Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ចំណាប់ខ្មាំង ២នាក់ បានដោះលែង ឲ្យមានសេរីភាព នៅហ្វីលីពីន ភាគខាងត្បូង

$
0
0

ZAMBOANGA CITY៖ ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ដែលចុះផ្សាយកាលពី ថ្ងៃអាទិត្យ ទី០៣ ខែកុម្ភៈ ឆ្នាំ ២០១៣នេះ តាមរយៈយោធា ហ្វីលីពីនបានប្រាប់ឲ្យ ដឹងថា ពួកខ្មាន់កាំភ្លើងអាល់កៃដា ដែលមានទំនាក់ទំនង ជាមួយក្រុមភេរវករ Abu Sayyaf បានដោះលែងអ្នក ធ្វើការទូរទស្សន៍ហ្វីលីពីន ២នាក់ ស្ថិតនៅក្នុងព្រៃ ល្បាតនៃកោះ Jolo កាលពីយប់ថ្ងៃសៅរ៍ ប៉ុន្តែពួកគេ នៅតែបន្តឃុំខ្លួនអ្នកកាសែត ជនជាតិហ្ស៊កដានី ម្នាក់ដដែល។

អ្នកនាំពាក្យកងទ័ពហ្វីលីពីនលោក Randolf Cabangbang បាននិយាយឲ្យដឹងថា ជនជាតិហ្វីលីពីន២នាក់ ម្នាក់ឈ្មោះ Rolando Letrero និងម្នាក់ទៀតឈ្មោះ Ramelito Vela បានដោះលែងឲ្យមានសេរីភាពវិញហើយ ពីជំរុំក្រុមភេរវករ Abu Sayyaf ស្ថិតនៅ ទីប្រជុំជន Patikul នៅម៉ោងប្រហែល ៦ល្ងាច ដោយមិនបាន បញ្ជាក់ពី ហេតុផលច្បាស់ លាស់នៅឡើយទេ។ លោកបានបន្ថែម ទៀតថា ប៉ូលីសបានបញ្ជូនពួកគេទៅព្យាបាល និងពិនិត្យសុខភាពនៅឯមន្ទីរពេទ្យហើយ។

លោក បាននិយាយថា ពួកគេមិនទាន់បានផ្តល់ព័ត៌មានអំពីអ្នកកាសែតហ្ស៊កដានីនេះនោះទេ នៅពេល ដែលជនរងគ្រោះទាំងពីរនោះបាននិយាយថា ពួកគេពុំបានជួបលោក Atyani មួយសប្រាហ៍មកហើយ ក្រោយពេលពីពួកគេបានចាប់ខ្លួនរូបលោក។

ក្រុមប៉ូលីស និងក្រុមទាហានម៉ារីន បានកំពុងបញ្ជាក់ពីការស្វះស្វែង ជួយសង្រ្គោះជីវិត នៃចំណាប់ខ្មាំង អ្នកកាសែតជនជាតិ ហ្ស៊កដានី ។

អ្នកកាសែតស្ថានីយទូរទស្សន៍ហ្ស៊កដានីលោក Baker Atyani និងជនជាតិហ្វីលីពីនទាំង ២នាក់ បានអះអាងថា “ កំពុងតែបាត់ខ្លួន” នៅក្នុងកោះ Jolo ស្ថិតក្នុងខេត្ត Sulu ចាប់តាំងពីថ្ងៃទី១៣ ខែមិថុនា កាលពីឆ្នាំមុន។ ពីមុន មេដឹកនាំរបស់ ក្រុមភេរវកម្ម Abu Sayyaf ម្នាក់ បានអះអាងថា ខ្លួនបានកំពុងតែឃុំខ្លួន ជនរងគ្រោះ៣នាក់។

ក្រុមភេរវកម្ម Abu Sayyaf ដែលមានមនុស្សខ្លាំង ៣៨០នាក់ (ASG) បានបង្កើតនា ដើមទសវត្សរ៍ ឆ្នាំ១៩៩០ ហើយពួកវាបានបង្កើតក្រុម ភេរវកម្មសាសនាឥស្លាម អំពើហិង្សាមួយ ស្ថិតនៅភាគខាងត្បូងហ្វីលីពីន។ ហើយ ក្រុមក្រុមភេរវកម្ម (ASG) បានជាប់ទាក់ទងនៅក្នុងការចាប់ជំរិត មនុស្សយកប្រាក់ ទាក់ទងការបំផ្ទុះគ្រាប់បែក ទាក់ទងឃាតកម្មនយោបាយ និងការគំរាមកំហែង ករណីផ្សេងៗទៀត។ ព្រមជាមួយគ្នានេះ គោលដៅ និងមុខសញ្ញារបស់ ក្រុមភេរវកម្មនោះ គឺត្រូវតែទាមទារយករដ្ឋអ៊ីស្លាម និយមឯករាជ្យមួយនៅភាគខាងលិច Mindanao ហើយ Sulu Archipelago និងនៅតាមតំបន់មួយចំនួនទៀត នៅភាគខាងត្បូងហ្វីលីពីន ទៀតផង ៕

www.dap-news.com


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>