Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

វិទ្យុ ដើមអម្ពិល និង www.dap-news.com នឹងធ្វើការ ផ្សាយផ្ទាល់ ពីព្រះរាជពិធី ដង្ហែព្រះបរម រតនកោដ្ឋ

0
0

ភ្នំពេញ៖វិទ្យុដើមអម្ពិល FM93.75MHZ ព្រមទាំងគេហទំព័រដើមអម្ពិល នឹងធ្វើការរៀបចំផ្សាយផ្ទាល់ ពីព្រះរាជពិធីបង្ហែព្រះបរមសព ព្រះបរមរតនកោដ្ឋ ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ នៅព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៣នេះ។

អគ្គនាយក មជ្ឈមណ្ឌលព័តមាន ដើមអម្ពិល លោក សយ សុភាព បានមានប្រសាសន៍ នៅក្នុងកិច្ចប្រជុំមួយ ដែលរៀចចំឡើង ដើម្បីត្រៀមរៀបចំយកព័ត៌មាន ទាក់ទង និងព្រះរាជពិធីបុណ្យនោះ នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៣នេះថា វិទ្យុដើមអម្ពិល ក៏ដូចជាគេហទំព័រដើមអម្ពិល នឹងធ្វើការផ្សាយបន្តផ្ទាល់ ពីព្រះរាជពិធីដង្ហែព្រះ បរមសព សម្តេចឳ ដែលនឹងប្រារព្ធធ្វើឡើងនៅព្រឹកថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៣នេះ ដើម្បីធ្វើការផ្សព្វផ្សាយ ដល់សាធារណជន ទាំងក្នុងប្រទេសនិងក្រៅប្រទេស ឲ្យបានទូលំទូលាយ។

លោកអគ្គនាយក មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល បានបន្តថា«ការរៀបចំផ្សាយបន្តផ្ទាល់នេះ គឺដើម្បីធ្វើយ៉ាងណា ឲ្យប្រជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេស បានទទួលព័ត៌មាន ពីព្រះរាជពិធីនេះឲ្យបានគ្រប់ជ្រុងជ្រោយ»។

នាយកវិទ្យុ ដើមអម្ពិល លោក សយ សុភា បានមានប្រសាសន៍ផងដែរថា បុគ្គលិកវិទ្យុដើមអម្ពិល និងគេហទំព័រដើមអម្ពិល នឹងពាំនាំនូវព័ត៌មាន ក៏ដូចជារូបភាព ពីព្រះរាជពិធីដង្ហែ ព្រះបរមរតនកោដ្ឋ ជូនដល់ប្រិយមិត្តដែលតែងតាំងគាំទ្រវិទ្យុដើមអម្ពិល ក៏ដូចជាគេហទំព័រដើមអម្ពិល ទាំងក្នុងប្រទេស និងក្រៅប្រទេស ឲ្យបានទាន់ពេលវេលា។

លោក សយ សុភា បានបន្តថា «ចាប់ពីម៉ោង១២:០០ ព្រឹកថ្ងៃទី១ ខែកុម្ហៈ វិទ្យុដើមអម្ពិលនឹងចាក់ផ្សាយនូវជីវប្រវត្តិសម្តេចឳ បទចំរៀងដែលជាព្រះរាជនិពន្ធរបស់ សម្តេចឳ »។

លោកបន្តថា ទាំងវិទ្យុនិង www.dap-news.com ក៏នឹងមានធ្វើការសម្ភាសន៍ផងដែរ ពីឥស្សរជននានា ព្រមទាំងអ្នកចូលរួម ជាប្រជាពលរដ្ឋ មន្រ្តីរាជការ អង្គការសង្គម ស៊ីវិល កម្មករ-កម្មការិនី មេដឹកនាំសហជីព និងសិល្បករ សិល្បការិនីផងដែរ។

សូមជម្រាបផងដែរថា ក្បូនដង្ហែព្រះបរមសព ព្រះករុណា ព្រះបរមរតនកោដ្ឋ នឹងធ្វើឡើងនៅព្រឹកថ្ងៃទី១ ខែកុម្ហៈនេះ ចាប់ពីម៉ោង០៧:៣០នាទី ដល់ម៉ោង១២:០០នាទី ដែលក្បូនចាប់ដង្ហែ ចេញពីព្រះបរមរាជវាំង តាមដងវិថីព្រះស៊ីសុវត្ថិ ឆ្ពោះទៅវិថីបក្សីចាំក្រុង ព័ទ្ធជុំវិញរង្វង់មូលរមណីយដ្ឋានវត្តភ្នំ តាមមហាវិថីព្រះនរោត្តម នៅរង្វង់ មូលវិមានឯករាជ្យ មហាវិថីសម្តេចសុធារស ទៅតម្កល់ព្រះបរមសពនៅវាលមេរុ៕

Photo by DAP-NEWS

Photo by DAP-NEWS


Viewing all articles
Browse latest Browse all 8042

Latest Images

Trending Articles





Latest Images