ នៅព្រឹកថ្ងៃអង្គារ ទី១៩ ខែ កុម្ភៈ ឆ្នាំ២០១៣ ត្រូវបានបើក សម្ពោធជាផ្លូវការហើយ នៅសាលា អន្តរជាតិអង់គ្លេស អាយខេន ដោយមានការចូលពីអ្នកស្រី Les Leysaunderson អនុប្រធានបេសកម្ម អង់គ្លេស ប្រចាំកម្ពុជា ។

គម្រោងការការពារកុមារ ពីការបៀតបៀនផ្លូវភេទ របស់ចក្រភពអង់គ្លេស បានធ្វើនៅ ប្រទេស ជាច្រើន រួចមកហើយ ដោយទទួលបាន ផលប្រយោជន៍ ជាច្រើន សម្រាប់កុមារ តាមរយៈការបង្រៀន ឬការធ្វើការងារស្ម័គ្រចិត្ត ដែលនឹងចាប់ផ្តើមឡើង នៅប្រទេសកម្ពុជា ដោយមជ្ឈមណ្ឌល ការពារកុមារ តាមប្រព័ន្ធអនឡាញ និងការកេងប្រវ័ញ្ច លើកុមារ របស់អង់គ្លេស ហៅកាត់ថា (CEOP) ដែលជា ភ្នាក់ងារជំរុញ ផ្នែកច្បាប់ជាតិ សម្រាប់ការការពារកុមារ ពីការរំលោភផ្លូវភេទ។

ការបង្កើតគម្រោង ICPC នេះជាគម្រោង ដែលជាដៃគូរបស់ CEOP ដែលធ្វើការនៅក្នុង ប្រទេស កម្ពុជា និង ប្រទេស នៅទូទំាងតំបន់ អាស៊ីអាគ្នេយ៍។ ជាមួយគ្នានោះដែរ CEOP ក៏បានធ្វើការជាមួយ ក្រុមប្រឹក្សា របស់ខ្លួន ដោយបានរកអ្នកជំនាញ ឯកទេសសំខាន់ៗ ពាក់ព័ន្ធនឹង ការជំរុញផ្នែកច្បាប់ ការអប់រំ សាមគ្គីភាពកុមារ និងការធ្វើការងារជាមួយ អង្គការមិនមែនរដ្ឋាភិបាល (NGOs) ក្នុងការធ្វើឲ្យ ប្រសើរឡើង សម្រាប់សុវត្ថិភាពកុមារនេះ។

ជាមួយគ្នានោះដែរ អគ្គនាយក CEOP លោក ភីតធ័រ ដាវីស បាននិយាយថា «ទំាងនេះ បានធ្វើឲ្យ ប្រាកដថា ការបៀតបៀនផ្លូវភេទធ្ងន់ធ្ងរ ដែលគេស្គាល់ថា អាជ្ញាធរជាច្រើននៅចក្រភពអង់គ្លេស នឹងស្វែងរកឱកាសសម្រាប់ការងារ ឬការស្ម័គ្រចិត្តនៅក្រៅប្រទេស។ ឱកាសជាច្រើននោះ នឹងកើតឡើងតាមរយៈការបង្រៀន ប៉ុន្តែភាពស្មើរភាព នឹងកើតឡើងតាមរយៈមុខនាទីផ្សេងទៀត ដូចជា ក្រុមការងារសាមគ្គីភាព ក្រុមការងារ ក្មេងកំព្រា ឬក្រុមអ្នកធ្វើការងារតាមផ្ទះជាក្មេង។

លោកបន្តថា «គម្រោងវិញ្ញាបនប័ត្រការពារកុមារអន្តរជាតិ នឹងធ្វើឲ្យនិយោជិកទំាងអស់ និងបណ្តា អង្គការស្ម័គ្រ ត្រូវធានាធា បេក្ខជនទំាងអស់ នឹងមិនមានការកាត់ទោស នៅក្នុងចក្រភពអង់គ្លេស ដែលនឹងធ្វើឲ្យពួកគេគិតថា មិនសមរម្យ ក្នុងការធ្វើការងារ ជាមួយកុមារបាន»។

ចំណែកអគ្គរដ្ឋទូតអង់គ្លេស ប្រចាំនៅកម្ពុជាលោក ម៉ាក ហ្គោដឌីង បាននិយាយថា «ខ្ញុំរីករាយ ណាស់ដែលគម្រោង ICPC បានចាប់ផ្តើមឡើង នៅកម្ពុជា។ ទំាងនេះជាការ ឆ្លើយតបដោយ ផ្ទាល់មួយរបស់ចក្រភពអង់គ្លេស ចំពោះតម្រូវការនៅកម្ពុជា និងប្រទេសផ្សេងទៀត។ ចំនួនប្រជាជន អង់គ្លេស ដែលមកលេងក្នុងប្រទេសកម្ពុជា មានការកើនឡើង ហើយការកើនឡើងនេះ ក៏បានគាំទ្រ ដល់ការអភិវឌ្ឍន៍ សម្រាប់សេដ្ឋកិច្ចសង្គម របស់កម្ពុជាផងដែរ។

គួរបញ្ជាក់ផងដែរថា គំនិតផ្តួចផ្តើមវិញ្ញាបនប័ត្រសម្រាប់ការការពារកុមារអន្តរជាតិ ហៅកាត់ (ICPC) គឺជាប៉ូលីសថ្មីមួយ សម្រាប់តួ្រតពិនិត្យ ជនជាតិអង់គ្លេស ដែលធ្វើដំណើរ និងកំពុងធ្វើការនៅក្រៅ ប្រទេស និងដើម្បីជួយបញ្ជាក់ពីភាពដែលមិនសមរម្យ ក្នុងការធើ្វការរបស់ អ្នកទំាងអស់ នោះ ជាមួយកុមារ។ ចំណែកមជ្ឈមណ្ឌល CEOP បានរកឃើញថា សាលាអន្តរជាតិមួយចំនួន ភ្នាក់ងារ សាមគ្គីភាព និងភា្នក់ងារផ្សេងៗទៀត នៅក្រៅប្រទេស មិនបានធ្វើឲ្យសមស្របតាម កម្រិតរបស់ ប៉ូលីស អង់គ្លេសនោះទេ ដោយពេលខ្លះបានប្រព្រឹត្តបទល្មើសផ្លូវភេទ ដើម្បីកេងយកផល ចំណេញពីកុមារថែមទៀតផង៕

មីយ៉ាន់ម៉ា, ឡាវ កសាងស្ពាន មិត្តភាព ទន្លេមេគង្គ

$
0
0

រ៉ង់ហ្គូន៖ យោងតាម ទីភ្នាក់ងារ ព័ត៌មានចិន ស៊ិនហួ បានចេញផ្សាយនៅថ្ងៃអង្គារ ទី១៩ ខែកុម្ភៈ ឆ្នាំ២០១៣ នេះថា ប្រទេសមី យ៉ាន់ម៉ា និង ឡាវ បានចាប់ផ្តើមសាងសង់ហើយនូវស្ពានមិត្តភាព រវាងប្រទេសទាំងពីរ ឆ្លងកាត់ទន្លេមេគង្គ កាលពីចុង សប្តាហ៍ កន្លងទៅនេះ។ នេះបើតាមការ ចេញផ្សាយរបស់ សារព័ត៌មានក្នុង តំបន់នៅថ្ងៃអង្គារ នេះ។

ចំពោះស្ពានមិត្តភាពឆ្លងកាត់ទន្លេមេគង្គនេះដែរ គឺជាប្រភេទស្ពានដែករំយោល ដែលនឹង តភ្ជាប់ខេត្ត លួងណាំថា របស់ ប្រទេស ឡាវ ជាមួយនឹងតំបន់ តាជីឡេក និង កេងលូក នៃ រដ្ឋ សាន របស់ប្រទេសមីយ៉ាន់ម៉ា។ ស្ពានខាងលើនេះ មានប្រវែង ៦៩១,៦ម៉ែត្រ និង ទទឹង ៨,៥ ម៉ែត្រ ដោយអាចទទួលទម្ងន់បាន ៧៥តោន ពីរថយន្តដឹកទំនិញនិមួយៗ។ នេះបើតាម ការដក ស្រង់ព័ត៌មានពីកាសែតពន្លឺថ្មីនៃមីយ៉ាន់ម៉ា។

គួរបញ្ជាក់តាមសារព័ត៌មានខាងលើនេះទៀតថា បន្ទាប់ពីការសាងសង់ស្ពានខាងលើនេះ ប្រទេសទាំងពីរមានគោលដៅបន្ត ក្នុងការសាងសង់ផ្លូវដឹកជញ្ជូនឲ្យបានប្រសើរជាងមុខ ដើម្បី សម្រួលដល់ការធ្វើទំនាក់ទំនងសេដ្ឋកិច្ច ពានិជ្ជកម្ម និង ទេសចរណ៍ ឲ្យកាន់តែប្រសើរឡើង បន្ថែមទៀត រវាងប្រទេសសមាជិកអាស៊ានទាំងពីរនេះ។ ចំពោះកិច្ច ព្រម ព្រៀងសាង សង់ស្ពានមិត្តភាពទន្លេមេគង្គ នៃប្រទេសទាំងពីរនេះដែរ បាន សម្រេចជាផ្លូវការកាល ពីដំណើរទស្សនកិច្ច របស់លោក នាយក រដ្ឋមន្ត្រីឡាវ ថុងស៊ីង ថាំម៉ាវង់ ទៅកាន់ប្រទេសមីយ៉ាន់ម៉ា កាលពីខែកក្កដា ឆ្នាំ២០១១ កន្លងទៅនេះ ដើម្បីពង្រឹង ចំណង មិត្តភាពបន្ថែមទៀតរវាងប្រទេសជិតខាងទាំងពីរ។

Photo by DAP-News


ជនសង្ស័យ ម្នាក់ត្រូវនគរបាល ឃាត់ខ្លួន ខណៈជិះ ម៉ូតូនាំ យកគ្រឿង ញៀនឲ្យម៉ូយ

$
0
0

បន្ទាយមានជ័យ៖ ជនសង្ស័យម្នាក់ ត្រូវនគរបាល ការិល័យប្រឆាំង គ្រឿងញៀន នៃស្នងការ ដ្ឋាននគរបាល ខេត្ត បន្ទាយ មានជ័យ សហការ ជាមួយនគរបាល ក្រុងសិរីសោភ័ណ ឃាត់ខ្លួនខណះជិះ ម៉ូតូនាំ យកគ្រឿង ញៀនឲ្យ ម៉ូយ កាលពី វេលា ម៉ោង ១១និង១៥នាទីព្រឹកថ្ងៃទី១៨ ខែកុម្ភះឆ្នាំ២០១៣នៅចំនុចផ្លូវលំ ក្នុងភូមិ កន្ទួត សង្កាត់ ភ្នៀត ក្រុងសិរីសោភ័ណ ខេត្ត បន្ទាយមានជ័យ។

លោក ធិន ស៊ិនដេត នាយការិយាល័យ ប្រឆាំងគ្រឿង ញៀនខេត្ត បានឲ្យដឹង នៅថ្ងៃទី១៩ ខែ កុម្ភះ ឆ្នាំ ២០១៣ នេះថា ជន សង្ស័យដែល សមត្ថកិច្ចចាប់ ខ្លួនមានឈ្មោះ ហោ គឹមឈាន ហៅម៉ាញ ភេទប្រុស អាយុ ២១ឆ្នាំ រស់នៅភូមិព្រះពន្លា សង្កាត់ ព្រះពន្លា ក្រុងសិរីសោភ័ណ។ ក្រៅពីនេះដកហូតបានថ្នាំញៀន ម្សៅ ពណ៌ សក្រាម ០២ថង់តូច ម៉ូតូស្កូបពីមួយគ្រឿង និង ទូរសព្ទ័០១គ្រឿង។

លោក ធិន ស៊ិនដេត បានបន្តថា មុនឃាត់ ខ្លួននៅវេលា ម៉ោងកើត ហេតុជន សង្ស័យបាន ធ្វើសកម្មភាព ជិះម៉ូតូនាំ យកថ្នាំ ញៀន ទៅលក់ចែក ចាយនៅម្តុំ ស្ថានីយ៍រថភ្លើង ដោយមាន ការសង្ស័យទើប កម្លាំង សមត្ថកិច្ចធ្វើ ការឃាត់ជនសង្ស័យ ឆែក ឆេក៏រកឃើញវត្ថុតាងតែម្តង។ក្រោយសួរនាំជនសង្ស័យ រួមជាមួយវត្ថុ តាងត្រូវបាន កសាងសំណុំ រឿងបញ្ជូន ទៅតុលាការ ចាត់ ការតាមនិតិវិធីច្បាប់៕

Photo by DAP-News

Photo by DAP-News

តំណាងរាស្រ្ត គណបក្សសមរង្ស៊ី បាញ់១គ្រាប់ ដោយសារកំហឹង ក្នុងគ្រោះថ្នាក់ ចរាចរណ៍

$
0
0

ភ្នំពេញ៖ តំណាងរាស្រ្តមួយរូប នៃគណបក្សសមរង្ស៊ី បានដកកាំភ្លើងខ្លីបាញ់ ទៅលើមួយគ្រាប់ ដោយសារតែមិន អាចកំហឹងបាន នៅក្នុងហេតុ ការណ៍ គ្រោះថ្នាក់ចរាចរណ៍មួយ នាថ្ងៃចន្ទ ទី១៨ខែកុម្ភៈ ឆ្នាំ២០១៣ វេលាម៉ោង៧និង៤០នាទី នៅតាមបណ្តោយផ្លូវលេខ១៩៨៦ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

លោក នួន វុទ្ធី តំណាងរាស្រ្ត គណបក្សសមរង្ស៊ី ត្រូវបានសមត្ថកិច្ចខណ្ឌសែនសុខ ឃាត់ខ្លួន ជាមួយនឹងនឹងបង្កគ្រោះថ្នាក់ម្នាក់ទៀត ឈ្មោះ ហុក សុផាន ជាអនុសេនីយ៍ឯកនៅកងទ័ពជើង គោក ដែលបានបើកបុក រថយន្តរបស់លោក តំណាងរាស្រ្ត។

ការឃាត់ខ្លួននោះ ត្រូវបានធ្វើឡើងតែមួយដង្ហើមចង្រិតប៉ុណ្ណោះ ដោយសារភាគីព្រមបញ្ចប់រឿង ដោយមានការស្នើសុំពីលោក ម៉ក់ ហុង អធិការនគរបាលខណ្ឌសែនសុខ។

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

ថៅកែរោងចក្រ K22លីប បញ្ឈប់កម្មករ ដោយមិនដឹង មូលហេតុ

$
0
0

កំពង់ស្ពឺ៖ ក្រុមកម្មករជាង ៩០នាក់ បម្រើការងារ នៅរោងចក្រដេរមួក ដែលមានផ្លាកយីហោ K22លីប មាន ទីតាំង ស្ថិតនៅភូមិរំដួល ឃុំសំបូរ ស្រុក សំរោងទង ខេត្តកំពង់ស្ពឺ បាននាំគ្នាធ្វើកូដកម្ម ដោសារថៅកែ បានបញ្ឈប់ កម្មករ១៤នាក់ដោយមិនដឹងមូលហេតុ។

លោក ឌុច ផល្លី ជាកម្មករម្នាក់ បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលថា កម្មករទើបតែផ្ទុះកូដកម្មនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៣នេះទេ ដោយសារតែរោងចក្រ បានបញ្ឈប់កម្មករ ជាបន្តបន្ទាប់ដោយមិនដឹង មានមូល ហេតុអ្វីឲ្យច្បាស់លាស់ ដែលគិតរហូតមកដល់ពេលនេះមានចំនួន១៤នាក់ហើយ។

លោកបញ្ជាក់ថា “ក្រុមហ៊ុនដកកម្មករដោយមិនដឹងមានមូលហេតុអ្វីទេ ការដកនេះចាប់តាំងពីថ្ងៃទី១៦មកម្ល៉េះ ហើយរដ្ឋបាលរោងចក្រ បានប្រាប់ថា ការដកនេះ ដោយសារគ្មានការងារធ្វើ ប៉ុន្តែនៅក្នុងផ្នែក នីមួយៗមាន ការងារច្រើនណាស់ដែលត្រូវធ្វើ ហើយខ្វះកម្មករធ្វើការថែមទៀតផង”។

លោកបន្តថា ក្រុមកម្មករទាំងអស់ ចង់ឲ្យរោងចក្ររៀបចំច្បាប់ការងារ ឲ្យបានត្រឹមត្រូវ ទៅតាមច្បាប់កំណត់នៅ ក្នុងប្រទេសកម្ពុជា ជាពិសេសកុំឲ្យ ដក កម្មករចេញពីការងារដោយមិនដឹងមូលហេតុច្បាស់លាស់។

មន្រ្តីសហជីពសេរីកម្មករ លោក សយ ចន្ធូ បានឲ្យដឹងថា ភាគីរោងចក្រ បានបញ្ឈប់ការងារ របស់កម្មករចំនួន ១៤នាក់ហើយ ដោយពុំមាន ប្រាប់មូលហេតុឡើយ ហើយក្នុងអំឡុងពេលនៃការវ៉ារបស់ក្រុមកម្មករនេះ ពុំមាន ឃើញវត្តមានរបស់ភាគីរោងចក្រ ចេញមកដោះស្រាយ ជូនពួកកម្មករនោះទេ៕

ចាប់ខ្លួន ទាហានង៧០ម្នាក់ ដោយសារ បង្ខាំងគោ ប្រជាពលរដ្ឋ ជំរិកទារលុយ

$
0
0

 ភ្នំពេញៈ បុរសម្នាក់ដែល គេស្គាល់ថា មានមុខងារ ជាទាហាន នៅកងពលតូច ង៧០ដោយ សារហ៊ាន គៀងគោ ប្រជាពលរដ្ឋ ចំនួន២២ក្បាល បង្ខាំងទុកក្នុង ដីឡូត៍របស់ខ្លួន ដើម្បីជំរិតទារ លុយពីម្ចាស់គោ ចំនួន៨គ្រួសារ ឲ្យបង់លុយ សរុបចំនួន ២ពាន់ដុល្លារ ប៉ុន្តែប្រជាពលរដ្ឋ ជាម្ចាស់គោ មិនព្រមបង់ឲ្យ ហើយប្តឹងអាជ្ញាធរ មាន សមត្ថកិច្ចឲ្យជួយអន្តរាគមន៍ ទើបលោក គិត សុផា អភិបាល ខណ្ឌពោធិ៍សែន ជ័យដឹកនាំកម្លាំង ចុះជួយ អន្តរាគមន៍ ទាំងយប់ ហើយដោយសារនិយាយ ចរាចរគ្នាតាម សម្រួលមិនព្រម ទើបលោកបញ្ជាឲ្យ ចាប់ខ្លួនតែម្តង ។ ហេតុការណ៍ នេះបានកើត ឡើង កាលពីវេលាម៉ោង២១ និង៣៥នាទីយប់ ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៣ ស្ថិតនៅ ក្នុងដីឡូត៍ ភូមិត្មាតពង សង្កាត់បឹងធំ ខណ្ឌពោធិ៍សែនជ័យ។ ជនល្មើសមានឈ្មោះ ឡៅ តុង ភេទប្រុស អាយុជាង៤០ឆ្នាំ មានមុខរបរជាទាហាន កងពលតូច ង៧០ មានទីលំក្នុងភូមិកើតហេតុ ។

ប្រជាពលរដ្ឋ ដែលជាម្ចាស់គោមានចំនួន ៨គ្រួសារ រស់នៅភូមិព្រៃពពេល ឃុំក្រាំងម្កាក់ ស្រុក អង្គស្នួល ខេត្ត កណ្តាល នឹងគោដែលត្រូវជនល្មើល បង្ខាំងទុកមាន ចំនួន២២ក្បាល ។ បើសមត្ថកិច្ច បានឲ្យដឹងថា ជាធម្មតា ប្រជាពលរដ្ឋបានព្រលែងគោ ឲ្យស៊ីស្មៅតាមវាលស្រែដូច សព្វមួយដង ហើយនៅពេលល្ងាចហ្វូង គោរបស់ ពួកគាត់ តែងវិលត្រឡប់ទៅផ្ទះវិញជាប្រចាំ ប៉ុន្តែនៅល្ងាចថ្ងៃកើត ហេតុនោះ ហ្វូងគោរបស់ ពួកគាត់មិនបាន វិលត្រឡប់ទៅផ្ទះវិញដូច សព្វមួយដងនោះទេ ដោយ ហេតុនេះហើយ ពួកគាត់បាននាំគ្នាដើរ រកគ្រប់ច្រកហ្ហក លុះមកដល់ភូមិត្មាតពង សង្កាត់បឹងធំ ក៏ទទួលដំណឹង ពីប្រជាពលរដ្ឋនៅក្នុង ភូមិថា មានគោមួយហ្វូង ត្រូវបានគេចាប់បង្ខាំង ទុកក្នុងដីឡូត៍ របស់គេ ហើយម្ចាស់គោបាននាំគ្នាទៅមើល ឃើញច្បាស់ថា ជាគោ របស់ខ្លួនពិតប្រាដកមែន នឹងបាន អង្វរសុំម្ចាស់ដីឡូត៍ តាមសម្រួល ប៉ុន្តែម្ចាស់ដីឡូត៍នោះ មិនព្រមឲ្យនោះទេ គឺបានទារលុយ ពួកគាត់ ជាម្ចាស់គោទាំងអស់ចំនួន២ពាន់ដុល្លារ ទោះជាអង្វរយ៉ាងណាក៏មិនព្រម ដោយម្ចាស់ ដីឡូត៍ អះអាង ថា ហ្វូងគោទាំងនោះស៊ីដំណាំរបស់គេ តែតាមការពិតក្នុងដីឡូត៍នោះគ្មានដំណាំអ្វីទេ គឺមានតែស្មៅ ប៉ុណ្ណោះ ។

ប្រភពបានបន្តថា បន្ទាប់ពីនិយាយមិនត្រូវគ្នា ប្រជាពលរដ្ឋបានប្តឹងទៅអាជ្ញាធរ មាន សមត្ថកិច្ចឲ្យ ជួយអន្តរាគមន៍ រហូតដល់វេលា ម៉ោងជា២១ ទើបដឹងដល់លោក គិត សុផា អភិបាលខណ្ឌពោធិ៍ សែនជ័យ ហើយលោកបាន ដឹកនាំ កម្លាំងចុះមកជួយអន្តរាគមន៍ ជូនប្រជាពលរដ្ឋទាំងយប់តែម្តង ។ នៅពេលអាជ្ញាធរ មកដល់ទោះនិយាយចរចរយ៉ាងណា ក៏ម្ចាស់ដីឡូត៍ ឡៅ តុង នេះមិនព្រមដែរ ពោលគឺដាច់ខាតទារលុយ២ពាន់ដុល្លារឲ្យបាន ក្រោយ ពី និយាយមិនចុះសម្រុងគ្នា ទាល់តែសោះ ទើបលោកអភិបាលខណ្ឌ បញ្ជាឲ្យកម្លាំងចាប់វាយខ្នោះ បញ្ជូន ទៅកាន់ព្រហ្មទណ្ឌ ខណ្ឌពោធិ៍ សែនជ័យទាំងយប់ ។ បន្ទាប់ពីដាក់ខ្នោះហើយនោះ ទើបបុរស ឡៅ តុង យល់ព្រមប្រគល់ គោឲ្យ ប្រជាពលរដ្ឋវិញ ដោយ មិនទាលុយនោះទេ គឺសុំតែរួចខ្លួនប៉ុណ្ណោះ ប៉ុន្តែលោក អភិបាលខណ្ឌ ពោធិ៍សែន ជ័យ មិនយល់ ព្រមធ្វើតាមនោះឡើយ ពោលគឺឲ្យសមត្ថកិច្ចជំនាញចាត់ការ ទៅតាមផ្លូវច្បាប់៕

ខៀវ កាញារីទ្ធៈ រាជរដ្ឋាភិបាលគាំទ្រ ឲ្យមាន គណបក្សប្រឆាំង

$
0
0

ភ្នំពេញ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា និងជារដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានថ្លែងនៅព្រឹកថ្ងៃទី១៩ ខែ កុម្ភៈ ឆ្នាំ២០១៣ថា រាជរដ្ឋាភិបាល គាំទ្រឲ្យមានបក្សប្រឆាំង ដើម្បីធ្វើការប្រកួតប្រជែងគ្នា ជាអ្វីដែលលោកចាត់ ទុកថាជា កញ្ចក់ ឆ្លុះពីសកម្មភាពរាជរដ្ឋាភិបាល ។

លោក ខៀវ កាញារីទ្ធ បានមាន ប្រសាសន៍ប្រាប់ ក្រុមអ្នកសារព័ត៌មាន បន្ទាប់ពីបញ្ចប់សន្និសីទសារព័ត៌មាន មួយដើម្បី ពង្រឹង អ្នក សារព័ត៌មាន នៅទីស្តីការក្រសួងថា “ប្រសិនបើពុំមានបក្សប្រឆាំងទេ រាជរដ្ឋាភិបាលដូចជាជិះសេះលែងដៃអីចឹង។ ហើយរាជរដ្ឋាភិបាលចង់ឲ្យគណបក្សហ្វ៊ុនស៊ិនប៉ិច មានសំឡេងឆ្នោតកាន់តែច្រើន ដើម្បីធ្វើជាដៃគូរក្នុង រដ្ឋាភិបាលចម្រុះជា មួយគ្នាបន្តទៀត”៕

Viewing all 8042 articles
Browse latest View live




Latest Images