Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

បុរសអាយុ២២ឆ្នាំ រំលោភក្មេង ស្រីអាយុ២ឆ្នាំ បានសម្រេច ក្រោយហេតុការណ៍ ជនសង្ស័យ សមត្ថកិច្ចចាប់ខ្លួន

$
0
0

កំពង់ចាមៈ    ក្មេងស្រីដែលមាន អាយុទើបតែ២ឆ្នាំ ត្រូវជនល្មោភ កាមម្នាក់បាន បីយកទៅរំលោភ ក្នុងពុំនូកចំបើង រហូតបានសម្រេច កាលពីវេលាម៉ោង ជិត១០យប់ ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៣ នៅ ភូមិខ្ចាបឹងវែង ឃុំបារ៉ាយ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ប៉ុន្តែករណីនេះ ក្រោយហេតុការណ៍ សមត្ថកិច្ច នគរបាលស្រុកស្រីសន្ធរ បានធ្វើការស្រាវជ្រាវ និងចាប់ជនសង្ស័យបានភ្លាមៗយកមកអធិការ ដ្ឋាននគរ បាលស្រុកស្រីសន្ធរ ដើម្បីកងសាសំណុំរឿង ទៅតាមនិតិវិធី។

បុរសល្មោភកាម សូម្បីតែក្មេងស្រី អាយុ២ឆ្នាំ ក៏រំលោភដែរនោះ មានឈ្មោះ អ៊ន់ សួស អាយុ២២ឆ្នាំ មានទីលំនៅភូមិខ្ចាបឹងវែង ឃុំបារ៉ាយ ស្រុកស្រីសន្ធរ ខេត្តកំពង់ ចាម មានផ្ទះចម្ងាយ ពីផ្ទះក្មេងស្រីរងគ្រោះ២០ម៉ែត្រប៉ុណ្ណោះ។

វរសេនីយ៍ត្រី ខេង ស្រេង អធិការនគរបាល ស្រុកស្រីសន្ធរ បានប្រាប់ឲ្យដឹងថា កាលពីវេលាម៉ោង៧យប់ថ្ងៃកើតហេតុ មានការឆោឡោ ថា បាត់ក្មេងស្រីរង គ្រោះ អាយុ២ឆ្នាំ ហើយខណៈនោះ មានអ្នកជិតខាងរួមជាមួយសមត្ថកិច្ច បានជួយដើរកក្មេងស្រីរងគ្រោះ ប៉ុន្តែមិនយូរប៉ុន្មាន មានប្រជាពលរដ្ឋ នៅក្បែរខាងបានប្រាប់ថា បានឃើញបុរសម្នាក់ អាយុប្រហែលជាង២០ឆ្នាំ បានពរ ក្មេងស្រីនោះ ទៅក្រោយផ្ទះក្មេងស្រីរងគ្រោះ ។ លុះដល់វេលាម៉ោងជិត១០យប់ ក៏ស្រាប់តែឃើញក្មេងស្រី រងគ្រោះយំ បានដើរចេញ ពីពុំនូក ចំបើងដែលមានចម្ងាយពីផ្ទះ ប្រហែល៣០០ម៉ែត្រ ហើយភ្លាមនោះ អ្នកជិតខាងបានពិនិត្យឃើញមាត់ និងប្រដាប់ភេទក្មេងស្រី មានប្រឡាក់ឈាម  ។ លោក អធិការ បានបន្តទៀតថា ដោយមានការសង្ស័យ ទើបពេលនោះ សមត្ថកិច្ចបានធ្វើការស្រាវជ្រាវភ្លាមៗ ឈានទៅឃាត់ខ្លួនជនសង្ស័យឈ្មោះ អ៊ន់ សួស ដែលមានផ្ទះនៅក្បែរផ្ទះ ក្មេងស្រីរងគ្រោះនោះដែរ យកមកប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំបារ៉ាយ ដើម្បីធ្វើការសាកសួរ។

ដោយឡែក ក្មេងស្រីរងគ្រោះសមត្ថកិច្ច បានបញ្ជូនទៅមន្ទីរពេទ្យបង្អែក ស្រុកស្រីសន្ធរ ដើម្បីពិនិត្យលើ ប្រដាប់ភេទ។ ហើយនៅវេលាម៉ោង១១និង៣០នាទីថ្ងៃទី៣០ ខែមករានេះ ក្មេងស្រីរងគ្រោះ ត្រូវបាន បញ្ជូនមកពិនិត្យ នៅមន្ទីរពេទ្យខេត្តកំពង់ចាម នៅមិនទាន់មានលទ្ធផលនៃការពិសោធន៍នៅឡើយទេ ។ ទោះជាយ៉ាងនោះក្តី លោក ខេង ស្រេង អធិការនគរបាលស្រុកស្រីសន្ធរ បានអះអាងថា ជនសង្ស័ ឈ្មោះ អ៊ន សួស បានសារភាពថា ខ្លួនពិតជាបានបីក្មេង ស្រីអាយុ២ឆ្នាំ យកទៅរំលោភនៅពុំនូក ចំបើងក្រោយ ផ្ទះពិតប្រាកដមែន។ ហើយជនសង្ស័យសមត្ថកិច្ចកំពុង កសាងសំណុំរឿងបញ្ជូន ទៅសាលាដំបូង ខេត្តកំពង់ចាមចាត់ការទៅតាមផ្លូវច្បាប់ ។

លោក អធិការ បានរំលឹកឲ្យដឹងផងដែរថា ក្មេងស្រីរងគ្រោះកូនកំព្រាម្តាយ សព្វថ្ងៃរស់នៅជាមួយឪពុករីឯការថែទាំបានអ្នកជិតខាងជួយមើល ព្រោះឪពុកក្មេងស្រីរង គ្រោះ តាំងពីលែងលះជាមួយប្រពន្ធអស់រយៈពេលជាង១ឆ្នាំមកហើយ មិនសូវគិតពីការថែទាំកូនស្រីទេ មួយថ្ងៃៗ ចេះតែដើរផឹកស្រា ស្រវឹងជាប្រចាំ៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>