Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ក្រុមក្មេងទំនើង បើកម៉ូតូបញ្ច្រាសទិស អ្នកម៉ូតូឌុបអប់រំ បែរជាទៅហៅ បក្ខពួកមក ដេញកាប់

$
0
0

ភ្នំពេញ ៖ ក្មេងទំនើងម្នាក់ ក្នុងចំណោម បក្ខពួក៤នាក់ផ្សេងទៀត ត្រូវបានជនរង គ្រោះនិងប្រជាពលរដ្ឋនៅកន្លែងកើតហេតុ ឃាត់ខ្លួនឱ្យសមត្ថកិច្ចស្រះចក ខណ្ឌដូន ពេញ បន្ទាប់ពីក្មេងទំនើងរូបនេះ និងបក្ខពួករបស់ ខ្លួនបាននាំគ្នាដេញកាប់ជនរងគ្រោះ ដោយ សារតែខឹងរឿងអប់រំ កុំឱ្យជិះម៉ូតូបញ្ច្រាស ទិស ។

យោងតាមសមត្ថកិច្ចប៉ុស្ដិ៍ស្រះចក ជន ទំនើងម្នាក់នេះ មានឈ្មោះ ចាន់ មីនា អាយុ ១៨ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះលេខ២១៥៧ ផ្លូវជាតិលេខ៥ សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ ដោយឡែកជនរងគ្រោះឈ្មោះនី ម៉ាលីស ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរអ្នករត់ម៉ូតូកង់បី ស្នាក់នៅផ្ទះលេខ៥ ផ្លូវលេខ៧៥ សង្កាត់ស្រះចក ខណ្ឌដូនពេញ ដែលរងរបួសហើមស្មាខាងឆ្វេងនិងស្នាមស្លាបប្រចៀវខាងស្ដាំ ។

បើតាមសមត្ថកិច្ចនៅវេលាម៉ោង២០ ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៣ ជនរងគ្រោះ បានឈរចាំម៉ូយនៅមុខផ្ទះលេខ២១៧៨ABCE0 ភូមិ៧ សង្កាត់ស្រះចក ខណ្ឌដូនពេញ ហើយពេលនោះ ក្មេងទំនើង៣នាក់ បានជិះម៉ូតូ ម៉ាក C125 ពណ៌ខ្មៅ ស៊េរី ២០១២ គ្មានស្លាកលេខ បញ្ច្រាសទិស និង ស្រែកឱ្យជនរងគ្រោះចៀសផ្លូវ ។ ពេលនោះ ជនរងគ្រោះបានទៅសួរនិងណែនាំក្មេងទំនើង ទាំងនេះ ប៉ុន្ដែពួកគេមិនស្ដាប់ ព្រមទាំង ស្រែកបោះសំដីថា ចាំនៅទីនេះហើយ ។

បើតាមសមត្ថកិច្ចមួយសន្ទុះក្រោយមក ក្មេងទំនើងទាំងនោះ បាននាំបក្ខពួកសរុប ៥នាក់ ជិះម៉ូតូម៉ាក ជ១២៥ និងម៉ូតូអាយខុន  រួចក្មេងទំនើងចាន់ មីនា បានដកដាវ ពីម៉ូតូ ដេញកាប់ជនរងគ្រោះ បណ្ដាលឱ្យរងរបួស។ ភ្លាមៗនោះធ្វើឱ្យមានការភ្ញាក់ផ្អើល ហើយ ប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បាននាំគ្នា ចាប់ក្មេងទំនើងចាន់ មីនា ខណៈដែលបក្ខពួក ជិះម៉ូតូគេចខ្លួន រួចប្រគល់ឱ្យសមត្ថកិច្ចមូលដ្ឋាន ។

បច្ចុប្បន្នក្មេងទំនើងរូបនេះ ត្រូវបានឃុំ ខ្លួនជាបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរ បាលខណ្ឌដូនពេញ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ។

Photo by DAP-NEWS


Viewing all articles
Browse latest Browse all 8042

Trending Articles