Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

បាឡែន បោះពួយយ៉ាងលឿន ផ្ទុះកង់ក្រឡាប់ ធ្លាក់ចូលស្នាមភ្លោះ ស្លាប់មួយ របួសធ្ងន់បីនាក់

0
0

បន្ទាយមានជ័យ៖ រថយន្តបាឡែន ពណ៌ទឹកប្រាក់ មួយគ្រឿង បានផ្ទុះកង់បណ្តាល ឲ្យក្រឡាប់ ធ្លាក់ចូលស្នាមភ្លោះ បណ្តាលឲ្យ ស្លាប់ស្រ្តីម្នាក់ និងបុរសបីនាក់ ផ្សេងទៀត បានរងរបួសធ្ងន់ កាលពីវេលាម៉ោង ៨៖៣០នាទី យប់ថ្ងៃទី៣ ខែកុម្ភះ ឆ្នាំ២០១៣ ស្ថិតនៅលើ ផ្លូវជាតិលេខ៥ ផ្លូវចូលវិទ្យាល័យកូប ក្នុងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

សេចក្តីរាយការណ៍ពី កន្លែងកើតហេតុ បានឲ្យដឹងថា រថយន្តបាឡែន ដែលរងគ្រោះថ្នាក់ចរាចរណ៍ ខាងលើនេះ មានពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2Q-2993 បើកក្នុងល្បឿនលឿន លុះមកដល់ចំណុច កើតហេតុ ស្រាប់តែបែកកង់ បណ្តាលឲ្យ ក្រឡាប់ អូសប្រហែល៥០ម៉ែត្រ រួចហើយ ក៏ធ្លាក់ចូលស្នាមភ្លោះ បណ្តាលឲ្យស្រ្តី ម្នាក់ស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ និងបុរសបីនាក់ ផ្សេងទៀត បានរងរបួសធ្ងន់ ត្រូវបាន បញ្ជូនទៅកាន់ មន្ទីរពេទ្យ។

យ៉ាងណាក៏ដោយ ជនរងគ្រោះដែលស្លាប់ និងរងរបួសធ្ងន់នោះ មិនទាន់ស្គាល់អត្តសញ្ញាណ នៅឡើយទេ។ ក្រោយកើតហេតុ សមត្ថកិច្ច បានចុះទៅជួយ អន្តរាគមន៍ ភ្លាមៗផងដែរ៕


Viewing all articles
Browse latest Browse all 8042

Latest Images

Trending Articles





Latest Images