កំពង់ធំ៖ អាជ្ញាធរ ខេត្តកំពង់ធំ ថ្ងៃទី៤ ខែតុលា ឆ្នាំ២០១២ នៅសាល ប្រជុំសាលា ខេត្តបាន បើកកិច្ចប្រជុំ ហត្ថលេខា លើអនុស្សារណៈ យោគយល់ ស្តីពីការ សហការ រុករក និងគាស់លើក ធ្វើមាតុភូមិ និវត្តន៍ អដ្ធិធាតុកងទ័ព ស្ម័គ្រចិត្តវៀតណាម ដែលបានពលី ក្នុងសមរភូមិ ស្ថិតនៅ ភូមិសាស្រ្ត ខេត្តកំពង់ធំ ជាមួយរដ្ឋ អំណាចខេត្ត ប៊ិញ ភឿក(ប្រទេសវៀតណាម)។
លោក សោម សុផាត អភិបាលរង ខេត្តកំពង់ធំ និងជាប្រធានគណៈកម្មា ធិការជំនាញ បានបញ្ជាក់ឲ្យដឹងថា៖ តាមការវាយតំលៃខ្ពស់ ពីលទ្ធផលរបស់ គណៈកម្មការ ជំនាញទាំង ពីរខេត្ត ដែលបាន រួមសហការគ្នា អនុវត្តភារកិច្ច នេះគឺធ្វើឡើងបានយ៉ាងល្អ។ នៅរដូវប្រាំងឆ្នាំ ២០១១-២០១២ លទ្ធ ផលការរុករក គាស់លើក អដ្ធិធាតុ និងធ្វើមាតុភូមិនិវត្តន៍ អដ្ធិធាតុបាន ៩អដ្ធិធាតុ ក្នុងនោះ ២អដ្ធិធាតុ យុវជននៅ ភូមិសាស្រ្ត ខេត្តបាត់ដំបង និង៧អដ្ធិធាតុ យុទ្ធជនស្ថិតនៅ លើភូមិសាស្រ្ត ខេត្តកំពង់ធំ។ បើគិតពីឆ្នាំ ២០០១ រហូតដល់ខែមិថុនា ឆ្នាំ២០១២នេះ បានសហការ រុករកគាស់ លើកអដ្ធិធាតុ និងមាតុភូមិ និវត្តន៍បាន ៨៩១ អដ្ធិធាតុ ក្នុងនោះ មាន៨៥៨ ស្ថិតក្នុងភូមិសាស្រ្ត ខេត្តកំពង់ធំ។ មកដល់បច្ចុប្បន្ន អាច នៅសេសសល់ ប្រហែលជាង ៣៦ អដ្ធិធាតុ ដែលពុំទាន់បាន ទទួលព័ត៌មានថា ស្ថិតនៅកន្លែង ណាច្បាស់ នៅឡើយ។
នៅក្នុងកិច្ច សំណេះសំណាល លោក ណាំ ទុំ ប្រធានក្រុម ប្រឹក្សាខេត្ត បានកោតសរសើរ ដល់ក្រុមជំនាញ K70 និងK72 ដែលបានសហការ ជាមួយ អាជ្ញាធរ និងកងកម្លាំង ប្រដាប់អាវុធ ក្នុងការ រុករក អដ្ធិធាតុក្នុងឆ្នាំ ២០១១-២០១២ បានលទ្ធផលល្អ និងបន្តការរុករក នៅរដូវប្រាំងឆ្នាំ ២០១២-២០១៣ ឲ្យបានល្អថែមទៀត ចំណុចដែលមិនគួរ ត្រូវកែលំអរឡើងវិញ៕