Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ស្នងការ នគរបាល ខេត្តកំពង់ចាម ប្រកាស រកម្ចាស់ម៉ូតូឌ្រីម ២គ្រឿង

$
0
0

កំពង់ចាមៈ ការិយាល័យ នគរបាលកណ្តាលព្រហ្មទណ្ឌ នៃស្នងការនគរបាលខេត្តកំពង់ចាម នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៣នេះ បានប្រកាស រកម្ចាស់ម៉ូតូម៉ាក ហុងដាឌ្រីមចំនួន២គ្រឿងទៀត បន្ទាប់ពីសមត្ថកិច្ច បានដកហូត ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើស នៅស្រុកមេមត់ កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៣ ។

លោកវរសេនីយ៍ឯក ជឹម សេងហុង ស្នងការរង និងជាប្រធានការិយាល័យ នគរបាលកណ្តាលព្រហ្មទណ្ឌ បានមានប្រសាសន៍ឲ្យដឹងថា ក្នុងប្រតិបត្តិការបង្ក្រាបបទ ល្មើស នៅស្រុកមេមត់ កាលពីថ្ងៃទី២៨ ខែមករាកន្លងទៅនេះ សមត្ថកិច្ចនគរបាលយើង បានដកហូតម៉ូតូ បានចំនួន២គ្រឿង ១ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ ២០១០ ឡើងស៊េរីឆ្នាំ២០១២ ដែលមានលេខតួ និងលេខម៉ាស៊ីន ៨៥៤២៦៥៥ ប៉ុន្តែម៉ូតូមួយនេះ មានកែលេខតួនិងលេខម៉ាស៊ីន ២ខ្ទង់ខាងចុង។ រីឯម៉ូតូ១គ្រឿងទៀត ម៉ាកហុងដាឌ្រីមដែរ ស៊េរីឆ្នាំ២០១១ មានកែលេខតួ និងលេខម៉ាស៊ីនមួយខ្ទង់ខាងចុង គឺលេខ ៨៧១៨៣៩១ ។ ដូច្នេះ បើសិនជាបងប្អូនប្រជាពលរដ្ឋណា បានផ្ទៀង ផ្ទាត់ឯកសារ លេខតួ លេខម៉ាស៊ីន ម៉ូតូ ១គ្រឿងខាងលើ ត្រូវលេខតួតែ៥ខ្ទង់ ពីខាងដើម និងម៉ូតូមួយគ្រឿងទៀត ត្រូវលេខតួ ៦ខ្ទង់ ពីខាងដើម សូមអញ្ជើញយក ឯកសារមក ការិយាល័យនគរបាលកណ្តាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីពិនិត្យ និងបញ្ជាក់បន្ថែម ឲ្យបានច្បាស់ សមត្ថកិច្ចនិងប្រគល់ ម៉ូតូនោះជូនទៅម្ចាស់,វិញ៕

www.dap-news.com


Viewing all articles
Browse latest Browse all 8042

Trending Articles