ភ្នំពេញ៖ ក្នុងកិច្ចខិតខំប្រឹងប្រែង ចូលរួមចំណែក លើកស្ទួយសេវាស្នាក់នៅ ក្នុងប្រទេសកម្ពុជា ឆ្លើយតប នឹងកំណើនភ្ញៀវទេសចរ ចេះតែកើនពីមួយឆ្នាំ នោះ ផ្ទះសំណាក់ ខេមបូយូណាយធីត បានបើកទ្វារស្វាគមន៍ អតិថិជនរបស់ខ្លួន ប្រកបដោយ ផាសុខភាពនិងតម្លៃ សមរម្យ ។
ម្ចាស់គ្រប់គ្រងផ្ទះសំណាក់ខេមបូយូណាយធីត ឈ្មោះ សេង សីហាណូរ៉ា បានថ្លែងថា ផ្ទះសំណាក់ ដែលមានពីរល្វែងជាប់គ្នា និងកំពស់៤ជាន់ ទាំងផ្ទាល់ដីនោះ មានបើកបម្រើ២៤ម៉ោងលើ២៤ម៉ោង ដោយមានទឹកក្តៅ ទឹកត្រជាក់ អមដោយទូរទស្សន៍ពណ៌ធម្មជាតិ ម៉ាស៊ីនត្រជាក់ និងជណ្តើរយន្ត។
អ្វីដែលសំខាន់ទៀតនោះ ត្រូវបានលោក សេង សីហាណូរ៉ា បញ្ជាក់ថាទីធ្លាចតរថយន្តធំទូលាយ ដែលជាតម្រូវការមួយ ដ៏ចាំបាច់សម្រាប់អតិថិជន៕