Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all 8042 articles
Browse latest View live

នគរបាលការពារ ព្រំដែនលេខ៩១១ ចុះល្បាតតាមព្រំដែន កម្ពុជា-ថៃ ដើម្បីទប់ស្កាត់ បទល្មើសផ្សេងៗ

$
0
0

បន្ទាយមានជ័យ៖ នគរបាលការពារព្រំដែនលេខ៩១១ ចុះល្បាតតាមព្រំដែនកម្ពុជា-ថៃ ដើម្បីទប់ស្កាត់បទល្មើស ផ្សេងៗ ពិសេសទំនិញគេចពន្ធ ពលករឆ្លងដែនខុសច្បាប់ កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១២ នៅក្នុងភូមិសាស្រ្ត ភូមិក្បាលស្ពាន១ សង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោក សួង សៅ មេប៉ុស្តិ៍បឹងសាគូបានថ្លែងឲ្យដឹងថា ការល្បាតនេះ ធ្វើឡើងដោយកម្លាំងប៉ុស្តិ៍ការពារព្រំដែនសហ ការជាមួយកម្លាំងអន្តរាគមន៍របស់ទីបញ្ជាការវរៈនគរបាលការពារព្រំដែនគោក៩១១ មានគ្នាសរុបជាង៣០នាក់ ហើយការល្បាតនេះ គឺកម្លាំងសមត្ថកិច្ចត្រួតពិនិត្យតាមបន្ទាត់ព្រំដែនចម្ងាយ២គីឡូម៉ែត្រ ប្របមាត់អូរកម្ពុជា។

លោកបានបន្តថា ការចុះល្បាត និងត្រួតពិនិត្យព្រំដែននេះ ធ្វើឡើងក្រោមការចង្អុលបង្ហាញរបស់លោកឧត្តមសេ នីយ៍ត្រី ខេង ស៊ុម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និងលោក សូរ ចាន់ណារី មេបញ្ជាការវរៈនគរបាលការ ពារព្រំដែន៩១១ ឲ្យធ្វើយ៉ាងណាទប់ស្កាត់រាល់បទល្មើសតាមព្រំដែន ពិសេសបទល្មើសឆ្លងដែនខុសច្បាប់ ដែល មេខ្យល់តែងតែនាំយកប្រជាពលរដ្ឋទៅលាក់ទុកតាមព្រៃ ដើម្បីរង់ចាំពេលយប់ ទើបពួកគេនាំគ្នាឆ្លងដែនចូលទៅ ប្រទេសថៃ ដើម្បីរកការងារធ្វើ។

លោក សួង សៅ បានបញ្ជាក់ថា ការចុះល្បាតនេះធ្វើឡើងក្នុងគោលបំណងបញ្ចៀសពលករ ដែលនិយមឆ្លងដែន ខុសច្បាប់តាមរយះមេខ្យល់ឲ្យងាកទៅរកការឆ្លងដែនស្រប់ច្បាប់វិញ ទើបប្រជាពលរដ្ឋរួចផុតពីការវាយធ្វើបាប និងបាញ់សម្លាប់ពីសំណាក់សមត្ថកិច្ចថៃតាមព្រំដែន៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS


រថយន្ដធុនត្រា​ បុករង្វង់មូល និងក្បាល នាគ ទីរួមក្រុងបានលុង រួចបើកចូល សណ្ឋា គារ គជ់មាស

$
0
0

រតនគិរី ៖ អ្នកបើករថយន្ដធុនត្រា ពណ៌ ខ្មៅមួយគ្រឿង បានបើកបុករង្វង់មូលនិង ក្បាលនាគ នៅទីរួមក្រុងបានលុង ខេត្ដរតន គិរី កាលពីយប់រំលងអាធ្រាត្រចូលថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១២ បណ្ដាលឱ្យរងការខូចខាត ហើយអ្នកបើករថយន្ដបានបើកចូលទៅក្នុង សណ្ឋាគារគជ់មាស ស្ថិតនៅក្នុងភូមិអូរអន្លង់ សង្កាត់បឹងកន្សែង ក្រុងបានលុង ។ ប៉ុន្ដែ សមត្ថកិច្ចពាក់ព័ន្ធ គ្មាននរណាម្នាក់ហ៊ានចូល ទៅរឹបអូសរថយន្ដបង្កហេតុ ដែលត្រូវម្ចាស់ របស់វា គ្របជិតនោះឡើយ នៅក្នុងបរិវេណ សណ្ឋាគារនោះ ។

យោងតាមសេចក្ដីរាយការណ៍បានឱ្យដឹង ថា ម្ចាស់រថយន្ដធុនត្រាខាងលើនេះ ត្រូវបាន គេស្គាល់ថា ឈ្មោះរ៉ា ជាម្ចាស់ភាគហ៊ុន នៃ ខារ៉ាអូខេ កាឡាស៊ី ដ៏ធំបំផុត នៅក្រុងបាន លុង ហេតុដូច្នេះហើយ ទើបគ្មានសមត្ថកិច្ច ណាមួយហ៊ានទៅរឹបអូសរថយន្ដបង្កហេតុ ដែលបានបំផ្លាញទ្រព្យសម្បត្ដិរបស់រដ្ឋ ។

ទាក់ទិនករណីនេះ ដើមអម្ពិល មិនទាន់ អាចស្វែងរក សុំការអត្ថាធិប្បាយ នាយការិយាល័យចរាចរជើងគោក ខេត្ដរតនគិរីបាននៅ ឡើយទេ ហើយមជ្ឈដ្ឋានមួយចំនួន និងរង់ចាំមើលពី ចំណាត់ការរបស់សមត្ថកិច្ច។

Photo by DAP-News

Photo by DAP-News

Photo by DAP-News

សាលាភាសា អង់គ្លេសអប្សរា បំផុសស្មារតី អប់រំសិស្ស តាមរយៈការ គូរគំនូរ និងនិពន្ធរឿងនិទាន

$
0
0

កំពង់ធំៈ រូបគំនូរជាច្រើនផ្ទាំង មានអត្ថន័យអប់រំពីអនាម័យ សុខភាព គ្រឿងញៀន ក៏ដូចជាបរិស្ថាន និងគ្រោះថ្នាក់ចរាចរដែលជាស្នាដៃ របស់សិស្សានុសិស្ស ត្រូវបានសាលាបណ្តុះបណ្តាល ភាសាអង់គ្លេសអប្សរា ក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ ដាក់តាំងបង្ហាញដល់សាធារណជន និងអាណាព្យាបាលរបស់សិស្ស។

ពិធីតាំងបង្ហាញគំនូរស្នាដៃរបស់សិស្ស និងរឿងនិពន្ធខ្លីៗ រួមទាំងមានការសម្តែងសិល្បៈ ពីក្រុមសិស្សានុសិស្សផងនោះ ត្រូវបានធ្វើឡើង កាលពីថ្ងៃអាទិត្យ ទី២៣ ខែធ្នូ ឆ្នាំ២០១២ នៅក្នុងបរិវេណសាលាភាសាអង់គ្លេសអប្សរា ដោយមានការអញ្ជើញចូលរួមពីលោកគ្រូ អ្នកគ្រូ និងអាណាព្យាបាលសិស្សយ៉ាងច្រើនកុះករ។

នាយកសាលាភាសាអង់គ្លេងអប្សរា បានឲ្យដឹងគំនូរដែលដាក់តាំងនោះ មានប្រធានបទខុសៗគ្នា ដែលមានអត្ថ ន័យអប់រំទៅលើវប្បធម៌ ទេសចរណ៍ អនាម័យ និងសុខភាព គ្រឿងញៀន បរិស្ថាន ចរាចរណ៍ និងសេដ្ឋកិច្ចក្នុង ប្រទេសកម្ពុជាជាដើម។ ដោយឡែករឿងនិទានខ្លីៗវិញ មានអត្ថន័យអប់រំទៅលើអំពើហិង្សា វប្បធម៌ និងប្រពៃណី ការអប់រំ និងសិទ្ធិកុមារ។

លោកនាយកសាលាបានបន្តថា ការបង្កើតកម្មវិធីគូរគំនូរ និងនិពន្ធរឿងខ្លីៗនេះ ធ្វើឡើងក្នុងគោលបំណងជំរុញឲ្យ សិស្សចេះបញ្ចេញគំនិតផ្ទាល់ តាមរយៈគំនូរទៅលើប្រធានបទផ្សេងៗ, សិស្សចេះជ្រើសរើសប្រធានបទសមស្រប មួយសម្រាប់តែងនិពន្ធរឿងខ្លី ដែលមានអត្ថន័យអប់រំ និងសម្តែងដោយខ្លួនឯង, មានសេចក្តីក្លាហានក្នុងការធ្វើការ ងារត្រឹមត្រូវ មានសាមគ្គីភាព បណ្តុះសមត្ថភាពទទួលខុសត្រូវ និងការចូលរួមសហការធ្វើការងារជាក្រុម។

នៅក្នុងកម្មវិធីដាក់តាំងបង្ហាញនោះ បានប្រព្រឹត្តិឡើងក្នុងបរិយាសប្បាយរីករាយ ហើយនៅចុងកម្មវិធី ក៏មានការ ចាប់ឆ្នោតយករង្វាន់ផងដែរ៕

DAP-News

DAP-News

DAP-News

សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ធ្វើបាឋកថាស្ដីពី “មហាយក្សចិន”

$
0
0

កាលពីព្រឹកថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ២០១២ ដេប៉ាតឺម៉ង់ទំនាក់ទំនងអន្ដរជាតិ នៃសកលវិទ្យាល័យអាស៊ីអឺរ៉ុប (AEU) បានរៀបចំបាឋកថាមួយ ក្រោមចំណងជើងថា “មហាយក្សចិន” ក្រោមអធិបតីភាពរបស់លោក ជា សុភាព ប្រធានការិយាល័យសិក្សា និងស្រាវជ្រាវ នៃសាកលវិទ្យាល័យអាស៊ីអឺរ៉ុប និងមាន លោក ហ្សង់-ហ្រ្វង់ស័រ តាន់  និង លោក ពុយ គា ជាវាគ្មិន។

លោក ឈឿន សាវន បានមានប្រសាសន៍ថា បាឋកថាខាងលើនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងបញ្ជ្រាប ដល់និសិ្សតគ្រប់ផ្នែក នៃសាកលវិទ្យាល័យអាស៊ី អឺរ៉ុប ជាពិសេស និស្សិតផ្នែកទំនាក់ទំនងអន្ដរជាតិ ក៏ដូចជាសាធារណជន ទូទៅអោយបានយល់ច្បាស់ ពីវឌ្ឍនភាពផ្នែកសេដ្ឋកិច្ច និងនយោបាយនៅក្នុង តំបន់អាស៊ីអាគ្នេយ៍ ជាពិសេសគឺ សាធារណរដ្ឋ ប្រជាមានិតចិន។

លោក ហ្សង់-ហ្រ្វង់ស័រ តាន់ បច្ចុប្បន្នលោកជាអ្នកវិភាគនយោបាយ ដ៏ល្បីល្បាញប្រចាំវិទ្យុបារាំងអន្តរជាតិ (RFI) ហើយវាគ្មិនកិត្ដិយសទីពីរគឺ លោក ពុយ គា ដែលបច្ចុប្បន្នជាអ្នកឆ្លើយឆ្លង ពត៌មាននៃទីភ្នាក់ងារសារព័ត៌មាន Kyodo។ លោក ហ្សង់-ហ្រ្វង់ស័រ តាន់ បានមានប្រសាសន៍ថា មូលហេតុដែលលោក ប្រសិទ្ធនាមប្រទេសចិនថា “ជាមហាយក្ស” ដោយហេតុតែ ប្រទេសនេះជាប្រទេសមួយ ដែលមានវិសាលភាពផ្នែកសេដ្ឋកិច្ច យោធា ប្រជាជន និងនយោបាយធំ មហិមានៅក្នុងសាកលលោក។

លោកបានបន្ដទៀតថា កាលពីមុនសង្គ្រាមត្រជាក់មានអ្នកសិក្សា ស្រាវជ្រាវមួយចំនួន យល់ថា ប្រទេសចិនកុម្មុយនីស្ដមួយនេះ ពិបាកនឹងអភិវឌ្ឍន៍សេដ្ឋកិច្ច ដោយសារប្រទេសនេះ មានចំនួនប្រជាជនជាច្រើន ដែលរស់នៅក្នុងភាពក្រីក្រ។

ប៉ុន្ដែទស្សនៈនេះពុំអាចឆ្លុះបញ្ចាំង អោយឃើញពីតថភាព ជាក់ស្ដែងរបស់ប្រទេសចិន នាពេលបច្ចុប្បន្ននោះទេ។ និយាយអោយចំ ប្រទេសចិនបានប្រែក្លាយ ទៅជាមហាយក្សសេដ្ឋកិច្ច លំដាប់ទីពីរលើសកលលោក ជាមួយផលិតផលក្នុងស្រុកសរុប (GDP)  ប្រមាណ ៧.៣២០កោដិដុល្លាអាមេរិក។ ទន្ទឹមនឹងនោះ តួនាទីផ្នែកនយោបាយ និងសន្ដិសុខរបស់ប្រទេសនេះ កាន់តែរីកធំធាត់ជាលំដាប់ នៅលើឆាកអន្ដរជាតិផងដែរ។

ទាក់ទងទៅនឹងសំនួរដែលចោទសួរថា តើការលូតលាស់របស់ប្រទេសចិន គឺជាឱកាសឬជាការគំរាមកំហែងសំរាប់ បណ្ដាប្រទេសនៅក្នុង តំបន់អាស៊ីអាគ្នេយ៍នេះ ជាពិសេសប្រទេសកម្ពុជា។ លោក ហ្សង់-ហ្រ្វង់ស័រ តាន់ និងលោក ពុយ គា បានធ្វើការបកស្រាយថា ការលូតលាស់នៃ មហាយក្សចិននេះ បានផ្ដល់ឱកាសជាច្រើនដល់ ការអភិវឌ្ឍផ្នែកសេដ្ឋកិច្ច ក៏ដូចជាជួយពង្រឹងផ្នែកសន្ដិសុខ និងស្ថិរភាពក្នុងតំបន់អាស៊ីទាំងមូល។

និយាយអោយចំ ថ្វីត្បិតតែប្រទេសអាស៊ាន មួយចំនួនតូចមានបញ្ហាចំរូងចំរាស់ ជាមួយប្រទេសចិនលើបញ្ហា សមុទ្រចិនខាងត្បូងក៏ដោយ ក៏ទំហំពាណិជ្ជកម្មរវាង ប្រទេសអាស៊ាន និងប្រទេសចិនកំពុងតែ កើនឡើងឥតឈប់ឈរ។ ជាក់ស្ដែងគិតចាប់តាំងពី ឆ្នាំ២០០៩មក ប្រទេសចិន បានក្លាយជាដៃគូពាណិជ្ជកម្ម ធំបំផុតរបស់អាស៊ាន ជាមួយនឹងអត្រាកំនើន ១៧,១%ជារៀងរាល់ឆ្នាំ ហើយចិនក៏ជា ទីផ្សារទទួលទំនិញនាំចេញ របស់អាស៊ានធំបំផុតទីពីរ ក្នុងរយៈពេលពីរឆ្នាំជាប់ៗគ្នា។

ទន្ទឹមនឹងនេះដែរ លំហូរវិនិយោគទុន ផ្ទាល់ (FDI) ពីប្រទេសចិន មកកាន់ប្រទេសអាស៊ាន បានកើនឡើងពី ២,៨កោដិដុល្លាអាមេរិក នៅឆ្នាំ២០១០ ដល់ ៦កោដិដុល្លាអាមេរិក នៅឆ្នាំ២០១១។ ចិនក៏ជាអ្នកគាំទ្រដ៏សកម្ម ដល់គំនិតផ្ដួចផ្ដើមក្នុងការតភ្ជាប់អាស៊ាន ដែលមានសារៈសំខាន់យ៉ាងខ្លាំង ក្នុងការសំរេចគោលដៅសហគមន៍ សេដ្ឋកិច្ចអាស៊ាន (ASEAN Economic Community) នៅ ឆ្នាំ២០១៥ ផងដែរ។ វាគ្មិនទាំងពីរ បានបន្ដទៀតថា ចំពោះប្រទេសកម្ពុជាវិញ តែងតែចាត់ទុកថាការរីកចំរើនរបស់ចិន គឺជាការរីកចំរើនរបស់ខ្លួន។ ពោលគឺ ប្រទេសចិនតែងតែចូលរួមចំណែក យ៉ាងខ្លាំងក្លាដល់ការអភិវឌ្ឍ ខឿនសេដ្ឋកិច្ចរបស់កម្ពុជា តាមរយៈការផ្ដល់ជំនួយឥតសំណង ការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធ ផ្នែករឹងនិងផ្នែកទន់ ការជួយជំរុញ វិនិយោគិនចិនមកកាន់កម្ពុជា និងការផ្ដល់ការអនុគ្រោះផ្នែក ពាណិជ្ជកម្មផ្សេងៗដល់កម្ពុជា។

សរុបសេចក្ដីមក ការរីកលូតលាស់របស់ប្រទេសចិន បាននិងកំពុងតែផ្ដល់នូវ កាលានុវត្ដភាពយ៉ាងធំធេងសំរាប់ បណ្ដាប្រទេសអាស៊ាន ក៏ដូចជា កម្ពុជា ជាពិសេសទៅលើផ្នែកសេដ្ឋកិច្ច ហើយដោយសារភាពពឹងផ្អែកគ្នា ទៅវិញទៅមកយ៉ាងស្អិតរមួត រវាងអាស៊ាននិងចិននេះហើយ ទើបលទ្ធភាពនៃការ ប្រឈមមុខដាក់គ្នាខាង ប្រដាប់អាវុធរវាងចិន និងបណ្ដាប្រទេសអាស៊ានមួយចំនួនតូច ទាក់ទិននឹងបញ្ហាសមុទ្រចិនខាងត្បូង គឺទំនងជាពុំអាចកើតមាន ទៅរួចនោះទេ។ និយាយអោយចំ ប្រទេសអាស៊ាន ណាក៏ដោយក៏ត្រូវការចិនដែរ។

បាឋកថាខាងលើនេះ បានប្រព្រឹត្ដទៅប្រកបដោយ ផ្លែផ្កាយ៉ាងត្រចះត្រចង់ ដោយអ្នកចូលរួមទាំងអស់ ជាពិសេស គឺប្អូនៗនិស្សិតកាន់តែយល់ច្បាស់ ពីដំណើរវិវឌ្ឍន៍នៃទំនាក់ទំនង អន្ដរជាតិនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងប្រទេសចិន  ហើយពុទ្ធិនេះរឹងរឹតតែមាន សារៈសំខាន់ថែមទៀត ក្នុងបរិបទដែលប្រទេសកម្ពុជា កំពុងតែធ្វើសមាហរណកម្មកាន់តែ ស៊ីជម្រៅជាមួយបណ្ដាប្រទេស នៅក្នុងតំបន់ ក៏ដូចជា ក្នុងខណៈពេលដែលកម្ពុជា កំពុងពង្រឹងចំណងទាក់ទង យ៉ាងស្អិតរមួតជាមួយមហាមិត្ដចិន៕

DAP-News

DAP-News

DAP-News

DAP-News

DAP-News

កម្មករ កម្មការិនី រោងចក្រឃ្វិកស៊ូ ប្រមូលបានថវិកា ជាង៥០ម៉ឺនរៀល ជូនកុមារី អាន ស្រីល័ក្ខ

$
0
0

ភ្នំពេញៈ កម្មករ កម្មារិនី ជាច្រើននាក់ នៃរោង ចក្រឃ្វិកស៊ូ ឈរលើស្មារតីសម្បុរសធម៌ និងក្តីអាណិតអាសូរ បាន រៃអង្គាសប្រាក់គ្នា បានជាង៥០ម៉ឺនរៀល ឧបត្ថម្ភដល់កុមារី អាន ស្រីល័ក្ខ ដែលជួបគ្រោះថ្នាក់ចរាចរដាច់ជើងទាំង សងខាង។

តំណាងកម្មករ រួមមានលោក រ៉ាយ រតនា លោក កាន់ សុភាធន និង លោក ឃៀង ស៊ីវខេង បានឲ្យ ដឹងថា ដោយមានការអាណិតអាសូរ កុមារី ស្រីល័ក្ខ ដែលត្រូវពិការជើងទាំងសងខាង ទាំងវ័យក្មេងនោះ ក្រុមកម្មករ កម្មការី តាមរយៈការអំពាវនាវរបស់លោកនោះ បានរៃអង្គាសគ្នាបានថវិកា ៥៥៣.០០០រៀល ឧបត្ថម្ភដល់ កុមារី ដ៏សែនអភ័ព្វរូបនេះ។

តំណាងក្រុមកម្មករទាំង៣រូប បានបន្តថា ថវិកា ដែលជាទឹកចិត្តសណ្តោសប្រណីនេះ អាចជួយលើកទឹកចិត្ត និង ផ្តល់ក្តីសង្ឃឹមដល់កុមារី អាន ស្រីល័ក្ខ។

សូមបញ្ជាក់ថា កុមារី អាន ស្រីល័ក្ខ អាយុ ១៣ឆ្នាំ រស់នៅភូមិអន្លង់គងចាស់ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានី ភ្នំពេញ បានជួបគ្រោះថ្នាក់ចរាចរណ៍ដោយរថយន្ដ កិនដាច់ជើងទាំងសងខាងត្រឹមជង្គង់កាលពី ព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១២ ខណៈដែល រូបនាងកំពុងជិះកង់ទៅសាលារៀន។

កុមារី ស្រីល័ក្ខ រៀនថ្នាក់ទី៧ នៅសាលា ទួលអំពិល ខណ្ឌមានជ័យ។ ម្ដាយឈ្មោះ វឿន ច្រឹប អាយុ ៤០ឆ្នាំ ជាមេផ្ទះ ឪពុកឈ្មោះ តូប អាន អាយុ ៤២ឆ្នាំ ជាអ្នករត់ម៉ូតូឌុប។ បច្ចុប្បន្នកុមារីរងគ្រោះកំពុង សម្រាកព្យាបាលនៅមន្ទីរពេទ្យគន្ធបុបា្ផ។

ជាមួយគ្នានេះ ក្រោមការសម្របសម្រួលរបស់លោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ភាគីរថយន្ត ពោលគឺលោកឧកញ៉ា ណឹម ម៉េង បានផ្តល់សំណងចំនួន ១៥.០០០ដុល្លារ ដល់ក្រុមគ្រួសារក្មេងស្រី រងគ្រោះ និងបញ្ចប់រាល់បញ្ហាទាំងអស់៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

ក្រុមហ៊ុនទឹក បរិសុទ្ធវីតាល់ រៀបចំពិធី បរិច្ចាគឈាម នៅក្រុងបាត់ដំបង

$
0
0

ភ្នំពេញ ៖ ក្រុមហ៊ុនទឹកបរិសុទ្ធវីតាល់ កាលពីព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១២បាន រៀបចំកម្មវិធីបរិច្ចាគឈាម ដើម្បីជួយសង្គ្រោះ អ្នកជំងឺនៅក្នុងប្រទេសកម្ពុជា ដែលជួបគ្រោះថ្នាក់ផ្សេងៗ ដែលកម្មវិធីនេះ មានការចូលរួមបរិច្ចាគឈាម ពីសំណាក់សិស្ស និស្សិតជាង៥០០នាក់ និងសហភាព សហព័ន្ធ យុវជនកម្ពុជា ខេត្ដបាត់ដំបង ។

កម្មវិធីបរិច្ចាគឈាម សម្រាប់ជួយ សង្គ្រោះ អ្នកជំងឺទូទៅខាងលើនេះ បានធ្វើ ឡើងនៅសាលមហោស្រព នៃសាកលវិទ្យាល័យបាត់ដំបង ស្ថិតក្រោមអធិបតីភាព អភិបាលរងខេត្ដបាត់ដំបង លោកជាម ច័ន្ទ សោភ័ណ្ឌ អនុប្រធានមន្ទីរសុខាភិបាល ខេត្ដ លោកវេជ្ជបណ្ឌិត វឿង ប៊ុនរ៉េត និងលោកជុន ហៀងថាវសិទ្ធិ ប្រធានផ្នែកទីផ្សារនៃក្រុមហ៊ុន ទឹកបរិសុទ្ធវីតាល់ ព្រមទាំងមានការចូលរួម ពីសំណាក់មន្ដ្រីពាក់ព័ន្ធ ជាច្រើននាក់ ផ្សេងទៀត ។

នៅក្នុងឱកាសនោះ ប្រធានផ្នែកទីផ្សារ ក្រុមហ៊ុនទឹកបរិសុទ្ធវីតាល់ ដែលឈានមុខគេ នៅក្នុងប្រទេសកម្ពុជា បានឱ្យដឹងថា ក្រុមហ៊ុនទឹកបរិសុទ្ធវីតាល់ បានរៀបចំកម្មវិធីចូល រួមបរិច្ចាគឈាមនៅខេត្ដបាត់ដំបងនេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីយកឈាមជួយទៅដល់អ្នកជំងឺទូទៅ ដោយសារគ្រោះ ថ្នាក់ផ្សេងៗ ក្នុងប្រទេសកម្ពុជា ដោយមិនប្រកាន់ពណ៌សប្បុរឬជាតិ សាសន៍នោះឡើយ ហើយក្រុមហ៊ុនបានរៀបចំកម្មវិធីនេះ អស់ ជាច្រើនលើករួចមកហើយ និងប្រមូលបានឈាមជាច្រើនប្លោក ។

លោកជុន ហៀងថាវសិទ្ធិ បានបន្ដថា ក្រុមហ៊ុនទឹកបរិសុទ្ធវីតាល់ បានបង្កើតមូលនិធិរបស់ខ្លួន តាំងពីថ្ងៃនៃការបង្កើតក្រុមហ៊ុនមកម្ល៉េះ ដើម្បីចូលរួមចំណែកជួយដល់ប្រជាពលរដ្ឋ តាមរយៈរូបភាពផ្សេងៗ ដែលការផ្ដល់មូលនិធិខាងលើនេះ ធ្វើឡើងតាមរយៈអ្នកដែលជាវទឹកបរិសុទ្ធវីតាល់ និងបានចូលរួមថវិកា ចំនួន២៥រៀល ។

ប្រធានទីផ្សារទឹកបរិសុទ្ធវីតាល់ ដែលល្បី ឈ្មោះខាងលើនេះ បានបញ្ជាក់ទៀតថា ដោយសារតែមើលឃើញថា ការផ្ដល់ឈាម ជាការចាំបាច់ដល់ប្រជាពលរដ្ឋ ដែលរងគ្រោះ ថ្នាក់ផ្សេងៗនោះ ក្រុមហ៊ុនទឹកបរិសុទ្ធវីតាល់ បានចូលរួមសហការ ជាមួយមជ្ឈមណ្ឌលជាតិផ្ដល់ឈាម យ៉ាងជិតស្និទ្ធអស់រយៈពេល ជាង៣ឆ្នាំមកហើយ ដើម្បីស្វែងរកអ្នកស្ម័គ្រចិត្ដ ដោយគ្មានការបង្ខិតបង្ខំ ក្នុងការផ្ដល់ឈាម ជួយសង្គ្រោះប្រជាពលរដ្ឋខ្មែរ ដែលរងគ្រោះ។

ជាមួយគ្នានេះ អភិបាលរងខេត្ដបាត់ដំបង លោកជាម ច័ន្ទសោភ័ណ្ឌ បានអំពាវនាវដល់ ប្រជាពលរដ្ឋគ្រប់រូប ស្ម័គ្រចិត្ដចូលរួមបរិច្ចាគឈាម ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋ ដែលជួបគ្រោះថ្នាក់ផ្សេងៗ ហើយការចូលរួម បរិច្ចាគឈាមនេះ មិនមានការបង្ខិតបង្ខំនោះឡើយ គឺជាការងារសប្បុរសធម៌ ដែលកើតចេញពីឆន្ទៈពិតប្រាកដ ។

អនុប្រធានមន្ទីរសុខាភិបាលខេត្ដ លោក វេជ្ជបណ្ឌិត វឿង ប៊ុនរ៉េត បានឱ្យដឹងថា ការផ្ដល់ឈាម ដែលធ្វើឡើងតាមលក្ខណៈបច្ចេកទេស ត្រឹមត្រូវខាងលើនេះ មិនមានផលប៉ះពាល់ដល់សុខភាពនោះឡើយ ដូច្នេះកុំមានការ ព្រួយបារម្ភចំពោះបញ្ហានេះ៕

DAP-News

DAP-News

DAP-News

DAP-News

ស្រវឹងស្រា បើករថយន្ត កាមរីទំនើប បុកបង្គោលភ្លើង ទាំងកម្រោល

$
0
0

ភ្នំពេញៈ បុរសម្នាក់ដែលគេសង្ស័យថា ស្រវឹងស្រា ជោកជាំ បានបើករថយន្តកាមរីស៊េរីទំនើប បុករះម៉ូតូ ពីរគ្រឿង ហើយបន្តទៅបុកបង្គោលភ្លើងទាំង កម្រោល បណ្តាលឲ្យរថយន្តខូចខាតផ្នែកខាងមុខ យ៉ាងដំណំ នាវេលាម៉ោង ជាង ៦ល្ងាចថ្ងៃសៅរ៍ ទី២៩ ខែធ្នូ ឆ្នាំ២០១២ ស្ថិត តាមបណ្តោយផ្លូវជាប់និងរបងវត្ត មហាមន្ត្រី ឈាងខាងកើត ក្នុងខណ្ឌចំការមន។

ប្រធានក្រុមប្រហុកខ្មែរ ដែលបានឃើញហេតុការណ៍នេះផ្ទាល់ បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលឲ្យដឹង ថា នៅម៉ោងកើតហេតុគេឃើញបុរសម្នាក់ បានជិះរថយន្តកាមរីស៊េរីទំនើប ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2N-9338 ក្នុងទិសដៅពីត្បូងទៅជើង តាមបណ្តោយផ្លូវលេខ ១៦៣ ពោលគឺបណ្តោយផ្លូវពីសកាលវិទ្យាល័យធនធាន មនុស្ស ឆ្ពោះមកស្តុបវត្តមហាមន្រ្តី។ ប្រធានក្រុមប្រហុករូបនេះ បានបន្តថា លុះដល់ចំណុចកើតហេតុ ស្រាប់បុរស ជាម្ចាស់រថយន្ត ដែលសង្ស័យថាស្រវឹងផងនោះ បានជ្រុលចង្កូតរថយន្តទៅបុករះម៉ូតូពីរគ្រឿងចតនៅចិញ្ចើមផ្លូវ ហើយក៏ជ្រុលទៅបុកបង្គោលភ្លើងបន្ថែមទៀត បណ្តាលឲ្យរថយន្តដ៏ស្រស់ស្អាតមួយនេះ រងការខូចខាតផ្នែកខាង មុខយ៉ាងដំណំ។

តែទោះបីជាយ៉ាងណា ក្នុងហេតុការណ៍នេះ មិនបណ្តាលឲ្យនរណាម្នាក់រងរបួសនោះទេ រីឯម្ចាស់រថយន្តវិញ ត្រូវ បានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន និងសួរនាំ តែហាក់មានភាពច្រងេងច្រងាងបន្តិច ព្រោះស្ថិតក្នុងភាពស្រវឹង។

បុរសជាម្ចាស់រថយន្ត គេមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ។ តែទាំងរថយន្ត និងបុរសជាអ្នកបើកបរ ដែល មានវ័យចំណាស់បន្តិទៅហើយនោះ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នាំយកទៅប៉ុស្តិ៍នគរបាល ដើម្បីធ្វើការដោះ ស្រាយជាមួយភាគីពាក់ព័ន្ធ៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

ទិដ្ឋភាពនៅកន្លែងកើតហេតុ (រូបភាព៖ ប្រហុកខ្មែរ)

ឪពុកបង្កើត របស់លោក ឧត្តមសេនីយ៍ ណឹម ម៉េង ទទួលមរណភាព ក្នុងជន្មាយុ៨៦ឆ្នាំ

$
0
0

ភ្នំពេញ៖ ឪពុកបង្កើតរបស់ លោកឧត្តមសេនីយ៍ ណឹម ម៉េង មេបញ្ជាការរង កងអង្គរក្ស សម្តេចតេជោ ហ៊ុន សែន បានទទួល មរណភាព កាលពីវេលាម៉ោង ២៖៤៥ នាទីយប់រំលងអាធ្រាត្រ ចូលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១២នេះ ដោយរោគាពាធ ក្នុងជន្មាយុ ៨៦ឆ្នាំ។

សពឧបាសក ឈិញ យុន ត្រូវបាន តម្កល់ទុក ធ្វើបុណ្យ នៅផ្ទះរបស់សព ស្ថិតនៅក្នុង ភូមិបរពុល ឃុំព្រៃរុំដេង ស្រុកគីរីវង្ស ខេត្តតាកែវ ។ បើតាមសាច់ញាតិ របស់សព បានឲ្យដឹងថា សពឧបាសក ឈិញ យុន នឹងត្រូវបូជា នៅវេលាម៉ោង ១០ព្រឹក ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១២ ។

ដំណឹងមរណភាព ឪពុកបង្កើត របស់លោកឧត្តម សេនីយ៍ ណឹម ម៉េង ខាងលើនេះ ដើម្បីឲ្យសាច់ញាតិ បងប្អូន ជិតឆ្ងាយ របស់សព មកចូលរួមកម្ម វិធីបុណ្យ តាមប្រពៃណីព្រះពុទ្ធសាសនា នៅផ្ទះរបស់សព៕


ធ្លាក់យន្តហោះ នៅរុស្ស៊ី សម្លាប់អ្នកដំណើរ ២នាក់

$
0
0

រុស្ស៊ី៖ យន្តហោះដឹក អ្នកដំណើរ របស់ប្រទេស រុស្ស៊ី មួយគ្រឿង បានធ្លាក់នៅ លើផ្លូវធំមួយ នាយប់ថ្ងៃទី២៩ ខែធ្នូ (ម៉ោងនៅកម្ពុជា) ក្រោយពី យន្តហោះ ខាងលើនេះ បានហោះឡើងខុសផ្លូវ នៅអាកាស យាន្តដ្ឋាន ក្នុងទីក្រុងមូស្គូ ហើយបានសម្លាប់ អ្នកដំណើរ ចំនួន២នាក់ និងចំនួន១០នាក់ផ្សេងទៀត រងរបួស នេះបើតាមការ អះអាងពីសមត្ថកិច្ច ។

សេចក្តីរាយការណ៍ ពីសារព័ត៌មាន ប៊ីប៊ីស៊ី បានដក ស្រង់សម្តី របស់សមត្ថកិច្ចថា អ្នកដំណើរដែលជិះក្នុង យន្តហោះនោះ មានចំនួន១២នាក់ ប៉ុន្តែសេចក្តីរាយការណ៍ ជាជំហានដំបូងថា មានអ្នកដំណើរ ចំនួន២នាក់ បានស្លាប់។

សារព័ត៌មាន អន្តរជាតិមួយនេះ បានរាយការណ៍បន្តថា នៅកន្លែង កើតហេតុ យន្តហោះបានបែក ជាច្រើនបំណែក ធ្លាក់ពាសពេញផ្លូវ ។ សេចក្តីរាយការណ៍ថា អ្នកដំណើរមានចំនួន៨នាក់ និងអ្នកបើកយន្តហោះ ជាមួយ អ្នកបម្រើការងារ នៅលើយន្តហោះ ចំនួន៤នាក់៕

ប្រកាសដំឡើងតួនាទី អធិការរងស្រុកកោះធំ ទៅជាអធិការ

$
0
0

ខេត្ដកណ្ដាល៖ ស្នងការនគរបាលខេត្តកណ្តាល លោក ឧត្តមសេនីយ៍ត្រី អ៊ាវ ចំរើន បានប្រកាសដំឡើងតួនាទី របស់លោក មុយ ចាន់ពេជ្រ ពីអធិការរងស្រុកកោះធំ ទៅជាអធិការ ក្រោយពេលអតីតអធិការស្រុកមួយនេះ បាន ចូលនិវត្តន៍។

លោក ម៉ាន់ គឹមឡេង នាយការិយាល័យចាត់តាំងបុគ្គលិក នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានឡើង ប្រកាសជាផ្លូវការនៅរសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១២ថា លោក មុយ ចាន់ពេជ្រ ដែលជាអធិការរងស្រុកកោះធំ ត្រូវបានដំឡើងតួនាទីជាអធិការនៅស្រុកកោះធំជំនួសលោក ភន សារឿន ដល់អាយុចូលនិវត្តន៍។

អធិការស្រុកកោះធំ លោក មុយ ចាន់ពេជ្រ ក្រោយពេលប្រកាសតែងតាំងភ្លាមៗ បានឡើងប្តេជ្ញាចិត្តថា នឹងខិតខំ អនុវត្តន៍ដឹកនាំកម្លាំងបំពេញការងារបន្តពីលោក ភន សារឿន ដើម្បីរក្សាសុខសន្តិភាពសណ្តាប់ធ្នាប់ជូនប្រជាពល រដ្ឋ ហើយនឹងខិតខំអនុវត្តន៍នូវគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពរបស់រាជរដ្ឋាភិបាលឲ្យមានប្រសិទ្ធិភាព ខ្ពស់ថែមទៀត។

នៅក្នុងពិធីប្រកាសតែងតាំងនោះ លោកឧត្តមសេនីយ៍ត្រី អ៊ាវ ចំរើន បានមានប្រសាសន៍ផ្តាំផ្ញើដល់លោកអធិការ ថ្មីថា ត្រូវខិតខំបំពេញភារកិច្ចឲ្យបានល្អ ដើម្បីបម្រើ និងរក្សាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឲ្យ កាន់តែមានជំនឿទុកចិត្ត និងទទួលបានភាពកក់ក្តៅពីសមត្ថកិច្ច ត្រូវចេះសហការគ្នាមិនត្រូវមើលបំណាំគ្នា រួបរួម សាមគ្គីជាធ្លុងមួយក្នុងការបំពេញការងារជូនពលរដ្ឋ មិនត្រូវធ្វើអ្វីមួយឲ្យប៉ះពាល់ដល់ពលរដ្ឋនោះឡើយ។ ជាពិ សេស ត្រូវចេះដឹកនាំកម្លាំងមូលដ្ឋានបំពេញភារកិច្ចឲ្យបានល្អ ហើយសូមឲ្យកម្លាំងនគរបាលទាំងអស់ ត្រូវតែធ្វើ អំពើល្អ ខណៈប្រជាពលរដ្ឋពឹងពាក់ធ្វើអ្វីមួយត្រូវតែបំពេញជូនពួកគាត់ភ្លាម។

លោកបានបន្តទៀតថា ដើម្បីរក្សាសុខសន្តិភាពជូនពលរដ្ឋនៅក្នុងមូលដ្ឋានឲ្យបានល្អ ធ្វើយ៉ាងណាខិតខំលុប បំបាត់ឲ្យបានទាំងស្រុងនូវគ្រឿងញៀន និងក្មេងទំនើងក្នុងមូលដ្ឋាន ដែលបង្កឲ្យកើតមានអសន្តិសុខនៅក្នុងមូល ដ្ឋាន ហើយត្រូវខិតខំអនុវត្តន៍ការងារបន្តពីអធិការ ដែលចូលនិវត្តន៍ឲ្យកាន់តែប្រសើរឡើងថែមទៀត។

លោក អ៊ាវ ចំរើន បានដាក់ការសង្ឃឹមលើអធិការថ្មីថា នឹងខិតខំបំពេញភារកិច្ច និងដឹកនាំកម្លាំងក្រោមឱវាទប្រកប ការងារ បានដោយជោគជ័យជាមិនខានឡើយ  និងសូមជូនពរឲ្យទទួលបានជោគជ័យគ្រប់ភារកិច្ចទាំងអស់៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

លោក George H.W. Bush បានផ្លាស់ចេញ ពីបន្ទប់សង្គ្រោះ បន្ទាន់

$
0
0

ហោស្តន់៖ យោងតាមទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ បានរាយការណ៍ឲ្យដឹងថា កាលពីថ្ងៃសៅរ៍ អ្នកនាំពាក្យ របស់អតីតប្រធានាធិបតី របស់សហរដ្ឋអាមេរិកលោក George H.W. Bush បាននិយាយថា លោក George H.W. Bush ត្រូវបានគេផ្លាស់ចេញពី បន្ទប់សង្រ្គោះបន្ទាន់ហើយ នៅឯមន្ទីរពេទ្យ ហោស្តន់ ខណៈពេល ដែលស្ថានភាពជំងឺ របស់គាត់ចេះតែមានលក្ខណៈធូរស្រាលជាងមុន។

អ្នកនាំពាក្យរបស់លោកប៊ូស លោក Jim McGrath បានមានប្រសាសន៍ថា នៅក្នុងសេចក្តីថ្លែងការ ថា ស្ថានភាពជំងឺ របស់គាត់បានល្អប្រសើរជាងមុនហើយ ដូច្នេះគាត់ត្រូវបានគេផ្លាស់ ពីបន្ទប់សង្រ្គោះ បន្ទាន់នៅ ថ្ងៃនេះ ហើយ ដើម្បីឲ្យគាត់សម្រាកព្យាបាលនៅបន្ទប់អ្នកជម្ងឺតាមធម្មតាវិញ ដែលឋិតនៅក្នុងមន្ទីរពេទ្យ Methodist ដើម្បីបន្តព្យាបាលជម្ងឺរបស់គាត់ឲ្យជាឡើងវិញ ហើយក្រុមគ្រួសាររបស់គាត់ ក៏បានថ្លែងអំណរគុណ ចំពោះអ្នករាល់គ្នាសំរាប់ការបួសសួង និងសូមឲ្យគាត់មានសំណាងល្អ។

លោក George H.W. Bush មានវ័យ៨៨ឆ្នាំ ហើយគាត់ត្រូវបានដេកសម្រាកព្យាបាល នៅក្នុងមន្ទីពេទ្យ ជាងមួយខែហើយដោយសារជំងឺ រលាកទងសួត។ លោកត្រូវបានគេបញ្ជូនទៅកាន់បន្ទប់សង្រ្គោះបន្ទាន់ ចាប់តាំងពីថ្ងៃអាទិត្យមុនដោយសារជម្ងឺគ្រុនក្តៅយ៉ាងធ្ងន់ធ្ងរ។

យោងតាមលោក McGrath បានឲ្យដឹងថា ក្រុមវេជ្ជបណ្ឌិតនៅឯមន្ទីរពេទ្យ Methodist បានធ្វើតេស្តរកជំងឺ របស់គាត់ហើយ ក៏ប៉ុន្តែ ជម្ងឺនោះនៅតែរកមិនឃើញនូវមុខសញ្ញាណាមួយឲ្យបានច្បាស់លាស់នៅឡើយទេ ដោយគ្រាន់តែដឹងថាគាត់គ្រុនក្តៅខ្លាំង។

យោងតាមអ្នកនាំពាក្យរបស់គាត់បានឲ្យដឹងថា លោក George H.W. Bush ត្រូវបានចូលមកព្យាបាលមន្ទីរពេទ្យ ជាលើកដំបូងនៅថ្ងៃទី២៣ ខែវិច្ឆិកា ដោយសារគាត់នៅតែក្អករហូតនៅក្នុងមន្ទីរពេទ្យ។

លោក Jean Becker ប្រធានបុគ្គលិករបស់លោក George H.W. Bush បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ឲ្យដឹងថា លោក George H.W. Bush កំពុងត្រូវបានដេកសម្រាកព្យាបាលតាមវេជ្ជសាស្ដ្រ យ៉ាងស្ទាត់ជំនាញល្អប្រសើរ។

លោក Becker ក៏បានគូសបញ្ជាក់ផងដែរថា អតីតប្រធានាធិបតីរូបនេះបានធ្លាក់ខ្លួនឈឺ ហើយគាត់នឹងអាច ទំនងជាដេកសម្រាកព្យាបាល នៅមន្ទីរពេទ្យមួយរយៈពេល ក្រោយពីកើតជម្ងឺរលាកទងសួត ដែលបន្ទាប់មកវាបានកើតឡើងជាបន្តបន្ទាប់នៃជំងឺរោគហត់ ហើយលោកប៊ូសបានបម្រើការងារ ជាប្រធានាធិបតី សហរដ្ឋអាមេរិកទី៤១ ចាប់ពីឆ្នាំ១៩៨៩ ដល់ឆ្នាំ១៩៩៣៕

www.dap-news.com

ពលរដ្ឋ បាឡេសស្ទីន ចំនួន៩នាក់បាន ស្លាប់ដោយសារជំងឺ H1N1 ក្នុងរយៈពេល ពីរសប្តាហ៍

$
0
0

Ramallah៖ យោងតាមទីភ្នាក់សារ ព័ត៌មានចិនស៊ិនហួ បានរាយការណ៌ឲ្យដឹងថា ក្រុមមន្រ្តីបាឡេសស្ទីន បានធ្វើការបញ្ជាក់កាល ពីថ្ងៃសៅរ៍ថា ពលរដ្ឋបាឡេសស្ទីនចំនួន៩នាក់ស្លាប់ដោយសារជំងឺ H1N1 នៅក្នុងតំបន់ West Bank កាលពីពីរសប្តាហ៍មុន។

លោក Al-Ramlawi នាយកមណ្ឌលថែទាំសុខភាពបឋមនៅក្នុងក្រសួងសុខាភិបាល បានប្រាប់ទីភ្នាក់សារព័ត៌មាន ចិនស៊ិនហួថា យោងតាមមន្ទីរពិសោធន៌របស់ក្រសួងសុខាភិបាល បានឲ្យដឹងថា«ពលរដ្ឋបាឡេសស្ទីន៩នាក់ បានស្លាប់ ខណៈពេលដែល ពលរដ្ឋចំនួន១៨៩នាក់ផ្សេងទៀត ត្រូវបានធ្វើរោគវិនិច្ឆ័យថាបានកើតមេរោគ នេះ»។

លោក Al-Ramlawi បាននិយាយថា«អ្នកស្លាប់ទាំងអស់ បានកើតជម្ងឺរុំារ៉ៃ ដោយសារតែកង្វះភាពស៊ាំទៅនិងជំងឺ នៅពេលដែលមេរោគ H1N1 បានធ្វើឲ្យកើតជំងឺសួតរ៉ាំរ៉ៃ ដែលមេរោគនេះបានធ្វើឲ្យពួកគេស្លាប់»។

លោកបានធ្វើការកត់សម្គាល់ឃើញថា មេរោគ H1N1 ជា«មេរោគតាមរដូវ» ដែលបានរីករាលដាលនៅក្នុង តំបន់ភាគខាងជើងរបស់តំបន់ West Bank ហើយជម្ងឺនេះកំពុងរាលដាលទូទាំងទីក្រុង និងតំបន់ភាគខាងត្បូង។

លោក Al-Ramlawi បាននិយាយថា ក្រសួងសុខាភិបាលបាឡេសស្ទីន បានត្រៀមខ្លួនរួចជាស្រេចដើម្បីកំចាត់ មេរោគនេះ ហើយលោកបន្ថែមទៀតថា អង្គការសុខភាពពិភពលោក បានយល់ព្រមក្នុងការផ្តល់វ៉ាក់សាំង ប្រឆាំងនិងមេរោគនេះ។

គួរបញ្ជាក់ផងដែរថា នៅក្នុងឆ្នាំ២០១១ ក្រសួងសុខាភិបាលរបស់បាឡេសស្ទីន បានប្រកាសថា ការស្លាប់របស់ពលរដ្ឋបាឡេស្ទីនទាំង១២ ដោយសារតែជម្ងឺគ្រុនផ្តាសាយធំH1N1៕

www.dap-news.com

លោកបណ្ឌិត សូរ ឃុន ចូលរួមសម្ពោធ សាលាសន្សំបុណ្យ នៅស្រុកបាទី

$
0
0

តាកែវ៖ រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានចូលរួមសម្ពោធ សាលាសន្សំបុណ្យ ១ខ្នងនៅឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ នៅសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១២។

លោក ទូច សឿន មេឃុំក្រាំងលាវ បានគូសបញ្ជាក់ថា រដូវវស្សាឆ្នាំ២០១២នេះ ក្នុងឃុំរបស់លោកបាន ជួបប្រទះ គ្រោះ រាំងស្ងួត ធ្វើឲ្យការងារបង្កបង្កើនផលស្រូវសម្រេចបានតែជាង៧០០ហិកតា និងទទួលបាន ទិន្នផលជា មធ្យម ជាង២តោនក្នុងមួយហិកតាប៉ុណ្ណោះ។ ចំពោះសមិទ្ធផលសាលាបុណ្យ១ខ្នង ដែលត្រូវសម្ពោធ នាពេល នេះ ត្រូវបានផ្តួចផ្តើមកសាងដោយព្រះចៅអធិការ និងព្រះគ្រូសូត្រស្តាំវត្តប្រាសាទស្រះកែវ មានទំហំ៧ ម៉ែត្រកន្លះ គុណនឹង៩ម៉ែត្រ ធ្វើពីបេតុង ប្រក់ ហ្វីប្រូស៊ីម៉ង់ ដោយចំណាយទឹកប្រាក់អស់២០ លាន៤សែន៩ពាន់រៀល។

លោក សូរ ឃុន បានថ្លែង កោតសរសើរចំពោះសប្បុរសជនជិតឆ្ងាយ ដែលបានផ្តួចផ្តើមគំនិត និងបរិច្ចាគទ្រព្យ ធន ផ្ទាល់ខ្លួនចូលរួមកសាងសមិទ្ធផលសាលាបុណ្យ១ខ្នងនេះ បានរួចរាល់ជាស្ថាពរ សំរាប់ជាទីគោរពបូជានៃពុទ្ធសាសនិកកម្ពុជា។

លោកបន្តថា ក្រោមការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញគោល នយោបាយឈ្នះ ឈ្នះ ធ្វើឲ្យប្រទេសជាតិទទួលបានសុខសន្តិភាព និងស្ថេរភាពនយោបាយ ដ៏ពេញលេញ នៅទូទាំងប្រទេសចាប់តាំងពីចុងឆ្នាំ១៩៩៨ សំរាប់ធ្វើជាមូលដ្ឋានគ្រឹះឲ្យយើងទាំងអស់គ្នា បានចូលរួមយ៉ាង សកម្មក្នុងការកសាងនិងអភិវឌ្ឍហេដ្ឋារចនា សម្ព័ន្ធសង្គមជាតិមានការរីកចំរើនលូតលាស់ទាំងផ្នែក ពុទ្ធចក្រនិងអាណាចក្រ៕

៤នាក់ស្លាប់ ១៥នាក់រងរបួស គ្រាមានការវាយ ប្រហារដោយ គ្រាប់បែក ទៅលើក្បួន រថយន្តក្រុង នៅទិសនិរតី នៃបាគីស្ថាន

$
0
0

អ៊ីស្លាម៉ាបាដ៖ យោងតាមមន្រ្តី និងបណ្តាញព័ត៌ មានក្នុងស្រុក បានរាយការណ៍ឲ្យដឹងថា យ៉ាងហោចណាស់ មនុស្ស៤ ត្រូវបានស្លាប់ ហើយមនុស្ស១៥នាក់ ផ្សេងទៀតបានរងរបួស នៅពេលដែលគ្រាប់បែក មួយគ្រាប់បាន វាយប្រហារទៅលើក្បូន រថយន្តក្រុងចំនួន៣គ្រឿង ដែលដឹកអ្នកធ្វើធម្មយាត្រា នៅទិសនិរតីនៃសង្កាត់ Mastung របស់បាគីស្ថាន នៅព្រឹកថ្ងៃអាទិត្យ។

តាមប្រភពព័ត៌មានពីមន្ទីរពេទ្យ បានរាយការណ៍ឲ្យដឹងថា អ្នករងរបួសជាច្រើន បានឋិតនៅក្នុង ស្ថានភាពធ្ងន់ធ្ងរ។

លោក Tufail Baloch ស្នងការរងនៃសង្កាត់ Mastung បានបញ្ជាក់ពីចំនួនអ្នកស្លាប់នៅក្នុងការបំផ្ទុះនោះ។
លោកបាននិយាយថា រថយន្តក្រុងមួយគ្រឿង ត្រូវបានបំផ្លាញទាំងស្រុង ហើយរថយន្តក្រុងផ្សេង ទៀតបានរងការខូចខាតផងដែរ។

ការវាយប្រហារដោយគ្រាប់បែក បានកើតមានឡើងនៅប្រហែលម៉ោង ៩:៣០នាទី ម៉ោងនៅក្នុងស្រុក នៅពេលដែលរថយន្តក្រុង៣គ្រឿងបានដឹកអ្នកធ្វើធម្មយាត្រាត្រឡប់មកពីអ៊ឺរ៉ង់ ទៅកាន់ទីក្រុង Quetta ត្រូវបានវាយប្រហារដោយគ្រាប់បែកដែលគេកប់នៅក្នុងដីនៅក្បែរសង្កាត់ Mastung ជាសង្កាត់ មួយដែលឋិតនៅចំងាយប្រហែល៥០គីឡូម៉ែតភាគខាងត្បូងនៃទីក្រុង Quetta ដែលជាទីក្រុងរបស់ខេត្ត Balochistan។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ឲ្យដឹងថា អ្នករងរបួសទាំងអស់ បានត្រូវផ្លាស់ទៅកាន់មន្ទីរពេទ្យ ស៊ីវិលមួយឋិតនៅក្នុងសង្កាត់ Mastung ហើយប្រព័ន្ធផ្សព្វផ្សាយបាន រាយការណ៍បន្ថែមទៀតថាយ៉ាង ហោចណាស់មានស្រ្តីពី៣នាក់ទៅ៤នាក់ ឋិតនៅក្នុងចំណោមអ្នករងរបួស។

គួរបញ្ជាក់ផងដែរថា គ្មានក្រុមណាមួយ បានធ្វើការអះអាងទទួលខុសត្រូវសម្រាប់ ការវាយប្រហារនោះ នៅឡើយទេ៕

៧នាក់រង របួស និង២០នាក់ បានបាត់ខ្លួន នៅក្នុងការ បាក់ដីម្តង ទៀត នៅកូឡុំប៊ី

$
0
0

បូហ្គោតា៖ យោងតាមទីភ្នាក់សារ ព័ត៌មានចិនស៊ិនហួ បានរាយការណ៌ឲ្យដឹងថា ទីភ្នាក់ងារជួយសង្រ្គោះ បាននិយាយថា យ៉ាងហោចណាស់មានមនុស្ស៧ នាក់បានរងរបួស ហើយនិងមនុស្សចំនួន២០ នាក់ផ្សេងទៀត បានបាត់ខ្លួនក្នុងការបាក់ដី ដែលបានកើតឡើង ជាថ្មីកាលពីថ្ងៃសៅរ៍ ឋិតនៅភាគខាងត្បូងរបស់ ប្រទេសកូឡុំប៊ី។

នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយបានរាយការណ៍ឲ្យដឹងថា ឧបទ្ទេវហេតុនេះ បានកើតមានឡើងនៅពេល ដែល មានម៉ាស៊ីនឈូសដីមួយគ្រឿង បានកំពុងកាយដី ដែលវាបានបិទផ្លូវខាងក្រោមភ្នំ Andes បន្ទាប់ពី មានការបាក់ដីកាលពីលើកមុន ហើយរថយន្តចំនួនប្រហែល២០ គ្រឿងបានបើករង់ចាំជាជួរ ដើម្បី បើកឆ្លងកាត់នៅពេលនោះ។ អ្នករងរបួស ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យនៃសាកលវិទ្យាល័យរបស់ Neiva។

គួរបញ្ជាក់ផងដែរថា ដោយសារតែលក្ខណៈភូមិសាស្ត្រដី ពន្លឺ និងស្ថានភាពអាកាសធាតុប្រែប្រួល ក្រុមអ្នកជួយ សង្រ្គោះ បានសម្រេចចិត្តដើម្បីរង់ចាំរហូតដល់ថ្ងៃអាទិត្យ ដើម្បីចាប់ផ្តើមរុករកមនុស្សកំពុង តែបាត់ខ្លួន២០នាក់ទៀតផ្សេងទៀត៕


បុណ្យគម្រប់ខួប ៧ថ្ងៃ និង១០០ ថ្ងៃ សពឧបាសក ឈិញ យុន នឹងប្រារព្ធ នៅថ្ងៃទី៣ ខែមករា

$
0
0

ភ្នំពេញៈ លោកណឹម ម៉េង និងភរិយា  ព្រមទាំងបុត្រ រួមនិងក្រុមគ្រួសារសាច់ញាតិ សូមគោរពអញ្ជើញ ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និងបងប្អូនញាតិមិត្តជិតឆ្ងាយទាំង មេត្តាចូលរួមជា ភ្ញៀវកិត្តយស ក្នុងពិធីបុណ្យគំរប់ខួប៧ថ្ងៃ និង១០០ថ្ងៃ ដើម្បីឧទ្ទិសកុសល ជូនដួងវិញ្ញាណក្ខន្ឋសព ឧបាសក លោកតា ឈិញ យុន ដែលទទួលមរណភាព នៅវេលាម៉ោង២និង៤៥នាទី រំលងអាធ្រាត្រ ក្នុងជន្មាយុ៨៦វស្សា នៅថ្ងៃសៅរ៍ ទី២៩ ខែធ្នូ ឆ្នាំ២០១២ ។

ពិធីបុណ្យគោរព៧ថ្ងៃ និង១០០ថ្ងៃ នេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី៣ ដល់ថ្ងៃទី៤ ខែមករា ឆ្នាំ២០១៣ ស្ថិតនៅភូមិគ្រឹះឧបាសកលោកតាឈិញ យុង នៅភូមិ បពល់ ឃុំព្រៃរំដេង ស្រុកគិរីវង់ ខេត្តតាកែវ៕

សហភាព សហព័ន្ធយុវជន កម្ពុជាខេត្ត សៀមរាប ចុះជួយច្រូត ស្រូវប្រជាកសិករ នៅឃុំព្រះដាក់

$
0
0

សៀមរាប : កាលពីចុងសប្តាហ៍ កន្លងមកនេះ លោក ទៀ ទីហា នាយរងខុទ្ទកាល័យ លោកឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រធានសហភាព សហព័ន្ធយុវជនកម្ពុជា ខេត្តសៀមរាប បានដឹកនាំ ក្រុមសមាជិក យុវជនជាង៥០នាក់ ជួបជាមួយក្រុមយុវជន នៃបណ្តាមូលដ្ឋាន ឃុំនានា ក្នុងស្រុកបន្ទាយស្រី ១៥០នាក់ នៅភូមិព្រះដាក់ ឃុំព្រះដាក់ គោលបំណងប្រមូល កម្លាំងយុវជន ចុះជួយច្រូតស្រូវ ប្រជាកសិករ ។

លោក ទៀ ទីហា បានលើកបង្ហាញថា ចលនាចុះជួយច្រូតស្រូវជូនប្រជាកសិករ ជាការអនុវត្តតាម អនុសាសន៍ ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលកន្លងមក មានកង កម្លាំង ប្រដាប់អាវុធ បានអនុវត្តយ៉ាងផុលផុស ក្នុងមូលដ្ឋានឈរជើងរបស់ខ្លួន ក្រោមស្មារតីពាក្យស្លោក កងទ័ព ជាកូនចៅរបស់ប្រជាជន។

លោកក៏បានឆ្លុះបញ្ចាំងថា ចលនាជាតិរបស់យុវជនស័្មគ្រចិត្ត សម្តេចតេជោបានផ្សាភ្ជាប់យ៉ាងជិតស្និទ្ធ ជាមួយ ការងារសង្គម និងបានចូលរួមធ្វើអន្តរាគមន៍ដ៏មានប្រសិទ្ធិភាព ដោះស្រាយបានរាល់បញ្ហាប្រឈមមួយចំនួន សំដៅស្វែងរកការអភិវឌ្ឍន៍ ជូនដល់មូលដ្ឋានជនបទផងដែរ។ ទន្ទឹមនឹងនេះ ការចុះជួយច្រូតស្រូវ ជូនប្រជា កសិកររបស់សមាជិក នៃក្រុមយុវជននេះជាផ្នែកមួយក្នុងគោលដៅ ពង្រឹង ចលនារបស់យុវជនប្រកប ដោយ ប្រសិទ្ធិភាពឆ្ពោះទៅរកមូលដ្ឋានសហគមន៍ប្រជាពលរដ្ឋ។

លោកបានបញ្ជាក់ថា នេះជាឱកាសមួយ ដែលក្រុមយុវជនថ្នាក់ខេត្ត បង្ហាញពីសកម្មភាពជូនដល់ក្រុមយុវជន ថ្នាក់មូលដ្ឋាន ហើយក៏បានទទួលមកវិញ នូវការស្វែងយល់ និងបានដកស្រង់បទពិសោធន៍ ពីក្រុមយុវជន ថ្នាក់មូលដ្ឋានផងដែរ។ ជាក់ស្តែង ការចុះជួយច្រូតស្រូវជូនប្រជាកសិករពេលនេះ មិនសំដៅយកលទ្ធផល នោះឡើយ តែកត្តាដ៏សំខាន់ គឺ សកម្មភាពនេះ ស្ថិតនៅលើផ្ទៃស្រែរបស់ប្រជាកសិករ និងក្លាយជាប្រពៃណី របស់ក្រុមយុវជនកម្ពុជាគ្រប់រដូវកាល នៃចលនាបង្កបង្កើនផល ជាមួយប្រជាកសិករដែលខ្វះខាត កម្លាំងពលកម្ម៕

www.dap-news.com

www.dap-news.com

www.dap-news.com

រុស្ស៊ី បើកការស៊ើបអង្កេត លើករណី យន្តហោះធ្លាក់ នៅម៉ូស្គូ

$
0
0

ម៉ូស្គូ៖ ទូរទស្សន៍Channel News Asia រាយការណ៍ នៅថ្ងៃអាទិត្យ ទី៣០ខែធ្នូ ឆ្នាំ២០១២ថា ក្រុមស៊ើបអង្កេត របស់រុស្ស៊ី នៅថ្ងៃអាទិត្យនេះ បានកំណត់ អត្តសញ្ញាណសាកសពខ្លះៗ ក្នុងចំណោម អាកាសយានិក ទាំង៤នាក់ដែលស្លាប់ ក្នុងគ្រាដែលយន្តដឹកអ្នកដំណើរ បានចុះចត ដោយបាត់ម្ចាស់ការ នៅឯអាកាសយានដ្ឋាន អន្តរជាតិ នៃទីក្រុងម៉ូស្គូ។

 លោក អាឡិចសាន់ដឺ ណេរាដកូ ប្រធានអាកាសចរណ៍សហព័ន្ធ បានថ្លែង តាមកញ្ចក់ទូរទស្សន៍ថា "យន្តហោះ បានចុះចតជាធម្មតា ប៉ុន្តែហេតុផលខ្លះ គឺវាមិនអាចបញ្ឈប់បាន តាមគន្លងរបស់វា"។

ការបាត់ជីវិត ដ៏ធំមូយនេះ គឺជាការសោកស្តាយបំផុតមួយ ដោយសារតែយន្តហោះ ដែលមាន ២១០កៅអីនេះ អត់មានផ្ទុកអ្នកដំណើរ លើកលែងតាម អាកាសយានិក៨នាក់ ដែលបើកការហោះហើររបស់ខ្លួនវិលវិញ ក្នុងជើងហោះហើរពិសេស (charter flight) ពីប្រទេសឆេកនោះ៕

Photo by DAP-NEWS

សម្តេច ហ៊ុន សែន រិះគន់ អ្នកប្រើពាក្យ "រដ្ឋាភិបាល"

$
0
0

តាកែវ៖ ពីខេត្តតាកែវ ក្នុងពិធីចុះចែក ប័ណ្ណកម្មសិទ្ធិដីធ្លី ជូនប្រជាពលរដ្ឋ ចំនួន៦៩៣គ្រួសារ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន នៃប្រទេសកម្ពុជា នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១២ បានធ្វើការរិះគន់ ចំពោះគណបក្សប្រឆាំង នៅកម្ពុជា ដែលបានប្រើពាក្យថា "រដ្ឋាភិបាល" នៅពេលដែលធ្វើជា នាយករដ្ឋមន្រ្តី ដឹកនាំប្រទេសជាតិ ប្រសិនបើពួកគេជាប់ឆ្នោត ក្នុងស្ថានភាព ដែលប្រទេសកម្ពុជា ប្រកាន់យក របបរាជានិយម និងប្រើពាក្យ "រាជ" នៅពីមុខរដ្ឋាភិបាល។

នាយករដ្ឋមន្រ្តី បានថ្លែងថា នៅសល់ប្រមាណជា ៧ខែទៀតទេ នឹងឈានចូលមកដល់ថ្ងៃបុណ្យបោះឆ្នោត ជ្រើសរើសតំណាងរាស្រ្តហើយ ហើយនាពេលនោះដែរ គឺអាស្រ័យទៅលើ ប្រជាពលរដ្ឋ ជាអ្នកសម្រេចចិត្តថាត្រូវបោះឲ្យអ្នកចេះតែសន្យា ឬក៏អ្នកដែលបម្រើ ផលប្រយោជន៍ របស់ប្រជាពលរដ្ឋ។

សម្តេចបានបញ្ជាក់ថា “ឥឡូវគេថា គេឈ្នះ ហើយនឹងធ្វើរដ្ឋាភិបាល គេអត់ហៅរាជរដ្ឋាភិបាលទេ គេហៅរដ្ឋាភិបាល នៅក្នុងខិតប័ណ្ណ ដែលបោះ នៅពោធិ៍សាត់។ អីចឹងទេ ប្រហែលជាក្រុម សាធារណៈរដ្ឋ គេថារដ្ឋាភិបាល គេនឹងដោះស្រាយ បញ្ហានេះដោះស្រាយនោះ ឯយើងរាជរដ្ឋាភិបាល ព្រោះប្រទេសយើង ជាប្រទេសរាជានិយម ហើយយើងកំពុងកាន់ទុក្ខព្រះបរមសព ហើយប្រទេសយើង ជាប្រទេសរាជានិយម ដែលមានព្រះមហាក្សត្រ ជាប្រមុខរដ្ឋ ចំណុចនេះ ត្រូវតែពិនិត្យឲ្យច្បាស់”។

ប្រមុខរាជរដ្ឋាភិបាល សម្តេច ហ៊ុន សែន បន្ថែមថា “ប្រាប់ឲ្យគេកែ ប៉ុន្តែចេតនា នៃការធ្វើខិតប័ណ្ណនេះ មិនមានមនុស្សតូចតាចទេ មេដឹកនាំអនុញ្ញាតិ ឲ្យធ្វើបែបនេះ ហើយប្រើពាក្យត្រឹមតែ រដ្ឋាភិបាលទេ អីចឹងចេតនារំសាយចោល រាជានិយម ក៏យើងអាចថា គេអាចធ្វើទៅរួច ព្រោះគេធ្លាប់ធ្វើ ព្រោះក្រុមនេះ ក៏ជាក្រុមពីឆ្នាំ១៩៧០មកដែរ”។

លោក ជា ប៉ូច សមាជិកសភាមណ្ឌលព្រៃវែង នៃគណបក្សសមរង្ស៊ី ដែលអះអាងថា ខ្លួននឹងក្លាយទៅជាសមាជិក គណបក្សសង្រ្គោះជាតិ នាពេល ដ៏ខ្លីនោះ បានថ្លែងប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល នៅថ្ងៃអាទិត្យទី៣០ ខែឆ្នូ ឆ្នាំ២០១២ថា លោកនឹងពិនិត្យលើខ្លឹមសារ នៃខិតបណ្ណនោះឡើងវិញ ដោយលោកចាត់ទុកថា វាអាចជាកំហុស បច្ចេកទេសតែប៉ុណ្ណោះ នោះក៏ព្រោះតែគណបក្សសង្រ្គោះជាតិ គោរពរដ្ឋធម្មនុញ្ញ និងគោរពព្រះមហាក្សត្រ។ "ក្នុងនាមខ្ញុំ ជាពលរដ្ឋខ្មែរម្នាក់ ខ្ញុំគោរពរដ្ឋធម្មនុញ្ញ និងគោរពព្រះមហាក្សត្រ។ វាអាចមានការខុសឆ្គង ខាងបច្ចេកទេស។ ក្នុងនាមខ្ញុំជាសមាជិក ខ្ញុំនឹងពិនិត្យមើល ឡើងវិញ"។

នៅក្នុងលិខិតផ្សព្វផ្សាយ របស់គណបក្សសង្គ្រោះជាតិ ដែលមានឡូហ្គូគណបក្ស និងរូបលោកសម រង្ស៊ី ព្រមទាំងលោកកឹម សុខា ពួតដៃគ្នាឡើងលើ បានភ្ជាប់នឹងខ្លឹមសារ នយោបាយថា “ រដ្ឋាភិបាលដឹកនាំដោយ គណបក្សសង្គ្រោះជាតិ ១- ឧបត្ថម្ភចាស់ៗ ពីអាយុ៦៥ឆ្នាំឡើងទៅ ៤ម៉ឺនរៀលក្នុងមួយខែ ២-ប្រាក់ខែទាបបំផុត របស់កម្មករ-កម្មការិនី ៦០ម៉ឺនរៀលក្នុងមួយខែ ៣-ប្រាក់ខែទាបបំផុត របស់មន្ត្រីរាជការ១លានរៀលក្នុងមួយខែ ៤-ព្យាបាល ជំងឺប្រជាពលរដ្ឋក្រីក្រ ដោយឥតយកប្រាក់”។

ក្រោយធ្វើរដ្ឋប្រហារ ទម្លាក់សម្តេចព្រះនរោត្តម សីហនុ ពីព្រះប្រមុខរដ្ឋ នាឆ្នាំ១៩៧០ អតីតប្រធានាធិបតី លុន ណុល នៃរបបសាធារណរដ្ឋខ្មែរ បានលប់ពាក្យ "រាជ" នៅពីមុខពាក្យ "រដ្ឋាភិបាល" របស់ខ្លួន ដើម្បីឱ្យស្របទៅនឹង របបសាធារណរដ្ឋ ដែលមិនមាន ស្តេចសោយរាជ្យ៕

www.dap-news.com

www.dap-news.com

បន្ទប់សណ្ឋាគារ ផ្ទះសំណាក់ជាង ១.០០០បន្ទប់ ត្រូវបានកក់ទុក ទាំងអស់

$
0
0

កែប៖ បន្ទប់សណ្ឋាគារ និងផ្ទះសំណាក់ ជាង១.០០០បន្ទប់ នៅតំបន់ឆ្នេរទេសចរណ៍ ខេត្តកែប ត្រូវបានភ្ញៀវកក់ ពេញទាំងអស់ ដើម្បីចូលរួមអបអរសាទរបុណ្យឆ្លងឆ្នាំថ្មី ឆ្នាំសាកល ២០១២-២០១៣។ នេះបើយោងតាមការ បញ្ជាក់របស់ប្រធានមន្ទីរទេសចរណ៍ខេត្តកែប។

ប្រធានមន្ទីរទេសចរណ៍ខេត្តកែប លោក សោម ចន្តា បានថ្លែងនៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១២ថា សម្រាប់ថ្ងៃបុណ្យ ចូលឆ្នាំសាកល និងការឆ្លងឆ្នាំ២០១២ ចូលឆ្នាំ ២០១៣នេះ បន្ទប់សណ្ឋាគារ និងផ្ទះសំណាក់នៅក្នុងខេត្តកែបត្រូវបានភ្ញៀវទេសចរជាតិ-អន្តរជាតិ កក់ទុកទាំងអស់។

លោក សោម ចន្តា បានឲ្យដឹងបន្តថា ភ្ញៀវទេសចរជាតិ-អន្តរជាតិជាច្រើននាក់ បានមកកក់បន្ទប់នៅបឹងកាឡូក្នុង ខេត្តកែបជាង១.០០០បន្ទប់ សម្រាប់ពួកគេស្នាក់នៅ លំហែរកាយក្នុងអំឡុងពេលឆ្លងឆ្នាំចាស់ចូលឆ្នាំថ្មី ជាពិសេសកម្លាំងអាជ្ញាធរមានសមត្ថកិច្ច បានរៀបចំសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ បរិស្ថាន យ៉ាងល្អមិនឲ្យមានបញ្ហាអ្វី កើតមានឡើងឡើយក្នុងឱកាសអបអរសាទរឆ្លងឆ្នាំសកលនេះ។

លោកបន្តថាទៀតថា សម្រាប់នៅក្នុងឆ្នាំនេះ ក៏មិនខុសប្លែកពីបណ្តាឆ្នាំមុនៗដែរ ចំនួនភ្ញៀវពុំមានការធ្លាក់ចុះនោះ ទេ នៅតែធ្វើមកដំណើរកម្សាន្តនៅ ក្នុងតំបន់ទេសចរណ៍នានា ក្នុងខេត្តកែប ទឹកដីតំបន់ឆ្នេរសមុទ្រ ដ៏មានសក្តានុ ពលមួយនេះ៕

Photo by DAP-NEWS

Photo by DAP-NEWS

Viewing all 8042 articles
Browse latest View live


<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>