កំពត-ព្រះសីហនុ៖ កាលពីពេលថ្មីៗ កន្លងទៅនេះ និសិ្សតថ្នាក់ បរិញ្ញាបត្រ និង ថ្នាក់បរិញ្ញា បត្ររង នៃសាកល វិទ្យាល័យ អាស៊ីអឺរ៉ុប ជាច្រើននាក់ បានទៅធ្វើ ទស្សនកិច្ច សិក្សានៅរមណីយដ្ឋាន ធម្មជាតិដ៏ស្រស់បំព្រង គឺរមណីយដ្ឋាន ទេសចរណ៍ ខេត្ដកំពត និងផ្លូវឡើងភ្នំ១៥២រូប បូកគោ ព្រមទាំងកំសាន្ដ នៅឆ្នេរអូឈើទាល ខេត្ដព្រះសីហនុ ប្រកបដោយ បរិយាកាស សប្បាយរីករាយ និងជោគជ័យ គួរជាទី មោទនៈ។
ក្នុងដំណើរទស្សនកិច្ចសិក្សា លោក ឈឿន សាវន សាកលវិទ្យាធិការរង នៃសាកល វិទ្យាល័យ អាស៊ីអឺរ៉ុប បានមានប្រសាសន៍ បញ្ជាក់ថា ក្រោមការដឹកនាំផ្ទាល់របស់ លោក ឌួង លាង សាកលវិទ្យាធិការ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប សាកលវិទ្យាល័យ តែងតែមានការយក ចិត្ដទុកដាក់ខ្ពស់ពីបញ្ហា គុណភាពអប់រំជាប្រចាំ ដោយបានជំរុញ ឱ្យគ្រប់ផ្នែកជំនាញ នីមួយៗ ត្រូវបំពេញឱ្យបាននូវ ការសិក្សាទ្រឹស្ដី ត្រូវផ្សារភ្ជាប់ទៅ នឹងការចុះកម្មសិក្សា ដើមី្បអនុវត្ដ ជាក់ស្ដែង ឱ្យបានញឹកញាប់ក្នុង គោលបំណង លើកទឹកចិត្ដ និសិ្សតផង និងបានសិក្សាស្វែង យល់បានច្រើនពីតំបន់ ទេសចរណ៍ ក៏ដូចជាសង្វាក់ ផលិតកម្មនៃ បណ្ដាសហគ្រាស ឬក្រុមហ៊ុន នានា នៅក្នុងព្រះរាជាណាចក្រ កម្ពុជានាពេលបច្ចុប្បន្នផង ដូច្នេះហើយបាន ជារៀងរាល់ឆ្នាំ សាកលវិទ្យាល័យ តែងតែ រៀបចំនូវ កម្មវិធីទស្សនកិច្ច សិក្សាផ្សេងៗជាច្រើន ដល់និស្សិត ជាពិសេសតំបន់ ទេសចរណ៍ថ្មីៗ ដែលទើប បង្កើតនៅតាម បណ្ដាខេត្ដនានា។
លោកបណ្ឌិត ជា សុភាព និងលោក ហែម ច័ន្ទរតនៈ ក្រោមការដឹកនាំ ផ្ទាល់ពីលោក ឈឿន សាវន សាកលវិទ្យាធិការរង បានរៀបចំកម្មវិធី បរិស្ថានដោយមានការ ចូលរួមពីនិស្សិត សាស្ដ្រាចារ្យ និងគណៈគ្រប់គ្រង របស់សាកលវិទ្យាល័យ អាស៊ីអឺរ៉ុប តាមរយៈការសំអាត និងរើសម្រាមតាម ឆ្នេរអូឈើទាល ហើយនៅពេលល្ងាច បានរៀបចំពិធីចែក វិញ្ញាបនបត្រទទួលអាហារូបករណ៍ ប្រចាំឆ្នាំសម្រាប់ និស្សិតឆ្នើម ប័ណ្ណសរសើរ សម្រាប់និស្សិត ពូកែប្រចាំឆមាស និងលិខិត បញ្ជាក់ពីសមាសភាព ប្រធានថ្នាក់ និងអនុប្រធានថ្នាក់ ដល់និស្សិត ដើម្បីអោយនិស្សិត កាន់តែមានទឹកចិត្ដខិតខំសិក្សា និងប្រឹងប្រែង ក្នុងការងាររបស់ ខ្លួនបន្ថែមទៀត តាមការកំណត់ របស់សាកលវិទ្យាល័យ អាស៊ីអឺរ៉ុប ។
ឆ្លើយតបមកវិញ ក្រុមនិសិ្សតដែលចូល រួមដំណើរទស្សន កិច្ចសិក្សាគ្រប់រូបបាន វាយតម្លៃខ្ពស់ ចំពោះសាកល វិទ្យាល័យ អាស៊ី អឺរ៉ុប ដោយបញ្ជាក់ថា សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប និស្សិតមាន លទ្ធភាពគ្រប់គ្រាន់ក្នុង ការប្រកួតប្រជែង ជាមួយសាកល វិទ្យាល័យនានា ក្នុងប្រទេស និងកំពុងតែមាន ការអភិវឌ្ឍខ្លួនឈានឡើង ជារៀងរាល់ឆ្នាំ ទាំងគុណភាពសិក្សា ទាំងកំណើនចំនួន និសិ្សតថ្មីដែលពីមួយឆ្នាំទៅមួយ ឆ្នាំមានការកើនឡើង យ៉ាងឆាប់រហ័ស និងមានភាពរឹងមាំ គួរឱ្យកត់សម្គាល់ ចំណុចពិសេសមួយទៀត សាកលវិទ្យល័យមានអគារសិក្សា ផ្ទាល់ខ្លួន ដែលជានិរន្ដភាព យូរអង្វែង ជាទំនុកចិត្ដ ពីសំណាក់និស្សិត និងអាណាព្យាបាល និស្សិត។ ចំណុចទំាងអស់នេះ ជាកត្ដាមួយយ៉ាងសំខាន់ ក្នុងការផ្ដល់នូវការទុកចិត្ដ របស់និសិ្សតឱ្យកាន់តែមាន ជំនឿជឿជាក់ រឹងរឹតតែខ្លំាងទ្វេរ ឡើងជា លំដាប់មកលើការដឹកនាំ របស់គណៈគ្រប់គ្រង សាកលវិទ្យាល័យ អាស៊ីអឺរ៉ុប៕