Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ប្រធានាធិបតី ឥណ្ឌូនេស៊ី ទស្សនកិច្ច នៅនីហ្សេរីយ៉ា ជាមួយ និងគណៈប្រតិភូ ទទួលបន្ទុក ខាងពាណជ្ជិកម្ម

$
0
0

ABUJA៖ ទីភ្នាក់សារព័ត៌មាន ចិនស៊ិនហួ ដែលបានចុះផ្សាយ កាលពីថ្ងៃអាទិត្យ ទី០៣ ខែកុម្ហៈ ឆ្នាំ២០១៣នេះ បានឲ្យដឹងថា ប្រធានាធិបតី ឥណ្ឌូនេស៊ី លោក SusiloBambang- Yudhoyono នៅថ្ងៃសៅរ៍នេះ បានទៅដល់ ទីក្រុង Abuja ជាទីក្រុងរបស់ ប្រទេសនីហ្សេរីយ៉ា ដែលត្រូវបានរួមដំណើរ ដោយអ្នកជំនួញ៩៩នាក់ នៅក្នុងការ ផ្លាស់ប្តូរមួយដើម្បីជាការ ពង្រឹងនូវទំនាក់ទំនង ដែលមានស្រាប់ជាមួយ ប្រទេសអាហ្វ្រិកខាងលិច មួយនេះ។

ប្រធានាធិបតីនីហ្សេរីយ៉ា លោក Goodluck Jonathan និងភរិយារបស់លោក គឺលោកស្រី Dame Patience Jonathan បានមកទទួលមេដឹកឥណ្ឌូនេស៊ី និងភិរយារបស់លោក គឺលោកស្រី AniSusilo។

លោកប្រធានាធិបតីឥណ្ឌូនេស៊ី និងគណៈប្រតិភូរបស់លោក បានមកបំពេញទស្សនកិច្ចនៅក្នុងប្រទេស មួយនេះ គឺក្នុងគោលបំណង ដើម្បីពង្រឹងនូវទំនាក់ទំនង ដែលមានស្រាប់ ហើយនិងដើម្បីធ្វើការពិភាក្សា ពាណិជ្ជកម្មជាលក្ខណៈទ្វេភាគី និងពហុភាគី ។

មេដឹកនាំទាំងពីរ ព្រមជាមួយនិងសមាជិក នៃគណៈប្រតិភូ បណ្តារដ្ឋមន្រ្តី ហើយនិងអ្នកជំនួញ ជាន់ខ្ពស់នីហ្សេរីយ៉ា បន្ទាប់មកបានបន្ត នូវការពិភាក្សាទ្វេភាគី ដោយបិទទ្វារ ។

លោក Yudhoyono គឺឋិតនៅក្នុងប្រទេសនីហ្សេរីយ៉ា ដែលជាផ្នែកមួយនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោក ទៅកាន់ប្រទេសអាហ្រ្វិកបី ដែលមាន ប្រទេសលីបេរីយ៉ា នីហ្សេរីយ៉ា និងប្រទេសអេហ្ស៊ីប ហើយនិងប្រទេស មួយចំនួន នៅក្នុងមជ្ឈឹមបូពា៍ ដែលនៅក្នុងនោះមាន ប្រទេសអារ៉ាប៊ីសាអូឌីត ។

គួរបញ្ជាក់ផងដែរថា ដំណើរទស្សនកិច្ចនេះ គឺផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ឥណ្ឌូនេស៊ីដើម្បីធ្វើការ ពង្រឹងនូវទំនាក់ទំនង ទ្វេភាគីនិងពហុភាគី ជាមួយប្រទេសនីហ្សេរីយ៉ា៕


Viewing all articles
Browse latest Browse all 8042

Latest Images

Trending Articles





Latest Images