ចំណែកឯទូរស័ព្ទ Nokia 301 ជាទូរស័ព្ទមានអ៊ិនធឺណិត 3.5G និង Nokia Xpress Browser ដែលមាន លទ្ធភាព បង្រួមទំហំ Data បានរហូតដល់ 90%។ វាជាទូរស័ព្ទ Nokia តម្លៃទាប ដែលអតិថិជនអាចមើល វីដេអូតាមអ៊ិនធឺណិត និងមានកម្មវិធី Smart Camera គឺ កញ្ចក់កាមេរ៉ាឌីជីថល ថ្មីមានលំនាំ Nokia Lumia ។ Nokia 301 មានច្រើន ពណ៌ដូចជា ខៀវស្រាល ខ្មៅ ផ្កាឈូកដិត លឿង និងពណ៌ស ផ្តល់ជូន ក្នុងតម្លៃ (មិនទាន់គិតពន្ធអាករ) ប្រមាណ $86 ក្នុងត្រីមាសទី២។
ផែនទី HERE ពង្រីកជូនអ្នកប្រាស់កាន់តែច្រើន ទន្ទឹមនឹងនេះ Nokia ក៏បានប្រកាសដែរថា ៖ HERE ដែលជាសេវាកម្មផែនទីថ្មី លំដាប់លេខ១ ផ្តល់ជូន មិន ត្រឹមតែ តាមរយៈ Lumia ប៉ុណ្ណោះទេ។ HERE Maps, HERE Drive, HERE Transit ក៏មានផ្តល់ជូន តាមរយៈ ទូរស័ព្ទ ដែលប្រើប្រព័ន្ធប្រតិបត្តិការផ្សេងពី Windows Phone ថែមទៀត នៅតាមបណ្តាទីផ្សារ មួយចំនួន។
ភ្នាក់ងារផលិត Apps ទទួលបានសិទ្ធិប្រើប្រាស់បច្ចេកវិជ្ជាផ្តាច់មុខរបស់ Nokia Nokia បានប្រកាសថា ជាមួយនឹង Apps ប្រមាណជាង 130 000 នៅក្នុង Windows Phone, ខ្លួនបាន ជំរុញ លើក ទឹកចិត្ត ភ្នាក់ងារផលិត Apps ប្រើប្រាស់បច្ចេកវិជ្ជារូបភាព ទីតាំង និងបទភ្លេង អភិវឌ្ឍន៍ ឲ្យបានជា កម្មវិធី ប្រកបដោយ ភាព ច្នៃប្រឌិតខ្ពស់។
Nokia និង Microsoft ផ្តោតការយកចិត្តទុកដាក់លើអតិថិជនផ្នែកសាជីវកម្ម ទីបញ្ចប់ Nokia និង Microsoft កំពុងតែប្រមូលការយកចិត្តទុកដាក់របស់ខ្លួនទៅលើការប្រមែប្រមូលអតិ ថនផ្នែក សាជីវកម្ម ពីដៃគូប្រកួតប្រជែងឲ្យមកប្រើប្រាស់ Windows Phone ។ Nokia បានប្រកាស បញ្ជាក់ ថា ក្រុមហ៊ុនផ្តល់ សេវាកម្ម ទូរស័ព្ទជាច្រើនដូចជា Everything Everywhere, Elisa, Orange, Telstra និង Vodafone បាន ជ្រើស រើសយកស្មាតហ្វូន Lumia ធ្វើជាទូរស័ព្ទបង្គោល សម្រាប់លក់ជូន អតិថិជនផ្នែក សាជីវកម្ម៕