បន្ទាយមានជ័យ៖ព្រះរាជអាជ្ញារង អមសាលាដំបូង ខេត្តបន្ទាយមានជ័យ លោក ផាន់ ភិរម្យ បានឲ្យដឹងថា អ្នក ទោសចំនួន៧០នាក់ ក្នុងចំណោម៤១២នាក់ នឹងត្រូវដោះលែង ឲ្យមានសេរីភាព ក្នុងថ្ងៃថ្វាយ ព្រះភ្លើងដល់ ព្រះបរមសព ព្រះបរមរតនកោដ្ឋ នាថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៣។
លោក ផាន់ ភិរម្យ បានមានប្រសាសន៍ ប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល នៅរសៀលថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៣ថា ក្នុងចំណោមនោះ ស្រ្តី១០នាក់។
លោកបានបញ្ជាក់ថា “ក្នុងចំណោមអ្នកទាំង៧០នាក់នោះ ខ្ញុំមិនបានដឹងច្បាស់ថា តើគេនឹងត្រូវបញ្ជូន មករាជធានីភ្នំពេញ ឬអត់នោះទេ”។
សូមបញ្ជាក់ថា នៅថ្ងៃទី៤ ខែកុម្ភៈ នេះ ក្នុងថ្ងៃថ្វាយព្រះភ្លើងដល់ព្រះបរមសព អ្នកទោសជាង៤០០នាក់ នៅតាមបណ្តា ខេត្ត-ក្រុង ក្នុងប្រទេសកម្ពុជា នឹងត្រូវធ្វើការដោះលែង ឲ្យមានសេរីភាពឡើងវិញ៕