ប៉េកាំង៖ ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ បានចេញផ្សាយនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៣នេះ បានឲ្យដឹងថា ប្រជាសហគមន៍មកពីចិន និងជប៉ុន បានសន្យា ក្នុងបង្កើតនូវប្រាក់វិភាគទានរួមគ្នាបន្ថែមទៀត ដើម្បីបង្កើនមិត្តភាពចំពោះប្រទេសទាំងពីរ។
ការប្តេជ្ញាបង្កើនមិត្តភាពរួមគ្នានោះដែរ វាបានចាប់ផ្តើមឡើងក្រោយពី មានកិច្ចប្រជុំមួយ រវាងលោក Tang Jiaxuan ប្រធានសមាគមមិត្តភាពចិន-ជប៉ុន និងលោក Tomiichi Murayama អតីតនាយករដ្ឋមន្ត្រីជប៉ុន ហើយព្រមទាំងមានការចូលរួម ពីទីប្រឹក្សាកិត្តិយសចំពោះ តំណាងសមាគមមិត្តភាព ចិន-ជប៉ុន និងប្រធានអង្គការរបស់ខ្លួន លោក Koichi Kato ផងដែរ។
លោក Tang បាននិយាយថាវាមានផលប្រយោជន៍ រវាងប្រទេសទាំងពីរ ដើម្បីថែរក្សា ការអភិវឌ្ឍនូវទំនាក់ទំនងទ្វេភាគី ឲ្យបានល្អប្រសើរឡើង ហើយព្រមទាំង ប្រជាសហគមន៍អន្តរជាតិផងដែរ នៅក្នុងកិច្ចប្រជុំនោះដែរ ក៏បានគូសបញ្ជាក់ទៀតថា ចិននិងជប៉ុនគឺជាប្រទេសជិតខាង ជាមួយគ្នាយ៉ាងជិតស្និតបំផុត។
លោកបានបន្តថា ទំនាក់ទំនងមិត្តភាពរវាងចិន និងជប៉ុនមានសារសំខាន់ណាស់ លោកបានបន្ថែមទៀតថា ប្រទេសទាំងពីរគួរតែប្រើប្រាស់ នូវប្រវត្តិ របស់ខ្លួនធ្វើជា កញ្ចក់ដើម្បីឆ្លុះបញ្ចាំងទៅថ្ងៃអនាគត ចំពោះការបង្ករឿងឲ្យមានជម្លោះត្រូវតែចេះដោះ ស្រាយគ្នាដោយសន្តិវិធី និងបង្កើនទំនាក់ ទំនងមិត្តភាពជាមួយគ្នា ដោយយោងទៅតាមគោលការណ៍ នៃឯកសារគោលនយោបាយ ទាំង៤ចំណុច ដែលបានចុះហត្ថលេខារវាង ប្រទេស ទាំងពីរ។
លោកបន្តថា លោកបានសង្ឃឹមថា សហគមន៍មិត្តភាពនៃប្រទេសទាំងពីរ នឹងចាត់ឲ្យបេសកកម្មគណៈប្រតិភូ ដោយឈានទៅរកការស្វែងរក នូវចំណងមិត្តភាពរបស់ប្រទេស ជាតិទាំងពីរ និងបង្កើតនូវប្រាក់វិភាគទានរួមគ្នាមួយ។
លោក Tomiichi Murayama បាននិយាយថា គ្មានប្រទេសមហាអំណាចណាមួយអាច មកបំផ្លាញ និងបំបែកបំបាក់ចំពោះការបង្កើន នៃទំនាក់ទំនង មិត្តភាពរវាងចិន និងជប៉ុន បានឡើយ។
លោកបានបន្តទៀតថា ភាគីទាំងពីរគួរតែពង្រីក នូវការប្រាស្រ័យទាក់ទងគ្នាគ្រប់វិស័យ ដោយសំអាងលើគោលការណ៍ នៃឯកសារគោលនយោបាយ ទាំង៤ចំណុច ហើយយុទ្ធ សាស្ត្រនៃការរីកចំរើនទៅមុខ និងព្រមទាំងទទួលបានប្រយោជន៍ ទៅវិញទៅមកចំពោះ ដៃគូទំនាក់ទំនងរវាងប្រទេសចិន និងជប៉ុន។
លោក Koichi Kato បាននិយាយថា ប្រទេសទាំងពីរត្រូវតែពង្រឹង នូវគោលនយោបាយជឿទុកចិត្តគ្នាទៅវិញទៅមក ហើយចាក់គ្រិះឲ្យរឹងមាំ នៃការ ចំណងទាក់ទងរបស់ខ្លួន និងជាពិសេសនោះ បង្កើននូវការអភិវឌ្ឍន៍ នៃចំណងមិត្តភាពយូរអង្វែង៕