Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

សម្តេច ហ៊ុន សែន កោតសរសើរ ដល់វិស្វករ និងកម្មករសំណង់ ដែលបញ្ចប់ ហេដ្ឋារចនាសម្ព័ន្ធ​ សំណង់ព្រះមេរុ

$
0
0

ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃប្រទេសកម្ពុជា បានកោតសរសើរ ដល់វិស្វករ និងក្រុមកម្មករ ព្រមទាំងវាយតម្លៃ ខ្ពស់ចំពោះការបញ្ចប់ ហេដ្ឋារចនាសម្ព័ន្ធ សំណង់វាលព្រះមេរុ រួចរាល់ជាស្ថាពរប្រកបដោយ ជោគជ័យ។

សម្តេច តេជោ ហ៊ុន សែន បានមានប្រសាសន៍ ក្នុងកិច្ចប្រជុំលើកចុងក្រោយរបស់ គណៈកម្មាធិការជាតិរៀប ចំព្រះរាជ ពិធីបុណ្យព្រះបរមសព ព្រះបរមរតនកោដ្ឋ កាលពីរសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៣ ដោយបាន វាយតំលៃខ្ពស់ និងកោតសរសើរ ចំពោះថ្នាក់ដឹកនាំគ្រប់គ្រង ដែលបានខិតខំពុះពាររាល់ការលំបាក់ គ្រប់បែប យ៉ាង ដើម្បីសាងសង់សំណង់សមិទ្ធ ផលនានានៃការដ្ឋានសាងសង់ព្រះមេរុប្រកប ដោយស្មារតីទទួលខុសត្រូវ ខ្ពស់បំផុត និងបានបញ្ចប់ ប្រកបដោយជោគជ័យ។

សម្តេចនាយករដ្ឋមន្រ្តី បានកោតសរសើរចំពោះវិស្វករក៏ដូចជាកម្មករសំណង់ទាំងអស់ ដែលបានខិតខំប្រឹងប្រែង យកអស់ពីកំលាំង កាយចិត្តក្នុងការបំពេញភារកិច្ចទាំងថ្ងៃទាំងយប់ ដោយមិនខ្លាចនឿយហត់ ក្នុងស្មារតីរួម សាមគ្គីភាព ឯក ភាពគ្នាធ្វើឲ្យការស្ថាបនាព្រះបរមមេរុ និងសមិទ្ធផលសំខាន់ៗនៅវាលព្រះមេរុ ដែលទទួលបាន ការណែ នាំដោយផ្ទាល់ពីសំណាក់សម្តេចចៅហ្វាវាំង ទទួលបានជោគជ័យដ៏ត្រចះត្រចង់បំផុត និងប្រកបដោយ គុណភាព សោភ័ណភាពយ៉ាងប្រណិតតាមរចនាបទប្រពៃណីខ្មែរព្រមទាំងមានភាពឆាប់រហ័សនោះ។

សម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង អនុប្រធាន អចិន្រៃ្តយ៍គណៈកម្មាធិការជាតិរៀបចំព្រះរាជពិធីបុណ្យព្រះបរមសព ព្រះករុណាព្រះបាទសម្តេច ព្រះ នរោត្តម សីហនុ បានឲ្យដឹងថា រហូតមកដល់រសៀល ថ្ងៃទី ២៩ មករាឆ្នាំ ២០១៣ រាល់សមិទ្ធផលសំណង់ទាំងអស់ ដែលបានសាងសង់ឡើងនៅវាលព្រះមេរុ បានបញ្ចប់ទាំងស្រុងហើយ បន្ទាប់ ពីដំណើរការសាង សង់អស់រយៈពេលជាង ១១ សប្តាហ៍កន្លងមក។

សម្តេច ចៅហ្វាវាំង ក៏បានបញ្ជាក់ឲ្យដឹងដែរថា នៅក្នុងការប្រារព្វព្រះរាជពិធីតម្កល់ព្រះបរមសពនៅវាលព្រះមេរុ រយៈពេល ៣ យប់ ៤ ថ្ងៃ និងអនុញ្ញាតឲ្យប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញចូលថ្វាយបង្គំគាល់ព្រះបរម រតនកោដ្ឋ ក៏ដូចជាថ្វាយផ្កាភ្ញី ជាពិសេសទៅទៀតនោះបានអនុញ្ញាតឲ្យអ្នកទោសដែលត្រូវដោះលែង ជាង ៤០០ នាក់ក្នុង ព្រះរាជពិធីបុណ្យថ្វាយព្រះភ្លើងព្រះករុណាព្រះមហាវីរក្សត្រព្រះបរមរតនកោដ្ឋ ជា ទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ចូលគោរពព្រះបរមរតនកោដ្ឋ និងទទួលព្រះរាជអំណោយដ៏ខ្ពង់ខ្ពស់បំផុតពី ព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះវររាជមាតាជាតិខ្មែរជាទីសក្ការៈដ៏ខ្ពង់ខ្ពស់ផងដែរ៕

Photo by DAP-News

www.dap-news.com

www.dap-news.com

www.dap-news.com

Photo by DAP-News

Photo by DAP-News


Viewing all articles
Browse latest Browse all 8042

Trending Articles